35 C
Phnom Penh

TAG

ជំងឺកូវីដ-19

កម្ពុជា​ហាម​អ្នក​ដំណើរ​ពី​ប្រទេស​១០​នៅ​ទ្វីប​អាហ្វ្រិក​ចូល​កម្ពុជា ដើម្បី​ទប់ស្កាត់​វីរុស​ថ្មី អូមីក្រុង

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា បាន​សម្រេច​ហាមឃាត់​អ្នកដំណើរ​ទៅ​ពី​ប្រទេស​ចំនួន​១០ នៅ​ទ្វីប​អាហ្វ្រិក ចូល​កម្ពុជា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ Covid-19 ប្រភេទ​ថ្មី​ឈ្មោះ អូមីក្រុង ដែល​មាន​សមត្ថភាព​ក្នុង​ការ​ចម្លង​លឿន និង​រហ័ស​ជាង​វីរុស Covid-19 បំប្លែង​ខ្លួន​ថ្មី​មុនៗ​រហូត​ដល់​រាប់​សិប​ដង។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ថា កម្ពុជា​សម្រេច​ហាមឃាត់​អ្នកដំណើរ និង​អ្នក​ដែល​បាន​ឆ្លងកាត់ ឬ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ទាំង​១០ នៅ​ទ្វីប​អាហ្វ្រិក ៣​សប្តាហ៍...

លោក សម រង្ស៊ី៖ កម្ពុជា​ក្លាយ​ជា​ទីលាន​ឃោសនា​នយោបាយ​សម្រាប់​វ៉ាក់សាំង​ចិន​ដោយ​យក​ពលរដ្ឋ​ខ្មែរ​ធ្វើជា​សត្វ​កណ្តុរ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ទីលាន​ឃោសនា​នយោបាយ​សម្រាប់​វ៉ាក់សាំង​ចិន ដោយ​យក​ពលរដ្ឋ​ខ្មែរ​ធ្វើជា​សត្វ​កណ្តុរ​ដើម្បី​ពិសោធ​វ៉ាក់សាំង​ទាំងនោះ ខណៈ​លោក ហ៊ុន សែន សម្ដែង​មោទកភាព​ចំពោះ​វ៉ាក់សាំង​របស់​ចិន​ពេញ​ទំហឹង។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា នេះ​ថា គ្រោះថ្នាក់​សម្រាប់​សុខភាព​សាធារណៈ​របស់​ពលរដ្ឋ​ខ្មែរ​តែងតែ​កើត​មាន​ឡើង​នៅ​ពេល​ណា​ដែល​អ្នក​កាន់​អំណាច​យក​រឿង​នយោបាយ មក​លាយឡំ​ជាមួយ​រឿង​សុខាភិបាល​ដូច​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​កំពុង​តែ​ធ្វើ​សព្វថ្ងៃ​នេះ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ករណី​នៅ​ប្រទេស​កម្ពុជា​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ជន​ផ្ដាច់ការ​តែងតែ​ធ្វើ​សេចក្តី​សម្រេច​គ្រប់​បែប​យ៉ាង​តែ​ម្នាក់ឯង និង​ដោយ​អត្តនោម័តិ...

បុរស​ខ្លាំង​កម្ពុជា​និយម​វ៉ាក់សាំង​ចិន​រិះគន់​អូស្ត្រាលី​យឺតយ៉ាវ​ផ្ដល់​ជំនួយ​វ៉ាក់សាំង Pfizer មក​ឲ្យ​កម្ពុជា

លោក ហ៊ុន សែន ចោទ​សួរ​ទៅ​អូស្ត្រាលី ថា​តើ​នៅ​ពេល​ណា​ដែល​ប្រទេស​នេះ​ធ្វើការ​ចែកចាយ​វ៉ាក់សាំង Pfizer ចំនួន ២​លាន​ដូស​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន ខណៈ​បុរស​ខ្លាំង​កម្ពុជា​រូប​នេះ​និយាយ​ថា នឹង​បន្ត​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ចិន ថែមទៀត។ សារព័ត៌មាន​នៃ​ប្រទេស​អូស្ត្រាលី The Sydney Morning Herald បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ថា មេដឹកនាំ​កម្ពុជា​កាន់​អំណាច​ដ៏​យូរ​នេះ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ភ្នំពេញ ខណៈ​លោក​រំឭក​ការ​សន្យា​របស់​ប្រទេស​អូស្ត្រាលី ក្នុង​ការ​ផ្ដល់​វ៉ាក់សាំង​មក​ឱ្យ​កម្ពុជា ដែល​លោក​ថា ប្រទេស​កម្ពុជា​នៅតែ​ត្រូវការ​ជា​ចាំបាច់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩។ ប៉ុន្តែ​បុរស​ខ្លាំង​រូប​នេះ​មិន​ចោល​ទេ​ភាព​អួតអាង​របស់​ខ្លួន...

សាលាក្រុង​ភ្នំពេញ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ឡើងវិញ​នូវ​រថយន្តក្រុង​និង​កាណូត​ក្រោយ​ផ្អាក​ជិត​២​ឆ្នាំ​ដោយសារ​វិបត្តិ Covid-19

សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ឡើងវិញ​នូវ​រថយន្តក្រុង និង​កាណូត ក្រោយពី​ផ្អាក​អស់​រយៈពេល​ប្រមាណ ២​ឆ្នាំ​កន្លងទៅ​ដោយសារ​បញ្ហា​វិបត្តិ​ជំងឺ Covid-19។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឱ្យ​ដឹង​ថា ក្រោយពី​រដ្ឋាភិបាល​បើក​ប្រទេស​ឡើងវិញ និង​អនុញ្ញាត​ឱ្យ​គ្រប់​វិស័យ​ទាំងអស់​នៅ​ទូទាំង​ប្រទេស អាច​ធ្វើ​អាជីវកម្ម​បាន​ដូច​មុន​ឆ្នាំ​២០១៩ សាលាក្រុង​ភ្នំពេញ​ក៏​ចាប់ផ្តើម​ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង និង​កាណូត ចាប់ពី​ពេលនេះ​ទៅ។ ចំពោះ​រថយន្តក្រុង គឺ​ចាប់​បើក​ដំណើរការ​ដែល​សាធារណជន​អាច​ស្វែងរក​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​រដ្ឋាករ​ស្វយ័ត​ក្រុង​ភ្នំពេញ​បាន ចាប់ពី​ខ្សែ​ទី​១ រហូត​ដល់​ខ្សែ​ទី​៤B។ ដោយឡែក​ចំពោះ​កាណូត​វិញ ចាប់​បម្រើ​សេវា​ចេញពី​ស្ថានីយ​ចំណត​សួន​ឫស្សីកែវ ក្រុង​ភ្នំពេញ ដល់​ស្ថានីយ​ចំណត​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។ ព័ត៌មាន​បន្ថែម​ថា៖ ខ្សែ​ទី​១ ចេញពី​ស្ថានីយ​ចំណត​រថយន្តក្រុង​ព្រែកព្នៅ...

កម្ពុជា​ប្រកាស​បើក​ប្រទេស​ឡើងវិញ​ក្រោយ​ពី​ជួប​វិបត្តិ​ជំងឺ Covid-19 ជិត ២​ឆ្នាំ​មក​នេះ

រដ្ឋាភិបាល​សម្រេច​បើក​ប្រទេស​ឡើងវិញ ហើយ​អនុញ្ញាត​ឱ្យ​រដ្ឋ និង​ឯកជន​អាច​ដំណើរការ​អាជីវកម្ម និង​ដំណើរការ​ការងារ​ជា​ធម្មតា ក្រោយ​ពី​រង​ការ​យាយី​ដោយ​ជំងឺ Covid-19 អស់​រយៈពេល​ប្រមាណ​ជិត ២​ឆ្នាំ​កន្លងទៅ​នេះ។ ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១ វិច្ឆិកា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ចាប់ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា នេះ​តទៅ រដ្ឋាភិបាល​សម្រេច​បើក​ប្រទេស​ឡើងវិញ ហើយ​ពលរដ្ឋ​ក៏​អាច​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​ដោយ​មិន​មាន​ជាប់​បម្រាម​អ្វី​ទៀត​ដែរ។ បើ​តាម​លោក ហ៊ុន សែន ការ​បើក​ប្រទេស​ឱ្យ​វិល​មក​រក​ប្រក្រតីភាព​ឡើងវិញ​នេះ មិន​មែន​តែ​កម្ពុជា​ទេ...

ក្រសួង​ប្រកាស​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​សម្រាប់​អ្នក​ជំងឺ​កូវីដ-១៩​ដែល​ជាសះស្បើយ

ប្រធាន​គណៈកម្មាធិការ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 អះអាង​ថា អ្នកជំងឺ Covid-19 ដែល​បាន​បញ្ចប់​ការ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ Covid-19 ពុំ​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ​នៅ​ផ្ទះ​បន្ត​ទៀត​នោះ​ទេ។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចេញ​សេចក្តី​ណែនាំ​ទៅ​ដល់​អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល​តាម​បណ្តា​ខេត្ត​កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ក្រសួង​បាន​លើកលែង​កាតព្វកិច្ច​ធ្វើ​ចត្តាឡីស័ក​ចំពោះ​អ្នកជំងឺ Covid-19 ដែល​បាន​បញ្ចប់​ការ​ព្យាបាល​នៅ​តាម​មណ្ឌល​ព្យាបាល​ជំងឺ Covid-19 និង​អ្នកជំងឺ Covid-19...

នាយករដ្ឋមន្ត្រី​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​គ្រឹះស្ថាន​អប់រំ​សាធារណៈ​និង​ឯកជន​ឡើងវិញ​ទាំងអស់

ប្រមុខ​រាជរដ្ឋាភិបាល លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​គ្រឹះស្ថាន​អប់រំ​សាធារណៈ និង​ឯកជន រួម​ទាំង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ឡើងវិញ​ទាំងអស់ ចាប់ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ តទៅ ដោយ​មិន​បិទ​សាលារៀន ផ្សារ រោងចក្រ និង​កន្លែង​ផ្សេងៗ​ទៀត​ទេ ទោះបី​មាន​ការ​ឆ្លង​ក្នុង​សាលារៀន ផ្សារ រោងចក្រ និង​កន្លែង​ផ្សេងៗ​ក៏ដោយ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២២...

ថៃ​ប្រកាស​បិទ​ការ​ចាក់​វ៉ាក់សាំង Sinovac របស់​ចិន ត្រឹម​ដាច់​ខែ​តុលា ហើយ​ជំនួស​ដោយ​វ៉ាក់សាំង Pfizer និង AstraZeneca វិញ

យោង​តាម​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​ឆ្លង CDC នៃ​ក្រសួង​សុខាភិបាល​ប្រទេស​ថៃ គឺ​រាជាណាចក្រ​នេះ​នឹង​បញ្ឈប់​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូវីដ-១៩ ឈ្មោះ Sinovac របស់​ប្រទេស​ចិន នៅ​ពេល​ដែល​នឹង​អស់​ពី​ស្ដុក​នៅ​សប្ដាហ៍​ក្រោយ ហើយ​ត្រូវ​ជំនួស​ដោយ​វ៉ាក់សាំង Pfizer របស់​សហរដ្ឋ​អាមេរិក និង AstraZeneca ផលិត​នៅ​អង់គ្លេស ជប៉ុន ឥណ្ឌា និង​កូរ៉េ​ខាងត្បូង។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia ប្រទេស​ថៃ បាន​ប្រើ​វ៉ាក់សាំង Sinovac របស់​ប្រទេស​ចិន...

នាវា​កងទ័ព​ជើងទឹក​អូស្ត្រាលី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ

នាវា​កងទ័ព​ជើងទឹក​នៃ​ប្រទេស​អូស្ត្រាលី ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក បាន​ធ្វើ​ទស្សនកិច្ច​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​រយៈពេល ៣​ថ្ងៃ ដើម្បី​ពង្រឹង​ចំណង​សាមគ្គីភាព ចែករំលែក​បទពិសោធន៍​រវាង​កងទ័ព​ជើងទឹក​ប្រទេស​ទាំង​ពីរ​កម្ពុជា-អូស្ត្រាលី និង​នាំ​យក​សម្ភារៈ​វេជ្ជសាស្ត្រ​មួយ​ចំនួន​ទៀត​មក​ប្រគល់​ជូន​ប្រទេស​កម្ពុជា ដើម្បី​រួម​ចំណែក​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19។ នាវា​កងទ័ព​ជើងទឹក​អូស្ត្រាលី ដែល​មាន​ឈ្មោះ​ថា HMAS Anzac 150 បាន​ចូល​មក​ដល់​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា ហើយ​បាន​ចាកចេញ​ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០២១ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក អ៊ុក សីហា...

ក្រសួង​សុខាភិបាល​ប្រកាស​ឱ្យ​ពលរដ្ឋ​វ័យ​ចំណាស់​និង​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា ប្រកាស​ឱ្យ​ពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់ ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​បំបៅ​កូន​ដោយ​ទឹកដោះ អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​ផ្សេងៗ អ្នក​កំពុង​មាន​ជំងឺ Covid-19 និង​អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ទៀត​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ដើម្បី​បញ្ចៀស​ពី​ស្លាប់​ដោយសារ​ជំងឺ​ឆ្លង​នេះ​ឱ្យ​បាន​ទាន់​ពេល។ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ សប្តាហ៍​នេះ​ថា ដើម្បី​កាត់បន្ថយ​សភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ និង​កាត់បន្ថយ​អត្រា​នៃ​អ្នក​ស្លាប់​ដោយសារ​ជំងឺ Covid-19 ពលរដ្ឋ​ខ្មែរ​ត្រូវតែ​នាំគ្នា​ទៅ​ចាក់​ថ្នាំបង្ការ​ជំងឺ Covid-19 ឱ្យ​បាន​គ្រប់ៗ​គ្នា ព្រោះថា​ក្រសួង​បាន​សង្កេត​ឃើញ​ថា អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ Covid-19...

Latest news