29 C
Phnom Penh

TAG

បទសម្ភាសន៍

កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​លោក ហុង លីម អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ

លោក ហុង លីម គឺជា​អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ ហើយ​លោក​ក៏​ជា​តំណាងរាស្ត្រ​អូស្ត្រាលី​ជនជាតិ​អាស៊ី​ដំបូង​គេ​បង្អស់​ប្រចាំ​រដ្ឋ​វីកថូវៀ (Victoria)។ លោក ហុង លីម មាន​ដើមកំណើត​មកពី​ឃុំ​ព្រែកគយ ស្រុក​ស្អាង ខេត្ត​កណ្តាល ប្រទេស​កម្ពុជា។ លោក​ជា​បញ្ញវន្ត​ជាន់ខ្ពស់​មួយ​រូប​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​នៅ​អំឡុង​ឆ្នាំ​១៩៧០។ ដោយសារ​លោក​ពូកែ និង​មាន​ជំនាញ​ខ្ពស់​ខាង​ភាសា​អង់គ្លេស លោក​ក៏​បាន​ប្រឡង​ជាប់​អាហារូបករណ៍​មក​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី នៅ​អំឡុង​ឆ្នាំ​១៩៧០។ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី លោក​បាន​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ដែល​បាន​បញ្ចប់​នៅ​អំឡុង​ឆ្នាំ​១៩៧៥។ ក្រោយ​បញ្ចប់​ការ​សិក្សា លោក ហុង លីម ក៏​មាន​បំណង​ត្រឡប់​ទៅ​ជួយ​ទឹកដី​កំណើត​របស់​លោក​វិញ​ដែរ...

កិច្ចសម្ភាសន៍​លោក ជា យូហ៊ន អតីត​ចៅហ្វាយក្រុង Greater Dandenong ប្រទេស​អូស្ត្រាលី

លោក ជា យូហ៊ន គឺជា​អតីត​ជន​ភៀសខ្លួន​ខ្មែរ​មួយ​រូប​ពី​ប្រទេស​កម្ពុជា ដោយ​ធ្លាប់​បាន​ឆ្លងកាត់​នូវ​របប​វាល​ពិឃាត ប៉ុល ពត ទៅ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី នៅ​ដើម​ទសវត្សរ៍​១៩៨០។ មុន​មក​កាន់​ប្រទេស​អូស្ត្រាលី លោក​បាន​ឆ្លងកាត់​ការ​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​ជំរំ​ជន​ភៀសខ្លួន​ខៅអ៊ីដាង ក្នុង​ប្រទេស​ថៃ។ ក្រោយ​ស្នាក់នៅ​ជំរំ​នេះ​បាន​មួយ​រយៈ នៅ​ឆ្នាំ​១៩៨២ លោក​ក៏​បាន​ឈាន​ជើង​មក​ដល់​ប្រទេស​អូស្ត្រាលី ហើយ​បន្ត​រស់នៅ​លើ​ទឹកដី​សេរីភាព ឬ​ទឹកដី​ប្រជាធិបតេយ្យ​មួយ​នេះ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។ ក្រោយ​កសាង​ជីវិត​ថ្មី​នៅ​លើ​ទឹកដី​នៃ​សេរីភាព​ដ៏​អស្ចារ្យ​មួយ​នេះ លោក ជា យូហ៊ន បាន​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​សង្គមកិច្ច​នៅ​ឆ្នាំ​១៩៨៤ ប៉ុន្តែ​ក្រោយពី​បម្រើ​ការងារ​ជា​បុគ្គលិក​សង្គមកិច្ច​បាន ១​ឆ្នាំ លោក​ក៏​បាន​បង្កើត​សមាគម​ខ្មែរ​វិចថូរៀ (Victoria)...

កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​លោក យ៉ែម ផលរដ្ឋា អភិបាល​រង​ក្រុង​ឡូវែល

កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​លោក យ៉ែម ផលរដ្ឋា អភិបាល​រង​ក្រុង​ឡូវែល អំពី​ទស្សនវិស័យ​ក្នុង​ការ​ជួយ​សហគមន៍​ខ្មែរ​ក្នុង​ក្រុង​ឡូវែល។

កិច្ច​សម្ភាសន៍​ពិសេស​ជាមួយ​លោក សុធា ជៀមរួម (Sothea Chiemruom) ប្រធាន​សមាគម​ខ្មែរ CMAA

សមាគម​ខ្មែរ​ក្នុង​ទីក្រុង​ឡូវែល នៃ​រដ្ឋ​ម៉ាសាជូសេធ CMAA ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៨៥ ក្រោយ​ពេល​ពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ទទួល​ឲ្យ​មក​រស់នៅ​ក្នុង​រដ្ឋ​មួយ​នេះ​ពី​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ បន្ទាប់ពី​របប​ខ្មែរក្រហម​បិទ​បញ្ចប់។ សមាគម​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​កិច្ចការ​សម្រួល​ខាង​ផ្នែក​ភាសា ផ្នែក​វប្បធម៌ សង្គមកិច្ច និង​ការ​ជួយ​បង្រៀន​ដល់​ពលរដ្ឋ​ខ្មែរ​ណា​ដែល​មាន​បំណង​ចង់​ចូល​សញ្ជាតិ​អាមេរិកាំង​ផង​ដែរ។ តទៅ​នេះ សូម​អញ្ជើញ​លោក​អ្នកនាង​ទស្សនា​កិច្ច​សម្ភាសន៍​ពិសេស​មួយ​ជាមួយ​លោក សុធា ជៀមរួម (Sothea Chiemruom) ប្រធាន​សមាគម​ខ្មែរ CMAA ក្នុង​ទីក្រុង​ឡូវែល (Lowell) អំពី​ទស្សនវិស័យ និង​ចក្ខុវិស័យ​របស់​លោក​ក្នុង​ការ​ជួយ​ដល់​សមាគម និង​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​មួយ​នេះ។

កិច្ចសម្ភាសន៍​លោក អៀង ស៊ីធុល អំពី​ការ​ថែរក្សា​កេរដំណែល​សិល្បៈ​ខ្មែរ

ការ​ថែរក្សា​មរតក​វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណី គឺជា​កាតព្វកិច្ច​របស់​កូន​ខ្មែរ​គ្រប់​រូប មិន​ថា​ទោះ​ស្ថិត​នៅ​ទីណា​នោះ​ទេ។ សុភាសិត​ខ្មែរ​ពោល​ថា វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើងថ្កាន។ ត​ទៅ​នេះ សូម​លោក​អ្នក​ទស្សនា​កិច្ចសម្ភាសន៍​របស់​លោក តាំង សារ៉ាដា ជាមួយ​លោក អៀង ស៊ីធុល ដែល​ជា​គ្រូ​តូរ្យតន្ត្រី និង​ចម្រៀង​បែប​បុរាណ និង​ប្រពៃណី​ខ្មែរ ខណៈ​លោក​កំពុង​បង្រៀន​សិស្ស​ខ្មែរ​ក្នុង​សមាគម​ខ្មែរ​ទីក្រុង​ឡូវែល នៃ​រដ្ឋ​ម៉ាសាជូសេធ។

កិច្ច​សម្ភាសន៍​ជាមួយ​លោក ដេវីត ហូហ្វមែន (David E. Hoffman)

តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​ប៉ូលិស​របស់​រដ្ឋ ឬ​របប​ផ្ដាច់ការ ប៉ុនប៉ង​ដាក់​ទណ្ឌកម្ម​នរណា​ម្នាក់​ដែល​នៅ​ឆ្ងាយ​ដូចជា​នៅ​សហរដ្ឋ​អាមេរិក?

លោក ប្រេដ អាដាម៖ លោក ហ៊ុន ម៉ាណែត នឹង​មិន​អាច​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣

នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី លោក ប្រេដ អាដាម (Brad Adams) ប្រធាន​អង្គការ​សិទ្ធិ​បរិស្ថាន​អន្តរជាតិ មាន​ប្រសាសន៍​ថា លោក ហ៊ុន ម៉ាណែត នឹង​មិន​អាច​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ក្រោយ​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ឡើយ។

បទសម្ភាសន៍៖ សាលាក្រុង​ឡងប៊ិច​អនុម័ត​គម្រោង​បង្កើត​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ-អាមេរិក

កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​អ្នកស្រី ស៊ូលី សារ៉ូ សមាជិក​ក្រុមប្រឹក្សា​ក្រុង​ឡងប៊ិច នៃ​រដ្ឋ​កាលីហ្វ័រញ៉ា ក្រោយពី​សាលាក្រុង​បាន​អនុម័ត​គម្រោង​បង្កើត​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ-អាមេរិក។

កិច្ច​សម្ភាសន៍៖ បណ្ឌិត សូ ណារ៉ូ ក្រោយពី​ត្រូវ​បាន​ទទួលស្គាល់​អតីតភាព​ការងារ​ជា​អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ឥណ្ឌូនេស៊ី

កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​បណ្ឌិត សូ ណារ៉ូ ក្រោយពី​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ទទួលស្គាល់​អតីតភាព​ការងារ​របស់​លោក​ជា​អតីត​អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី។

តើ​ពលរដ្ឋ​សាមញ្ញ​មាន​សិទ្ធិ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​រឿង​ដីធ្លី និង​វិវាទ​ផ្សេង​ទៀត​បាន​ដែរ​ឬ​ទេ?

កិច្ចសម្ភាសន៍៖ តើ​ពលរដ្ឋ​សាមញ្ញ​អាច​មាន​សិទ្ធិ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​លើ​ករណី​ជម្លោះ​ដីធ្លី និង​វិវាទ​ផ្សេង​ទៀត​បាន​ដែរ​ឬ​ទេ?

Latest news