34 C
Phnom Penh

TAG

គី តិច

សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ជិត ៥០​នាក់ ពី​បទ​ញុះញង់​ឱ្យ​បំផ្លាញ​ការ​បោះឆ្នោត

សមត្ថកិច្ច​អះអាង​ថា បាន​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ជិត ៥០​នាក់​នៅ​ថ្ងៃទី​២៤ កក្កដា ពី​បទ​ញុះញង់​ឱ្យ​បំផ្លាញ​ការ​បោះឆ្នោត ខណៈ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ព្រមាន​អនុវត្ត​វិធានការ​ច្បាប់ ប្រសិនបើ​ពួកគេ​មិន​សារភាព​កំហុស។ សមត្ថកិច្ច​កម្ពុជា​បាន​បង្ហាញ​ពី​លទ្ធផល​ប្រតិបត្តិការ​បន្ទាប់ពី​ខ្លួន​បាន​ដាក់​កម្លាំង​ចុះ​ស្រាវជ្រាវ​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថា អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​បំផ្លាញ​ការ​បោះឆ្នោត ដែល​ពួកគេ​បាន​ធ្វើ​សកម្មភាព​ញុះញង់​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​ដែល​មាន​ឈ្មោះ​ថា «Sabai សប្បាយ» នោះ បាន​កើនឡើង​ដល់ ៤៤​នាក់​ហើយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ។ អាជ្ញាធរ​កម្ពុជា​បញ្ជាក់​ថា ពួកគេ​បាន​ធ្វើ​សកម្មភាព​ញុះញង់​ឱ្យ​មាន​ការ​បំផ្លាញ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ខណៈ​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​នឹង​កន្លែង​បោះឆ្នោត​ដោយសារ​ពួកគេ​មាន​ចេតនា​បំផ្លាញ​សន្លឹកឆ្នោត...

អ្នក​ឃ្លាំមើល​ថា​ការ​ព្រមាន​រឹបអូស​ទ្រព្យសម្បត្តិ​លោក សម រង្ស៊ី បង្ហាញ​ពី​អនុវត្ត​តាម​អ្នក​មាន​អំណាច​ជាង​អនុវត្ត​ច្បាប់

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ថា​ការ​ព្រមាន​បន្ត​រឹបអូស​ទ្រព្យសម្បត្តិ​របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី បង្ហាញ​នូវ​ការ​អនុវត្ត​ច្បាប់​មួយ​ដែល​ធ្វើ​តាម​មហិច្ឆតា​របស់​អ្នក​មាន​អំណាច ជាជាង​ការ​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​របស់​ប្រទេស​កម្ពុជា។ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ មករា នេះ​ថា ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​កម្ពុជា​សព្វថ្ងៃ​នេះ​ត្រូវ​មើល​ឃើញ​ថា​មាន​ភាព​លម្អៀង​ទៅ​រក​បក្ស​កាន់​អំណាច​យ៉ាង​ខ្លាំង ជាជាង​ការ​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន ព្រោះ​ថា​រាល់​ពេល​ដែល​មាន​បទបញ្ជា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លើ​បញ្ហា​ណា​មួយ តុលាការ​តែង​ចាត់​វិធានការ​លឿន រហ័ស និង​មាន​ប្រសិទ្ធភាព​បំផុត។ លោក សេក...

តុលាការ​សម្រេច​ផ្លាស់ប្ដូរ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​លោក ហ៊ុន សែន

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្លាស់ប្ដូរ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ពី​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​១៩៥១ មក​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​១៩៥២ ឬ​ប្តូរ​ពី​ឆ្នាំ​ថោះ ទៅ​ជា​ឆ្នាំ​រោង វិញ បន្ទាប់​ពី​សាមី​ខ្លួន​បាន​ប្រកាស​ស្នើសុំ​ប្តូរ។ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តាំង ស៊ុនឡាយ បាន​ចេញ​ដីកា​សម្រេច​ផ្លាស់ប្ដូរ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២០ ខែ​មិថុនា...

បក្ស​កាន់​អំណាច​ប្តឹង​លោក សុន ឆ័យ ទារ​ជំងឺ​ចិត្ត​១​លាន​ដុល្លារ​ជុំវិញ​ការ​រិះគន់​លទ្ធផល​បោះឆ្នោត

មេធាវី​គណបក្ស​កាន់​អំណាច​ប្តឹង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត ៤​ពាន់​លាន​រៀល ដែល​ស្មើ​នឹង ១​លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​លោក​រិះគន់​ជុំវិញ​លទ្ធផល​ការ​បោះឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ។ មេធាវី​ប្រចាំការ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គឺ​លោក គី តិច បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២ ប្តឹង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បន្ទាប់ពី​លោក សុន ឆ័យ បាន​រិះគន់​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​៥...

សហ​មេធាវី​ថា​តុលាការ​មិន​ហ៊ាន​ចោទ​សួរ​លើ​អង្គហេតុ​រដ្ឋ​បរទេស​ឃុបឃិត​ជាមួយ​លោក កឹម សុខា

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថា​តុលាការ​នៅតែ​មិន​ហ៊ាន​សាកសួរ​លើ​អង្គហេតុ​ពិតប្រាកដ​ទាក់ទង​ទៅ​នឹង​រដ្ឋ​បរទេស​មួយ​ណា​ដែល​ថា​បាន​ឃុបឃិត​ជាមួយ​លោក កឹម សុខា ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក ចាន់ ចេន បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​លើក​ទី​៤២ លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពេញ​មួយ​ព្រឹក​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២២ ថា សហ​មេធាវី​ការពារ​ក្តី​ទាំងអស់​របស់​លោក កឹម សុខា បាន​ទាមទារ​ឲ្យ​តុលាការ​សាកសួរ​លើ​អង្គហេតុ​ពិតប្រាកដ ប៉ុន្តែ​តុលាការ​បែរ​ជា​ព្យាយាម​ចោទ​សួរ​លើ​ខ្លឹមសារ​ក្នុង​វីដេអូ​ជាង​មួយ​ម៉ោង ដែល​តុលាការ​បាន​កាត់​ជា​កង់ៗ​ប្រវែង ១៦​នាទី​ម្តង...

សវនាការ​លោក កឹម សុខា គឺជា​ការ​ទន្ទឹង​រង់ចាំ​របស់​ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ

សវនាការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ នេះ គឺជា​ការ​ទន្ទឹង​រង់ចាំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ​ផង និង​ជា​ការ​ទន្ទឹង​រង់ចាំ​របស់​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផង ក្រោយ​ការ​អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ។ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ដោយ​ចោទប្រកាន់​ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លងទៅ។...

Latest news