37 C
Phnom Penh

TAG

ប៉ា ងួនទៀង

អ្នក​សង្កេតការណ៍​ថា​នយោបាយ​ធ្វើ​សម្បទាន​ដី​ជា​ល្បិច​ទុច្ចរិត​ប្លន់​ដី​របស់​ពលរដ្ឋ​ខ្មែរ

ប្រធាន​ផ្សាយ​សំឡេង​ប្រជាធិបតេយ្យ​សម្រាប់​កម្ពុជា លោក ប៉ា ងួនទៀង ចោទ​ថា គោលនយោបាយ​ធ្វើ​សម្បទាន​ដី​រដ្ឋ​ទៅ​ឱ្យ​ក្រុមហ៊ុន និង​បុគ្គល​ឯកជន គឺជា​ឧបាយកល​ប្លន់​យក​ដី​របស់​ពលរដ្ឋ​ពី​សំណាក់​ក្រុម​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​ឧកញ៉ា​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​គ្រួសារ​ត្រកូល​ហ៊ុន​ប៉ុណ្ណោះ ព្រោះ​ពួកគេ​មាន​នាយករដ្ឋមន្ត្រី​ការពារ​ពីក្រោយ​ខ្នង។ លោក ប៉ា ងួនទៀង បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៩ មីនា ថា ដី​សម្បទាន​ដែល​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន...

អាដហុក​ចាត់ទុក​ការ​ឃុំ​ខ្លួន​ជន​សង្ស័យ​ចាប់​ពី​កន្លះ​ឆ្នាំ​ដល់​ជាង​១​ឆ្នាំ​ថា​ជា​ទង្វើ​ប្រាសចាក​ពី​ច្បាប់

សមាគម​ការពារ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា អាដហុក ចាត់ទុក​ការ​ឃុំ​ខ្លួន​ជន​សង្ស័យ​ដោយ​ប្រើ​រយៈពេល​យូរ​ចាប់ពី ៦​ខែ (កន្លះ​ឆ្នាំ) រហូត​ដល់ ២៤​ខែ (២​ឆ្នាំ) តាម​នីតិវិធី​របស់​តុលាការ​កន្លង​មក គឺជា​នីតិវិធី​ដែល​ប្រាសចាក​នឹង​ខ្លឹមសារ​ច្បាប់​ដែល​បាន​ចែង​យ៉ាង​ធ្ងន់ធ្ងរ។ សមាគម​អាដហុក បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៤ ថា ខ្លួន​បាន​ចូលរួម​ឃ្លាំមើល​សវនាការ​ជិត ២០០​សវនាការ (១៧៥​សវនាការ) នៅ​ក្នុង​រាជធានី-ខេត្ត​ចំនួន​២០ ក្នុង​រយៈពេល​កន្លង​មក​នេះ។ ក្នុង​ចំណោម​សវនាការ​ចំនួន ១៧៥​ករណី​នេះ គឺ​មាន​បទឧក្រិដ្ឋ​ចំនួន...

រដ្ឋមន្ត្រី​ព័ត៌មាន​ថា​វិស័យ​សារព័ត៌មាន​កម្ពុជា​ផ្ដោត​សំខាន់​លើ​គុណភាព ជាពិសេស​ពង្រឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​ផ្ដោត​ជា​សំខាន់​ទៅ​លើ​គុណភាព​សារព័ត៌មាន ដែល​សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​គុណភាព ស៊ីជម្រៅ ពិសេស​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​ដល់​អ្នក​សារព័ត៌មាន​ឱ្យ​កាន់តែ​រឹងមាំ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី លោក នេត្រ ភក្ត្រា លើកឡើង​ក្នុង​ជំនួប​ជាមួយ​លោក ចូសែហ្វ សូវ័រ អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា​នឹង​រៀបចំ​ឱ្យ​មាន​ស្តង់ដារ​ប្រតិបត្តិ​រួម​មួយ​សម្រាប់​អ្នក​សារព័ត៌មាន​ទាំងអស់ ឱ្យ​អនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈ និង​មាន​គុណភាព ដើម្បី​ការពារ​ដល់​អ្នក​សារព័ត៌មាន ពិសេស​ពង្រឹង​គុណភាព​សារព័ត៌មាន​ឱ្យ​បាន​ល្អ​ថែម​ទៀត។ លោក នេត្រ...

CCIM ប្រកាស​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ដំណើរការ​ផ្សាយ​ឡើងវិញ​របស់ VOD នៅ​អាមេរិក

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM ប្រកាស​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ដំណើរការ​ផ្សាយ​ឡើងវិញ​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) នៅ​ទីក្រុង​តាកូម៉ា នៃ​រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​នោះ​ឡើយ។ CCIM ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​២០ ខែ​កញ្ញា នេះ​ថា វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ CCIM ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ដក​អាជ្ញាប័ណ្ណ និង​បញ្ឈប់​ការ​ផ្សាយ​កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ហើយ​គេហទំព័រ​របស់ VOD ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស ក៏​ត្រូវ​បាន​រាំង​ខ្ទប់ (Block)...

VOD ប្រកាស​ចាប់ផ្តើម​ដំណើរការ​សកម្មភាព​ផ្សាយ​របស់​ខ្លួន​ឡើងវិញ​នៅ​ដើម​ខែ​ក្រោយ​ពី​ក្រៅ​ប្រទេស

វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (Voice of Democracy) ដែល​ហៅ​កាត់​ថា (VOD) ប្រកាស​ចាប់ផ្តើម​ដំណើរការ​សកម្មភាព​របស់​ខ្លួន​ឡើងវិញ​នៅ​ដើម​ខែ​ក្រោយ បន្ទាប់ពី​ត្រូវ​បាន​បិទ​ខ្ទប់​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​អស់​រយៈពេល ៨​ខែ​កន្លង​មក។ សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​ចាប់ផ្តើម​ដំណើរការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ឡើងវិញ​នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា ខ្លួន​នឹង​ចាប់ផ្តើម​ជីវិត​ទី​ពីរ​ដោយ​ដាក់​ដំណើរការ​ផ្សាយ​ព័ត៌មាន​សាជាថ្មី​ចាប់ពី​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ​២០២៣ តាម​បណ្ដាញ​សង្គម Facebook, YouTube និង Tik Tok...

សង្គម​ស៊ីវិល​រិះគន់​ការ​ផ្ដល់​ងារ «សម្ដេច» តាម​បក្ខពួក​ថា​គ្មាន​តម្លៃ​និង​ជា​គំរូ​អាក្រក់​សម្រាប់​យុវជន​ជំនាន់​ក្រោយ

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ទទួល​បាន​ងារ​ជា «សម្ដេច» តាមរយៈ​សែស្រឡាយ គ្រួសារ ឬ​បក្ខពួក ទាំង​ពួកគេ​មិន​ទាន់​កសាង​ស្នាដៃ និង​សមិទ្ធផល​អ្វី​សោះ​សម្រាប់​ប្រទេស​ជាតិ ថា​គ្មាន​តម្លៃ និង​ជា​គំរូ​អាក្រក់​សម្រាប់​យុវជន​ជំនាន់​ក្រោយ។ ការ​លើកឡើង​នេះ បន្ទាប់ពី​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ទើប​ទទួល​តំណែង​នាយករដ្ឋមន្ត្រី​តាម​ការ​លើក​បន្តុប​របស់​ឪពុក​កាលពី​ខែ​សីហា ឆ្នាំ​២០២៣ ត្រូវ​បាន​ផ្ដល់​គោរមងារ​ជា «សម្តេច​មហា​បវរ​ធិបតី» នា​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ។ ក្រៅពី​លោក...

លោក ប៉ា ងួនទៀង ប្រកាស​លាឈប់​ពី​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​CCIM

លោក ប៉ា ងួនទៀង ប្រកាស​លាលែង​ពី​តួនាទី​ជា​នាយក​ប្រតិបត្តិ​ដែល​ជា​ប្រធាន​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ហើយ​នៅ​ថ្ងៃ​ចន្ទ ទី​៤ កញ្ញា នេះ ក្រោម​ហេតុផល​ដោយសារតែ​លោក​មាន​ភារកិច្ច​ចាំបាច់​ផ្ទាល់ខ្លួន។ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀត បាន​ដាក់​លិខិត​លាឈប់​ពី​តួនាទី​ជូន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ កាលពី​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២៣ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៤ កញ្ញា នេះ​ថា លោក​បាន​អស់​សុពលភាព​ពី​តួនាទី​ចាប់តាំងពី​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២៣ មក​ម្ល៉េះ...

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន មិន​រក​យុត្តិធម៌​ជូន​សព​បណ្ឌិត កែម ឡី ប៉ុន្តែ​ដើរ​បំភ្លៃ​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ

អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា លោក ហ៊ុន សែន មិន​ត្រឹមតែ​មិន​អាច​រក​យុត្តិធម៌​ជូន​សព​លោក​បណ្ឌិត កែម ឡី បាន​ទេ តែ​បែរជា​ប្រឹង​ដើរ​បំភ្លៃ​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ ជាពិសេស​បក្ស​ប្រឆាំង បើ​ទោះបី​រឿង​នេះ​លោក ហ៊ុន សែន ជា​អ្នក​ទទួល​ខុសត្រូវ​ធំ​ជាងគេ​ក៏ដោយ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ចោទប្រកាន់​ទៅ​សកម្មជន​សង្គម និង​បក្ស​ប្រឆាំង​ថា​ជា​អ្នក​កេង​ចំណេញ​ពី​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី។ ក្រៅពី​ចោទប្រកាន់​ហើយ លោក ហ៊ុន...

មន្ត្រី​សង្គម​ស៊ីវិល​ថា​សន្តិភាព​មិនមែន​ជា​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ​តែ​មួយ​មុខ​នោះ​ទេ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​និរទេស​ខ្លួន​ដោយសារ​ការ​គាបសង្កត់​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន លោក ប៉ា ងួនទៀង ត្អូញត្អែរ​ថា សន្តិភាព​មិនមែន​ជា​តម្រូវការ​តែ​មួយ​មុខ​របស់​មនុស្ស​ជាតិ​ទេ តែ​ការ​រស់នៅ​ដោយ​គ្មាន​ការ​ភ័យខ្លាច និង​ជួបជុំ​គ្រួសារ ដោយ​មាន​សេរីភាព​ពេញលេញ ទើប​ជា​ជម្រើស​ដែល​ពលរដ្ឋ​គ្រប់​រូប​ចង់​បាន។ នាយក​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៩ ឧសភា នេះ​ថា ការ​ចោទប្រកាន់​មិន​ត្រឹមត្រូវ ការ​ចាប់​ដាក់​គុក​ទាំង​អយុត្តិធម៌ ការ​រំលោភ​សិទ្ធិមនុស្ស​ដោយ​បំពាន​ទៅ​លើ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ គឺជា​សញ្ញា​ដែល​បង្ហាញ​ពី​សង្គម​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​អសន្តិសុខ...

CCIM៖ អ្នក​សារព័ត៌មាន VOD តែង​ប្រឈម​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​គ្រប់​រូបភាព

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ថា​អ្នក​សារព័ត៌មាន​នៃ​អង្គភាព​សារព័ត៌មាន វីអូឌី (VOD) តែងតែ​ប្រឈម​នឹង​ការ​គំរាម​កំហែង​តាម​រូបភាព​ផ្សេងៗ និង​ការ​រឹតត្បិត​តាម​វិធី​ជាច្រើន​ពី​សំណាក់​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​កម្ពុជា។ លោក ប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បញ្ចេញ​សុន្ទរកថា​របស់​ខ្លួន​ក្នុង​ពិធី​ប្រារព្ធ​ខួប ២០​ឆ្នាំ​នៃ​ការ​បង្កើត​អង្គភាព​សារព័ត៌មាន វីអូឌី កាលពី​ថ្ងៃ​អង្គារ ទី​៣១ មករា ថា ការ​ប្រឈម ការ​ប្រថុយប្រថាន និង​ការ​ពុះពារ​ឧបសគ្គ​គ្រប់​បែប​យ៉ាង មិនមែន​ដើម្បី​តែ​ឱ្យ​អង្គភាព​សារព័ត៌មាន វីអូឌី អាច​ដំណើរការ​បាន​ទៅ​មុខ​ប៉ុណ្ណោះ​ទេ...

Latest news