33 C
Phnom Penh

TAG

ពាណិជ្ជកម្ម

ប្រធាន​រដ្ឋសភា​កម្ពុជា​សំណូមពរ​វៀតណាម​ឱ្យ​បន្ត​ជួយ​សម្រប​សម្រួល​សកម្មភាព​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ

ប្រធាន​រដ្ឋសភា​កម្ពុជា លោកស្រី ឃួន សុដារី សំណូមពរ​ដល់​ប្រទេស​វៀតណាម បន្ត​ជួយ​សម្របសម្រួល​សកម្មភាព​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​ខ្លួន​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ឱ្យ​បាន​ប្រសើរ​ឡើង។ នៅ​ក្នុង​ឱកាស​អនុញ្ញាត​ឱ្យ​លោក ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ប្រចាំ​នៅ​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម​នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ លោកស្រី ឃួន សុដារី ថ្លែង​ថា...

លោក ហ៊ុន សែន ថា​មិន​គួរ​ដាក់​បញ្ហា​នយោបាយ​មក​រាំង​ខ្ទប់​ពាណិជ្ជកម្ម​សេរី​អាស៊ាន-អឺរ៉ុប​ឡើយ

លោក ហ៊ុន សែន អះអាង​ថា​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាមួយ​នឹង​ការ​បង្កើត​ឱ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-អឺរ៉ុប មិន​គួរ​ត្រូវ​បាន​រំខាន​ដោយ​សភាពការណ៍​នៅ​មីយ៉ាន់ម៉ា បញ្ហា​នយោបាយ ឬ​បញ្ហា​សិទ្ធិមនុស្ស​ផ្សេង​ទៀត​ឡើយ។ ការ​អះអាង​របស់​លោក ហ៊ុន សែន ធ្វើឡើង​ខណៈ​លោក​ចូលរួម​កិច្ចប្រជុំ​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាព​អឺរ៉ុប និង​អបអរ​សាទរ​ខួប ៤៥​ឆ្នាំ​នៃ​ដៃគូ​សន្ទនា​អាស៊ាន-អឺរ៉ុប កាលពី​ថ្ងៃ​ពុធ នៅ​ទីក្រុង​ប្រ៊ុចសែល ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​អឺរ៉ុប​ក្នុង​សប្តាហ៍​នេះ។ នៅ​ក្នុង​សន្និសីទ​រួម​នៃ​កិច្ចប្រជុំ​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ជាមួយ​នឹង​ការ​បង្កើត​ឱ្យ​មាន​ពាណិជ្ជកម្ម​សេរី​រវាង​តំបន់​ទាំង​ពីរ មិន​គួរ​ត្រូវ​បាន​រំខាន​ដោយ​សភាពការណ៍​នៅ​មីយ៉ាន់ម៉ា បញ្ហា​នយោបាយ ឬ​បញ្ហា​សិទ្ធិមនុស្ស​ផ្សេង​ទៀត​ឡើយ។ លោក​បាន​ចោទ​ជា​សំណួរ​ថា...

កម្ពុជា-វៀតណាម​ប្ដេជ្ញា​ពន្លឿន​ចរាចរណ៍​ទំនិញ​នាំចេញ​នាំចូល​ដើម្បី​លើក​កម្ពស់​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​អគ្គនាយកដ្ឋាន​គយ​វៀតណាម ប្ដេជ្ញា​ពន្លឿន​ចរាចរណ៍​ទំនិញ​នាំចេញ និង​នាំចូល ដើម្បី​លើក​កម្ពស់​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ និង​ជំរុញ​នូវ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​បង្ការ ទប់ស្កាត់​ទំនិញ​គេច​ពន្ធ និង​ការ​ដឹកជញ្ជូន​ឆ្លងដែន​ខុស​ច្បាប់។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម បាន​រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​វៀតណាម លោក Nguyen Van Can នៅ​ថ្ងៃ​ពុធ សប្តាហ៍​នេះ​ស្ដីពី​ការ​ប្រមូល​ចំណូល​ពន្ធ និង​អាករ សម្រួល​ពាណិជ្ជកម្ម បង្ការ និង​បង្ក្រាប​បទល្មើស​គេច​ពន្ធ...

អ្នក​ឃ្លាំមើល៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ខាតបង់​ធ្ងន់ធ្ងរ បើ​ធៀប​នឹង​ផល​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​និង​អាមេរិក

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ធ្ងន់ធ្ងរ បើ​ធៀប​ទៅ​នឹង​ជញ្ជីង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​សហភាព​អឺរ៉ុប និង​អាមេរិក ដែល​កម្ពុជា​ទទួល​បាន​ក្នុង​ទំហំ​ទឹកប្រាក់​ជិត ២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​២១ ខែ​មីនា ថា ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ ប៉ុន្តែ​បញ្ហា​គឺ​ស្ថិតនៅ​ត្រង់​ថា កម្ពុជា​មិន​មាន​ផលិតផល​សម្រាប់​ការ​នាំចេញ​ទៅ​ប្រទេស​ចិន​ប៉ុណ្ណោះ...

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថា​ការ​នាំចេញ​រយៈពេល​១១​ខែ​ឆ្នាំ​២០២១ ធ្លាក់​ចុះ​បើ​ធៀប​ឆ្នាំ​២០២០

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ១១​ខែ​ក្នុង​ឆ្នាំ​២០២១ ពេល​ដែល​ប្រទេស​កម្ពុជា​ញាំញី​ដោយ​ហានិភ័យ​នៃ​ការ​រីក​រាលដាល​នៃ​មេរោគ Covid-19 នេះ អត្រា​នាំចេញ​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា បាន​ធ្លាក់​ចុះ ០,១២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២០។ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ ក្នុង​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២២ នេះ​ថា ការ​នាំចេញ​របស់​កម្ពុជា ក្នុង​ឆ្នាំ​២០២១ មាន​ចំនួន​ជិត...

ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​វៀតណាម​មិត្តហ្វូន​នឹង​គ្រប​ដណ្តប់​សេវា​ទូរស័ព្ទ​នៅ​កម្ពុជា​គ្រប់​តំបន់

អគ្គនាយក​រង​ទូរស័ព្ទ​ចល័ត​របស់​វៀតណាម អះអាង​ថា ក្រុមហ៊ុន​ទូរស័ព្ទ​មិត្តហ្វូន (Metfone) គ្រោង​នឹង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សេវាកម្ម​ជា​សកល ដើម្បី​គ្រប​ដណ្ដប់​សេវា​គ្រប់​ជ្រុងជ្រោយ​នៅ​កម្ពុជា ខណៈ​អ្នក​សង្កេតការណ៍​អះអាង​ថា ក្រុមហ៊ុន​មិត្តហ្វូន​កំពុង​គ្រប់គ្រង​ទូរគមនាគមន៍ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​កម្ពុជា​ឱ្យ​រដ្ឋាភិបាល​វៀតណាម។ អគ្គនាយក​រង​នៃ​ក្រុមហ៊ុន​មិត្តហ្វូន លោក ញ៉ុង ឌីនថន បាន​អះអាង​ដោយ​ភ្ជាប់​ជាមួយ​យុទ្ធសាស្ត្រ ៥​ឆ្នាំ​របស់​ខ្លួន​ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៥ កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​មិត្តហ្វូន​បាន​ប្ដេជ្ញា​ថា​នឹង​មិន​ទុក​អ្នក​ណា​ម្នាក់​ឱ្យ​នៅតែ​ឯង​ក្នុង​សង្គម​ឌីជីថល​នោះ​ឡើយ គឺ​មាន​ន័យ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​តំបន់​នឹង​មាន​លទ្ធភាព​គ្រប់​គ្នា​ដើម្បី​ទទួល​បាន​ការ​អភិវឌ្ឍ​ខាង​ឌីជីថល​ប្រកប​ដោយ​និរន្តរភាព​គ្រប់​ពេលវេលា។ ក្រុមហ៊ុន​មិត្តហ្វូន​របស់​ប្រទេស​វៀតណាម បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​សេវា​ទូរស័ព្ទ​ចល័ត​របស់​ខ្លួន​ដែល​មាន​សេវា​គ្រប​ដណ្តប់​ទូទាំង ២៥​ខេត្ត-ក្រុង​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០០៩ មកទល់​ឆ្នាំ​២០២១ នេះ...

Latest news