29 C
Phnom Penh

TAG

ម៉ែន ណាត

ក្រុម​អ្នក​ឃ្លាំមើល៖ ពាក្យ​សន្តិភាព គ្រាន់តែ​ជា​ពាក្យ​គំរាម​ដើម្បី​ការពារ​អំណាច​បន្ត​ពូជ​ត្រកូល​ហ៊ុន​ប៉ុណ្ណោះ

អ្នក​ឃ្លាំមើល​លើកឡើង​ថា ពាក្យ​សន្តិភាព គ្រាន់តែ​ពាក្យ​គំរាម​ដើម្បី​ការពារ​អំណាច​បន្ត​ពូជ​ត្រកូល​ហ៊ុន​ពី​ការ​តវ៉ា​ទាមទារ​របស់​ប្រជាពលរដ្ឋ ដែល​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ប៉ុណ្ណោះ ព្រោះ​ថា​សព្វថ្ងៃ​នេះ លោក ហ៊ុន សែន ប្រើ​អំណាច​ចាប់​ពលរដ្ឋ​ស្លូតត្រង់​ដាក់​គុក គឺ​សុទ្ធតែ​ក្រោម​លេស​ការពារ​សន្តិភាព។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ពាក្យ «សន្តិភាព» ដែល​ចេញ​ពី​មាត់​បុគ្គល​ក្រាញ​អំណាច​បន្ត​វង្ស​ត្រកូល​ដូច​លោក ហ៊ុន សែន គឺ​ជា​ពាក្យ​បោកប្រាស់​ពលរដ្ឋ​ខ្មែរ​សុទ្ធសាធ ព្រោះ​ថា​សន្តិភាព​របស់​ប្រទេស​មួយ...

អ្នក​ឃ្លាំមើល៖ ប្រព័ន្ធ​អំណាច​ចាក់ស្រេះ​របស់​ត្រកូល​ហ៊ុន នឹង​ត្រូវ​រៀបចំ​ឱ្យ​កាន់តែ​រឹង​ពេល​លោក ហ៊ុន សែន កាន់​តំណែង​ប្រធាន​ព្រឹទ្ធសភា

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ប្រព័ន្ធ​អំណាច​ចាក់ស្រេះ​របស់​ត្រកូល​ហ៊ុន នឹង​ត្រូវ​រៀបចំ​ឡើង​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​នៅ​ពេល​លោក ហ៊ុន សែន កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា ព្រោះ​លោក ហ៊ុន សែន បារម្ភ​អំពី​សុខភាព​របស់​គាត់។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៣ មេសា នេះ​ថា តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​របស់​លោក...

ការ​មិន​អើពើ​របស់​រដ្ឋាភិបាល​ខ្មែរ​ជុំវិញ​ការ​ចាប់​ខ្លួន​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរក្រោម​គឺ​បង្ហាញ​ពី​ការ​បាត់បង់​ឯករាជភាព

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ត្អូញត្អែរ​ថា​ការ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ការ​មិន​អើពើ​របស់​រដ្ឋាភិបាល​ខ្មែរ​ជុំវិញ​ការ​ចាប់​ខ្លួន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ពី​សំណាក់​អាជ្ញាធរ​វៀតណាម នៅ​ពេលនេះ គឺជា​ការ​បង្ហាញ​ពី​ការ​បាត់បង់​ឯករាជភាព​របស់​កម្ពុជា​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​រដ្ឋការ​ក្រុង​ហាណូយ កាន់តែ​ខ្លាំង​ទៅ​ថ្ងៃ​អនាគត។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០១ ខែ​មេសា នេះ​ថា ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​ជាទីបំផុត​ដែល​ពលរដ្ឋ​ខ្មែរ ១៧​លាន​នាក់​មាន​រដ្ឋាភិបាល​មួយ​ដែល​គ្មាន​សមត្ថភាព​ការពារ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ជា​មូលដ្ឋាន​ធ្ងន់ធ្ងរ​ដោយ​រដ្ឋាភិបាល​វៀតណាម ខណៈ​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា បែរ​ជា​ត្រូវ​រដ្ឋាភិបាល​វៀតណាម ស្នើ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​យកចិត្ត​ទុកដាក់​មើលថែ ផ្តល់​ការ​ស្នាក់នៅ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ទៅវិញ។ លោក ម៉ែន...

អ្នក​សង្កេតការណ៍​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ដក​កម្ពុជា​ចេញពី​តំបន់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ដើម្បី​គេច​ចេញពី​ការ​ឈ្លានពាន

ក្រុម​អ្នក​សង្កេតការណ៍​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ប្រកាស​ដក​កម្ពុជា​ចេញពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា វៀតណាម ឡាវ ឬ​ហៅថា CLV ជាបន្ទាន់ ក្រោម​ហេតុផល​ថា កម្ពុជា​នឹង​មិន​ទទួល​បាន​ផល​ចំណេញ​ពី​គម្រោង​នេះ​ទេ ហើយ​ថែមទាំង​រង​នូវ​ការ​ឈ្លានពាន​ព្រំដែន សេដ្ឋកិច្ច និង​នយោបាយ​ប្រជាសាស្ត្រ​ពី​ប្រទេស​វៀតណាម ថែម​ទៀត។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ មីនា...

នាយករដ្ឋមន្ត្រី​កូន​ស្នង​ត្រកូល​អំពាវនាវ​ឱ្យ​យុវជន​បក្ស​ជួយ​កសាង​ប្រទេស​ឆ្ពោះ​ទៅ​រក​ចក្ខុវិស័យ​ឆ្នាំ​២០៥០

នាយករដ្ឋមន្ត្រី​កូន​ស្នង​ត្រកូល លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ហៅ​កាត់​ថា ស.ស.យ.ក អប់រំ​យុវជន​គ្រប់​មជ្ឈដ្ឋាន​ឱ្យ​ចូលរួម​កសាង​ប្រទេស​ជាតិ​តាមរយៈ​នៃ​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​ឆ្ពោះ​ទៅ​រក​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ជា​ប្រទេស​មាន​ចំណូល​ខ្ពស់។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​កម្មវិធី​បិទ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​មជ្ឈិម​បក្ស​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឆ្នាំ​២០២៤ នៅ​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា ការ​ជួបជុំ​គ្នា​នៃ​ថ្នាក់​ដឹកនាំ សមាជិក និង​សមាជិកា​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ពិនិត្យ​សមិទ្ធិ ចំណុច​ខ្វះខាត និង​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​ការងារ​កន្លង​មក...

ក្រសួង​មហាផ្ទៃ​ចេញ​បេសកកម្ម​បង្ក្រាប​អាជីវកម្ម​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ហៅ​ថា online scams

ក្រុម​ការងារ​ជំនាញ​ក្រសួង​មហាផ្ទៃ ចុះ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Scammed online) នៅ​ខេត្ត​ព្រះសីហនុ រយៈពេល ២​ថ្ងៃ នៅ​ទីតាំង​ចំនួន ៣ ផ្សេង​គ្នា ឃាត់​ខ្លួន​មនុស្ស​ទាំង​ជនជាតិ​ខ្មែរ និង​ជនបរទេស​សរុប​ជិត ៥០០​នាក់ ដោយ​ក្នុង​នោះ​ជនបរទេស​ជាង ២០០​នាក់ នឹង​ត្រូវ​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា។ យោង​តាម​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៤ ក្រុម​មន្ត្រី​ជំនាញ​ក្រសួង​មហាផ្ទៃ បាន​ចុះ​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​នេះ​អស់​រយៈពេល ២​ថ្ងៃ នៅ​ទីតាំង​ចំនួន ៣...

ក្រុម​អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន ម៉ាណែត គួរតែ​ចេញ​មុខ​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម ត្អូញត្អែរ​ថា បើ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ចេញ​មុខ​ដោះស្រាយ​ការ​រំលោភ​ដីធ្លី​ឱ្យ​ប្រជាពលរដ្ឋ​ទាំង ១៣​គ្រួសារ​ក្នុង​ភូមិ​សំបូរ ឃុំ​ស្រយង់ គាត់​ក៏​គួរ​ចេញ​មុខ​ដោះស្រាយ​ករណី​រំលោភ​ដីធ្លី​ក្នុង​ភូមិ​ក្តាក់ ឃុំ​ត្បែងពីរ និង​ភូមិ​ម្រេច ឃុំ​ស្រយង់ ស្រុក​គូលែន ឱ្យ​ពលរដ្ឋ​រងគ្រោះ ១៣១​គ្រួសារ​ដែរ ព្រោះ​ពួកគេ​កំពុង​រង​នូវ​ការ​រំលោភ​បំពាន​ដោយ​ការ​ដុត​បំផ្លាញ​ផ្ទះសម្បែង​យ៉ាង​ព្រៃផ្សៃ​ពី​អាជ្ញាធរ​ខេត្ត​ព្រះវិហារ។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨...

ក្រុម​ឃ្លាំមើល​ព្រមាន​ថា កម្ពុជា​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​របប​គ្រប់គ្រង​បែប​កុម្មុយនីស្ត​ផ្ដាច់ការ​សម័យ​ទំនើប

ក្រុម​អ្នក​ឃ្លាំមើល​ព្រមាន​ថា ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​នៅ​ជុំវិញ​ពិភពលោក រួម​ទាំង​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក មិន​ងើប​ឡើង​តស៊ូ​រើ​បម្រះ​ស្វែងរក​សេរីភាព​តាម​ច្បាប់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ នោះ​កម្ពុជា​នឹង​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​ក្នុង​ប្រព័ន្ធ​កុម្មុយនីស្ត​បែប​ទំនើប​របស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ជាមិនខាន។ ប្រភព​ដដែល​បញ្ជាក់​ថា ពេល​នោះ​វាសនា​របស់​ពលរដ្ឋ​ខ្មែរ​ក៏​មិន​ខុសពី​វាសនា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​របប​កុម្មុយនីស្ត​ដទៃ​ទៀត​ដែរ ដូចជា ប្រទេស​កូរ៉េខាងជើង និង​របប ប៉ុល ពត ជាដើម គឺជា​ជីវិត​ដែល​សុំ​អ្នក​មាន​អំណាច​រស់ មិនមែន​រស់​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨...

អ្នក​ឃ្លាំមើល​ថា​អ្នក​បំពុល​សង្គម​ខ្មែរ​សព្វថ្ងៃ​គឺ​ពួក​នាហ្មឺន​មន្ត្រី​រដ្ឋាភិបាល​នៃ​បក្ស​កាន់​អំណាច

មាន​ការ​បញ្ចេញមតិ​ផ្អែក​លើ​ការពិត​ជាច្រើន​ក្នុង​មជ្ឈដ្ឋាន​ខ្មែរ​ទាំង​ក្នុង ទាំង​ក្រៅ​ប្រទេស​ថា សង្គម​ខ្មែរ​បច្ចុប្បន្ន​នេះ​វា​ពុល​រួច​ទៅ​ហើយ មិន​ចាំបាច់​អ្នក​ណា​ក្រៅ​ទៅ​បំពុល​ថែម​ទៀត​ទេ។ ពាក្យ​ខ្មែរ​ថា ពុល​មាន​ន័យ​ពីរ​យ៉ាង គឺ​ពុល​នឹង​វត្ថុ​ធាតុ ដូចជា​បរិភោគ​អ្វី​ខុស និង​ពុល​នឹង​ទម្លាប់ គឺ​ឈ្លក់ វក់ ងប់ ងងុល​នឹង​អ្វី​មួយ មាន​ស្រី ស្រា ល្បែង​ពាលា ពុករលួយ រំលោភ​បំពាន​ច្បាប់ សិទ្ធិ សេរីភាព​មនុស្ស ប្រព្រឹត្ត​អំពើ​អយុត្តិធម៌ អំពើ​ហិង្សា​ជាដើម។ល។ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រជាជន​កម្ពុជា​មាន​លោក ហ៊ុន...

ក្រុម​អ្នក​ឃ្លាំមើល​ថា​បណ្តឹង​លើ​លោក ស៊ឹង សែនករុណា ជា​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន កម្ចាត់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បន្ទាប់ពី​អ្នក​នយោបាយ​ប្រឆាំង

អ្នក​តស៊ូ​មតិ​ដើម្បី​យុត្តិធម៌​សង្គម​កម្ពុជា​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស បាន​លើកឡើង​ថា ការ​ប្តឹង​មន្ត្រី​សង្គម​ស៊ីវិល​លោក ស៊ឹង សែនករុណា ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ទាក់ទង​ការ​បញ្ចេញមតិ​ដែល​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ដើម្បី​កម្ចាត់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប៉ុណ្ណោះ បន្ទាប់ពី​គាត់​បាន​កម្ចាត់​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ឱ្យ​បែកបាក់​កម្លាំង​តវ៉ា​នៅ​ពេលនេះ។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ កុម្ភៈ នេះ​ថា ទង្វើ​របស់​លោក...

Latest news