29.6 C
Phnom Penh

TAG

ប្រាក់កម្ចី

អង្គការ​ក្រៅ​រដ្ឋាភិបាល៖ កម្ពុជា​ក្លាយ​ជា​ឋានសួគ៌​ដ៏​សុខសាន្ត​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន

អង្គការ​ក្រៅ​រដ្ឋាភិបាល រិះគន់​ថា ប្រព័ន្ធ​រដ្ឋបាល​របស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ជា​ឋានសួគ៌​ដ៏​សុខសាន្ត​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន ដែល​កំពុង​ប្រតិបត្តិការ​រក​ប្រាក់​ចំណេញ​ខុស​ពី​គោលការណ៍​របស់​សាជីវកម្ម​រូបិយប័ណ្ណ​អន្តរជាតិ (IFC) លើ​ប្រជាពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ។ មន្ត្រី​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២១ វិច្ឆិកា ថា ពិត​មែន​តែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ចំណែក​ចូលរួម​ជួយ​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ប៉ុន្តែ​ក៏​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​កំពុង​កេង​យក​ផល​ប្រយោជន៍​ក្រោម​រូបភាព​នៃ​ស្ថាប័ន​ដែល​មាន​តួនាទី​ជួយ​ពលរដ្ឋ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ។ លោក​បន្ត​ថា...

ស្ត្រី​ខ្មែរ​ម្នាក់​ចង់​ធ្វើ​អត្តឃាត​តាម​ស្វាមី​ដោយសារ​បំណុល​វ័ណ្ឌក

វិស័យ​មីក្រូហិរញ្ញវត្ថុ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​កាត់បន្ថយ​ភាព​ក្រីក្រ ប៉ុន្តែ​វា​មិន​ដូច​នេះ​ទាំងស្រុង​ទេ ពីព្រោះ​នៅ​ប្រទេស​កម្ពុជា​មាន​កូនបំណុល​ខ្លះ​ក្លាយ​ជា​ជនរងគ្រោះ ដោយសារ​មិន​អាច​ដោះ​បំណុល​បាន ហើយ​ឈាន​ដល់​ការ​បាក់​ទឹកចិត្ត រួច​ជ្រើសរើស​ការ​សម្លាប់​ខ្លួន។ អ្នកស្រី ក្វាក ង៉ា (Kwak Nga) នៅតែ​នឹក​មមៃ​ដល់​ប្ដី​ដែល​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត គឺ​គ្រប់​ពេល​ដែល​ម្ចាស់​ឥណទាន​បាន​មក​រក​រូប​អ្នកស្រី​នៅ​គេហដ្ឋាន ដើម្បី​ទារ​ការប្រាក់​បំណុល ១៧០​ដុល្លារ​ប្រចាំ​ខែ​ដែល​ប្ដី​ប្រពន្ធ​ទាំង​ពីរ​ខ្វះ​លទ្ធភាព​ជា​ខ្លាំង​ក្នុង​ការ​រក​ប្រាក់​ដើម្បី​សង​ម្ចាស់បំណុល។ លោក Nhu Laen ដែល​ជា​ប្ដី​របស់​អ្នកស្រី ង៉ា បាន​សម្លាប់​ខ្លួន​នៅ​ក្នុង​ចម្ការ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២។ ប៉ុន្មាន​ខែ​មុន​បុរស​នេះ​ស្លាប់ មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឈាន​មុខ​មួយ​នៅ​ប្រទេស​កម្ពុជា​ឈ្មោះ​ថា LOLC Cambodia បាន​ផ្ដល់​ប្រាក់​ឲ្យ​ខ្ចី​ដល់​លោក...

ក្រុម​អ្នក​សង្កេតការណ៍៖ កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ បើ​រដ្ឋាភិបាល​គ្មាន​វិធានការ​ត្រួតពិនិត្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឱ្យ​បាន​ច្បាស់លាស់

ក្រុម​អ្នក​សង្កេតការណ៍ ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​វិធានការ​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ពិតប្រាកដ​លើ​ការ​អនុវត្ត​ការងារ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ចំនួន​ទេ កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ បន្ទាប់ពី​បំណុល​របស់​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ខ្ចី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហក់​ឡើង​កាន់តែ​ខ្ពស់​នៅ​ឆ្នាំ​២០២៣។ អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ តុលា នេះ​ថា ដើម្បី​ស្វែងរក​ការពិត​ជុំវិញ​ដំណើរការ​ការងារ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រដ្ឋាភិបាល​មាន​ជម្រើស​ល្អ​ទាំង​សងខាង គឺ​ត្រូវ​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា លីកាដូ សហការ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជា​កូនបំណុល និង​សហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ជា​ស្ថាប័ន​សាមី...

លោក សម រង្ស៊ី ចោទ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថា​កំពុង​ឃុបឃិត​ជាមួយ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ច្របាច់​ក​ពលរដ្ឋ​ខ្មែរ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចោទ​ថា​រដ្ឋាភិបាល​ដែល​បាន​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​របស់​កម្ពុជា​នៅ​ពេលនេះ កំពុងតែ​ឃុបឃិត​គ្នា​ជាមួយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ច្របាច់​ក​ពលរដ្ឋ​ក្រីក្រ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​កប់​ពពក ដោយ​មិន​ខ្វល់​ពី​ទុក្ខសោក​របស់​ពលរដ្ឋ​ខ្មែរ​ឡើយ។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៦ ខែ​តុលា ថា ដោយសារ​តែ​មាន​ការ​ឃុបឃិត​គ្នា​រវាង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ជាមួយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​ច្របាច់​ក​ពលរដ្ឋ​ក្រីក្រ​នេះ​ហើយ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក​រើ​ខ្លួន​មិន​រួច ក្នុង​នោះ​កូនបំណុល​មួយ​ចំនួន​សុខចិត្ត​សម្លាប់​ខ្លួន។ កាលពី​ថ្ងៃទី​២៣...

បំណុល​ពលរដ្ឋ​វ័ណ្ឌក​ក្នុង​ខេត្ត​មួយ អាច​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ដោយ​ជំរុញ​ឱ្យ​មាន​ពលកម្ម​កុមារ​និង​បង្ខំ​ចិត្ត​លក់​ដីធ្លី

អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​លីកាដូ បង្ហាញ​ថា ផល​ប៉ះពាល់​នៃ​ការ​ជំពាក់​បំណុល​វ័ណ្ឌក​នៅ​ខេត្ត​កំពង់ស្ពឺ បាន​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ខ្ចី​ប្រាក់​រឹតត្បិត​ក្នុង​ការ​ហូបចុក បង្ក​ឲ្យ​មាន​ពលកម្ម​កុមារ និង​ការ​បង្ខំ​ចិត្ត​លក់​ដីធ្លី។ ការ​រក​ឃើញ និង​ការ​បង្ហាញ​ពី​អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស លីកាដូ តាមរយៈ​សេចក្តី​រាយការណ៍​មួយ​ស្តីអំពី​ហានិភ័យ​នៃ​បំណុល «សិក្សា​ស្រាវជ្រាវ​បែប​បរិមាណ​នៃ​អ្នក​ជាប់​ជំពាក់​បំណុល​ខ្នាត​តូច​នៅ​ខេត្ត​កំពង់ស្ពឺ» ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៩ សីហា។ នាយិកា​ផ្នែក​ផ្សព្វផ្សាយ​របស់​អង្គការ​លីកាដូ អ្នកស្រី ណាលី ពីឡូក បាន​លើកឡើង​នៅ​ក្នុង​សេចក្តី​រាយការណ៍​នៃ​ការ​ស្រាវជ្រាវ​នេះ ដោយ​ផ្ដល់​នូវ​ភស្តុតាង​បន្ថែម​ទៀត​ថា ការ​រំលោភ​សិទ្ធិមនុស្ស គឺ​កំពុង​កើត​ឡើង​ជា​ញឹកញាប់ និង​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​ក្នុង​វិស័យ​ឥណទាន​ខ្នាត​តូច​នៅ​ប្រទេស​កម្ពុជា។ អ្នកស្រី​បន្ថែម​ថា...

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​៦​ត្រូវ​បាន​រក​ឃើញ​ថា​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​ខ្ចី​ប្រាក់

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ៦ នៅ​កម្ពុជា ត្រូវ​បាន​គេ​ស៊ើបអង្កេត​រក​ឃើញ​ថា​បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​ខ្ចី​ប្រាក់ បន្ទាប់ពី​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) និង​អង្គការ​សមធម៌​កម្ពុជា (EC) ដែល​តាងនាម​ឱ្យ​ពលរដ្ឋ​កម្ពុជា​ជា​អ្នក​ខ្ចី​ឥណទាន​ខ្នាត​តូច បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ការិយាល័យ​ភាព​អនុលោម ទីប្រឹក្សា ដោះស្រាយ​វិវាទ កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២២ កន្លងមក។ សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) និង​អង្គការ​សមធម៌​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​៣ កក្កដា នេះ​បាន​ឲ្យ​ដឹង​ថា ការ​ស៊ើបអង្កេត​នោះ​គ្របដណ្ដប់​លើ​ធនាគារ...

ក្រុម​សង្គម​ស៊ីវិល៖ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​កំពុង​ធ្វើ​ប្រជាភិថុតិ​ពាក់ព័ន្ធ​នឹង​បំណុល​កម្ពុជា​ជំពាក់​បរទេស

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មករា នេះ​ថា ការ​ខ្ចី​បុល​បរទេស​របស់​ប្រទេស​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ច្បាស់លាស់ គឺ​ត្រូវ​ឆ្លងកាត់​នូវ​ការ​សួរ​ដេញដោល និង​ត្រួតពិនិត្យ​អំពី​គណនេយ្យភាព និង​វត្ថុបំណង​នៃ​ការ​ខ្ចី​លុយ​បរទេស​ទាំងនោះ​យ៉ាង​ហ្មត់ចត់ ទើប​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​អាច​ខ្ចី​បុល​បរទេស​យក​មក​ប្រើប្រាស់​បាន។ លោក​បន្ថែម​ថា ដោយឡែក​ការ​ខ្ចី​បុល​បរទេស​របស់​កម្ពុជា ត្រូវ​បាន​ធ្វើឡើង​ក្នុង​លក្ខខណ្ឌ​មួយ​ដែល​ពិបាក​នឹង​រក​តម្លាភាព ដោយសារតែ​ដំណើរការ​គ្រប់​បែប​យ៉ាង​របស់​រដ្ឋបាល​ជាតិ​សព្វថ្ងៃ​នេះ ត្រូវ​សម្រេច​ចេញពី​រដ្ឋាភិបាល និង​រដ្ឋសភា​ដែល​កំពុង​ដឹកនាំ​ដោយ​បក្ស​តែ​មួយ។ លោក មឿន...

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ថា​កម្ពុជា​នៅ​អាច​គ្រប់គ្រង​បាន​លើ​បំណុល​ជិត​១០​ពាន់​លាន​ដុល្លារ​អាមេរិក

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន អះអាង​ថា ស្ថានភាព​បំណុល​សាធារណៈ​បច្ចុប្បន្ន​មាន​ចំនួន​សរុប ៩៤៧៤​លាន​ដុល្លារ​អាមេរិក គឺ​ស្ថិត​ក្នុង​ភាព​អាច​គ្រប់គ្រង​បាន បើ​ទោះបីជា​សេដ្ឋកិច្ច​កម្ពុជា​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ក៏ដោយ។ លោក​ថា បំណុល​ទាំងនោះ​នៅតែ​មាន​ចីរភាព និង​ហានិភ័យ​កម្រិត​ទាប បើ​ទោះបីជា​សេដ្ឋកិច្ច​កម្ពុជា​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ និង​ពី​កត្តា​ខាងក្រៅ​ផ្សេង​ទៀត​ក្តី។ លោក អូន ព័ន្ធមុនីរ័ត្ន អះអាង​ថា ការ​រក្សា​បាន​នូវ​ចីរភាព​បំណុល​សាធារណៈ​នេះ គឺ​ដោយសារ​កម្ពុជា​មាន​ប្រព័ន្ធ​គ្រប់គ្រង​បំណុល​សាធារណៈ​មួយ​ដ៏​រឹងមាំ គឺ​ទី​១ ក្របខ័ណ្ឌ​ច្បាប់ ទី​២ គោល​នយោបាយ...

សង្គម​ស៊ីវិល​ថា​កម្ចី ADB ជា​ការ​ដាក់​បន្ទុក​លើ​ពលរដ្ឋ​ខ្មែរ បើ​គ្មាន​ការ​តាមដាន​ការ​ប្រើប្រាស់​ថវិកា​ឱ្យ​ច្បាស់លាស់

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ផ្ដល់​កម្ចី​ជា​ទឹកប្រាក់​ចំនួន ៥០​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច សម្រាប់​ជំរុញ​សមត្ថភាព​ប្រកួត​ប្រជែង​បន្ថែម​ទៀត និង​គាំទ្រ​ដល់​ការ​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​កូវីដ-១៩ ខណៈ​សង្គម​ស៊ីវិល​លើកឡើង​ថា ប្រសិនបើ​មិន​បាន​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ពី​ការ​ប្រើប្រាស់​ថវិកា​ទេ វា​គឺជា​ការ​ដាក់​បន្ទុក​បន្ថែម​លើ​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​សង​បំណុល​នេះ។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា កម្ចី​ជា​ទឹកប្រាក់​ចំនួន ៥០​លាន​ដុល្លារ​អាមេរិក​នេះ គឺ​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ បន្ទាប់ពី​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​វាយនភណ្ឌ វិស័យ​ទេសចរណ៍ និង​វិស័យ​សំណង់...

បុរស​ខ្លាំង​ជំរុញ​ឱ្យ​រឹបអូស​ទ្រព្យសម្បត្តិ​អ្នក​ជឿ​ការ​ញុះញង់​របស់​មន្ត្រី​បក្ស​ប្រឆាំង​មិន​សង​លុយ​ធនាគារ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ជំរុញ​ឲ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​រឹបអូស​ទ្រព្យសម្បត្តិ​អ្នក​ដែល​លោក​ចាត់ទុក​ថា «ជឿ​តាម​ការ​ញុះញង់​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​មិន​ចង់​សង​ប្រាក់​ត្រឡប់​ទៅ​ធនាគារ​វិញ»។ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន វ៉ាន់ដា ជិត ៤​ពាន់​នាក់​នា​ព្រឹក​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ លោក ហ៊ុន សែន អះអាង​ថា បេក្ខជន​មេឃុំ-ចៅសង្កាត់​មកពី​គណបក្ស​ប្រឆាំង​មួយ​ចំនួន បាន​ដើរ​ខ្សឹប​ប្រាប់​ពលរដ្ឋ​ថា នៅ​ពេល​ដែល​គណបក្ស​ខ្លួន​ឈ្នះ​ឆ្នោត​ជាប់​ជា​មេឃុំ ឬ​ចៅសង្កាត់ គឺ​មិន​តម្រូវ​ឲ្យ​ពលរដ្ឋ​ដែល​ជំពាក់​បំណុល​ធនាគារ​សង​ប្រាក់​ទៅ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នោះ​ទេ។ លោក​បន្ត​ថា ការ​ដើរ​ខ្សឹប​ណែនាំ​របស់​ពួកគេ ធ្វើឡើង​តាម​ការ​ញុះញង់​របស់​មេខ្លោង​ដែល​លោក ហ៊ុន សែន...

Latest news