38 C
Phnom Penh

TAG

ទំនប់កប់ស្រូវ

អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​អំពាវនាវ​ឱ្យ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ដល់​ពលរដ្ឋ​រស់នៅ​តំបន់​បឹង​តាមោក

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​រក្សា​លំនៅឋាន​របស់​ពលរដ្ឋ​ដែល​កំពុង​រង​ការ​បណ្ដេញ​ចេញពី​តំបន់​បឹង​តាមោក ឬ​បឹង​កប់ស្រូវ ដោយ​ផ្តល់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ស្រប​ច្បាប់​ជូន​ពួកគេ ព្រោះ​ពលរដ្ឋ​ទាំងនោះ​បាន​រស់នៅ អាស្រ័យ​ផល និង​កាន់កាប់​ដីធ្លី​នៅ​តំបន់​នោះ​តាំងពី​ឆ្នាំ​១៩៩០។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មករា នេះ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ត្រឹមត្រូវ រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ត្រូវតែ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ីជម្រៅ​ពី​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ និង​ត្រូវ​ចរចា​គ្នា​ដោយ​សន្តិវិធី ជាជាង​ការ​ប្រើ​វិធានការ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​នូវ​ផល​ប្រយោជន៍​ចំពោះ​បញ្ហា​នេះ។ លោក ស៊ឹង...

ដី​បឹង​តាមោក​ជិត​១៦​ហិកតារ​ទៀត​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ទេរ​ទៅ​ឱ្យ​បុគ្គល​ពីរ​នាក់​ទៀត​គ្រប់គ្រង

ផ្ទៃដី​បឹង​តាមោក ប្រមាណ ១៦​ហិកតារ​ទៀត​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ទេរ​ទៅ​ឲ្យ​បុគ្គល ២​នាក់​ទៀត​គ្រប់គ្រង ខណៈ​ផ្ទៃដី​បឹង​តាមោក​ជាង ៦០% ត្រូវ​បាន​លោក ហ៊ុន សែន កាត់ និង​ផ្ទេរ​ទៅ​ឲ្យ​ក្រុមហ៊ុន និង​សាច់ញាតិ​របស់​លោក រួម​ទាំង​ឧកញ៉ា​មួយ​ចំនួន និង​តារា​ចម្រៀង ដើម្បី​ធ្វើជា​កម្មសិទ្ធិ។ ឯកសារ​កិច្ចព្រមព្រៀង​រវាង​រដ្ឋ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដែល​បាន​ចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន​នេះ ឲ្យ​ដឹង​ថា ដី​បឹង​តាមោក​ទំហំ ១៥,៦​ហិកតារ ក៏​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​ឈ្មោះ ថៃ អ៊ុយ និង​ឈ្មោះ តាំង គីម។ កាលពី​ថ្ងៃទី​១៣...

លោក ហ៊ុន សែន បន្ត​កាត់​ដី​បឹង​តាមោក​ឱ្យ​មន្ត្រី​ផ្កាយ​៤ និង​មន្ត្រី​ផ្សេង​ទៀត​ធ្វើជា​កម្មសិទ្ធិ

លោក ហ៊ុន សែន បន្ត​កាត់​ផ្ទៃដី​បឹង​តាមោក​បន្ថែម​ទៀត ដើម្បី​ប្រគល់​ទៅ​ឱ្យ​មន្ត្រី​ពាក់​ផ្កាយ​៤ និង​មន្ត្រី​ផ្សេង​ទៀត​ធ្វើជា​កម្មសិទ្ធិ ស្រប​ពេល​ដែល​ផ្ទៃដី​បឹង​ធម្មជាតិ​ដែល​នៅ​សល់​ចុងក្រោយ ត្រូវ​បាន​រដ្ឋាភិបាល​កាត់ និង​ដោះដូរ​អស់​ជាង ២​ពាន់​ហិកតារ​ហើយ​នោះ។ ក្នុង​អនុក្រឹត្យ​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​សម្រេច​កាត់​ផ្ទៃដី​បឹង​តាមោក​ចំនួន​ពីរ​ទីតាំង​ដែល​មាន​ទំហំ​ជាង ៦​ហិកតារ (៦១៨៣៦​ម៉ែត្រ​ក្រឡា) ស្ថិត​នៅ​សង្កាត់​ពញាពន់ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ចេញពី​ផ្ទៃ​បឹង​តាមោក (បឹង​កប់ស្រូវ)...

បុរស​ខ្លាំង​កម្ពុជា​កាត់​ផ្ទៃដី​បឹងតាមោក​បន្ថែម​ទៀត​ឱ្យ​ប្អូនស្រី​និង​ជំនួយការ​របស់​ខ្លួន

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន សម្រេច​កាត់​ផ្ទៃដី​បឹងតាមោក​បន្ថែម​ទៀត​ដើម្បី​ប្រគល់​ឱ្យ​ប្អូនស្រី និង​ជំនួយការ​របស់​លោក​ធ្វើជា​កម្មសិទ្ធិ។ ចាប់ពី​ឆ្នាំ​២០១៨ ដល់​ចុង​ឆ្នាំ​២០២១ ផ្ទៃ​បឹងតាមោក​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន កាត់​ជាង ២​ពាន់​ហិកតារ​ហើយ។ ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ដី​ផ្ទៃ​បឹងតាមោក​ជាង ២​ហិកតារ​ស្ថិត​ក្នុង​ភូមិ​ត្រពាំងពោធិ៍ សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ ប្រគល់​ឱ្យ​លោក ក្រូច...

ផ្ទះ​ពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​តំបន់​ទំនប់​កប់ស្រូវ​ត្រូវ​សមត្ថកិច្ច​កម្ទេច​ចោល​ដោយ​គ្មាន​សំណង

លំនៅឋាន​របស់​ពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​តំបន់​ទំនប់​កប់ស្រូវ តាម​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ឬ​មហាវិថី​វិមាន​ឈ្នះៗ​ក្នុង​ភូមិ​ចែងម៉ែង និង​ភូមិ​សំរោងក្រោម សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ ត្រូវ​អាជ្ញាធរ​ប្រើ​គ្រឿងចក្រ​កម្ទេច​ដោយ​គ្មាន​សំណង និង​ចាប់​ម្ចាស់​ផ្ទះ​ឃុំ​ខ្លួន​ថែម​ទៀត ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​ចាត់ទុក​ថា​ជា​ទង្វើ​ដ៏​ឃោរឃៅ​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ពលរដ្ឋ​រងគ្រោះ​បាន​ថត​វីដេអូ​ផ្ទះ​របស់​ខ្លួន​ដែល​សមត្ថកិច្ច​បាន​វាយកម្ទេច​ចោល​កាលពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២១ ដោយ​រៀបរាប់​ថា សមត្ថកិច្ច​បាន​យក​គ្រឿងចក្រ​មក​បញ្ឈរ​រង់ចាំ​ធ្វើ​សកម្មភាព​តាំងពី​ពេល​ល្ងាច លុះ​ព្រឹក​ឡើង​ប្រហែល​ម៉ោង ៣​ទៀបភ្លឺ​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា សមត្ថកិច្ច​ក៏​បាន​ធ្វើ​សកម្មភាព​វាយកម្ទេច​ផ្ទះ​របស់​ពួកគាត់​តែម្តង។ ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋ​ស្លូតត្រង់​ដែល​រងគ្រោះ​ទាំងនោះ​បាន​ត្រឹមតែ​ស្រែក​យំ និង​នាំគ្នា​អង្វរ​អាជ្ញាធរ​ទាំងនោះ​តែប៉ុណ្ណោះ ហើយ​ទីបំផុត ផ្ទះ​របស់​ពួកគាត់​ត្រូវ​បាន​វាយកម្ទេច​រាប​ដល់​ដី​ដដែល។ ប្រភព​ដដែល​បាន​លើកឡើង​ថា ក្រោយ​អាជ្ញាធរ​ទាំងនោះ​វាយកម្ទេច​ផ្ទះ​របស់​ពួកគាត់​រួច​ហើយ សមត្ថកិច្ច​ក៏​បាន​នាំគ្នា​ចាប់​សមាជិក​ប្រុសៗ...

Latest news