TAG
ឈឹម ស៊ីថរ
កញ្ញា ឈឹម ស៊ីថរ ទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យពីស៊ុយអែត
ប្រធានសហជីពទ្រទ្រង់បុគ្គលិកកម្មករខ្មែរ កញ្ញា ឈឹម ស៊ីថរ ទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ Per Anger ពីរដ្ឋាភិបាលស៊ុយអែត សម្រាប់ឆ្នាំ២០២៤ នេះ ក្នុងនាមកញ្ញាជាអ្នកការពារសិទ្ធិមនុស្សដ៏ស្វិតស្វាញរហូតក្លាយជាអ្នកទោសមនសិការរបស់រដ្ឋាភិបាលកម្ពុជា ដែលត្រូវរស់នៅក្នុងពន្ធនាគារទាំងអយុត្តិធម៌សព្វថ្ងៃនេះ។
គេហទំព័រអន្តរជាតិមួយដែលមានឈ្មោះថា Forum For Levande Historia បានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ ដោយដាក់ចំណងជើងថា ២០២៤ ឈឹម...
ក្រុមកូដករណាហ្គាវើលដ៍ថាប្រព័ន្ធយុត្តិធម៌កម្ពុជាមិនការពារសិទ្ធិសហជីពនិងកម្មករ
ក្រុមកូដករណាហ្គាវើលដ៍ ព្រមានថា ប្រព័ន្ធយុត្តិធម៌កម្ពុជាមិនបានការពារសិទ្ធិសហជីព និងកម្មករនិយោជិតទេក្នុងវិវាទរវាងកម្មករ និងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍អស់រយៈពេលជាង ២ឆ្នាំមកនេះ ខណៈរដ្ឋាភិបាលបានផ្តល់សិទ្ធិ និងអំណាចគ្រប់បែបយ៉ាងឲ្យថៅកែក្រុមហ៊ុនបញ្ឈប់បុគ្គលិកតាមអំពើចិត្ត។
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញលិខិតចំហមួយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា វិវាទការងាររវាងកម្មករនិយោជិត និងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍បានអូសបន្លាយអស់រយៈពេល ៧៩២ថ្ងៃហើយ បើទោះបីជាភាគីកម្មករនិយោជិតព្យាយាមរកដំណោះស្រាយ និងព្យាយាមស្វែងរកកិច្ចអន្តរាគមន៍ពីភាគីពាក់ព័ន្ធ ព្រមទាំងស្ថាប័នរដ្ឋហើយក៏ដោយ តែផ្ទុយទៅវិញ គឺមានតែការជំរុញឲ្យកម្មករនិយោជិតចុះហត្ថលេខាបញ្ចប់កិច្ចសន្យាការងារ ដោយទទួលស្គាល់ថាថៅកែក្រុមហ៊ុនមានសិទ្ធិបញ្ឈប់កម្មករគ្រប់ពេល បើទោះបីជាការបញ្ឈប់នោះមិនអនុលោមតាមស្មារតីនៃច្បាប់របស់កម្ពុជាក៏ដោយ។
សហជីពទ្រទ្រង់សិទ្ធិកម្មករមួយនេះរៀបរាប់ថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២២...
ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ថាពួកគេជាទាសករក្នុងប្រព័ន្ធដឹកនាំសម័យទំនើប
ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍រាប់សិបនាក់ លើកឡើងថា ការមិនដោះស្រាយវិវាទបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលរងការរំលោភបំពានសិទ្ធិការងារជាង ២ឆ្នាំមកនេះពីសំណាក់រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ គឺបង្ហាញពីទង្វើចាត់ទុកកម្មករនិយោជិតរងគ្រោះជាទាសករក្នុងសម័យទំនើប។
ក្រុមកូដករជាច្រើននាក់បានប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុនបនល្បែងស៊ីសងណាហ្គាវើលដ៍២ ស្ថិតក្នុងភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ការរំលោភសិទ្ធិការងារពីសំណាក់ថៅកែក្រុមហ៊ុនណាហ្គាវើលដ៍មកលើកម្មករសព្វថ្ងៃនេះ មិនខុសពីចៅហ្វាយនាយធ្វើបាបទាសករក្នុងសម័យបុរាណនោះទេ ព្រោះថៅកែណាហ្គាវើលដ៍បានគាបសង្កត់កម្មករនិយោជិតគ្រប់យ៉ាង ជាថ្នូរផ្តល់ឱ្យកម្មករជាលុយកាក់ស្មើនឹងអាហារ ៣ពេលប៉ុណ្ណោះ ខណៈសិទ្ធិសេរីភាពនានាត្រូវថៅកែក្រុមហ៊ុននេះបំបិទចោលទាំងស្រុង។
ប្រភពដដែលរៀបរាប់ថា កម្មករនិយោជិតក្នុងក្រុមហ៊ុនណាហ្គាវើលដ៍បច្ចុប្បន្ននេះ កំពុងរងនូវការគាបសង្កត់សិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរ នៅពេលដែលអវត្តមានសហជីព...
ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ស្នើនាយករដ្ឋមន្ត្រីថ្មីជួយរកយុត្តិធម៌ឱ្យពួកគេបន្ទាប់ពីស្វែងរកយុត្តិធម៌ជាង២ឆ្នាំ
ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ ស្នើឱ្យតុលាការ នាយករដ្ឋមន្ត្រី ថៅកែណាហ្គាវើលដ៍ និងរដ្ឋមន្ត្រីក្រសួងការងារ ផ្តល់យុត្តិធម៌ឱ្យក្រុមខ្លួន និងស្នើឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ព្រមទាំងទទួលយកកម្មករដែលត្រូវបានបញ្ឈប់ ឱ្យបានចូលធ្វើការវិញ បន្ទាប់ពីពួកគេស្វែងរកយុត្តិធម៌អស់រយៈពេលជាង ២ឆ្នាំមិនបានផល។
ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ជាង ២០នាក់ បានប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុនបនល្បែងស៊ីសងណាហ្គាវើលដ៍២ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយកាន់បដាមានសរសេរអក្សរ ដូចជា LRSU តំណាងឱ្យសិទ្ធិការងារ មានសហជីព មានសិទ្ធិការងារ...
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទម្លាយថាលោក ហ៊ុន ម៉ាណែត នឹងមិនដោះស្រាយវិវាទការងារកូដករណាហ្គាវើលដ៍ដាច់ខាត
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ទម្លាយថា មន្ត្រីគ្រាក់ៗក្នុងជួររដ្ឋាភិបាលថ្មីបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត នឹងមិនដោះស្រាយវិវាទការងារក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ដាច់ខាត ក្រោមហេតុផលថា ប្រសិនបើគាត់ដោះស្រាយវិវាទនេះ គឺដូចជាលើកទឹកចិត្តឱ្យកម្មករនិយោជិតនៅតាមបណ្តាក្រុមហ៊ុននានាចេញមុខតវ៉ាកាន់តែច្រើន។
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននៅថ្ងៃទី១៥ មករា នេះថា រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន មានផែនការគាបសង្កត់លើសិទ្ធិសេរីភាពបញ្ចេញមតិគ្រប់ផ្នែកទាំងអស់ក្នុងអាណត្តិដំបូងនៃការកាន់អំណាចរបស់លោក...
អតីតបុគ្គលិកណាហ្គាវើលដ៍រាប់សិបនាក់ប្រមូលផ្ដុំនៅមុខពន្ធនាគារព្រៃសដើម្បីលើកទឹកចិត្តកញ្ញា ឈឹម ស៊ីថរ ក្នុងថ្ងៃខួប១ឆ្នាំនៃការជាប់ពន្ធនាគារទាំងអយុត្តិធម៌
អតីតបុគ្គលិកណាហ្គាវើលដ៍ និងសហជីពរាប់សិបនាក់ ប្រមូលផ្ដុំគ្នានៅមណ្ឌលអប់រំកែប្រែទី២ ឬពន្ធនាគារព្រៃស ដើម្បីលើកទឹកចិត្តដល់កញ្ញា ឈឹម ស៊ីថរ ក្នុងថ្ងៃខួបកំណើតរបស់កញ្ញាផង និងខួប ១ឆ្នាំនៃការចាប់ខ្លួនដាក់ពន្ធនាគារលើកទី២ ទាំងអយុត្តិធម៌ដោយអាជ្ញាធរក្រុងភ្នំពេញកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។
អតីតបុគ្គលិកណាហ្គាវើលដ៍ និងសហជីពប្រមាណជា ៥០នាក់ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ ប្រមូលផ្ដុំគ្នានៅមណ្ឌលអប់រំកែប្រែទី២ ឬពន្ធនាគារព្រៃស ដោយការថ្លែងសារ និងបង្ហោះប៉េងប៉ោង...
សហជីពអំពាវនាវឱ្យបុគ្គលិកណាហ្គាវើលដ៍ដោះស្រាយវិវាទការងារដើម្បីជាបុណ្យកុសលបញ្ជូនឱ្យថៅកែដែលទើបទទួលអនិច្ចកម្ម
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ អំពាវនាវឱ្យបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលនៅមានជីវិតទាំងអស់ ដោះស្រាយវិវាទការងារជាមួយសហជីព ដើម្បីបានជាបុណ្យកុសលបញ្ជូនទៅឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍លោក CHEN LIP KEONG ដែលទើបទទួលមរណភាពកាលពីពេលថ្មីៗនេះ។
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញលិខិតរំលែកទុក្ខមួយកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នេះដោយលើកឡើងថា នៅពេលដែលលោក CHEN LIP KEONG លាចាកលោកនេះទៅ គាត់មិនអាចយកអ្វីទៅជាមួយបានទេ ក្រៅតែពីបុណ្យកុសលដែលគាត់ធ្លាប់បានប្រព្រឹត្ត និងការបន្សល់នូវកេរ្តិ៍ឈ្មោះ ដូច្នេះបុគ្គលិកដែលកំពុងនៅរស់ផ្សេងទៀត គួរតែនាំគ្នាដោះស្រាយវិវាទការងារជូនកម្មករនិយោជិតដែលខ្លួនធ្លាប់បានរំលោភបំពានសិទ្ធិការងារដោយការបញ្ឈប់កម្មករនិយោជិតទាំងអយុត្តិធម៌កន្លងមក ដើម្បីបានជាកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ឋរបស់លោក CHEN...
ក្រុមកូដករណាហ្គាខកចិត្តដែលឧទ្ធរណ៍តម្កល់សាលក្រមផ្ដន្ទាទោសរបស់សាលាដំបូងលើសំណុំរឿងកញ្ញា ឈឹម ស៊ីថរ និងសមាជិក
ក្រុមកូដករបង្ហាញការសោកស្ដាយ និងចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសលើថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ និងសមាជិកផ្សេងទៀត ថាជារឿងអយុត្តិធម៌។
ការលើកឡើងរបស់កូដករនេះ បន្ទាប់ពីសាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា បានបើកសវនាការបណ្ដឹងជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០២៣។
ក្រោយពីបើកសវនាការពេញមួយព្រឹក តុលាការក៏ប្រកាសសាលដីកានារសៀលថ្ងៃដដែលនេះ ដោយសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយផ្ដន្ទាទោសអតីត និងបច្ចុប្បន្នជាថ្នាក់ដឹកនាំ និងសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍។
តំណាងកូដករក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រី ឈឹម សុខន ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីស្ដាប់តុលាការប្រកាសសាលដីកាថា...
កូដករណាហ្គាវើលដ៍បន្តទទូចទៅរដ្ឋាភិបាលឱ្យជួយពន្លឿនដោះស្រាយនិងរកយុត្តិធម៌ឱ្យកម្មករខ្មែរ
កូដករក្រុមហ៊ុនណាហ្គាវើលដ៍ បន្តទទូចទៅក្រសួងការងារ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យជួយពន្លឿនដំណោះស្រាយ និងរកយុត្តិធម៌ ហើយធ្វើយ៉ាងណាឲ្យកម្មករខ្មែរមានការងារធ្វើ ដើម្បីពួកគេមានលទ្ធភាពទៅជួបជុំធ្វើបុណ្យនៅរដូវភ្ជុំបិណ្ឌដូចគេដូចឯង។
ការបន្តទទូចរបស់ក្រុមកូដករណាហ្គាវើលដ៍ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅចំថ្ងៃកាន់បិណ្ឌទី២ នៃរដូវបុណ្យភ្ជុំបិណ្ឌ។
យោងតាមហ្វេសប៊ុក Labor Rights Supported Union - LRSU ដោយលើកឡើងថា ថ្ងៃកាន់បិណ្ឌទី២ នេះ ពួកគេបានធ្វើចង្ហាន់ ហើយតាមស្រាក់របស់ពួកគេមានបិទអក្សរដោះលែងកញ្ញា ឈឹម...
ក្រុមសង្កេតការណ៍ថាពលរដ្ឋខ្មែរនៅអូស្ត្រាលីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តតាមស្មារតីនៃរដ្ឋធម្មនុញ្ញជារឿងត្រឹមត្រូវ
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការប្រមូលផ្ដុំជួបជុំរបស់ប្រជាពលរដ្ឋខ្មែររស់នៅអូស្ត្រាលី ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងខ្លឹមសារដើមនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជារឿងត្រឹមត្រូវ ព្រោះកម្ពុជាគឺជាប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ កក្កដា នេះថា ការទាមទារឱ្យដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់...