29 C
Phnom Penh

TAG

មឿន តុលា

លោក អ៊ុំ សំអាន បន្ទោស​រដ្ឋាភិបាល​ខ្មែរ​ថា​បើក​ដៃ​ឱ្យ​ចិន​រកស៊ី​លើ​ខ្នង​រាស្ត្រ​ជុំវិញ​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប

តំណាងរាស្ត្រ​អតីត​បក្ស​ប្រឆាំង បន្ទោស​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​កំពុង​បើក​ដៃ​ឱ្យ​ក្រុមហ៊ុន​ចិន រកស៊ី​លើ​ខ្នង​ខ្មែរ​តាម​អំពើ​ចិត្ត​ជុំវិញ​ការ​កំណត់​តម្លៃ​រថយន្ត​ដែល​បើកបរ​លើ​ផ្លូវ​ចូល​ទៅ​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប ដែល​ក្រុមហ៊ុន​ចិន នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ដើម​ឆ្នាំ​២០២៤ ខាងមុខ​នេះ។ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៥ ធ្នូ នេះ​ថា ខ្មែរ​ពិត​ជា​ធ្វើ​បាន​មែន​ក្នុង​រដ្ឋ​អំណាច​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​ថា សូម្បី​ផ្លូវ​ទៅ​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប ក៏​ត្រូវ​បង់​លុយ​ដែរ ទោះបីជា​ផ្លូវ​នេះ​ជា​ផ្លូវ​ធម្មតា​ដែល​មិនមែន​ជា​ផ្លូវ​ល្បឿន​លឿន​ក៏ដោយ ហើយ​ការ​ធ្វើ​បែប​នេះ មាន​ន័យ​ថា រដ្ឋាភិបាល​ខ្មែរ​បាន​បើក​ដៃ​ឱ្យ​ក្រុមហ៊ុន​ចិន ធ្វើ​អាជីវកម្ម​លើ​ក្បាល​ខ្មែរ​ដែល​មិន​អាច​ប្រកែក​បាន​ឡើយ។ លោក អ៊ុំ សំអាន លើកឡើង​ថា...

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋសភា​ពិនិត្យ​និង​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​និយោជិត​ដែល​កំពុង​ប្រឈម

ក្រុម​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋសភា​កម្ពុជា​ពិនិត្យ​ញត្តិ​របស់​កម្មករ​និយោជិត​ដែល​បាន​ស្នើសុំ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពួកគេ ខណៈ​មាន​ការ​រឹតត្បិត និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ខ្លាំង​ពី​សំណាក់​ថៅកែ​រោងចក្រ​សម្រាប់​កម្មករ​និយោជិត​ដែល​ជា​សមាជិក និង​ជា​ថ្នាក់​ដឹកនាំ​សហជីព។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ ឧសភា នេះ​ថា សង្គម​ស៊ីវិល​មើល​ឃើញ​ថា បច្ចុប្បន្ន​នេះ​ពិត​ជា​មាន​ការ​រឹតត្បិត និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ខ្លាំង​ពី​សំណាក់​ថៅកែ​រោងចក្រ​សម្រាប់​កម្មករ​និយោជិត​ដែល​ជា​សមាជិក និង​ជា​ថ្នាក់​ដឹកនាំ​សហជីព ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​ដើម្បី​ធានា​នូវ​សិទ្ធិ​ការងារ​ក្នុង​រោងចក្រ​ដែល​ពួកគេ​កំពុង​ធ្វើការ​បច្ចុប្បន្ន​នេះ។ លោក មឿន តុលា...

ក្រសួង​ការបរទេស​កម្ពុជា​ចោទ​ថា​អាមេរិក​កំពុង​ធ្វើ​ឱ្យ​មាន​ស្តង់ដារ​ពីរ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស

ក្រសួង​ការបរទេស​កម្ពុជា ចោទ​ថា សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ កំពុង​ធ្វើ​ឱ្យ​មាន​ស្តង់ដារ​ពីរ​ជុំវិញ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​បណ្តា​ប្រទេស​ផ្សេងៗ រួម​ទាំង​កម្ពុជា​ផង​ដែរ ខណៈ​អាមេរិក​ខ្លួនឯង​ពុំ​បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​របស់​ខ្លួន​នោះ​ឡើយ។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា អាមេរិក​ជា​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​តាម​បែប​របស់​ខ្លួន​ជាង ២០០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅតែ​ជួប​ប្រទះ​បញ្ហា​រំលោភ​បំពាន​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ​ជា​រៀងរាល់​ថ្ងៃ ដូចជា៖ ការ​រើសអើង​ជាតិ​សាសន៍ ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​ពូជសាសន៍ ការ​បាញ់​សម្លាប់​ទ្រង់ទ្រាយ​ធំ និង​អំពើ​ឃោរឃៅ​របស់​នគរបាល ការ​រំលោភ​បំពាន​ក្នុង​ពន្ធនាគារ អត្រា​មរណភាព​រាប់​លាន​នាក់​ដោយសារ​ជំងឺ​រាតត្បាត ការ​កាត់ទោស​ប្រហារ​ជីវិត និង​ការ​រឹតត្បិត​សិទ្ធិ​រំលូត​កូន ជាដើម។ ក្រសួង​ការបរទេស​កម្ពុជា​លើកឡើង​ថា សហរដ្ឋ​អាមេរិក​បាន​បិទ​ភ្នែក​ធ្វើ​ជា​មើល​មិន​ឃើញ​នូវ​សកម្មភាព​ដ៏​គ្រោះថ្នាក់ និង​ជ្រុលនិយម​របស់​ក្រុម​ប្រឆាំង​មួយ​ចំនួន​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ជេរប្រមាថ និង​បង្កាច់​បង្ខូច​កេរ្តិ៍ឈ្មោះ​ឱ្យ​មាន​ការ​រើសអើង ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា និង​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ ព្រមទាំង​ការ​អំពាវនាវ​ឱ្យ​មាន​ការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ស្រប​ច្បាប់...

CCIM៖ អ្នក​សារព័ត៌មាន VOD តែង​ប្រឈម​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​គ្រប់​រូបភាព

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ថា​អ្នក​សារព័ត៌មាន​នៃ​អង្គភាព​សារព័ត៌មាន វីអូឌី (VOD) តែងតែ​ប្រឈម​នឹង​ការ​គំរាម​កំហែង​តាម​រូបភាព​ផ្សេងៗ និង​ការ​រឹតត្បិត​តាម​វិធី​ជាច្រើន​ពី​សំណាក់​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​កម្ពុជា។ លោក ប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បញ្ចេញ​សុន្ទរកថា​របស់​ខ្លួន​ក្នុង​ពិធី​ប្រារព្ធ​ខួប ២០​ឆ្នាំ​នៃ​ការ​បង្កើត​អង្គភាព​សារព័ត៌មាន វីអូឌី កាលពី​ថ្ងៃ​អង្គារ ទី​៣១ មករា ថា ការ​ប្រឈម ការ​ប្រថុយប្រថាន និង​ការ​ពុះពារ​ឧបសគ្គ​គ្រប់​បែប​យ៉ាង មិនមែន​ដើម្បី​តែ​ឱ្យ​អង្គភាព​សារព័ត៌មាន វីអូឌី អាច​ដំណើរការ​បាន​ទៅ​មុខ​ប៉ុណ្ណោះ​ទេ...

ការ​អូស​បន្លាយ​មិន​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​គឺ​បង្ហាញ​ពី​ការ​គោរព​សិទ្ធិ​កម្មករ​មាន​ស្តង់ដារ​ពីរ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល លើកឡើង​ថា ការ​អូស​បន្លាយ​មិន​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ គឺ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​គោរព​សិទ្ធិ​កម្មករ​ដែល​មាន​ស្តង់ដារ​ពីរ​នៅ​កម្ពុជា ដែល​មាន​ន័យ​ថា កម្មករ ឬ​សហជីព​ដែល​គាំទ្រ​បក្ស​កាន់​អំណាច​តែង​ទទួល​បាន​នូវ​ការ​ការពារ ចំណែក​កម្មករ ឬ​សហជីព​ឯករាជ្យ​នឹង​មិន​ទទួល​បាន​នូវ​ការ​យកចិត្ត​ទុកដាក់​ពី​ស្ថាប័ន​ពាក់ព័ន្ធ ឬ​រដ្ឋាភិបាល​អ្វី​ទាំងអស់។ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ មករា នេះ​ថា ការ​អូស​បន្លាយ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជា​ភស្តុតាង​ជាក់ស្តែង​មួយ​ដែល​បញ្ជាក់​ថា គណបក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ...

ក្រុម​ឃ្លាំមើល​ចាត់ទុក​ការ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន​រឿង​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ថា​ជា​រឿង​បំផ្លើស

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ចាត់ទុក​ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​ព័ត៌មាន​ដែល​ថា​គណបក្ស​ភ្លើង​ទៀន​បាន​ឯកភាព​នូវ​វិធានការ​ច្បាប់​ជុំវិញ​ការ​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ថា​ជា​រឿង​បំផ្លើស។ លោក​បន្ថែម​ថា ទង្វើ​បែប​នេះ​គឺជា​ការ​រំលោភ​លើ​កាតព្វកិច្ច​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ដោយ​ច្បាប់ ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​នាម​ស្ថាប័ន​ជាតិ។ ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ មករា នេះ​ថា ការ​ផ្សព្វផ្សាយ​របស់​ក្រសួង​ព័ត៌មាន​នូវ​រឿង​មិន​ត្រឹមត្រូវ​បែប​នេះ មិន​ត្រឹមតែ​លើក​ទឹកចិត្ត​ឱ្យ​អង្គភាព​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​ទេ ថែម​ទាំង​ជា​គំរូ​អាក្រក់​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​សង្គម​ថែម​ទៀត។ លោក ប៉ា ងួនទៀង...

សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​មិន​បាន​ឆ្លើយតប​នឹង​វិបត្តិ​របស់​កម្មករ​ទាំង​សេដ្ឋកិច្ច​ក្នុង​និង​ក្រៅ​ប្រព័ន្ធ

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិ​ការងារ អះអាង​ថា បញ្ហា​របស់​កម្មករ​និយោជិត​ទាំង​សេដ្ឋកិច្ច​ក្នុង និង​ក្រៅ​ប្រព័ន្ធ កំពុង​រង​នូវ​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​គោលនយោបាយ​របស់​រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ទាំងនោះ​នៅឡើយ។ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា នេះ​ថា សព្វថ្ងៃ​នេះ​ប្រាក់ឈ្នួល​គោល​សម្រាប់​ធានា​ជីវភាព​រស់នៅ​របស់​កម្មករ​និយោជិត​នៅ​ទូទាំង​ប្រទេស មិន​ទាន់​ត្រូវ​បាន​អនុវត្ត​នៅឡើយ​ទេ គឺ​មាន​តែ​ខាង​វិស័យ​កាត់ដេរ សម្លៀកបំពាក់ និង​ដេរ​ស្បែកជើង​ប៉ុណ្ណោះ។ លោក​បន្ត​ថា ទោះបីជា​វិស័យ​នេះ​មាន​ប្រាក់ឈ្នួល​គោល​ហើយ​ក៏ដោយ ក៏​នៅ​មិន​ទាន់​អាច​ធានា​ការ​រស់នៅ​របស់​កម្មករ​និយោជិត​ក្នុង​ជីវភាព​សមរម្យ​បាន​ដែរ...

អ្នក​ឃ្លាំមើល៖ ការ​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ និង​អ្នកទោស​មនសិការ​កំពុង​បង្ក​ការ​ភ័យខ្លាច​ដល់​ពលរដ្ឋ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រមាន​ថា ការ​បន្ត​ឃុំ​ខ្លួន​មេដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ទាំង​អយុត្តិធម៌ គឺជា​រូបភាព​មួយ​ដែល​បង្ក​ការ​ភ័យខ្លាច​ដល់​ពលរដ្ឋ និង​បង្ក​ឱ្យ​មាន​ភាព​អាប់អួរ​ដល់​បរិយាកាស​នយោបាយ​នៅ​កម្ពុជា ខណៈ​ការ​បោះឆ្នោត​អាណត្តិ​ថ្មី​កាន់តែ​ខិត​ជិត​មក​ដល់។ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មករា នេះ​ថា អាជ្ញាធរ និង​រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​ពន្យារ​ពេល​ទុក​ចោល​នូវ​ករណី​កញ្ញា...

សង្គម​ស៊ីវិល៖ ការ​ទាមទារ​ឱ្យ​លុប​វីដេអូ​ឈាម​បាតុករ​បង្ហាញ​ថា​សេរីភាព​បញ្ចេញមតិ​រឹតត្បិត​ធ្ងន់ធ្ងរ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា​ការ​ទាមទារ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​លុប​វីដេអូ​ដែល​មាន​ចំណងជើង​ថា «ឈាម​បាតុករ» ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ព្រោងព្រាត​តាម​បណ្ដាញ​ទំនាក់ទំនង​ផ្សេងៗ​នៅ​ក្នុង​ខួប ៩​ឆ្នាំ​នៃ​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល បង្ហាញ​ថា​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​កំពុង​រង​ការ​រឹតត្បិត​ធ្ងន់ធ្ងរ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ មករា នេះ​ថា ការ​បង្ហោះ​វីដេអូ​ដែល​មាន​បំណង​ទាមទារ​នូវ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ដែល​បាន​ស្លាប់ បាត់​ខ្លួន និង​រង​របួស​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​កាលពី ៩​ឆ្នាំ​មុន មិនមែន​ជា​រឿង​ខុស​ច្បាប់ ឬ​នាំ​ឱ្យ​មាន​អសន្តិសុខ​ក្នុង​សង្គម​នោះ​ទេ តែ​បែរ​ជា​សមត្ថកិច្ច​ទាមទារ​ឱ្យ​លុប​វីដេអូ​នេះ​ទៅវិញ ខណៈ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ទាំងនោះ​នៅតែ​ស្ងាត់​សូន្យ​នៅឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​លើកឡើង​ថា ការ​ជំរុញ​ឱ្យ​លុប​វីដេអូ​នេះ​ចេញពី​បណ្ដាញ​សង្គម​ផ្សេងៗ​ពី​សំណាក់​អាជ្ញាធរ...

មន្ត្រី​អង្គការ​៤​ប្រកាស​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ចម្រៀង​ឈាម​បាតុករ​និង​ចែកចាយ​បន្ត

ប្រធាន​អង្គការ​សមាគម​ចំនួន ៤ ប្រកាស​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​អញ្ជើញ​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជុំវិញ​ការ​បង្ហោះ និង​ចែកចាយ​បន្ត​នូវ​វីដេអូ​ដែល​មាន​ចំណងជើង​ថា «ឈាម​បាតុករ»។ ប្រធាន​អង្គការ​សមាគម​ចំនួន​៤ រួម​មាន​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា (CCFC) លោក អំ សំអាត នាយក​ប្រតិបត្តិ​អង្គការ​លីកាដូ លោក មឿន តុលា នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) និង​លោក វន់ ពៅ...

Latest news