29.6 C
Phnom Penh

TAG

មេដឹកនាំ Quad

ជប៉ុន​ចុះ​សន្ធិសញ្ញា​សន្តិសុខ​ជាមួយ​ណាតូ ខណៈ​បារម្ភ​ពី​សង្គ្រាម​អាច​មាន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក

ប្រទេស​ជប៉ុន និង​អង្គការ​យោធា​ណាតូ (NATO) បាន​សម្រេច​ដល់​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​នូវ​ការ​ពង្រឹង​សហប្រតិបត្តិការ​សន្តិសុខ ដោយ​សម្រេច​ថា​នឹង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា មូលហេតុ​ដែល​ជប៉ុន​សម្រេច​ចិត្ត​ចង​សម្ពន្ធភាព​យោធា​ជាមួយ​ណាតូ ព្រោះ​តែ​ជប៉ុន​បារម្ភ​អំពី​ឥទ្ធិពល​ចិន ឥទ្ធិពល​រុស្ស៊ី និង​កូរ៉េ​ខាងជើង។ ក្រុម​អ្នកវិភាគ​ឱ្យ​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Diplomat ដឹង​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រទេស​ជប៉ុន លោក Kishi Nobuo បាន​និយាយ​នៅ​ក្នុង​ជំនួប​របស់​លោក​ជាមួយ​នឹង​ប្រធាន​គណៈកម្មាធិការ​យោធា​នៃ​អង្គការ​ណាតូ លោក Rob Bauer ថា​ជប៉ុន​សង្ឃឹម​ថា​កិច្ចព្រមព្រៀង​ទ្វេភាគី​ជាមួយ​ណាតូ និង​ជាមួយ​បណ្ដា​ប្រទេស​អឺរ៉ុប គឺ​នាំ​ឱ្យ​ជប៉ុន​មាន​សម្ពន្ធមិត្ត​ដើម្បី​សន្តិសុខ​មួយ​ដ៏​រឹងមាំ...

ក្រុម​មេដឹកនាំ​ប្រទេស​ចតុភាគី​សម្រេច​ថា​សង្គ្រាម​នៅ​អ៊ុយក្រែន​ជា​វិបត្តិ​ពិភពលោក

មេដឹកនាំ​ប្រទេស​អូស្ត្រាលី ឥណ្ឌា ជប៉ុន និង​សហរដ្ឋ​អាមេរិក បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដោយ​បាន​សន្យា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក បើក​ចំហ និង​សេរីភាព តែ​សង្គ្រាម​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន ត្រូវ​ចាត់ទុក​ថា​ជា​វិបត្តិ​ពិភពលោក។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ឧសភា។ ថ្លែង​នៅ​ឯ​ជំនួប​កំពូល​របស់​សម្ពន្ធមិត្ត​ដែល​ហៅថា​ក្រុម​ប្រទេស​ចតុ​ភាគី ឬ Quad នោះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden)...

លោក បៃដិន ទៅ​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ចំ​ពេល​កូរ៉េ​ខាងជើង​ពន្លឿន​ការ​បាញ់​មីស៊ីល​គំរាម​ឧបទ្វីប

មន្ត្រី​ម្នាក់​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អាមេរិក បាន​និយាយ​ថា លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន ចាប់ផ្ដើម​ចាក​ចេញពី​សេតវិមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ឧសភា សំដៅ​ទៅ​ធ្វើ​ទស្សនកិច្ច ២​ប្រទេស គឺ​កូរ៉េ​ខាងត្បូង និង​ប្រទេស​ជប៉ុន។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​វ័យ​ជិត ៨០​ឆ្នាំ​រូប​នេះ​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងកើត​ពីរ​នេះ គឺជា​លើកដំបូង​បន្ទាប់ពី​លោក​បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២០។ ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​មហាអំណាច​ទី​មួយ​នេះ ត្រូវ​បាន​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា លោក បៃដិន មក​បំពេញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ក្នុង​ការ​ពង្រឹង​យុទ្ធសាស្ត្រ​របស់​អាមេរិក​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ទាំង​សន្តិសុខ...

មេដឹកនាំ​ក្រុម​យោធា Quad សច្ចា​ការពារ​សម្ពន្ធភាព​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​រាប់​ទាំង​កោះ​តៃវ៉ាន់

នៅ​ក្នុង​ជំនួប​កំពូល​តាម​អនឡាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​មីនា មេដឹកនាំ​នៃ​ប្រទេស​ចតុភាគី​ហៅថា Quad បាន​សច្ចា​រួមគ្នា​ដោយ​ប្រកាស​ថា​ត្រូវ​ការពារ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ឱ្យ​មាន​ស្ថិរភាព​រឹងមាំ ហើយ​ប្រឆាំង​កម្លាំង​អនុត្តរភាព​ណា​មួយ​ដែល​បង្ក​អសន្តិសុខ​ក្នុង​តំបន់ ខណៈ​មេដឹកនាំ​ប្រទេស​៤ នេះ ព្រួយបារម្ភ​អំពី​ដែន​កោះ​តៃវ៉ាន់ ថា​អាច​នឹង​រង​ការវាយប្រហារ​ពី​សំណាក់​កងទ័ព​ចិន។ ក្រុម​ចតុភាគី​ហៅថា Quad មាន ៤​ប្រទេស គឺ​សហរដ្ឋ​អាមេរិក ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា ជំនួប​កំពូល​របស់​ក្រុម​ចតុភាគី​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ព្រមាន​ថា ចិន​កំពុង​សិក្សា​អំពី​សង្គ្រាម​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន ហើយ​ធ្វើការ​ផ្ទៀងផ្ទាត់​ប្រសិនបើ​ចិន​លើក​ទ័ព​វាយ​កាន់កាប់​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុក​ថា​ជា​អាណា​ខេត្ត​របស់​ក្រុង​ប៉េកាំង...

មេដឹកនាំ​ក្រុម​សម្ព័ន្ធ Quad ប្រាប់​ទៅ​របប​សឹក​ភូមា​ឱ្យ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់

ពី​ប្រទេស​ភូមា ឯណោះ​វិញ មេដឹកនាំ​ក្រុម​ចតុភាគី​ហៅថា Quad បាន​សម្រេច​រួម​គ្នា​ប្រាប់​ទៅ​របប​រដ្ឋប្រហារ​ភូមា ឱ្យ​បញ្ចប់​ហិង្សា និង​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងអស់។ សេចក្ដី​ថ្លែងការណ៍​រួម​របស់​មេដឹកនាំ Quad ដែល​បាន​ធ្វើឡើង​ក្នុង​ជំនួប​កំពូល​នៅ​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន គឺ​មាន​ប្រធានាធិបតី​អាមេរិក Joe Biden នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi នាយករដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison។ ខ្លឹមសារ​នៃ​សេចក្ដី​ថ្លែងការណ៍​នេះ បាន​បញ្ជាក់​ថា...

Latest news