TAG
ចេង ស្រុង
ពលរដ្ឋបន្ទោសលោក គួច ចំរើន និងប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុថាធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិសាធារណៈ
ក្រុមអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានរិះគន់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លោក ចេង ស្រុង និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថាក្រោយពីអ្នកទាំងពីរចូលកាន់តំណែង គឺបានធ្វើឲ្យធនធានធម្មជាតិ និងទ្រព្យសម្បត្តិរបស់រដ្ឋក្នុងខេត្តនេះកាន់តែបាត់បង់ទៅៗ។
ប្រភពដដែលបានលើកឡើងថា មន្ត្រីទាំងពីរនេះបានឃុបឃិតគ្នាចេញប្លង់កម្មសិទ្ធិឲ្យបក្ខពួក និងសាច់ញាតិរបស់ខ្លួននៅលើបរិវេណដីសាធារណៈរបស់រដ្ឋ ដូចជាព្រៃកោងកាង គម្របព្រៃឈើឆ្នាំ២០០២ ដីព្រៃឧទ្យានជាតិរាម បឹងអូរធម្មជាតិ និងបរិវេណដីរក្សាប្រភពទឹកស្អាតក្បាលឆាយ ជាដើម។
ពួកគេនិយាយថា លោក...
ពលរដ្ឋរិះគន់លោក ជា សុផារ៉ា និងមន្ត្រីពីររូបទៀតថារួមគំនិតគ្នាបំផ្លាញធនធានធម្មជាតិខេត្តព្រះសីហនុ
ពលរដ្ឋខេត្តព្រះសីហនុ បង្ហាញការភ្ញាក់ផ្អើលនៅពេលពួកគាត់ទទួលព័ត៌មានមកថា លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមានទំហំផ្ទៃដីជាង ៣២ហិកតារ ទៅឱ្យឧកញ៉ាមានទ្រព្យដ៏ល្បីម្នាក់ឈ្មោះ លី ហាក់ ដែលនាំឱ្យអន្តរាយដល់ប្រភពទឹកស្អាតក្បាលឆាយក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើផ្ទៃដីជាង ៣២ហិកតារ ទៅឱ្យឈ្មោះ លី ហាក់ គឺលោក ចេង ស្រុង បានចុះហត្ថលេខា...