29 C
Phnom Penh

TAG

បទវិភាគ

បទវិភាគ៖ អាហ្វ្រិក​ខាងត្បូង​អូស​អ៊ីស្រាអែល​ឡើង ICC តែ​ផ្ដល់​ឱកាស​ឱ្យ​រុស្ស៊ី​បន្ត​វិនាសកម្ម​នៅ​អ៊ុយក្រែន

កាលពី​សប្ដាហ៍​មុន តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC បាន​បើក​សវនាការ​បឋម​ទៅ​លើ​សំណុំរឿង​ដែល​ប្ដឹង​ដោយ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង ករណី​ចោទ​អ៊ីស្រាអែល ពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ប្រជាជន​ប៉ាឡេស្ទីន ក្នុង​សង្គ្រាម​អ៊ីស្រាអែល វាយ​សងសឹក​លើ​ពួក​ហាម៉ាស់។ ក្នុង​សវនាការ​របស់ ICC ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ពួក​ចៅក្រម ICC បាន​ចាប់ផ្ដើម​បើក​នីតិវិធី​ដំបូង​ដើម្បី​សិក្សា​អំពី​បទ​ចោទ​របស់​អាហ្រ្វិក​ខាងត្បូង​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល ថា​តើ​បទ​ចោទ​ដូចនេះ​មាន​ភស្តុតាង និង​ពាក់ព័ន្ធ​នឹង​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ ឬ​បទ​ប្រល័យ​ពូជសាសន៍​ដែរ​ឬ​ទេ។ ការ​ជំនុំជម្រះ​ក្ដី​បឋម​របស់ ICC គឺជា​ការ​ឆ្លើយតប​បណ្ដឹង​របស់​រដ្ឋាភិបាល​អាហ្រ្វិក​ខាងត្បូង ប៉ុន្តែ​តុលាការ​នៅ​ពេល​នោះ​មិន​ទាន់​សម្រេច​ថា​តើ​អ្វី​ដែល​អាហ្រ្វិក​ខាងត្បូង​ប្ដឹង​អ៊ីស្រាអែល នេះ វា​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្ដែង​ហើយ​ឬ​នៅ។ នៅ​ក្នុង​សវនាការ​នេះ​មាន​ការ​ជជែក​គ្នា​យ៉ាង​តានតឹង​រវាង​អ្នក​ច្បាប់​មកពី​អាហ្វ្រិក​ខាងត្បូង និង​អ្នក​ច្បាប់​មកពី​ប្រទេស​អ៊ីស្រាអែល។ អ្នក​ច្បាប់​អាហ្វ្រិក​ខាងត្បូង​បង្ហាញ​ពន្យល់​ច្បាប់​អន្តរជាតិ​ជាច្រើន...

បទវិភាគ៖ ប្រទេស​ដែល​ធ្លាក់​ក្នុង​ការ​ដឹកនាំ​ផ្ដាច់ការ​ជា​ប្រភព​នៃ​ការ​បង្កើត​ប្រព័ន្ធ​បោះឆ្នោត​ក្លែងក្លាយ និង​បំបាត់​សំឡេង​គូប្រកួត

នៅ​លើ​ពិភពលោក​នេះ ប្រទេស​មួយ​ចំនួន​ដែល​ប្រកាន់​របប​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពហុបក្ស បាន​កំពុង​រអិល​ធ្លាក់​នៅ​ក្នុង​ការ​ដឹកនាំ​ផ្ដាច់ការ។ របប​ផ្ដាច់ការ​ជា​ប្រព័ន្ធ​ដឹកនាំ​មួយ​ដែល​មេដឹកនាំ​កំពុង​កាន់​អំណាច ប្រើ​តុលាការ កងទ័ព កង​សន្តិសុខ ជាពិសេស​ស្ថាប័ន​បោះឆ្នោត​ថ្នាក់​ជាតិ​ជា​ឧបករណ៍​ប្រថាប់ត្រា​នៃ​ការ​តោង​អំណាច​របស់​ខ្លួន។ យ៉ាងណា លើកលែង​ប្រទេស​ប្រកាន់​របប​កុម្មុយនីស្ត​ប៉ុណ្ណោះ​ដែល​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នោះ​មិន​បាន​ចែង​ពី​សេរីភាព​របស់​ប្រជាជន​ជា​ម្ចាស់​ឆ្នោត ក្នុង​ការ​ប្រើ​សិទ្ធិ​នោះ​ទេ។ ប្រទេស​នេះ​ពុំ​មាន​បក្ស​ប្រឆាំង​ឡើយ។ ជា​ប្រទេស​ដឹកនាំ​ដោយ​បក្ស​តែ​មួយ​ប៉ុណ្ណោះ គឺ​បក្ស​កុម្មុយនីស្ត​របស់​ពួកគេ។ នៅ​ដើម​ឆ្នាំ​២០២៤ នេះ ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ តែ​ផ្ដាច់ការ គឺ​យ៉ាងតិច​ពីរ​ប្រទេស​កំពុង​ធ្វើ​ដំណើរ​ទៅ​រក​ការ​បោះឆ្នោត ដែល​បក្ស​កាន់​អំណាច​ប្រើ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​គូប្រកួត​ជា​មេដឹកនាំ​បក្ស​ប្រឆាំង ឬ​ត្រូវ​គំរាម​អ្នក​នយោបាយ​នោះ​ឱ្យ​រត់​ចេញពី​ប្រទេស។ ប្រទេស​ដែល​លេចធ្លោ​ជាងគេ​ក្នុង​ការ​វាយ​កម្ទេច​គូប្រជែង​មិន​ឱ្យ​ឡើង​សង្វៀន​ប្រកួត គេ​សង្កេត​ឃើញ​ប្រទេស​បង់ក្លាដេស ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ី​ខាងត្បូង និង​សហព័ន្ធ​រុស្ស៊ី ដែល​កំពុង​ដឹកនាំ​ដោយ​បុរស​ខ្លាំង​បំផុត គឺ​លោក វ្លាឌីមៀ...

បទវិភាគ៖ ហ្វីលីពីន​លេង​ហ្គេម​ជាមួយ​ចិន​ដើម្បី​អូស​ចិន​ទៅ​កាន់​តុលាការ​អន្តរជាតិ​សាជាថ្មី​ទៀត​ករណី​ជម្លោះ​ដែន​សមុទ្រ

កាលពី​ឆ្នាំ​២០១៦ តុលាការ​មជ្ឈត្តការ​អន្តរជាតិ​ជា​ស្ថាប័ន​យុត្តិធម៌​មួយ​របស់​អង្គការ​សហប្រជាជាតិ បាន​កាត់​សេចក្ដី​ឱ្យ​ក្រុង​ម៉ានីល មាន​សិទ្ធិ​ចូល​កាន់កាប់​នៅ​ប្រជុំ​កោះ​មួយ​ចំនួន​នៅ​សមុទ្រ​ចិន​ខាងត្បូង ក្នុង​តំបន់​នៃ​ប្រជុំ​កោះ​ស្ព្រាលី ដែល​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ​បាន​សំអាង​លើ​ភស្តុតាង​ប្រវត្តិសាស្ត្រ និង​តាម​និយាម​នៃ​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ដែល​ថា​ករណី​ដោះស្រាយ​ជម្លោះ​ដូចនេះ ត្រូវ​យោង​លើ​រយៈ​ចម្ងាយ​នៃ​ដែន​ទឹក​របស់​ប្រទេស​មួយ​ទៅ​នឹង​តំបន់​ជម្លោះ។ ដោយ​សំអាង​លើ​ភស្តុតាង​ប្រវត្តិសាស្ត្រ និង​តាម​និយាម​នៃ​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២ តុលាការ​នេះ​បាន​សម្រេច​ថា ប្រទេស​ហ្វីលីពីន មាន​ប្រៀប​ខ្លាំង​ជាង​ចិន ដោយសារ​រយៈ​ចម្ងាយ​ពី​ដែន​ទឹក​ហ្វីលីពីន កំពុង​គ្រប់គ្រង មាន​ជិត​ជាង​ចិន ហើយ​មាន​ភស្តុតាង​ប្រវត្តិសាស្ត្រ​ទៀត​ផង។ តែ​យ៉ាងណា ក្រុង​ប៉េកាំង​បាន​ប្រកាស​ទាត់​ចោល​សាលដីកា​របស់​តុលាការ​មជ្ឈត្តការ​អន្តរជាតិ​អង្គការ​សហប្រជាជាតិ​មួយ​នេះ ដោយ​ចាត់ទុក​ថា​សេចក្ដី​សម្រេច​របស់​តុលាការ​នេះ​ពុំ​មាន​យុត្តិធម៌​សម្រាប់​ចិន​នោះ​ទេ ដែល​ចិន​ក៏​មាន​ភស្តុតាង​ប្រវត្តិសាស្ត្រ​ផង​ដែរ ហើយ​ថា​ចិន​ជា​ប្រទេស​ធំ​ដែល​មាន​ដែន​អធិបតេយ្យ​លើស​ហ្វីលីពីន​ច្រើន​ដង​ទៀត។ ម្យ៉ាង​ទៀត ក្រុង​ប៉េកាំង​ចាត់ទុក​ថា​តុលាការ​នេះ​ពុំ​មាន​ដែន​យុត្តាធិការ​ក្នុង​ការ​កាត់​សេចក្ដី​សំណុំរឿង​ជម្លោះ​ដែនទឹក​សមុទ្រ​នោះ​ទេ។ តែ​ពេល​នោះ ចិន​ដែល​ដឹង​ថា​ខ្លួន​អាច​ចាញ់​ក្ដី...

បទវិភាគ៖ ពិភពលោក​ទំនង​មិន​អាច​ជួយ​បញ្ចប់​ភ្លើង​កំហឹង​របស់​អ៊ីស្រាអែល​បាន​ទេ

សង្គ្រាម​អ៊ីស្រាអែល វាយ​សងសឹក​ទៅ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន បាន​ឈាន​ចូល​ដល់​ថ្ងៃទី​១៩ ហើយ។ ប្រជាជន​ប៉ាឡេស្ទីន រស់នៅ​តំបន់​ហ្កាហ្សា ដែល​ជា​សម្បុក​របស់​ពួក​ហាម៉ាស បាន​បន្ត​ស្លាប់​រាប់​រយ​នាក់​ជា​រៀងរាល់​ថ្ងៃ ដោយ​ការ​វាយប្រហារ​ពី​សំណាក់​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល។ គិត​ត្រឹម​ថ្ងៃទី​២៦ តុលា នេះ សង្គ្រាម​ផ្ទុះ​កំហឹង​របស់​អ៊ីស្រាអែល ដែល​មាន​រយៈពេល ១៩​ថ្ងៃ​មក​នេះ ហើយ​បើ​គិត​ពី​ប្រជាជន​ប៉ាឡេស្ទីន​ស្លាប់​ក្រោម​អំបែង​គ្រាប់​របស់​អ៊ីស្រាអែល ហក់​ឡើង​ជិត ៦​ពាន់​នាក់​ហើយ ខណៈ​ជន​ភៀសខ្លួន​មាន​ជាង ១​លាន​នាក់​ចាកចេញ​ពី​ដែនដី​ហ្កាហ្សា។ ក្នុង​ស្ថានភាព​ដែល​អ៊ីស្រាអែល មិន​ដក​ដៃ​បន្តិច​សោះ​នេះ គឺ​កាន់តែ​វាយប្រហារ​លើ​ពួក​ហាម៉ាស​នៅ​ហ្កាហ្សា គេ​សង្កេត​ឃើញ​មេដឹកនាំ​នៃ​ប្រទេស​អារ៉ាប់​មួយ​ចំនួន រួម​ទាំង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ រហូត​រុស្ស៊ី...

អត្ថបទ​វិភាគ៖ ដំណោះស្រាយ​នយោបាយ​តឹងតែង

ខ្មែរ​ចេះ​រួបរួម ចេះ​សាមគ្គី​ក្នុង​គ្រា​មួយ​ដែល​ប្រទេស​ជាតិ​មាតុភូមិ​មាន​ទុក្ខ​ភ័យ​ដោយ​សត្រូវ​បរទេស​ឈ្លានពាន​កាន់កាប់។ បណ្ឌិត ហ្គាហ្វា ពាងម៉េត កាល​លោក​នៅ​មាន​ជីវិត លោក​បាន​សរសេរ​អត្ថបទ​រំឭក​អំពី​គំនិត​ដែល​លោក​និង​សហការី​ផ្គុំ​គ្នា​គិត​រក​ដំណោះស្រាយ​តាម​ទ្រឹស្ដី​ព្រះពុទ្ធ​ក្នុង​កាលៈទេសៈ​លំបាក។ យោង​លើ​ក្របខ័ណ្ឌ “ពណ៌នា-វិភាគ-ព្យាករណ៍” ខ្ញុំ​បាន​អនុវត្ត​រូបមន្ត​ដែល​ព្រះពុទ្ធ​បាន​ប្រៀន​ប្រដៅ​មនុស្ស​ជាតិ​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ថា “គិត + កម្ម = ផល” នា​ឆ្នាំ​១៩៨១-១៩៨២ នៅ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដ៏​សែន​លំបាក​មួយ​ដែល​ប្រឈម​នឹង​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (រជរបខ)។ នៅ​ខែ​ធ្នូ ឆ្នាំ​១៩៧៨ កងទ័ព​វៀតណាម​កុម្មុយនីស្ត​បាន​ឈ្លានពាន​ប្រទេស​កម្ពុជា និង​វាយប្រហារ​ទៅ​លើ​កងទ័ព​ខ្មែរក្រហម ប៉ុល ពត។ នៅ​ថ្ងៃទី​៧ ខែ​មករា...

បទវិភាគ៖ អាស៊ាន​បារម្ភ​ពី​រដ្ឋប្រហារ​នៅ​ថៃ តែ​ព្រងើយ​កន្តើយ​ការ​ទាញ​ទម្លាក់​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ចេញពី​សង្វៀន

នៅ​ពេល​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ភូមា ត្រូវ​បាន​ពួក​យោធា​រំលាយ​តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២០២១ មក​ដល់​ពេលនេះ​ការ​រុញ​ឱ្យ​ប្រជាធិបតេយ្យ​របស់​ប្រទេស​មួយ​នៅ​ក្នុង​សមាគម​អាស៊ាន​នេះ​រក​ច្រក​ចេញ​ពុំ​ទាន់​រួច​នោះ​ទេ។ ភ្លាមៗ​ក្រោយពី​រដ្ឋប្រហារ ឃើញ​សន្ទុះ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ក្នុង​តំបន់ និង​ពិភពលោក​មាន​ការ​ខ្នះខ្នែង​ជា​ខ្លាំង​ដាក់​សម្ពាធ​ទៅ​លើ​ពួក​យោធា​រហូត​ចេញ​ដំណោះស្រាយ​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លេខ​២៦៦៩ ទាមទារ​ឱ្យ​ពួក​យោធា​បញ្ឈប់​អំពើ​ហិង្សា និង​ដោះលែង​អ្នកទោស​ដែល​ងើប​ឡើង​ប្រឆាំង​របប​សឹក។ ចំណែក​សមាគម​អាស៊ាន​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​នេះ​ដែរ។ ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​លេខ​២៦៦៩ នេះ គឺជា​ឧបករណ៍​ផ្លូវច្បាប់​មួយ​ទៅ​ថ្ងៃ​ខាងមុខ​ដែល​ត្រូវ​យក​ទៅ​អនុវត្ត​នៅ​ប្រទេស​ភូមា ហើយ​អាច​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ទៅ​រក​ការ​ធ្វើ​សេចក្ដី​សម្រេច​មួយ​ទៀត​ប្រឆាំង​នឹង​ពួក​យោធា​ភូមា។ អ្នក​សង្កេតការណ៍​គិត​ថា នៅ​ពេល​ដោះស្រាយ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ហើយ​នោះ គឺ​ពិត​ណាស់​នឹង​ដល់​ពេល​ដែល​អាមេរិក និង​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងៗ​ទៀត​អាច​នឹង​ហក់​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​ភូមា​ឡើងវិញ។ តែ​អ្វី​ជា​រឿង​អភ័ព្វ​ទៅ​ទៀត​នោះ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​វិថី​ទៅ​រក​ការ​ធ្លាក់​ជ្រុះ​កាន់តែ​ជ្រៅ​ថែម​ទៀត។ បក្ស​ប្រឆាំង​ធំ​មួយ គឺ​បក្ស​ភ្លើង​ទៀន​ត្រូវ​បាន​ចាត់​ជា​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​សល់​តែ​មួយ​គត់​ក្រោយពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​បក្ស​នេះ​តំណាង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដ៏​ខ្លាំង​មួយ​ដែរ។ នេះ​បើ​យោង​តាម​លទ្ធផល​បោះឆ្នោត​សភា​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣។ ឥឡូវ​នេះ បក្ស​ភ្លើង​ទៀន​ដែល​តំណាង​អ្នក​ប្រជាធិបតេយ្យ​នៅ​សេសសល់ កំពុង​ត្រូវ​បាន​គេ​ផាត់​ចេញពី​សង្វៀន​ប្រកួត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ថ្ងៃទី​២៣ កក្កដា...

បទវិភាគ៖ បើ​បក្ស​ប្រឆាំង​នៅ​ថៃ​ឈ្នះ​ឆ្នោត តើ​ពលរដ្ឋ​កម្ពុជា​គួរ​បង្ហាញ​ឆន្ទៈ​បោះឆ្នោត​ដូចម្តេច​នៅ​ខែ​កក្កដា?

នៅ​សល់​តែ​ជាង ១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដំណើរការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​សភា​នៃ​រាជាណាចក្រ​ថៃ នឹង​ចាប់ផ្ដើម។ ការ​បោះឆ្នោត​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា។ នៅ​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ថ្មី​នេះ គេ​រំពឹង​ថា​បក្ស​នយោបាយ​ដែល​ចូលរួម​បោះឆ្នោត​អាច​មាន​លើស​ពី ១០​គណបក្ស ប៉ុន្តែ​គណបក្ស​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អាច​ទទួល​សំឡេង​ឆ្នោត​ពី​ប្រជាជន​បាន​ច្រើន​ជាងគេ គឺ​មាន​តែ​ពីរ​គណបក្ស​ប៉ុណ្ណោះ​ដែល​សុទ្ធសឹងតែ​ជា​បក្ស​ប្រឆាំង។ បើ​តាម​ការ​ស្ទង់មតិ​ចុងក្រោយ​មួយ​ទៀត បាន​បង្ហាញ​ថា គណបក្ស​ភឿថៃ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ថៃ បាន​នាំ​មុខ​ដាច់​លើ​គណបក្ស​ជា​គូប្រជែង​របស់​ខ្លួន។ បើ​តាម​សារព័ត៌មាន​ប្រទេស​សិង្ហបុរី The Strait Times ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១ ខែ​ឧសភា នេះ ឲ្យ​ដឹង​ថា ការ​ស្ទង់មតិ​ធ្វើឡើង​ដោយ​វិទ្យាស្ថាន Suan...

បទវិភាគ៖ អ្វី​នៅ​ពីក្រោយ​មេដឹកនាំ​ចិន​សម្រេច​លើក​ទូរសព្ទ​និយាយ​ទៅ​រក​លោក ហ្សេឡេនស្គី?

ទីបំផុត ប្រធានាធិបតី​ចិន សម្រេច​ចិត្ត​និយាយ​ទៅ​រក​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី កាលពី​ថ្ងៃទី​២៦ ខែ​មេសា ដោយ​ការ​សន្ទនា​គ្នា​តាម​ទូរសព្ទ។ តែ​នេះ​ជា​លើកដំបូង​ហើយ​ចាប់តាំងពី​ប្រទេស​រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ចិន លើក​ទ័ព​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ដែល​មេដឹកនាំ​ចិន លោក ស៊ី ជីនពីង ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​មូស្គូ នៅ​ជិត​ក្រុង​គៀវ បែរ​ជា​មិន​ហួស​ទៅ​ជួប​លោក ហ្សេឡេនស្គី ដូច​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដែល​បាន​ទៅ​ដល់​ក្រុង​មូស្គូ ហើយ​ថែម​ទាំង​បាន​ទៅ​ដល់​ក្រុង​គៀវ និង​បាន​ជួប​លោក ហ្សេឡេនស្គី ទៀត។ ចំណែក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី...

បទវិភាគ៖ តើ​អ្វី​ទៅ​ជា​អាថ៌កំបាំង​នៃ​ការ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD?

សាធារណជន​ខ្មែរ​បាន​សម្ដែង​ប្រតិកម្ម​ផ្សេងៗ​គ្នា​ចំពោះ​ការ​សម្រេច​តក់ក្រហល់​បិទ​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ វីអូឌី។ អ្នក​មាន​និន្នាការ​គាំទ្រ​មាន​ប្រយោជន៍​នឹង​របប​គ្រប់គ្រង​បែប​សព្វថ្ងៃ នាំគ្នា​រីករាយ​នឹង​ការ​បិទ ព្រោះ​គេ​ថា​ជា​សារព័ត៌មាន​ប្រឆាំង និយាយ​រឿង​មិន​ពិត។ ពលរដ្ឋ​ស្នេហា​យុត្តិធម៌ ស្នេហា​សិទ្ធិ​សេរីភាព សោកស្តាយ​ឥតឧបមា​ព្រោះ​ថា​នឹង​លែង​មាន​សារព័ត៌មាន​ដែល​ហ៊ាន​និយាយ​ប្រាប់​ការពិត​ហើយ​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​មិន​ដឹង​ធ្វើ​ដូចម្តេច។ តើ​ឫសគល់​នៃ​រឿង​ហេតុ​បិទ វីអូឌី អាច​ចេញ​មកពី​រឿង​អ្វី? មតិ​ប្រជាពលរដ្ឋ​ខ្មែរ មតិ​ជនបរទេស ទាំង​រដ្ឋាភិបាល​លោក​សេរី ទាំង​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ត្រឹមតែ​សម្ដែង​ក្តី​សោកស្តាយ​ចំពោះ​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​សារព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​សេសសល់​ក្នុង​រាជាណាចក្រ​កម្ពុជា គឺ​សំឡេង​ប្រជាធិបតេយ្យ (VOD) តែ​ពុំ​មាន​នីតិវិធី​អ្វី​ដែល​អាច​យក​ទៅ​តតាំង​គ្នា​ក្នុង​តុលាការ​នោះ​ទេ។ នេះ​មកពី​ប្រទេស​កម្ពុជា អំណាច​ស្ថិត​ក្នុង​ដៃ​បុគ្គល​តេជវន្ត មិន​ស្ថិត​ក្នុង​ស្ថាប័ន​ដូច​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ។ បើ​គេ​យក​រឿង​ហ្នឹង​មក​វិភាគ...

បទវិភាគ៖ សមាជិក​ណាតូ​នៅ​អឺរ៉ុប​ខាងកើត​កាន់តែ​កក់ក្ដៅ​ប្រឆាំង​ការ​គំរាម​ឈ្លានពាន​ពី​រុស្ស៊ី

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ក្រោយពី​បញ្ចប់​ទស្សនកិច្ច​នៅ​រដ្ឋធានី​គៀវ នៃ​ប្រទេស​អ៊ុយក្រែន ដ៏​ភ្ញាក់ផ្អើល ដែល​នៅ​ទីនោះ​លោក​បាន​សច្ចា​នៅ​ចំពោះ​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី ថា សហរដ្ឋ​អាមេរិក និង​ណាតូ​មិន​ផ្ដល់​ឱ្យ​រុស្ស៊ី​ឈ្នះ​សង្គ្រាម​ដាច់ខាត ទោះ​ស្ថានភាព​សង្គ្រាម​អាក្រក់​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ​នោះ។ សារ​របស់​លោក បៃដិន ធ្វើឡើង​នៅ​ចំពោះ​មុខ​ប្រធានាធិបតី​អ៊ុយក្រែន​ដូចនេះ គឺជា​ការ​លើក​ទឹកចិត្ត​ផ្ទាល់​ចំពោះ​លោក ហ្សឡេនស្គី ចំពោះ​កងទ័ព និង​ប្រជាជន​អ៊ុយក្រែន។ លោក ហ្សេឡេនស្គី មាន​ទឹកចិត្ត និង​សម្ដែង​អារម្មណ៍​អរគុណ​លោក...

Latest news