30.1 C
Phnom Penh

TAG

ម៉េង សក្តិធារ៉ា

ក្រសួង​រ៉ែ​ថា​កម្ពុជា​នឹង​បាន​ចំណូល​ជាង​១៤​លាន​ដុល្លារ​ពី​ការ​លក់​ប្រេងឆៅ​ដែល​បាត់​កន្លងទៅ

មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ឱ្យ​ដឹង​ថា កម្ពុជា​នឹង​ទទួល​បាន​ចំណូល​ពី​ការ​លក់​ប្រេងឆៅ​ជាង ១៤​លាន​ដុល្លារ​ក្រោយពី​តស៊ូ​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ​យ៉ាង​ស្វិតស្វាញ​រយៈពេល​ប្រមាណ ២​ឆ្នាំ​មក​នេះ ខណៈ​មតិ​ភាគច្រើន​ចាត់ទុក​ថា​ជា​ការ​បរាជ័យ​របស់​កម្ពុជា។ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា បន្ទាប់ពី​ការ​ប្រកាស​ក្ស័យ​ធន​របស់​ក្រុមហ៊ុន KrisEnergy និង​ការ​ចាកចេញ​របស់​កប៉ាល់​ផ្ទុក​ប្រេង​ពី​កម្ពុជា​កាលពី​ឆ្នាំ​មុន​នេះ តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ត្រូវ​បាន​មតិ​ភាគច្រើន​ចាត់ទុក​ថា​ជា​ការ​បរាជ័យ​របស់​កម្ពុជា នៅ​ក្នុង​ដំណើរ​ផលិតកម្ម​ប្រេង​របស់​ខ្លួន ហើយ​បាន​បាត់បង់​ធនធាន​ទាំងនេះ​ទាំងស្រុង ប៉ុន្តែ​ក្រោយពី​រដ្ឋាភិបាល​កម្ពុជា​បាន​តស៊ូ​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ...

រដ្ឋាភិបាល​ថា​កម្ពុជា​នឹង​ទទួល​បាន ៧០% នៃ​ប្រេងឆៅ​ដែល​គេ​លួច​កាលពី​ឆ្នាំ​មុន

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល អះអាង​ថា កម្ពុជា​នឹង​ទទួល​បាន​ចំណែក ៧០% នៃ​ប្រេងឆៅ​របស់​ខ្លួន​ក្នុង​ចំណោម​ប្រេង​ជិត ៣០​ម៉ឺន​បារ៉ែល​ដែល​ត្រូវ​គេ​លួច​ដឹក​តាម​កប៉ាល់​កាលពី​ឆ្នាំ​២០២១ កន្លងទៅ ក្រោយពី​បាន​ដឹក​យក​មក​រក្សា​ទុក​នៅ​ក្នុង​ប្រទេស​ថៃ។ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​សមិទ្ធផល​សម្រេច​បាន​រយៈពេល ៥​ឆ្នាំ​របស់​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២២ ថា ក្រុម​ការងារ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ធ្វើ​ការ​ចរចា​យ៉ាង​សកម្ម​ជាមួយ​ភាគី​ម្ចាស់​កប៉ាល់ MT Strovolos ដែល​ដឹក​ប្រេង​កម្ពុជា​ទៅ...

តើ​អ្វី​ជា​ខ្លឹមសារ​ស៊ី​ជម្រៅ​នៅ​ពី​ក្រោយ​នៃ​កា​របើក​ពិធី​ប្រគល់​តំណក់ប្រេង​នៅ​វិមាន​ឈ្នះឈ្នះ?

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​អះអាង​ថា ការ​បើក​ពិធី​ទទួល​តំណក់ប្រេង​នៅ​វិមាន​ឈ្នះ​ឈ្នះ គឺជា​អត្ថន័យ​នយោបាយ​មួយ​សម្រាប់​កម្ពុជា-វៀតណាម ផង​ដែរ​ថា កម្ពុជា នៅតែ​អាច​សម្បទាន​ភោគទ្រព្យ​របស់​ខ្លួន​បន្ថែម​ទៀត​តាមរយៈ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ក្រុម​បក្ខ​សែស្រឡាយ​លោក ហ៊ុន សែន បើ​វៀតណាម នៅតែ​ជួយ​ជ្រោមជ្រែង​ឲ្យ​ពួកគេ​បន្ត​កាន់កាប់​អំណាច​បន្ថែម​ទៀត​នោះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា នេះ​ថា កា​របើក​ពិធី​ទទួល​តំណក់ប្រេង​របស់​កម្ពុជា នៅ​វិមាន​ឈ្នះ​ឈ្នះ គឺ​ធ្វើឡើង​ក្នុង​ន័យ​ឃោសនា​នយោបាយ​របស់​បក្ស​កាន់​អំណាច...

Latest news