TAG
ចរាចរណ៍
អាជ្ញាធរបិទចរាចរណ៍ផ្លូវគោក៥ខ្សែនិងផ្លូវទឹកក្នុងរាជធានីភ្នំពេញអំឡុងពេលកិច្ចប្រជុំអាស៊ាន
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង សម្រេចបិទចរាចរណ៍ផ្លូវគោកក្នុងទីក្រុងភ្នំពេញចំនួន ៥ខ្សែ និងហាមឃាត់ការធ្វើចរាចរណ៍ផ្លូវទឹកតាមដងទន្លេសាប ទន្លេមេគង្គលើ និងហាមឃាត់ការបង្ហោះខ្លែង និងឧបករណ៍ថតដែលបំពាក់លើយន្តហោះបញ្ជា ឬដ្រូន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញអំឡុងពេលកិច្ចប្រជុំអាស៊ានដែលចាប់ដំណើរការនៅថ្ងៃទី១០ វិច្ឆិកា នេះ។
លោក ឃួង ស្រេង បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី៤ វិច្ឆិកា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៩ វិច្ឆិកា នេះថា ដើម្បីឱ្យកិច្ចប្រជុំអាស៊ានលើកទី៤០ និងលើកទី៤១ ដែលនឹងចាប់ផ្តើមដំណើរការនៅថ្ងៃព្រហស្បតិ៍នេះប្រព្រឹត្តទៅដោយរលូន...
សមត្ថកិច្ចចរាចរណ៍ផ្លូវគោកប្រតិកម្មនឹង The Cambodia Daily ផ្សាយពីការផាកពិន័យដើម្បីរកលុយចូលហោប៉ៅជាជាងពង្រឹងច្បាប់ចរាចរណ៍
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបដិសេធព័ត៌មានដែល The Cambodia Daily បានចុះផ្សាយថា សកម្មភាពសមត្ថកិច្ចនគរបាលដាក់ពង្រាយអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ធ្វើឡើងដើម្បីរកប្រាក់ចំណូលចូលហោប៉ៅ ជាជាងការចុះពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេរលើបណ្ដាញសង្គម Facebook របស់ខ្លួននៅថ្ងៃទី២៧ ខែកញ្ញា ដោយភ្ជាប់រូបភាព print screen របស់គេហទំព័រសារព័ត៌មាន The Cambodia Daily ថាបានផ្សព្វផ្សាយព័ត៌មានមិនពិត ជាពិសេសគឺការចុះផ្សាយមានលក្ខណៈប្រមាថលើមន្ត្រីអនុវត្តច្បាប់ដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិ។
The Cambodia...
ពលរដ្ឋរិះគន់ការដាក់គោលដៅត្រួតពិនិត្យចរាចរណ៍ថាជាការរកប្រាក់ចំណូលជាជាងអនុវត្តច្បាប់អំឡុងវិបត្តិកូវីដ-១៩
មន្ត្រីរាជការថ្នាក់ទាប និងសាធារណជនសម្ដែងការហួសចិត្តកាលបើពិនិត្យឃើញថា សកម្មភាពរបស់សមត្ថកិច្ចនគរបាលដែលដាក់ពង្រាយការត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញរាល់ថ្ងៃនេះ ធ្វើឡើងតែដើម្បីរកប្រាក់ចំណូលចូលហោប៉ៅ ជាជាងការចុះពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព។
មន្ត្រីរាជការ និងពលរដ្ឋមួយចំនួនបានប្រាប់សារព័ត៌មាន The Cambodia Daily តាម Messenger Facebook នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា នេះថា ជារៀងរាល់ថ្ងៃគេសង្កេតឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដែលដាក់ពង្រាយកម្លាំងនៅតាមផ្លូវជាតិនានា ឬនៅតាមទីប្រជុំជនក្នុងរាជធានី-ខេត្តទូទាំងប្រទេស គឺបានយកការងារចុះពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះសម្រាប់តែរកប្រាក់ចំណូលប្រចាំថ្ងៃ ដើម្បីចែកគ្នាចាយតែប៉ុណ្ណោះ។
ពលរដ្ឋបានថ្លែងថា ជានិច្ចកាល ពួកគាត់តែងឃើញមន្ត្រីនគរបាលនៅតាមគោលដៅនីមួយៗបានឃុបឃិតជាមួយម្ចាស់យានយន្តល្មើសច្បាប់ចរាចរណ៍មួយចំនួន...
ក្រុមសិទ្ធិមនុស្សទាមទារឲ្យមានការទទួលខុសត្រូវផ្នែកច្បាប់ករណីសមត្ថកិច្ចប្រើហិង្សាធ្ងន់ធ្ងរលើស្ត្រីជាអ្នកធ្វើដំណើរ
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា អះអាងថា ករណីប្រើអំពើហិង្សាធ្ងន់ធ្ងរលើអ្នកធ្វើដំណើរជាស្ត្រីពីសំណាក់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលបណ្តាលឱ្យរបួសធ្ងន់ធ្ងរនោះ ថាត្រូវតែកែលំអក្រុមមន្ត្រីទាំងនោះជាបន្ទាន់ និងមានវិធានការផ្លូវច្បាប់ជាក់លាក់ដើម្បីធានាដល់សុវត្ថិភាពរបស់ពលរដ្ឋគ្រប់រូប។
សាររិះគន់របស់អ្នកស្រី ចក់ សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR ធ្វើឡើងបន្ទាប់ពីមានករណីហិង្សាមួយកើតឡើងលើស្ត្រីខ្មែរម្នាក់ពីសំណាក់នគរបាលចរាចរណ៍ ដែលបានដាក់ពង្រាយកម្លាំងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីត្រួតពិនិត្យការបើកបរខុសបច្ចេកទេសកាលពីពេលថ្មីៗនេះ។
អ្នកស្រី ចក់ សុភាព បានសរសេរលើគណនី Facebook របស់ខ្លួននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ថា ការដាក់កម្លាំងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកគួរតែកែសម្រួលឡើងវិញ ដើម្បីសុវត្ថិភាពរបស់ពលរដ្ឋគ្រប់គ្នា ព្រោះថាមន្ត្រីមួយចំនួនមិនបានគោរពវិជ្ជាជីវៈ...