38.8 C
Phnom Penh

TAG

ម៉ង់ ស៊ី

អាវុធ​ជាច្រើន​ដើម​ត្រូវ​បាន​ស្នងការ​ខេត្ត​បាត់ដំបង​ប្រមូល​បាន ខណៈ​ចុះ​ល្បាត​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ

វរ​ការពារ​ព្រំដែន​គោក​លេខ​៨១៩ ប្រទះ​ឃើញ​អាវុធ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​បាន​បន្សល់​ទុក​កាលពី​សម័យ​សង្គ្រាម​ជាច្រើន​ដើម ខណៈ​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​ល្បាត និង​ប្រទះ​ឃើញ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០២១។ យោង​តាម​ការ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា បាន​ឱ្យ​ដឹង​ថា អាវុធ​ដែល​ប្រមូល​បាន​ទាំងនេះ ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ចំណុច​ទីតាំង​អូរ​ព្រំដែន​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំរៀង ខេត្ត​បាត់ដំបង។ មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៨១៩ លោក ម៉ង់ ស៊ី ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ដកស្រង់​សម្ដី​មក​ចុះផ្សាយ ដោយ​បញ្ជាក់​ថា អាវុធ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​ប្រមូល​បាន​នៅ​ពេល​នេះ គឺ​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​អំឡុង​ពេល​កម្លាំង​ចម្រុះ​ចុះ​ល្បាត​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ស្រុក​កំរៀង។ ប្រភព​បន្ត​ថា អាវុធ​ដែល​ប្រទះ​ឃើញ និង​ប្រមូល​យក​មក​រក្សា​ទុក​ជា​បណ្ដោះអាសន្ន​នៅ​កងពល​លេខ​៥៣ នេះ​មាន​ដូច​ជា...

Latest news