41.3 C
Phnom Penh

TAG

ជុំ ឈាង

សង្គម​ស៊ីវិល​រិះគន់​ការ​ផ្ដល់​ងារ «សម្ដេច» តាម​បក្ខពួក​ថា​គ្មាន​តម្លៃ​និង​ជា​គំរូ​អាក្រក់​សម្រាប់​យុវជន​ជំនាន់​ក្រោយ

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ទទួល​បាន​ងារ​ជា «សម្ដេច» តាមរយៈ​សែស្រឡាយ គ្រួសារ ឬ​បក្ខពួក ទាំង​ពួកគេ​មិន​ទាន់​កសាង​ស្នាដៃ និង​សមិទ្ធផល​អ្វី​សោះ​សម្រាប់​ប្រទេស​ជាតិ ថា​គ្មាន​តម្លៃ និង​ជា​គំរូ​អាក្រក់​សម្រាប់​យុវជន​ជំនាន់​ក្រោយ។ ការ​លើកឡើង​នេះ បន្ទាប់ពី​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ទើប​ទទួល​តំណែង​នាយករដ្ឋមន្ត្រី​តាម​ការ​លើក​បន្តុប​របស់​ឪពុក​កាលពី​ខែ​សីហា ឆ្នាំ​២០២៣ ត្រូវ​បាន​ផ្ដល់​គោរមងារ​ជា «សម្តេច​មហា​បវរ​ធិបតី» នា​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ។ ក្រៅពី​លោក...

អ្នក​ឃ្លាំមើល៖ ប្រទេស​មាន​អំពើពុករលួយ​ធ្ងន់ធ្ងរ​ដោយសារ​ច្បាប់​ស្ថិត​ក្រោម​បាតជើង​អ្នក​មាន​អំណាច

អតីត​នាយ​ទាហាន​ជាន់ខ្ពស់​មួយ​រូប​អះអាង​ថា ប្រទេស​ដែល​ប្រកាន់​អំណាច​ផ្ដាច់ការ ឬ​កុម្មុយនីស្ត​និយម តែង​កើត​មាន​អំពើពុករលួយ​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ដោយសារ​ច្បាប់​នៃ​ប្រទេស​នោះ​ស្ថិត​នៅ​ក្រោម​បាតជើង​អ្នក​មាន​អំណាច។ អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​លោក ជុំ ឈាង បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២២ សីហា នេះ​ថា ប្រសិនបើ​អ្នក​កាន់​អំណាច​កំពូល​របស់​ប្រទេស​មួយ​ក្លាយ​ជា​ជន​ពុករលួយ​ទៅ​ហើយ​នោះ វា​នឹង​នាំ​ឱ្យ​ស្ថាប័ន​កំពូលៗ​របស់​ជាតិ ដូចជា​ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​តុលាការ និង​ស្ថាប័ន​នីតិប្រតិបត្តិ ក្លាយ​ជា​ស្ថាប័ន​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ស្វ័យប្រវត្តិ។ លោក​អះអាង​ថា នៅ​ពេល​ដែល​ស្ថាប័ន​ជាតិ​ក្លាយ​ជា​ស្ថាប័ន​ប្រព្រឹត្ត​អំពើពុករលួយ ប្រជាពលរដ្ឋ​ក៏​នឹង​ក្លាយ​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​មិន​ដឹង​ខ្លួន​ដោយ​ស្វ័យប្រវត្តិ​ដែរ ហើយ​ចុងក្រោយ ប្រទេស​ជាតិ​ទាំងមូល​នឹង​ក្លាយ​ទៅ​ជា​សង្គម​ពុករលួយ រហូត​ក្លាយ​ជា​ប្រទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​កម្រិត​អន្តរជាតិ​តែម្តង។ លោក ជុំ ឈាង បញ្ជាក់​ថា...

ភាគ​៥៖ កិច្ចសម្ភាសន៍​ជាមួយ​លោក ជុំ ឈាង

លោក​ជា​អតីត​សមាជិក​នៃ​គណៈកម្មការ​ទី​១ នៃ​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា។ សូម​លោក​អ្នក​ទស្សនា​កិច្ចសម្ភាសន៍​ជាមួយ​លោក ជុំ ឈាង រៀបរាប់​អំពី​ដំណើរ​ជីវិត​តស៊ូ​របស់​លោក​ក្នុង​សហរដ្ឋ​អាមេរិក ក្រោយ​ពេល​លោក​ចូល​និវត្តន៍​ពី​វិស័យ​ការពារ​ជាតិ​នៅ​កម្ពុជា។

ភាគ​៤៖ កិច្ចសម្ភាសន៍​ជាមួយ​លោក ជុំ ឈាង

តើ​បេសកកម្ម​របស់​អ៊ុនតាក់ (UNTAC) ជួប​ឧបសគ្គ និង​បាន​ទទួល​លទ្ធផល​អ្វី​ខ្លះ? សូម​លោក​អ្នក​ទស្សនា​កិច្ចសម្ភាសន៍​ជាមួយ​លោក ជុំ ឈាង អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោកតា សឺន សាន និង​ជា​សមាជិក​ក្រុម​ការងារ​នៃ​ភាគី​លោកតា សឺន សាន ក្នុង​ការ​ចរចា​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​កម្ពុជា។ លោក​ជា​អតីត​សមាជិក​នៃ​គណៈកម្មការ​ទី​១ នៃ​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា។

ភាគ​៣៖ កិច្ចសម្ភាសន៍​ជាមួយ​លោក ជុំ ឈាង

តើ​ដំណើរការ​បង្កើត​ឧត្ដមក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​កម្ពុជា មាន​ការ​ប្រព្រឹត្ត​ទៅ​បែប​ណា​ដែរ? សូម​លោក​អ្នក​ទស្សនា​កិច្ចសម្ភាសន៍​ជាមួយ​លោក ជុំ ឈាង អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោកតា សឺន សាន និង​ជា​សមាជិក​ក្រុម​ការងារ​នៃ​ភាគី​លោកតា សឺន សាន ក្នុង​ការ​ចរចា​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​កម្ពុជា។ លោក​ជា​អតីត​សមាជិក​នៃ​គណៈកម្មការ​ទី​១ នៃ​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា។

ភាគ​២៖ ដំណើរការ​នៃ​ការ​បង្កើត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

តើ​ការ​ចរចា​មុន​នឹង​ឈាន​ដល់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មាន​ឧបសគ្គ​អ្វី​ខ្លះ? ហើយ​តើ​មាន​ភាគី​ណា​ខ្លះ​ចូលរួម​ក្នុង​ការ​ចរចា​នោះ? សូម​លោក​អ្នកនាង​ទស្សនា​នូវ​កិច្ចសម្ភាសន៍​ពិសេស​រវាង​លោក តាំង សារ៉ាដា និង​លោក ជុំ ឈាង ជា​អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (រ.ជ.រ.ប.ខ.) របស់​សម្ដេច​បវរ​សេដ្ឋា សឺន សាន និង​ជា​សមាជិក​ក្រុម​ការងារ​នៃ​ភាគី​សម្ដេច​បវរ​សេដ្ឋា សឺន សាន ក្នុង​ការ​ចរចា​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​កម្ពុជា។

ភាគ​១៖ ដំណើរការ​នៃ​ការ​បង្កើត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

តើ​ច្បាប់​ណា​ដែល​ធំ​ជាង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស? តើ​នរណា​ជា​អ្នក​បង្កើត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស? តើ​មាន​ឧបសគ្គ និង​ជោគជ័យ​អ្វី​ខ្លះ​នៅ​ក្នុង​ការ​បង្កើត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស? សូម​លោក​អ្នកនាង​ទស្សនា​នូវ​កិច្ចសម្ភាសន៍​ពិសេស​រវាង​លោក តាំង សារ៉ាដា និង​លោក ជុំ ឈាង ជា​អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (រ.ជ.រ.ប.ខ.) របស់​សម្ដេច​បវរ​សេដ្ឋា សឺន សាន និង​ជា​សមាជិក​ក្រុម​ការងារ​នៃ​ភាគី​សម្ដេច​បវរ​សេដ្ឋា សឺន សាន ក្នុង​ការ​ចរចា​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​កម្ពុជា។

Latest news