29 C
Phnom Penh

TAG

ម៉ែន ណាត

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បណ្ដេញ​នាយរង​ការិយាល័យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចេញពី​ក្របខ័ណ្ឌ​នគរបាល

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា សម្រេច​បណ្តេញ​នាយរង​ការិយាល័យ​រដ្ឋបាល​សរុប​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចំណុះ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ បន្ទាប់ពី​រក​ឃើញ​ថា​មន្ត្រី​រូប​នេះ​បាន​ពាក់ព័ន្ធ​នឹង​បទល្មើស​រក្សា​ទុក​គ្រឿងញៀន។ លោក ស សុខា បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្ដីពី​ការ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២១ ធ្នូ នេះ​ថា ដោយ​ផ្អែក​តាម​សំណើ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​មនុស្ស ក្រសួង​មហាផ្ទៃ​សម្រេច​អនុវត្ត​ពិន័យ​ចំពោះ​វរសេនីយ៍ត្រី​លោក សួន តុសិត្យពិទូរ្យ ដែល​មាន​តួនាទី​ជា​នាយរង​ការិយាល័យ​រដ្ឋបាល​សរុប​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចំណុះ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដោយសារតែ​រក​ឃើញ​នូវ​ការ​ប្រព្រឹត្ត​ល្មើស​វិន័យ​កម្លាំង​នគរបាល​ជាតិ។ លោក ស...

ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ការ​បញ្ចូល​រូប​លោក ហ៊ុន ម៉ាណែត ក្នុង​រូប​សញ្ញា​បក្ស​ថា​បង្ហាញ​ពី​ការ​ឯកភាព​ជា​អ្នក​បម្រើ​បក្ស​កុម្មុយនីស្ត​វៀតណាម

អ្នក​សង្កេតការណ៍​ព្រមាន​ថា ការ​បញ្ចូល​រូប​លោក ហ៊ុន ម៉ាណែត ទៅ​ក្នុង​រូប​សញ្ញា​ថ្មី​របស់​បក្ស​កាន់​អំណាច​ជាមួយ​លោក ហេង សំរិន និង​រូប​លោក ហ៊ុន សែន នៅ​ថ្ងៃ ៧ មករា ដើម​ឆ្នាំ​ក្រោយ​នេះ គឺជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ឯកភាព​របស់​វៀតណាម ក្នុង​ការ​ទទួលយក​លោក ហ៊ុន ម៉ាណែត ជា​អ្នក​បម្រើ​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​របស់​វៀតណាម ទៅ​ថ្ងៃ​មុខ​បន្ត​វេន​ពី​លោក ហ៊ុន សែន។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត...

ក្រុម​តស៊ូ​មតិ​ព្រមាន​ថា​ខេត្ត​បួន​របស់​ខ្មែរ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជា​ការ​សម្បទាន​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​វៀតណាម

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក ព្រមាន​ថា តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV) ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ខេត្ត​ខ្មែរ​ចំនួន ៤ ជាមួយ​ឡាវ និង​វៀតណាម សព្វថ្ងៃ​នេះ គឺជា​ការ​សម្បទាន​របស់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ទៅ​វៀតណាម​គ្រប់គ្រង​ប៉ុណ្ណោះ មិន​មែន​ជា​ការ​សហការ​ដើម្បី​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក​នោះ​ទេ។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ ធ្នូ ថា កម្រិត​សហការ​រវាង​ប្រទេស​ទាំង​បី​ចំពោះ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍...

លោក អ៊ុំ សំអាន៖ វៀតណាម​បាន​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ជា​អាណាខេត្ត​របស់​គេ​រួច​ទៅ​ហើយ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា សព្វថ្ងៃ​នេះ រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម បាន​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ទៅ​ជា​អាណា​ខេត្ត​មួយ​របស់​គេ​រួច​ទៅ​ហើយ បើ​ទោះបី​វៀតណាម មិន​ទាន់​ឈ្លានពាន​លេប​ត្របាក់​យក​ប្រទេស​កម្ពុជា​ទាំងស្រុង​ក៏ដោយ។ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី​របស់​កម្ពុជា លោក ទៀ សីហា និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៀ សីហា ទៅ​កាន់​ប្រទេស​វៀតណាម...

លោក សុន ឆ័យ៖ ស្ថានភាព​នយោបាយ​កម្ពុជា​ធ្លាក់​ដល់​ចំណុច​អាក្រក់​សព្វថ្ងៃ​នេះ​គឺជា​ការ​បង្ក​ឡើង​ដោយ​ក្រុម​អ្នក​កាន់​អំណាច​និង​ក្រុម​ប្រឆាំង​មួយ​ចំនួន

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ភ្លើង​ទៀន ព្រមាន​ថា ស្ថានភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា​ដែល​ធ្លាក់​ដល់​ចំណុច​អាក្រក់​សព្វថ្ងៃ​នេះ គឺជា​ការ​បង្ក​ឡើង​ដោយ​ក្រុម​អ្នក​កាន់​អំណាច និង​ក្រុម​ប្រឆាំង​មួយ​ចំនួន ដែល​ពួកគេ​តែង​ចោទប្រកាន់​ក្រុម​អ្នក​រិះគន់​របស់​ខ្លួន​ថា​ជា​ជន​ក្បត់ ជាដើម ហើយ​ដែល​អត្តចរិត​នយោបាយ​បែប​នេះ បាន​បំផ្លាញ​ប្រទេស​កម្ពុជា​រហូត​ដល់​ពេលនេះ។ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា ក្រុម​ប្រឆាំង​ក៏​មិន​ខុសពី​ក្រុម​អ្នក​កាន់​អំណាច​ដែរ គឺ​តែងតែ​ចោទប្រកាន់​ទៅ​លើ​អ្នក​ដែល​រិះគន់​នូវ​ទង្វើ​ខុសឆ្គង​របស់​ខ្លួន...

លោក ហ៊ុន ម៉ានី ត្រូវ​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​តាម​សំណើ​លោក ហ៊ុន ម៉ាណែត

កូនប្រុស​ពៅ​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះ​បរមនាថ សីហមុនី ត្រាស់​បង្គាប់​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ (គ.ក.ស) តាម​សំណើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បី​ដឹកនាំ និង​សម្របសម្រួល​ការ​អនុវត្ត​ការងារ​កែទម្រង់​រដ្ឋបាល​សាធារណៈ​ផ្អែក​លើ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដូចជា​កម្មវិធី​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌។ ព្រះមហាក្សត្រ​ខ្មែរ​ព្រះ​បរមនាថ សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២៣ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​៨...

អង្គការ​អន្តរជាតិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ចិន​រុករក​រ៉ែ​មាស​ពី​តំបន់​ព្រៃឡង់

អង្គការ​អន្តរជាតិ​ឈ្មោះ Bruno Manser Fonds ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​រុករក​រ៉ែ​មួយ​ឈ្មោះ Late Cheng Mining Development Co., Ltd ដែល​ម្ចាស់​ក្រុមហ៊ុន​ភាគច្រើន​ជា​ជនជាតិ​ចិន និង​ហាមឃាត់​គម្រោង​អាជីវកម្ម​រ៉ែ​ធំៗ​នៅ​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​ព្រៃឡង់​នា​ពេល​អនាគត បន្ទាប់ពី​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​មិន​ត្រឹមតែ​ជីក​យក​រ៉ែ​មាស និង​រ៉ែ​ថ្ម​កំបោរ​ទេ ប៉ុន្តែ​ពួកគេ​បាន​នាំគ្នា​កាប់​ឈើ​ខុស​ច្បាប់ និង​ធ្វើ​សកម្មភាព​បរបាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​ថែម​ទៀត ដែល​សកម្មភាព​ទាំងនេះ​កំពុង​បង្ក​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រៃឈើ និង​ជីវិត​របស់​ប្រជាជន​ក្នុង​តំបន់​នោះ។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ Bruno Manser Fonds...

អ្នកវិភាគ៖ មេដឹកនាំ​វៀតណាម-ចិន សុទ្ធតែ​សង្ស័យ​អំពី​ភាព​ស្មោះត្រង់​របស់​លោក ហ៊ុន ម៉ាណែត

អ្នកវិភាគ​លើកឡើង​ថា ទាំង​មេដឹកនាំ​វៀតណាម ទាំង​មេដឹកនាំ​ចិន សុទ្ធតែ​កំពុង​សង្ស័យ​អំពី​ភាព​ស្មោះត្រង់​របស់​លោក ហ៊ុន ម៉ាណែត ចំពោះ​ពួកគេ​ដូច​គ្នា ព្រោះ​ថា​ទំនាក់ទំនង​នយោបាយ​រវាង​កម្ពុជា-វៀតណាម និង​កម្ពុជា-ចិន លោក ហ៊ុន ម៉ាណែត ត្រូវតែ​បិទបាំង​ទាំង​សងខាង ត្បិត​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន និង​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម បាន​ប្រកាន់​គោល​ជំហរ​នយោបាយ​បញ្ច្រាស​ទិស​គ្នា​ទាំងស្រុង។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨...

អ្នក​ឃ្លាំមើល៖ ការ​ផ្ទេរ​និង​តែងតាំង​មុខតំណែង​ប្រធាន​និង​ចៅក្រម មិន​បាន​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ​ឡើយ

អ្នក​ឃ្លាំមើល​និយាយ​ថា ការ​ផ្ទេរ និង​តែងតាំង​មុខតំណែង​ប្រធាន អនុប្រធាន និង​ចៅក្រម​ថ្មីៗ​នេះ មិន​បាន​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ​ឡើយ ទោះបី​រដ្ឋាភិបាល​ថ្មី​នេះ​បាន​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី​ថ្មី​ក៏ដោយ ព្រោះ​ថា​ប្រព័ន្ធ​ដឹកនាំ​នៅតែ​ស្ថិត​ក្រោម​ការ​ក្តោប​ក្តាប់​របស់​លោក ហ៊ុន សែន ដដែល។ ការ​លើកឡើង​នេះ បន្ទាប់ពី​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ផ្ទេរ​លោក តាំង ស៊ុនឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​អនុប្រធាន​តុលាការ​កំពូល​វិញ ខណៈ​ចៅក្រម​ជិត ៥០​រូប​ត្រូវ​បាន​តែងតាំង និង​ផ្ទេរ​មុខតំណែង។ ក្នុង​ព្រះរាជក្រឹត្យ​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៣...

អ្នក​ឃ្លាំមើល៖ លោក ជីវ កេង ក្លាយ​ជា​ប្រធាន​តុលាការ​កំពូល​ដោយសារ​គាត់​ធ្លាប់​មាន​ស្នាដៃ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​តែងតាំង​លោក ជីវ កេង ជា​ប្រធាន​តុលាការ​កំពូល​សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ គ្រាន់តែ​ជា​ការ​រៀបចំ​របស់​លោក ហ៊ុន សែន ដែល​គាត់​ធ្លាប់​មាន​ស្នាដៃ​ក្នុង​ការ​ចូលរួម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧ ប៉ុណ្ណោះ មិនមែន​ដោយសារ​លោក ជីវ កេង ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ធ្វើ​ឱ្យ​ប្រព័ន្ធ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ធានា​នូវ​ភាព​យុត្តិធម៌​នោះ​ទេ។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ តុលា នេះ​ថា ស្ថាប័ន​ជាតិ​ទាំង​៣...

Latest news