28 C
Phnom Penh

TAG

ប៉ិច ពិសី

TI៖ អំពើពុករលួយ​នៅ​កម្ពុជា​គឺជា​រនាំង​បិទ​មិន​ឱ្យ​ក្រុមហ៊ុន​បរទេស​ស្អាតស្អំ​ចូល​មក​វិនិយោគ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​តម្លាភាព​កម្ពុជា (TI) លើកឡើង​ថា ការ​ចាក់​កាន់តែ​ជ្រៅ​នៃ​អំពើពុករលួយ​នៅ​កម្ពុជា​ក្នុង​ស្ថាប័ន​រដ្ឋ គឺជា​រនាំង​យ៉ាង​ធំ​បិទ​មិន​ឱ្យ​ក្រុមហ៊ុន​បរទេស​ស្អាតស្អំ​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប្រធាន​កម្មវិធី​សុចរិតភាព​ធុរកិច្ច និង​ធនធាន​រ៉ែ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក តុង សុប្រាជ្ញ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ទី​២១ កុម្ភៈ ថា អំពើពុករលួយ​នៅ​កម្ពុជា​បាន​កើតមាន​ក្នុង​ស្ថាប័ន​រដ្ឋ​នានា ដូចជា​ក្រសួង​ពន្ធដារ និង​ស្ថាប័ន​តុលាការ ជាដើម...

អំពើពុករលួយ​នៅ​កម្ពុជា​ឆ្នាំ​២០២២​ធ្លាក់​ចុះ​៧​ចំណាត់ថ្នាក់​ប៉ុន្តែ​ស្ថិត​ក្នុង​កម្រិត​អាក្រក់​ដដែល

អង្គការ​តម្លាភាព​កម្ពុជា ឲ្យ​ដឹង​ថា ស្ថានភាព​អំពើពុករលួយ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ កន្លងទៅ​នេះ បាន​ធ្លាក់​ចុះ ៧​ចំណាត់ថ្នាក់ គឺ​នៅ​លេខ​រៀង​ទី​១៥០ ក្នុង​ចំណោម​បណ្តា​ប្រទេស​ចំនួន ១៨០ លើ​ពិភពលោក។ កាលពី​ឆ្នាំ​២០២១ កន្លងទៅ កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៥៧ នៃ​បណ្តា​ប្រទេស​ចំនួន​១៨០។ ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី បាន​ធ្វើ​បទបង្ហាញ​នៅ​ថ្ងៃ​អង្គារ ទី​៣១ មករា នេះ​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ ២៤ លើ​ពិន្ទុ​អតិបរមា...

លោក ហ៊ុន សែន ថា​ការ​បើក​ប្រាក់​បៀវត្ស​តាម​ប្រព័ន្ធ​ធនាគារ​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ការ​បើក​ប្រាក់​បៀវត្ស​ឱ្យ​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​តាម​ប្រព័ន្ធ​ធនាគារ គឺ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​ផង និង​អាច​ការពារ​អំពី​សុវត្ថិភាព​នៃ​ការ​ដឹកជញ្ជូន​ប្រាក់​សុទ្ធ​ផង​ដែរ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) នៅ​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៣ នេះ​ថា នៅ​ពេល​ដែល​កម្ពុជា​ចាប់ផ្ដើម​អនុវត្ត​ការ​បើក​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​តាម​ប្រព័ន្ធ​ធនាគារ រាជរដ្ឋាភិបាល​បាន​រក​ឃើញ​មន្ត្រី​ខ្មោច​រាប់​ម៉ឺន​នាក់​ដែល​មាន​តែ​ឈ្មោះ​ក្នុង​ស្ថាប័ន តែ​មិន​មាន​មនុស្ស​ធ្វើ​ការ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន...

អ្នក​ឃ្លាំមើល៖ ការ​មិន​ដាក់​ទោស​អ្នក​តែងតាំង​សែស្រឡាយ​ក្នុង​ស្ថាប័ន​រដ្ឋ​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម​ជាតិ​ធ្ងន់ធ្ងរ

អ្នក​ឃ្លាំមើល​លើកឡើង​ថា ភាព​ខ្វះ​ចន្លោះ​នៃ​ការ​មិន​ដាក់​បញ្ជូន​ទោសទណ្ឌ​ទៅ​លើ​អ្នក​តែងតាំង​សែស្រឡាយ និង​បក្ខពួក​ក្នុង​ស្ថាប័ន​រដ្ឋ​នូវ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ផល​ប្រយោជន៍ និង​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម​ជាតិ​ធ្ងន់ធ្ងរ។ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី កត់សម្គាល់​ថា ការ​ដាក់​សែស្រឡាយ និង​បក្សពួក​និយម​ក្នុង​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ ដោយសារ​អំពើពុករលួយ និង​ការ​ស៊ីសំណូក​សូកប៉ាន់។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍​នៅ​ក្នុង​ការ​មុខតំណែង​សាធារណៈ និង​ការ​ដំឡើង​ឋានៈ​បែប​នេះ។ លោក​បន្ត​ថា បញ្ហា​នេះ​វា​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ និង​នាំ​ឲ្យ​ស្ថាប័ន​សាធារណៈ​មិន​មាន​សុចរិតភាព ហើយ​គណនេយ្យភាព​ទាប​ដោយ​ឈាន​ទៅ​ដល់​ការ​សម្រេច​ចិត្ត​មិន​ត្រឹមត្រូវ​លើ​គោល​នយោបាយ​ផ្សេងៗ និង​កិច្ចការ​សាធារណៈ​ដែល​ជា​ប្រយោជន៍​ពលរដ្ឋ ដោយសារ​អ្នក​សម្រេច​ចិត្ត​ទាំងនោះ​មាន​ទំនាស់​ផល់​ប្រយោជន៍។ លោក​បន្ថែម​ថា មួយ​វិញ​ទៀត ការ​ដាក់​សែស្រឡាយ និង​បក្សពួក​និយម​នេះ​ក៏​បាន​ធ្វើ​ឲ្យ​បាត់បង់​ឱកាស និង​ភាព​ស្មើភាព​គ្នា​ក្នុង​ការ​ទទួល​បាន​ការងារ...

TI៖ ការ​ប្រកាស​ទ្រព្យសម្បត្តិ​មន្ត្រី​រាជការ​តែ​ចំពោះ​បុគ្គល​សាមី គឺ​គ្មាន​ភាព​សុក្រឹត

អង្គការ​តម្លាភាព​កម្ពុជា (TI) ថា​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​មន្ត្រី​ដែល​ធ្វើឡើង​ចំពោះ​តែ​បុគ្គល​សាមី​ដែល​មិន​តម្រូវ​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួកគេ​ប្រកាស​ទ្រព្យសម្បត្តិ ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ប្រកាស​គ្មាន​ភាព​សុក្រឹត។ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ មករា នេះ​ថា កន្លងមក​មន្ត្រី​ជាប់​កាតព្វកិច្ច​ក្នុង​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ធ្វើ​ឡើង​បាន​ល្អ​ប្រសើរ​ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់ ទោះបី​មាន​ការ​យឺតយ៉ាវ​តិចតួច ប៉ុន្តែ​នៅតែ​អាច​កែ​សម្រួល​បាន ដើម្បី​ឱ្យ​កិច្ចការ​នេះ​ប្រព្រឹត្ត​ទៅ​មាន​ប្រសិទ្ធភាព។ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​រូប​នេះ​ត្អូញត្អែរ​ថា ផ្អែក​ទៅ​តាម​ច្បាប់​ប្រឆាំង​អំពើពុករលួយ ការ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ គឺ​ត្រូវ​ធ្វើ​ឡើង​ជា​សម្ងាត់​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ព័ត៌មាន​អំពី​ទ្រព្យសម្បត្តិ...

លោក ស ខេង ថា​រាល់​បណ្ដឹង​របស់​ពលរដ្ឋ​គឺជា​កញ្ចក់​សម្រាប់​មន្ត្រី​ឆ្លុះ​មើល​ដើម្បី​កែលំអ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថា​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងអស់​ត្រូវតែ​ខិតខំ​ដោះស្រាយ​កង្វល់​របស់​ប្រជាពលរដ្ឋ​ឲ្យ​អស់​ពី​លទ្ធភាព និង​មិន​ត្រូវ​លាក់​ទុក​បញ្ហា​ណា​មួយ​ចោល​ឡើយ ព្រោះ​រាល់​បណ្ដឹង សំណើ​របស់​ប្រជាពលរដ្ឋ គឺជា​កញ្ចក់​សម្រាប់​មន្ត្រី​ឆ្លុះ​មើល​បញ្ហា ដើម្បី​កែលំអ ខណៈ​ការ​កើនឡើង​នៃ​បណ្ដឹង​ករណី​ជួញដូរ​មនុស្ស​ដែល​អន្តរជាតិ​កំពុង​យកចិត្ត​ទុកដាក់។ អនុប្រធាន​បក្ស​កាន់​អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ ដល់​មន្ត្រី​ថ្មី​របស់​ខ្លួន​កាលពី​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២២ ដោយ​បញ្ជាក់​ថា ការ​ខិតខំ​ប្រមូល និង​ទទួល​យក​សំណើ និង​សំណូមពរ...

សង្គម​ស៊ីវិល​ថា​រដ្ឋាភិបាល​បង្កើន​អំពើពុករលួយ​ចំពោះ​ការ​លើកលែង​ពន្ធ​នាំចូល​រថយន្ត​របស់​រដ្ឋ

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បុរស​ខ្លាំង​នៅ​កម្ពុជា បាន​សម្រេច​លើកលែង​ពន្ធ​នាំចូល​ចំពោះ​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​ចំនួន ៧៥៧​គ្រឿង គឺជា​ការ​បង្កើត​អំពើពុករលួយ​បន្ថែម​ទៀត ប្រសិនបើ​ពុំ​មាន​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ។ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​លើកលែង​ការ​យក​ពន្ធ​រថយន្ត​របស់​រដ្ឋ គឺជា​រឿង​ធម្មតា​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ​នៅ​ក្នុង​ការ​បង់​ពន្ធ។ លោក​ថា៖ «កន្លងមក គឺ​ធ្លាប់​មាន​ករណី​ជាច្រើន​ដែល​មាន​ការ​ស្នើសុំ​គោលការណ៍​អនុគ្រោះ​ជា​រថយន្ត​របស់​រដ្ឋ ប៉ុន្តែ​ធាតុ​ពិត រថយន្ត​ទាំងនោះ​ជា​របស់​ឯកជន ខណៈ​មាន​ករណី​ខ្លះ​ទៀត​ក៏​មាន​ការ​ប្រើប្រាស់​រថយន្ត​របស់​រដ្ឋ​ទៅ​បម្រើ​ឱ្យ​ប្រយោជន៍​បុគ្គល​ផង​ដែរ»។ លោក​បន្ត​ថា ករណី​ទាំងនោះ គឺ​ត្រូវ​យកចិត្ត​ទុកដាក់ និង​ទាមទារ​ឱ្យ​មាន​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ...

រយៈពេល ៩​ខែ​ក្នុង​ឆ្នាំ​នេះ កម្ពុជា​ប្រមូល​ពន្ធ​បាន​ជាង ៣៨០០​លាន​ដុល្លារ

អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៩​ខែ​ក្នុង​ឆ្នាំ​២០២១ នេះ ប្រទេស​កម្ពុជា​ប្រមូល​ចំណូល​បាន​ពី​ពន្ធដារ និង​ពន្ធគយ​ជាង ៣៨០០​លាន​ដុល្លារ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០ ចំណូល​នេះ​បាន​ធ្លាក់​ចុះ​រង្វង់ ៦​ភាគរយ។ ក្នុង​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ បាន​ឱ្យ​ដឹង​ថា រយៈពេល ៩​ខែ​ឆ្នាំ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​ចូល​ជាតិ​បាន​ចំនួន ២១១១​លាន​ដុល្លារ ស្មើ​នឹង ៩៤,១២​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​២០២០ ចំណូល​នេះ​បាន​ថយ​ចុះ​ប្រមាណ​ជាង ១៣៥​លាន...

Latest news