31 C
Phnom Penh

TAG

បោះឆ្នោត

IDEA TALK៖ តើ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ពលរដ្ឋ​អាមេរិកាំង​ជ្រើសរើស​បក្ស ឬ​គិត​រឿង​អតិផរណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ពលរដ្ឋ​អាមេរិកាំង​ជ្រើសរើស​បក្ស ឬ​គិត​រឿង​អតិផរណា?»។

តំណាងរាស្ត្រ​អាមេរិកាំង​មួយ​រូប​ព្រមាន​ពី​អវត្តមាន​លោក កឹម សុខា ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣

សមាជិក​សភា​សហរដ្ឋ​អាមេរិកាំង​មួយ​រូប​ដែល​ជា​ជើងឯក​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រមាន​ថា ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នឹង​គ្មាន​ន័យ ប្រសិនបើ​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​អាច​ចូលរួម​បាន​នោះ។ តំណាងរាស្ត្រ​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Alan Lowenthal បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ក្នុង​ពិធី​ទទួលទាន​ភោជនាហារ​សាមគ្គី​របស់​សហគមន៍​ខ្មែរ​ដើម្បី​អបអរ​សាទរ និង​ផ្តល់​កិត្តិយស​សម្រាប់​ការ​ចូល​និវត្តន៍​របស់​លោក​កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២២ ថា ប្រសិនបើ​លោក...

គ.ជ.ប ព្រម​ទទួលយក​សំណើ​បក្ស​ក្រៅ​រដ្ឋាភិបាល​ទៅ​ពិនិត្យ​ដើម្បី​កែលំអ​ប្រព័ន្ធ​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លើកឡើង​ថា ខ្លួន​នឹង​ទទួល​យក​សំណើ​របស់​គណបក្ស​នយោបាយ​ទាំង​៤ ព្រមទាំង​រៀបចំ​ជា​របាយការណ៍​ដើម្បី​ពិនិត្យ និង​សម្រេច​ថា​តើ​គួរ​យក ឬ​មិន​គួរ​យក​នូវ​ចំណុច​ណា​ខ្លះ ដើម្បី​កែលំអ​ប្រព័ន្ធ​បោះឆ្នោត​ឱ្យ​ស្រប​ទៅ​តាម​ច្បាប់​របស់​កម្ពុជា។ គ.ជ.ប ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២២ ថា ក្នុង​ជំនួប​នេះ គណបក្ស​នយោបាយ​ទាំង​៤ បាន​លើកឡើង​នូវ​សំណើ​ចំនួន ១៧​ចំណុច ដើម្បី​កែលំអ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា ហើយ​តំណាង​គណបក្ស​នយោបាយ​ទាំងនោះ​បាន​រៀបរាប់​អំពី​បញ្ហា​ដែល​ពួកគេ​ជួប​ការ​លំបាក​នា​ពេល​កន្លងមក​ផង​ដែរ។ គ.ជ.ប អះអាង​ថា ចំណុច​ខ្លះ​ដែល​តំណាង​គណបក្ស​បាន​ស្នើ​ឡើង គឺ​មិន​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ទាក់ទង​ទៅ​នឹង​ស្ថាប័ន​រដ្ឋសភា ដែល​ជា​ស្ថាប័ន​រៀបចំ​ច្បាប់ និង​ស្ថាប័ន​ក្រសួង​មហាផ្ទៃ...

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ឪពុក​ខ្លួន​ធ្វើ​នាយករដ្ឋមន្ត្រី​បន្ត

បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី និង​ជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បោះឆ្នោត​គាំទ្រ​ឪពុក​របស់​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត ដើម្បី​អាច​ដឹកនាំ​កម្ពុជា​ឆ្ពោះ​ទៅ​រក​វឌ្ឍនភាព​រុងរឿង​កាន់តែ​ខ្លាំង​ជាង​ពេល​បច្ចុប្បន្ន។ លោក ហ៊ុន ម៉ាណែត បាន​អះអាង​នៅ​ក្នុង​ពិធី​សម្ពោធ​កុដិ​មួយ​កន្លែង​ក្នុង​វត្ត​ព្រៃតុម្ព ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២ ថា ឪពុក​របស់​លោក​តែង​គិតគូរ​ជាប់​ជា​ប្រចាំ​អំពី​សុខទុក្ខ​របស់​ពលរដ្ឋ ហើយ​តែង​នៅ​ក្បែរ​ពលរដ្ឋ​ខ្មែរ​គ្រប់​ពេលវេលា​ទាំងអស់។ លោក ហ៊ុន ម៉ាណែត អះអាង​ថា ឪពុក​របស់​លោក​បាន​នាំ​មក​នូវ​សន្តិភាព​ពេញលេញ​ជូន​ពលរដ្ឋ និង​ប្រទេស​កម្ពុជា​ទាំងមូល ដោយ​ការ​ការពារ​មិន​ឱ្យ​មាន​ការ​វិលត្រឡប់​មក​វិញ​នូវ​របប​ប្រល័យ​ពូជសាសន៍ ដែល​ជា​ស្នាដៃ​ក្នុង​ការ​ស្វែងរក​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋ​ឱ្យ​រស់នៅ​ក្នុង​សុខ​សន្តិភាព...

គណបក្ស​នយោបាយ​៦ ត្រៀម​បង្កើត​បក្ស​ប្រឆាំង​តែ​មួយ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣

គណបក្ស​នយោបាយ​ចំនួន​៦ ដែល​ទើប​បង្កើត​កន្លងមក​នេះ បាន​ចាប់ផ្ដើម​ចង​សម្ពន្ធភាព​នឹង​គ្នា ដើម្បី​ត្រៀម​បង្កើត​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ គណបក្ស​ទាំង​៦ ដែល​បាន​ចង​សម្ពន្ធភាព​នឹង​គ្នា​រួចរាល់​នោះ​រួម​មាន៖ គណបក្ស​កែទម្រង់​កម្ពុជាគណបក្ស​ភ្លើង​ទៀនគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានគណបក្ស​កម្ពុជា​និយមគណបក្ស​កម្លាំង​ប្រជាធិបតេយ្យនិង​គណបក្ស​បំណង​ពលរដ្ឋ។ គណបក្ស​ទាំងនោះ ភាគច្រើន​គឺជា​គណបក្ស​ដែល​កើត​ចេញពី​អតីត​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក អ៊ិត សារម្យ ប្រធាន​គណបក្ស​បំណង​ពលរដ្ឋ បាន​សរសេរ​នៅ​លើ Facebook របស់​លោក​ថា ការ​ចាប់​ដៃ​គ្នា​នេះ ដោយសារតែ​គណបក្ស​ទាំង​៦ មាន​គោលនយោបាយ​ស្ទើរតែ​ដូចគ្នា និង​មាន​ទិសដៅ​ដើម្បី​ជាតិ​មាតុភូមិ​តែ​មួយ។ លោក​ថា ការ​បង្កើត​គណបក្ស​ធំ​មួយ​នា​ពេល​អនាគត គឺ​ត្រូវ​រង់ចាំ​មើល​អំពើ​របៀប​ធ្វើការ​ជាមួយ​គ្នា​សិន ដោយសារ​បច្ចុប្បន្ន គណបក្ស​ទាំង​៦ នៅ​មាន​ចំណុច​ខ្វះ​ចន្លោះ​ដែល​មិនទាន់​យល់​ចិត្ត​គ្នា​មួយ​ចំនួន ដូចជា​ការ​លុបបំបាត់​ជម្លោះ​ផ្ទៃក្នុង​របស់​បក្ស...

គណបក្ស​ចំនួន​៦ ទាមទារ​ឱ្យ គ.ជ.ប រក្សាទុក​កំណត់ហេតុ​រាប់​សន្លឹកឆ្នោត​ទម្រង់​១១០២ ដូច​មុន

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៦ ទាមទារ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. រក្សា​ទុក​កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត​ទម្រង់​១១០២ ឱ្យ​នៅ​ដដែល និង​ឱ្យ​ចែក​កំណត់ហេតុ​រាប់​សន្លឹកឆ្នោត​ទម្រង់​១១០២ នេះ ជូន​ភ្នាក់ងារ​គណបក្ស​នយោបាយ​ដែល​មាន​វត្តមាន​នៅ​ការិយាល័យ​រាប់​សន្លឹកឆ្នោត​ដូច​ការ​បោះឆ្នោត​មុនៗ​បន្ត​ទៀត។ គណបក្ស​ដែល​នឹង​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​ចំនួន ៦ បាន​ចេញ​ញត្តិ​រួមគ្នា​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ដើម្បី​ឱ្យ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ខាងមុខ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ដើម្បី​ទទួល​បាន​ការ​ទុកចិត្ត​ពី​សំណាក់​គណបក្ស​នយោបាយ និង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​គ្រប់​រូប ព្រមទាំង​បញ្ចៀស​នូវ​ជម្លោះ​នយោបាយ​នៅ​ពេល​ក្រោយ គ.ជ.ប. ត្រូវតែ​រក្សា​ទុក​ទម្រង់​នៃ​ការ​រាប់​សន្លឹកឆ្នោត​១១០២...

IDEA TALK៖ សុចរិតភាព​នៃ​ការ​បោះឆ្នោត​ក្នុង​សង្វៀន​នយោបាយ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២១ ស្តីអំពី៖ «សុចរិតភាព​នៃ​ការ​បោះឆ្នោត​ក្នុង​សង្វៀន​នយោបាយ​កម្ពុជា»។

IDEA TALK៖ តើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២ នឹង​ធ្វើ​ឡើង​ប្រកប​ដោយ​អត្ថន័យ​ប្រជាធិបតេយ្យ​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២ នឹង​ធ្វើ​ឡើង​ប្រកប​ដោយ​អត្ថន័យ​ប្រជាធិបតេយ្យ​ដែរ​ឬ​ទេ?»។

IDEA TALK៖ ប្រសិនបើ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ តើ​នឹង​មាន​ការ​ប្រែប្រួល​បែប​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «ប្រសិនបើ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សម័យ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​ទេ តើ​នឹង​មាន​ការ​ប្រែប្រួល​បែប​ណា?»។

IDEA TALK៖ តើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ ប្រព្រឹត្ត​ទៅ​ដោយ​របៀប​ណា?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ ប្រព្រឹត្ត​ទៅ​ដោយ​របៀប​ណា?»។

Latest news