TAG
ប៉ាន សូរស័ក្តិ
ក្រសួងពាណិជ្ជកម្មផ្ទុះរឿងអំពើពុករលួយជុំវិញការជ្រើសរើសមន្ត្រីក្របខ័ណ្ឌចំនួន៦៦នាក់
ក្រសួងពាណិជ្ជកម្ម កំពុងផ្ទុះរឿងអំពើពុករលួយពេញស្ថាប័នជុំវិញការជ្រើសរើសមន្ត្រីក្របខ័ណ្ឌចំនួន ៦៦នាក់ជាសម្ងាត់ ដោយការសូកលុយក្នុងម្នាក់ៗចន្លោះពី ៣ម៉ឺន ៥ពាន់ដុល្លារទៅ ៤ម៉ឺនដុល្លារអាមេរិក ក្រោមរូបភាពកម្មសិក្សា។
ប្រភពច្បាស់ការណ៍ពីមន្ត្រីក្រសួងពាណិជ្ជកម្មជាច្រើននាក់ បានទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១ មិថុនា នេះថា ការប្រកាសជ្រើសមន្ត្រីចូលក្របខ័ណ្ឌដើម្បីបម្រើការនៅក្រសួងពាណិជ្ជកម្មចំនួន ៦៦នាក់នាពេលកន្លងមក គ្រាន់តែជាការប្រកាសឱ្យល្អមើលតែប៉ុណ្ណោះ ប៉ុន្តែធាតុពិត ក្រសួងពាណិជ្ជកម្មបានកំណត់អ្នកជាប់ចូលបម្រើការនៅក្នុងក្រសួងចំនួន ៦៦នាក់រួចជាស្រេចហើយ ដែលក្រសួងតម្រូវឱ្យអ្នកទាំងនោះសូកលុយក្នុងម្នាក់ចាប់ពី ៣ម៉ឺន ៥ពាន់ដុល្លារទៅ...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថាការនាំចេញរយៈពេល១១ខែឆ្នាំ២០២១ ធ្លាក់ចុះបើធៀបឆ្នាំ២០២០
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងរយៈពេល ១១ខែក្នុងឆ្នាំ២០២១ ពេលដែលប្រទេសកម្ពុជាញាំញីដោយហានិភ័យនៃការរីករាលដាលនៃមេរោគ Covid-19 នេះ អត្រានាំចេញប្រចាំឆ្នាំរបស់កម្ពុជា បានធ្លាក់ចុះ ០,១២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២១ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២ នេះថា ការនាំចេញរបស់កម្ពុជា ក្នុងឆ្នាំ២០២១ មានចំនួនជិត...
ក្រសួងពីរជំរុញឲ្យប្រមុខរដ្ឋាភិបាលលើកទឹកចិត្តបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុកជំនួសឲ្យការនាំចូលពីប្រទេសជិតខាង
រដ្ឋមន្ត្រីពីររូបជំរុញឲ្យប្រមុខរដ្ឋាភិបាលលើកទឹកចិត្តដល់ក្រុមហ៊ុនដែលមានបំណងនាំចូលសត្វជ្រូកពីបរទេសចូលទៅក្នុងស្រុកថា គួរតែបង្វែរទុនទាំងនោះទៅបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុកជំនួសវិញ ដើម្បីកាត់បន្ថយការនាំចូល និងបង្កើតការងារឲ្យពលរដ្ឋបានកាន់តែច្រើន។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានផ្សព្វផ្សាយលិខិតរួមគ្នាដាក់ជូនប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ថា ការអនុញ្ញាតឲ្យក្រុមហ៊ុន BYG Worldwide Group នាំចូលសាច់ជ្រូករស់...
មន្ត្រីក្រសួងពាណិជ្ជកម្មចោទលោក ផាន អូន នៅតែប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនដដែលទោះបីជាក្រសួងធ្លាប់ហាមឃាត់ក៏ដោយ
មន្ត្រីក្រសួងពាណិជ្ជកម្មជាច្រើនរូបបាននាំគ្នាចោទអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម លោក ផាន អូន ថានៅតែបន្តប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនដដែល បើទោះបីជាក្រសួងពាណិជ្ជកម្មធ្លាប់ធ្វើកំណែទម្រង់បញ្ឈប់អំពើពុករលួយរបស់លោកនៅក្នុងអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម កាលពីពេលកន្លងទៅក៏ដោយ។
មន្ត្រីក្រសួងពាណិជ្ជកម្ម ដែលគួរឲ្យទុកចិត្តបានជាច្រើនរូប បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ថា បន្ទាប់ពីក្រសួងពាណិជ្ជកម្ម បានហាមឃាត់សកម្មភាពអំពើពុករលួយលែងឲ្យមានការកាត់ប្រាក់រង្វាន់លើកទឹកចិត្តរបស់មន្ត្រី ក.ប.ប ប្រចាំខែរួចមក លោក...
តើលោក ហ៊ុន ម៉ាណែត ពិតជាខ្នងបង្អែកនៃជនប្រព្រឹត្តអំពើពុករលួយនៅក្នុងក្រសួងពាណិជ្ជកម្មសព្វថ្ងៃនេះមែនឬទេ?
មន្ត្រីក្រសួងពាណិជ្ជកម្មជាច្រើនរូបចោទថា អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងពាណិជ្ជកម្ម កំពុងប្រព្រឹត្តអំពើពុករលួយកិបកេងលុយជាតិរាប់សិបម៉ឺនដុល្លារ ក្រោមគម្រោងជាច្រើន ព្រោះសម្អាងថាខ្លួនមានលោក ប៉ាន សូរស័ក្តិ និងលោក ហ៊ុន ម៉ាណែត ជាអ្នកកាងការពារពីក្រោយសកម្មភាពនោះ។
ការចោទប្រកាន់នេះ ធ្វើឡើងដើម្បីជំរុញឲ្យលោក ហ៊ុន សែន ចាត់វិធានការស៊ើបអង្កេតលើមន្ត្រីពុករលួយក្នុងស្ថាប័នរដ្ឋដែលកំពុងបំផ្លាញផលប្រយោជន៍ជាតិ និងចាប់ខ្លួនផ្ដន្ទាទោសទៅតាមច្បាប់។
មន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១...