TAG
មាជ សុវណ្ណារ៉ា
លោក ហ៊ុន ម៉ាណែត បើកកិច្ចប្រជុំដំបូងជាមួយសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ក្នុងឋានៈជានាយករដ្ឋមន្ត្រីថ្មី
នាយករដ្ឋមន្ត្រីថ្មីដែលយកលំអានដឹកនាំពីឪពុក លោក ហ៊ុន ម៉ាណែត បើកកិច្ចប្រជុំលើកដំបូងក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា ជាមួយសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានតំណាងគណបក្សក្រៅរដ្ឋាភិបាលចូលរួមជិត ៣០គណបក្ស។
លោក ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំប្រទេសតាមការរៀបចំរបស់លោក ហ៊ុន សែន បានសរសេរលើបណ្ដាញទំនាក់ទំនងតេឡេក្រាមរបស់ខ្លួននៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ថា កិច្ចប្រជុំលើកដំបូងជាមួយនឹងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ ត្រូវធ្វើឡើងនៅវិមានសន្តិភាព ដែលមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល និងតំណាងគណបក្សនយោបាយក្រៅរដ្ឋាភិបាលជាង ២០០នាក់...
លោក មាជ សុវណ្ណារ៉ា៖ សន្តិភាពពិតឬមិនពិត និងការអភិវឌ្ឍក្លែងក្លាយឬក៏អត់ គឺស្ថិតលើពលរដ្ឋ មិនមែនលើមាត់អ្នកដឹកនាំទេ
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា ការប្រកាសថាកម្ពុជាបានប្រែក្លាយពីប្រទេសមានសង្គ្រាម ទៅជាប្រទេសដែលមានសុខសន្តិភាព ពីប្រទេសដែលគ្មានស្ថិរភាព ទៅជាប្រទេសមានការអភិវឌ្ឍពិតប្រាកដ នរណាក៏អាចនិយាយបានដែរ ប៉ុន្តែសន្តិភាពពិតឬមិនពិត ហើយការអភិវឌ្ឍក្លែងក្លាយឬក៏អត់ គឺស្ថិតនៅលើប្រជាពលរដ្ឋប៉ុណ្ណោះ មិនមែនស្ថិតលើមាត់អ្នកដឹកនាំទេ។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិលោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ ធ្នូ ថា ការធ្វើនយោបាយប្រជាភិថុតិលើពលរដ្ឋខ្លួនឯង គ្មានចំណេញអ្វីដល់ប្រទេសជាតិទេ ព្រោះថាកម្ពុជាសព្វថ្ងៃនេះស្ថិតក្នុងកម្រិតទាបស្ទើរគ្រប់ផ្នែក...
តំណាងរាស្ត្រអូស្ត្រាលី៖ របបផ្ដាច់ការរបស់បក្សប្រជាជនកម្ពុជាគាបសង្កត់សិទ្ធិសេរីភាពពលរដ្ឋខ្មែរ
តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ លើកឡើងថា របបនយោបាយផ្ដាច់ការរបស់គណបក្សប្រជាជនកម្ពុជាដែលមានលោក ហ៊ុន សែន ជាមេដឹកនាំ កំពុងតែគាបសង្កត់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ។
តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា លោក តាក់ ម៉េងហ៊ាង ត្រូវបានសារព័ត៌មានបរទេស The Diplomat ស្រង់សម្ដីកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលខ្មែរស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ បានរឹតត្បិតសិទ្ធិនយោបាយ និងចាប់ខ្លួនក្រុមប្រឆាំងយ៉ាងអនាធិបតេយ្យ ដូចជា ការដកហូតសិទ្ធិចូលរួមការបោះឆ្នោតរបស់គណបក្សភ្លើងទៀន កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ និងការចាប់ខ្លួនសកម្មជននយោបាយប្រមាណជាង ១០០នាក់ដែលប្រឆាំងនឹងការបោះឆ្នោតនេះ...
លោក សម រង្ស៊ី៖ ពលរដ្ឋគួរតែនាំគ្នាកាន់ទុក្ខនៅថ្ងៃរដ្ឋាភិបាលថ្មីក្រុងភ្នំពេញប្រារព្ធបុណ្យខួប១០០ថ្ងៃនៃការឡើងកាន់តំណែង
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី លើកឡើងថា រដ្ឋាភិបាលក្រុងភ្នំពេញនឹងប្រារព្ធបុណ្យខួប ១០០ថ្ងៃនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត ប៉ុន្តែប្រជាពលរដ្ឋខ្មែរគួរតែនាំគ្នាកាន់ទុក្ខនៅថ្ងៃនោះវិញ ព្រោះថាតាំងពីឡើងមកកាន់តំណែង អំពើអយុត្តិធម៌សង្គមកាន់តែរីកធំទៅៗ។
អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៤ វិច្ឆិកា ថា តាំងពីថ្ងៃលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសឪពុករបស់គាត់ គឺលោក ហ៊ុន សែន កាលពីថ្ងៃទី២២...
លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលថ្មីរបស់លោកមិនមែនជារដ្ឋាភិបាលដេកអេះពោះ ហើយដើរខ្ចីលុយបរទេសទេ
រដ្ឋាភិបាលតពូជថ្មីដែលមានអាយុ ៩០ថ្ងៃ លោក ហ៊ុន ម៉ាណែត បដិសេធថា រដ្ឋាភិបាលលោកមិនមែនជារដ្ឋាភិបាលដេកអេះពោះ ហើយដើរខ្ចីតែលុយបរទេសទេ ប៉ុន្តែជារដ្ឋាភិបាលដែលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ និងសម្ពោធសមិទ្ធផលជាច្រើនដើម្បីផ្តល់ផលប្រយោជន៍ឱ្យពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ដល់បាត់ដំបង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា រដ្ឋាភិបាលកម្ពុជាត្រូវការថវិកាច្រើនណាស់ដើម្បីយកទៅវិនិយោគលើវិស័យផ្សេងៗ រួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលជាសរសៃឈាមដ៏សំខាន់របស់ប្រទេសផងដែរ ដូច្នេះ បញ្ហានេះបានតម្រូវឲ្យរដ្ឋាភិបាលត្រូវតែខ្ចីលុយពីបរទេស ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់របស់ខ្លួន។
លោក...
លោក ហ៊ុន សែន៖ មរណភាពកូនប្រុសរបស់លោកក្នុងរបប ប៉ុល ពត ធ្វើឱ្យលោកចងចាំដល់សព្វថ្ងៃ
អតីតទាហានជាន់ខ្ពស់ក្នុងជួរកងទ័ពខ្មែរក្រហមលោក ហ៊ុន សែន ត្អូញត្អែរថា ក្នុងនាមជាឪពុក លោកមិនអាចសុំមេបញ្ជាការរបស់ខ្លួនយកសាកសពកូនប្រុសទៅបញ្ចុះឱ្យបានត្រឹមត្រូវតាមប្រពៃណីឡើយ ដែលសោកនាដកម្មនេះបានធ្វើឱ្យលោកចងចាំរហូតដល់សព្វថ្ងៃ ខណៈប្រជាជនទូទាំងប្រទេសមានសិទ្ធិតិចជាងសត្វឆ្កែ ឬឆ្មា។
អតីតមេកម្មាភិបាលខ្មែរក្រហមលោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់ខ្លួននៅថ្ងៃទី១០ វិច្ឆិកា នេះថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រជាជនទូទាំងប្រទេសមានសិទ្ធិតិចជាងសត្វឆ្កែ ឬឆ្មាទៅទៀត ដែលសត្វទាំងនោះមានសិទ្ធិការពារកូនខ្លួនឯងច្រើនជាងមនុស្ស ប៉ុន្តែលោកត្រូវតែទ្រាំអត់ធ្មត់ដើម្បីរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសចេញពីរបបឃោរឃៅមួយនេះ។
មេដឹកនាំដែលដឹកនាំប្រទេសតាមរបបខ្មែរក្រហមលោក ហ៊ុន...
គណបក្សភ្លើងទៀនប្រកាសធ្វើសន្និសីទសារព័ត៌មានស្ដីពីជំហរនយោបាយនៅថ្ងៃទី៩ វិច្ឆិកា នេះ
អនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន ប្រកាសធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី៩ វិច្ឆិកា ដើម្បីបញ្ជាក់ពីជំហរនយោបាយចុងក្រោយរបស់គណបក្សខ្លួន ជុំវិញការរាំងស្ទះដែលក្រសួងមហាផ្ទៃ មិនអាចចេញឯកសារចុះបញ្ជីច្បាប់ដើមជាថ្មីជូន ដើម្បីឱ្យគណបក្សនេះអាចចូលរួមសកម្មភាពនយោបាយដោយស្របច្បាប់។
ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោក រ៉ុង ឈុន ថា គណបក្សភ្លើងទៀននឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី៩ ខែវិច្ឆិកា នេះ នៅទីស្នាក់ការសមាគមគ្រូបង្រៀនឯករាជ្យ វេលាម៉ោង ៩ព្រឹក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ...
លោក ហ៊ុន ម៉ាណែត ណែនាំមន្ត្រីក្រោមឱវាទត្រូវមានមនសិការបម្រើជាតិនិងប្រជាជន
នាយករដ្ឋមន្ត្រីតពូជថ្មីលោក ហ៊ុន ម៉ាណែត ណែនាំឱ្យមន្ត្រីរាជការគ្រប់ជាន់ថ្នាក់របស់ខ្លួន ត្រូវមានមនសិការជាតិខិតខំប្រឹងប្រែងបម្រើពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលមិនគិតអំពីឧបសគ្គ និងការនឿយហត់ខ្លួនឯង។
នាយករដ្ឋមន្ត្រីបន្តពូជថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ជាមួយនឹងតួនាទីដ៏សំខាន់ រាជរដ្ឋាភិបាលមានក្ដីរំពឹងខ្ពស់បំផុតលើមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលត្រូវតែមាននូវមនសិការបម្រើជាតិ និងប្រជាជន ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការផ្ដល់សេវារដ្ឋបាល និងការគាំពារសន្តិសុខសាធារណៈជូនដល់ពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា...
លោក មាជ សុវណ្ណារ៉ា អំពាវនាវឱ្យមេដឹកនាំស្ថាប័នកំពូលៗអនុវត្តការងារឱ្យស្របតាមរដ្ឋធម្មនុញ្ញដើម្បីធានាព្រះរាជតួនាទីព្រះមហាក្សត្រ
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង អំពាវនាវឱ្យមេដឹកនាំស្ថាប័នកំពូលរបស់ជាតិ អនុវត្តឱ្យបានត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីធានានូវការអនុវត្តព្រះរាជតួនាទីរបស់ព្រះមហាក្សត្រខ្មែរឱ្យបានពេញលេញ ចៀសវាងនូវការរំលោភព្រះរាជសិទ្ធិរបស់ព្រះអង្គពីសំណាក់អ្នកមានអំណាច។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ តុលា នេះថា ពិតមែនតែព្រះមហាក្សត្រគ្រងរាជសម្បត្តិដោយមិនកាន់អំណាច ប៉ុន្តែព្រះរាជសិទ្ធិរបស់ព្រះអង្គដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ត្រូវតែធានាឱ្យបានដោយមេដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ដើម្បីឱ្យទ្រង់អាចបំពេញព្រះរាជកិច្ចរបស់ព្រះអង្គដោយពេញព្រះហឫទ័យ និងគ្មានការរងសម្ពាធពីស្ថាប័នណាមួយ ឬពីអ្នកមានអំណាចណាម្នាក់។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា ក្នុងនាមព្រះមហាក្សត្រខ្មែរជានិមិត្តរូបនៃការឯកភាពជាតិ និរន្តរភាពជាតិ...
លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យគណៈរដ្ឋមន្ត្រីថ្មីរបស់ខ្លួនពង្រឹងប្រព័ន្ធយុត្តិធម៌ជាការងារអាទិភាព
នាយករដ្ឋមន្ត្រីបន្តពូជថ្មី លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យគណៈរដ្ឋមន្ត្រីថ្មីរបស់ខ្លួនយកការពង្រឹងប្រព័ន្ធយុត្តិធម៌ជាការងារអាទិភាពបំផុតសម្រាប់រដ្ឋាភិបាលថ្មីនេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅឯវិមានសន្តិភាព នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នេះថា ការពង្រឹងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា គឺជាអាទិភាពសំខាន់សម្រាប់រដ្ឋាភិបាលអាណត្តិទី៧ នេះ ក្នុងនោះការរៀបចំបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏ជាការចូលរួមចំណែកផ្តល់យុត្តិធម៌ឱ្យកាន់តែប្រសើរឡើងទៅថ្ងៃមុខផងដែរ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាការផ្តល់ជម្រើសបន្ថែមដល់ពលរដ្ឋ ក្នុងការដោះស្រាយបញ្ហា...