TAG
ជីវ កត្តា
ប្អូនប្រុសបណ្ឌិត កែម ឡី និងមនុស្ស១១នាក់ទៀតត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល
ព្រះមហាក្សត្រតែងតាំងលោក កែម រិទ្ធសិត ដែលត្រូវជាប្អូនលោក កែម ឡី និងអតីតប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជីវ កត្តា ព្រមទាំងមន្ត្រីចំនួន ១០នាក់ផ្សេងទៀតជាទីប្រឹក្សារាជរដ្ឋាភិបាលដែលមានឋានៈស្មើនឹងរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការតាមសំណើរបស់លោក ហ៊ុន សែន បន្ទាប់ពីបានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។
យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចំនួនពីរដាច់ដោយឡែកពីគ្នា ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២...
សកម្មជនរិះគន់ថាការផ្តល់តួនាទីដល់ក្រុមចុះចូលជាមួយបក្សកាន់អំណាចគ្មានតម្លៃសម្រាប់ជាតិឡើយ
សកម្មជននយោបាយខ្លះនិយាយថា ការផ្តល់តួនាទីទៅដល់ក្រុមអតីតមន្ត្រីគណបក្សក្រៅរដ្ឋាភិបាលដែលបានចុះចូលជាមួយបក្សកាន់អំណាច បង្ហាញឱ្យឃើញថា ពួកគេមិនមែនចូលប្រឡូកក្នុងទីលាននយោបាយដើម្បីរកផលប្រយោជន៍សម្រាប់ជាតិនោះទេ គឺពួកគេកំពុងស្វែងរកផលប្រយោជន៍ឱ្យខ្លួនឯងតែប៉ុណ្ណោះ។
លោក ហ៊ុន កុសល ដែលជាសកម្មជនបក្សប្រឆាំង បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២២ សីហា នេះថា ការចុះចូលជាមួយគណបក្សកាន់អំណាច គឺជារឿងរបស់បុគ្គលផ្ទាល់ខ្លួនរបស់ពួកគេ ដែលនឹងមិនប៉ះពាល់អ្វីដល់ស្មារតីតស៊ូ និងភក្តីភាពរបស់ប្រជាជនដែលគាំទ្រលទ្ធិប្រជាធិបតេយ្យដើម្បីផ្លាស់ប្ដូរនោះទេ។ ផ្ទុយទៅវិញ ទង្វើបែបនេះគ្រាន់តែជាការបង្កនូវភាពអាម៉ាស់ដល់ខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ក្រោយការថ្កោលទោសជុំទិសពីពលរដ្ឋប៉ុណ្ណោះ។
លោក ហ៊ុន កុសល...
បក្សខ្មែរស្រឡាញ់ជាតិធ្វើសមាជលើកដំបូងដើម្បីប្រកាសសមាសភាពថ្នាក់ដឹកនាំ គោលនយោបាយ និងបទបញ្ជាផ្ទៃក្នុង
គណបក្សក្រៅរដ្ឋាភិបាលមួយក្នុងចំណោមគណបក្ស ៣ផ្សេងទៀតដែលជាគណបក្សបំបែកខ្លួនចេញពីគណបក្សសង្គ្រោះជាតិដែលត្រូវគេរំលាយ គឺគណបក្សខ្មែរស្រឡាញ់ជាតិ បានបើកពិធីសមាជគណបក្សលើកដំបូងរបស់ខ្លួន ដើម្បីជ្រើសតាំងសមាសភាពថ្នាក់ដឹកនាំដាក់ចេញនូវគោលនយោបាយ និងបទបញ្ជាផ្ទៃក្នុងមុនការបោះឆ្នោតឃុំ-សង្កាត់ឈានចូលមកដល់។
គណបក្សខ្មែរស្រឡាញ់ជាតិ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បានប្រារព្ធពិធីសមាជលើកដំបូងរបស់ខ្លួនដែលមានសមាជិកចូលរួម ១២០០នាក់នៅទីស្នាក់ការគណបក្សដែលស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីជ្រើសតាំងថ្នាក់ដឹកនាំគណបក្ស និងប្រកាសដាក់ចេញនូវគោលនយោបាយក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនទូទាំងប្រទេសនៅពេលនេះ។
គណបក្សនេះបានសម្រេចក្នុងសមាជផ្លូវការលើកដំបូងរបស់ខ្លួន ដោយជ្រើសរើសថ្នាក់ដឹកនាំគណបក្ស ៤រូប រួមមានលោក ជីវ កត្តា ជាប្រធានគណបក្ស លោក តាន់...
មន្ត្រីជាន់ខ្ពស់បក្សខ្មែរស្រឡាញ់ជាតិថាការរើសអើងនយោបាយមិនទាន់អាចបំបាត់បាននៅឡើយទេ
មន្ត្រីជាន់ខ្ពស់របស់បក្សក្រៅរដ្ឋាភិបាលមួយ លើកឡើងថា សកម្មភាពនៃការបំផ្លិចបំផ្លាញស្លាកសញ្ញាគណបក្សខ្មែរស្រឡាញ់ជាតិ បានបង្ហាញឲ្យឃើញពីការរើសអើងនយោបាយនៅកម្ពុជា ដែលបានបន្តពីអតីតកាលមកមិនទាន់អាចបំបាត់បាននៅឡើយ។
អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក កង គឹមហាក់ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ថា ការបណ្តែតបណ្តោយឲ្យមានសកម្មភាពកាប់បំផ្លាញស្លាកសញ្ញាគណបក្សក្រៅរដ្ឋាភិបាលដោយមិនមានការអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន ដែលជាការបង្ហាញឲ្យឃើញនូវការរើសអើង ការបំភិតបំភ័យផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរនៅកម្ពុជា តាំងពីអតីតកាលរហូតដល់សព្វថ្ងៃនេះ។
លោកអះអាងថា សកម្មភាពដែលបានប្រព្រឹត្តផ្ទុយពីផ្លូវច្បាប់បែបនេះ គឺជាការប្រមាថទៅដល់ស្ថាប័នកំពូលរបស់រដ្ឋាភិបាល គឺក្រសួងមហាផ្ទៃទាំងស្រុងដែលបានចេញលិខិតអនុញ្ញាតឲ្យគណបក្សខ្មែរស្រឡាញ់ជាតិ អាចធ្វើសកម្មភាពនយោបាយទូទាំងប្រទេស...
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជំរុញឲ្យមេដឹកនាំបក្សខ្មែរស្រឡាញ់ជាតិជួយបញ្ជាក់ពីមូលនិធិទូរទស្សន៍ព្រះអាទិត្យជាង ៧០ម៉ឺនដុល្លារដែលបានបាត់
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ ទាមទារឲ្យមេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ បញ្ជាក់គោលជំហរពាក់ព័ន្ធនឹងមូលនិធិទូរទស្សន៍ព្រះអាទិត្យ (Sun TV) ជាង ៧០ម៉ឺនដុល្លារដែលត្រូវបានគេដកចេញពីគណនីធនាគារនៅមុនពេលគណបក្សនេះត្រូវបានរំលាយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា នៅថ្ងៃទី១៤ ខែមិថុនា នេះ បានផ្ញើលិខិតចំហមួយទៅកាន់មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជីវ កត្តា ដែលជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដើម្បីឲ្យអតីតមន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់គោលជំហរពាក់ព័ន្ធនឹងមូលនិធិទូរទស្សន៍ព្រះអាទិត្យ (Sun TV)...