33 C
Phnom Penh

TAG

ប៉ុល ហំម

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កែទម្រង់​កម្ពុជា ថា​សកម្មភាព​របស់​ខ្លួន​មិន​បាន​ល្មើស​នឹង​ផ្លូវច្បាប់​នោះ​ទេ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កែទម្រង់​កម្ពុជា អះអាង​ថា ការ​ធ្វើ​សកម្មភាព​នៅ​មូលដ្ឋាន​កន្លងមក គឺ​មិន​បាន​បំពាន​ទៅលើ​ផ្លូវច្បាប់​នោះ​ទេ ព្រោះ​មន្ត្រី​គណបក្ស​របស់​ខ្លួន​គ្រាន់តែ​ចុះ​មូលដ្ឋាន​ដើម្បី​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ដើម្បី​បំពេញ​លក្ខខណ្ឌ​ផ្លូវច្បាប់​ជូន​ក្រសួង​មហាផ្ទៃ​ប៉ុណ្ណោះ មិនមែន​ជា​ការ​ធ្វើ​សកម្មភាព​ឃោសនា​នយោបាយ​ណាមួយ​នោះ​ឡើយ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ជូនដំណឹង​ឲ្យ​គណបក្ស​កែទម្រង់​កម្ពុជា ផ្អាក​ធ្វើ​សកម្មភាព​របស់​ខ្លួន​មុន​នឹង​ចុះបញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ជាធរមាន។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កែទម្រង់​កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា នេះ​ថា មក​ទល់​នឹង​ពេល​នេះ គណបក្ស​កែទម្រង់​កម្ពុជា កំពុងតែ​ស្វះស្វែង​បំពេញ​លក្ខខណ្ឌ​ផ្លូវច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ឲ្យ​បាន​ពេញលេញ ដើម្បី​ដាក់​ជូន​ក្រសួង​មហាផ្ទៃ...

តើ​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ​នឹង​ត្រូវ​បាត់​ឈឹង​ដោយ​គ្មាន​ការ​បកស្រាយ​ឬ​យ៉ាងណា?

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ជំរុញ​ឲ្យ​មន្ត្រី​បក្ស​ដែល​ទទួល​បាន​សិទ្ធិ​នយោបាយ​ឡើងវិញ​ផ្សេងទៀត​ចេញ​មុខ​មក​បញ្ជាក់​ជា​សាធារណៈ​ពី​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ​ដែល​បាន​បាត់​ពី​គណនេយ្យ​ធនាគារ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ សុចរិត​ភាព និង​តម្លាភាព​របស់​ខ្លួន។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា នេះ បាន​ផ្ញើ​លិខិត​ចំហ​មួយ​ទៅកាន់​អតីត​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម អតីត​អភិបាល​រង​នៃ​គណៈអភិបាល​ក្រុម​តំណាង​សង្គ្រោះ​ជាតិ លោក អ៊ូ ចន្ទរ័ត្ន និង​អតីត​អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ...

Latest news