TAG
បណ្ឌិត មាស នី
លោក ហ៊ុន ម៉ាណែត រំពឹងថាកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចជាង ៥% នៅឆ្នាំ២០២៣ និងជាង ៦% នៅឆ្នាំ២០២៤
នាយករដ្ឋមន្ត្រីថ្មីដែលកំពុងដឹកនាំប្រទេសតាមគន្លងរដ្ឋាភិបាលចាស់លោក ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចជាង ៥% នៅឆ្នាំ២០២៣ និងជាង ៦% នៅឆ្នាំ២០២៤ បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់លោកអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និងការកែទម្រង់ដ៏មុតស្រួចនាពេលកន្លងមក។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៣០ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ផ្តើមចេញពីនយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន កម្ពុជាកសាងបាននូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំសម្រាប់ការអភិវឌ្ឍ តាមរយៈនៃការបើកចំហពាណិជ្ជកម្មអន្តរជាតិឈរលើគោលការណ៍ពហុភាគីនិយម...
អ្នកវិភាគ៖ រដ្ឋាភិបាលថ្មីប្រឈមខ្វះលុយធ្ងន់ធ្ងរសម្រាប់ចំណាយក្នុងឆ្នាំ២០២៤ ជាង ៦ពាន់លានដុល្លារអាមេរិក
ក្រុមអ្នកវិភាគថារដ្ឋាភិបាលថ្មីរបស់កម្ពុជាគ្មានសមត្ថភាពរកចំណូលដើម្បីផ្គត់ផ្គង់ការចំណាយរបស់ខ្លួនដែលបានអនុម័តរហូតដល់ជាង ៩ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៤ ទេ ព្រោះថាផ្អែកតាមស្ថានភាពសេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃនេះ បើទោះបីជារដ្ឋាភិបាលអាចប្រមូលពន្ធបានត្រឹមត្រូវក៏ដោយ ក៏អាចទទួលបានចំណូលត្រឹមតែរង្វង់ប្រមាណជាង ៣ពាន់លានដុល្លារប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ វិច្ឆិកា នេះថា ថវិកាជាង ៩ពាន់លានដុល្លារអាមេរិកដែលរដ្ឋាភិបាលកម្ពុជាបានអនុម័តសម្រាប់ឆ្នាំបន្ទាប់ បើរដ្ឋាភិបាលអាចប្រមូលពន្ធបានពេញលេញនោះ នឹងមិនធ្វើឲ្យរដ្ឋាភិបាលខ្វះថវិកាក្នុងចរន្តចំណាយធ្ងន់ធ្ងរទេ ប៉ុន្តែចំណុចគន្លឹះនៅត្រង់ថា តើរដ្ឋាភិបាលនឹងប្រមូលបានថវិកាឱ្យគ្រប់ការចំណាយជាង ៩ពាន់លានដុល្លារអាមេរិកពីប្រភពណា...
អង្គការនៅក្រៅស្រុកប្ដេជ្ញាស្ដារប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សដោយឈរលើគោលការណ៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
អ្នកប្រជាធិបតេយ្យ និងអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅក្រៅស្រុក ប្ដេជ្ញាបន្តបេសកកម្មរួមគ្នាការពារយុត្តិធម៌សង្គម ស្ដារប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការប្រកួតប្រជែងនយោបាយដោយឈរលើគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងកតិកាសញ្ញាអន្តរជាតិ។
អ្នកប្រជាធិបតេយ្យ អង្គការសង្គមស៊ីវិល និងសហគមន៍ខ្មែរនៅឯនាយសមុទ្រ បានចេញសេចក្តីសម្រេចមួយបន្ទាប់ពីសន្និសីទរំលឹកខួប ៣២ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នេះថា ពួកគេបានឯកភាពគ្នាក្នុងការជំរុញរដ្ឋាភិបាលកម្ពុជាឱ្យអនុវត្តនូវចំណុចមួយចំនួនដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដូចជា ទប់ស្កាត់មិនឱ្យមានរដ្ឋាភិបាលដែលបង្កើតឡើងដោយការបោះឆ្នោតក្លែងក្លាយមិនស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាដើម។
ជាងនេះទៀត ត្រូវទាមទារឱ្យរដ្ឋាភិបាលបច្ចុប្បន្នលុបចោលកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាមជាបន្ទាន់ផងដែរ ព្រោះថាកិច្ចសហប្រតិបត្តិការនេះបានរំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។
ក្រុមនេះបញ្ជាក់ថា...
ក្រុមអ្នកវិភាគថាសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ធ្លាក់ចុះធ្ងន់ធ្ងរ ដោយសារតែរដ្ឋាភិបាលខ្វះលុយទ្រទ្រង់ការចំណាយរបស់ខ្លួន
ក្រុមអ្នកវិភាគព្រមានថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ នេះ កំពុងប្រឈមនឹងការធ្លាក់ចុះធ្ងន់ធ្ងរ ព្រោះឆ្នាំ២០២៣ នេះ រដ្ឋាភិបាលកម្ពុជានៅខ្វះថវិការាប់ពាន់លានដុល្លារអាមេរិកទៀតដើម្បីបង្គ្រប់ផែនការចំណាយរបស់ខ្លួន ដូច្នេះហើយបានជានៅចុងឆ្នាំនេះ រដ្ឋាភិបាលដាក់ផែនការរឹតបន្តឹងការប្រមូលពន្ធពីប្រជាពលរដ្ឋយ៉ាងតក់ក្រហល់បែបនេះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៤ តុលា នេះថា រដ្ឋាភិបាលកម្ពុជាបានអនុម័តផែនការចំណាយរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ចំនួន...
ក្រុមឃ្លាំមើល៖ អង្គការក្រៅរដ្ឋាភិបាលអាចនឹងមានវាសនាដូចបក្សប្រឆាំងនិងសារព័ត៌មានឯករាជ្យ បើរដ្ឋាភិបាលមិនគោរពច្បាប់
ក្រុមអ្នកឃ្លាំមើលសង្គមអះអាងថា អង្គការក្រៅរដ្ឋាភិបាលអាចនឹងមានវាសនាដូចគណបក្សប្រឆាំង និងសារព័ត៌មានឯករាជ្យ ប្រសិនបើច្បាប់នានាដែលមានចែងក្នុងរដ្ឋធម្មនុញ្ញមិនត្រូវបានរដ្ឋាភិបាលគោរពដោយម៉ឺងម៉ាត់ទេនោះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៦ មិថុនា ថា ការបង្កើតច្បាប់ដើម្បីឱ្យអង្គការក្រៅរដ្ឋាភិបាលធ្វើរបាយការណ៍ជូនរដ្ឋាភិបាលស្ដីពីប្រភពប្រាក់ចំណូលរបស់ពួកគេ មិនមែនជាបញ្ហាចោទសម្រាប់អង្គការសង្គមស៊ីវិលនោះទេ ប៉ុន្តែត្រូវតែធ្វើឡើងតាមនីតិវិធី និងយន្តការសមស្របដែលមានការព្រមព្រៀងគ្នា ជាជាងការចាប់បង្ខំ ដែលជាហេតុធ្វើឱ្យមានការមិនទុកចិត្តគ្នារវាងរដ្ឋាភិបាល និងក្រុមអង្គការក្រៅរដ្ឋាភិបាលកាន់តែខ្លាំងជាងពេលបច្ចុប្បន្ននេះ។
បណ្ឌិត...
អ្នកឃ្លាំមើល៖ កត្តាចម្បងធ្វើឱ្យសីលធម៌សង្គមធ្លាក់ចុះដោយសារមេដឹកនាំបាត់បង់ក្រមសីលធម៌
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា កត្តាចម្បងដែលនាំឱ្យសីលធម៌សង្គមកម្ពុជាធ្លាក់ចុះ មិនមែនដោយសារតែវប្បធម៌បរទេសហូរចូលនោះទេ ហើយក៏មិនមែនដោយសារពលរដ្ឋជ្រួលជ្រើមនឹងវប្បធម៌បរទេសទាំងនោះដែរ ប៉ុន្តែដោយសារការដឹកនាំរបស់អ្នកនយោបាយធូររលុង និងការបាត់បង់ក្រមសីលធម៌របស់មេដឹកនាំខ្មែរប៉ុណ្ណោះ។
អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សុវិជ័យ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃពុធថា នៅពេលដែលមេដឹកនាំខ្មែរជាមនុស្សដែលគ្មានសីលធម៌ ជាមនុស្សដែលមិនឱ្យតម្លៃនៃការគោរពច្បាប់ ពលរដ្ឋ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នឹងក្លាយជាមនុស្សអាវាសែបាត់បង់នូវមោទនភាពជាតិឯង ហើយងាកទៅរកវប្បធម៌បរទេសពីខាងក្រៅជាងវប្បធម៌ជាតិរបស់ខ្លួន។
លោក សារ៉ូ...
អ្នកឃ្លាំមើល៖ ចាប់ពីពេលនេះដល់ថ្ងៃបោះឆ្នោត នឹងមានការគំរាមកំហែងនិងបង្ក្រាបលើក្រុមអ្នកប្រជាធិបតេយ្យ
អ្នកឃ្លាំមើលសង្គមនិយាយថា ចាប់ពេលនេះទៅរហូតដល់ថ្ងៃបោះឆ្នោតចុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងមានការគំរាមកំហែង និងការបង្ក្រាបលើក្រុមអ្នកប្រជាធិបតេយ្យដែលជាបក្សក្រៅរដ្ឋាភិបាលជាមិនខាន។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានលើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៣០ ខែមករា នេះថា ដើម្បីធានានូវបរិយាកាសនយោបាយល្អសម្រាប់ការចូលរួមរបស់បក្សនយោបាយទាំងអស់មុនការបោះឆ្នោតមកដល់ ទាល់តែគណបក្សទាំងនោះមានសិទ្ធិធ្វើសកម្មភាពនយោបាយស្របទៅតាមច្បាប់ដែលមានចែងដូចគ្នា ប៉ុន្តែជាអកុសលសម្រាប់ប្រទេសកម្ពុជា គណបក្សក្រៅរដ្ឋាភិបាលមិនអាចមានលទ្ធភាពពេញក្នុងការធ្វើសកម្មភាពនយោបាយរបស់ខ្លួនដូចបក្សកាន់អំណាចឡើយ។
លោកអះអាងថា ការរារាំង...
អ្នកឃ្លាំមើល៖ អ្នកប្រជាធិបតេយ្យបែកបាក់សាមគ្គីគឺកាន់តែនាំឱ្យចាញ់បក្សកាន់អំណាចរកទីបញ្ចប់គ្មាន
ក្រុមអ្នកសង្កេតការណ៍ក្នុងស្រុកនិយាយថា ការបែកបាក់សាមគ្គីជាតិក្នុងស្ថានភាពនយោបាយនៅកម្ពុជាសព្វថ្ងៃនេះ ធ្វើឲ្យអ្នកប្រជាធិបតេយ្យបែកបាក់សាមគ្គីគ្នាចាប់តាំងពីថ្នាក់លើរហូតដល់មូលដ្ឋាន នឹងរុញច្រានឱ្យពួកគេចាញ់បក្សកាន់អំណាចរកទីបញ្ចប់គ្មាន។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ទី១៩ មករា ថា សព្វថ្ងៃនេះចំណុចខ្សោយធំបំផុត និងត្រូវកែប្រែជាបន្ទាន់នោះ គឺអ្នកប្រជាធិបតេយ្យដូចគ្នាងាយនឹងលាបពណ៌គ្នាឯងជាងបក្សកាន់អំណាចទៅទៀត។ សកម្មភាពនេះ នឹងរុញច្រានឱ្យពួកគេចាញ់បក្សកាន់អំណាចរកទីបញ្ចប់គ្មាន ហើយអ្នកឈ្នះ...
ប្រធានវេទិកាពលរដ្ឋអំពាវនាវឱ្យបក្សក្រៅរដ្ឋាភិបាលរួមកម្លាំងឆ្ពោះទៅរកការផ្លាស់ប្ដូរជាវិជ្ជមាន
ប្រធានវេទិកាពលរដ្ឋ អំពាវនាវឱ្យគណបក្សក្រៅរដ្ឋាភិបាលទាំងអស់ស្វែងរកការជួបជជែកគ្នា ដោយសុទ្ធចិត្ត និងស្មារតីជាតិជាមូលដ្ឋាន ដើម្បីបង្កើតកម្លាំងរួបរួមដ៏មានសក្ដានុពលធំមួយទប់ទល់នឹងការបោះឆ្នោតដ៏អាក្រក់ដែលបានកើតមាននៅអាណត្តិទី៥ ឆ្នាំ២០២២ និងឆ្ពោះទៅរកការផ្លាស់ប្ដូរជាវិជ្ជមានតាមបំណងប្រាថ្នារបស់ពលរដ្ឋម្ចាស់ឆ្នោត។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ថា ការបង្កើតកម្លាំងរួបរួមនេះ គួរតែធ្វើឡើងនៅមុនដំណាច់ឆ្នាំ២០២២ នេះ ឬកាន់តែឆាប់កាន់តែល្អ ចៀសវាងការខ្ជះខ្ជាយពេលវេលាដូចពេលដែលក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។
លោក គឹម សុខ...
អ្នកវិភាគនិងអ្នកឃ្លាំមើលសង្គមប្រតិកម្មចំពោះសារនយោបាយរបស់លោក សុខ ឥសាន
ពលរដ្ឋនៅលើបណ្ដាញសង្គម និងអ្នកវិភាគនយោបាយ ប្រតិកម្មចំពោះការថ្លែងរិះគន់របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលចំអកឱ្យអ្នកដែលចាត់ទុកសហរដ្ឋអាមេរិកថាជាបិតាប្រជាធិបតេយ្យ និងជាប្រទេសដែលជឿនលឿនផ្នែកការគោរពសិទ្ធិមនុស្ស។
សារនយោបាយរបស់លោក សុខ ឥសាន ត្រូវបានគេបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គម គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា នេះ ក្រោយពីលោកបានតិះទៀនអ្នកសរសើរសហរដ្ឋអាមេរិកថាជាប្រទេសដែលល្អឯកលើសគេក្នុងពិភពលោក។
ពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ ខែវិច្ឆិកា ថា វាពិតជាគួរឱ្យសោកស្តាយណាស់ដែលអ្នកនាំពាក្យចាស់វស្សារូបនេះអាចប្រើប្រាស់ភាសាដែលពិបាកទទួលយកដូច្នេះ។ ប្រភពបន្ថែមទៀតថា ប្រសិនបើអ្នកនយោបាយបន្តសាបព្រោះ និងប្រើភាសាអសុរោះបែបនេះ វានឹងនាំឱ្យមានផលនៃវប្បធម៌មិនល្អនៅក្នុងសង្គម។
ចំណែកលោក...