28 C
Phnom Penh

TAG

ម៉ៅ ធនិន

អភិបាល​ខេត្ត​កំពត​ដែល​ជា​ក្មួយ​ប្រសា​លោក ហ៊ុន សែន រង​ការ​ចោទ​ថា​យក​ដី​រដ្ឋ​ឱ្យ​ម្ដាយ​បង្កើត​ធ្វើ​ជា​កម្មសិទ្ធិ

រឿង​ទាក់ទង​នឹង​សាច់ញាតិ​ត្រកូល ហ៊ុន មួយ​បែប​ទៀត គឺ​អភិបាល​ខេត្ត​កំពត ដែល​គេ​និយម​ហៅ​ថា​តុលាការ​មុខ​ដែក គឺ​លោក ម៉ៅ ធនិន្ទ កំពុង​រង​នូវ​ការ​ចោទប្រកាន់​ថា បាន​កាត់​ឆ្វៀល​ដី​សាធារណៈ​របស់​រដ្ឋ​នៅ​តំបន់​ភ្នំ​ទ្វារ ក្នុង​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត តាម​ដងផ្លូវ​ជាតិ​លេខ​៣ ម្តុំ​បូជនីយដ្ឋាន​លោក​យាយ​ម៉ៅ និង​កន្លែង​ផ្សេងៗ​ជាច្រើន​ទៀត ទៅ​ឱ្យ​ម្តាយ​បង្កើត​របស់​លោក គឺ​អ្នកស្រី គង់ ម៉ៃ ដែល​មាន​ស្វាមី​ឈ្មោះ ម៉ៅ សាកន...

អភិបាល​ខេត្ត​កំពត​អំពាវនាវ​ឱ្យ​កងកម្លាំង​នៅ​ព្រំដែន​កម្ពុជា-វៀតណាម​ដាំ​ដើម​ត្នោត​ដើម្បី​ការពារ​អត្តសញ្ញាណ​ជាតិ​ខ្មែរ

អភិបាល​ខេត្ត​កំពត អំពាវនាវ​ឱ្យ​កងកម្លាំង​ដែល​ឈរ​ជើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម ជួយ​ដាំ និង​ថែទាំ​ដើម​ត្នោត​ឲ្យ​បាន​ល្អ ដើម្បី​ចូលរួម​ថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ឲ្យ​គង់វង្ស ដើម្បី​កុំ​ឲ្យ​ជនបរទេស​មក​ឈ្លានពាន ឬ​បន្លំ​យក​ទឹកដី​កំណើត​របស់​ខ្មែរ។ កាលពី​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០២៣ នៅ​ចំណុច​អន្លង់ថ្ងាន់ ស្ថិត​នៅ​ភូមិ​អន្លង់ថ្ងាន់ ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​បាន​សហការ​គ្នា​ដាំ​ដើម​ត្នោត​ចំនួន ៧៥០​ដើម​នៅ​សងខាង​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា-វៀតណាម ប្រវែង ៥​គីឡូម៉ែត្រ​តាម​ការ​ណែនាំ​របស់​អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន។ អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន...

អភិបាល​ខេត្ត​កំពត​បង្គាប់​ឲ្យ​សាលា​ក្នុង​ខេត្ត​បំពាក់​រូបលោក ហ៊ុន សែន ដើម្បី​ដឹងគុណ​សន្តិភាព

អភិបាល​ខេត្ត​កំពត ដែល​ល្បី​ឈ្មោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាមរយៈ​វេទិកា​ដោះស្រាយ​ជម្លោះ​តូចតាច​ដល់​ពលរដ្ឋ និង​ជា​ក្មួយ​ប្រសា​របស់​បុរស​ខ្លាំង​កម្ពុជា បង្គាប់​ឲ្យ​នាយក​សាលា​ទាំងអស់​នៅ​ក្នុង​ខេត្ត​កំពត ឱ្យ​ទិញ​រូបថត​លោក ហ៊ុន សែន ដាក់​បំពាក់​នៅ​តាម​សាលារៀន ដើម្បី​បង្ហាញ​ការ​ដឹងគុណ​ចំពោះ​ការ​រំដោះ​ទឹកដី​កម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​កន្លងមក។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ អ្នក​រត់​ម៉ូតូឌុប ឬ​អ្នក​រត់​រថយន្ត​ឈ្នួល និង​គ្រូបង្រៀន កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ថ្លែង​ថា នាយក​សាលា​ទាំង​បឋមសិក្សា និង​មត្តេយ្យ​សិក្សា ត្រូវ​ទិញ​រូបលោក​នាយករដ្ឋមន្ត្រី និង​ព្រះមហាក្សត្រ...

ហេតុ​អ្វី​បាន​ជា​លោក ម៉ៅ ធនិន មាន​អំណាច​អាច​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន?

បុរស​សម្ដី​ផ្អែម មុខមាំ ម៉ឺងម៉ាត់ ប្រកប​ដោយ​ទេពកោសល្យ​ខ្ពស់ និង​វោហារសព្ទ​ពេញ​ខ្លួន​ដែល​ហ៊ាន​ចេញ​មុខ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ថ្នាក់​មូលដ្ឋាន គឺ​លោក ម៉ៅ ធនិន។ មូលហេតុ​អ្វី​បាន​ជា​លោក ម៉ៅ ធនិន អាច​មាន​សិទ្ធិ និង​មាន​អំណាច​អាច​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន? តើ​បុរស​រូប​នេះ​ជា​នរណា​ឲ្យ​ប្រាកដ? លោក ម៉ៅ ធនិន បច្ចុប្បន្ន​នេះ​ជា​អភិបាល​ខេត្ត​កំពត ទើប​បាន​តែងតាំង​ថ្មី​ជំនួស​លោក ជាវ តាយ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​ខេត្ត​ពោធិ៍សាត់ វិញ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោក...

ពលរដ្ឋ​ស្រុក​ដងទង់​ស្នើ​អភិបាល​ខេត្ត​ចាត់​វិធានការ​ច្បាប់​លើ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​កំពត

ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ដងទង់ បាន​ស្នើ​ដល់​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ចាត់​វិធានការ​ផ្លូវច្បាប់​ទៅលើ​លោក ដាញ់ សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​កំពត ដែល​លួច​ចេញ​ប្លង់​កម្មសិទ្ធិ​រំលោភ​ដី​បរិវេណ​អាង​ទឹក​ដងទង់ និង​ដី​កម្មសិទ្ធិ​ពលរដ្ឋ ១៩​គ្រួសារ​លក់​ឲ្យ​ក្រុមហ៊ុន សេង សម្បត្តិ ក្នុង​ពេល​វិវាទ​មិន​មិន​ទាន់​ដោះស្រាយ​ចប់។ ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សេង សម្បត្តិ បាន​ចោទ​លោក ដាញ់ សារី...

ពលរដ្ឋ​គាំទ្រ​ចំណាត់ការ​របស់​អភិបាល​ថ្មី​ខេត្ត​កំពត​ដោះស្រាយ​វិវាទ​ដីធ្លី​បរិវេណ​អាង​ស្តុក​ទឹក​ដងទង់

ពលរដ្ឋ​រស់នៅ​ស្រុក​ដងទង់ ខេត្ត​កំពត សាទរ និង​ស្វាគមន៍​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី ដែល​បាន​រក​យុត្តិធម៌​លើ​ទំនាស់​ដីធ្លី​ពាក់ព័ន្ធ​មន្ត្រី​មួយ​ចំនួន​នៃ​រដ្ឋបាល​ខេត្ត​កំពត បាន​ឃុបឃិត​គ្នា​លក់​ដី​អាង​ទឹក​ដងទង់​ស្ងាត់ៗ​ដែល​នាំ​ឲ្យ​បាត់បង់​ប្រភព​ទឹក​ប្រើប្រាស់។ ក្រោយពី​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន ក្រៅពី​ជួប​សាធារណជន លោក​ក៏​បាន​បង្កើត​ឲ្យ​មាន​វេទិកា​សាធារណៈ​ដើម្បី​ជួប​ជាមួយ​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​ដងទង់ ដែល​ពលរដ្ឋ​មូលដ្ឋាន​នេះ​បាន​ចោទ​មន្ត្រី​មួយ​ចំនួន​ចាប់ពី​ថ្នាក់​មូលដ្ឋាន រហូត​ដល់​ក្បាល​ម៉ាស៊ីន​ដឹកនាំ​នៃ​រដ្ឋបាល​ខេត្ត​កំពត ថា​បាន​ឃុបឃិត​លួច​លក់​អាង​ស្តុក​ទឹក​ដងទង់​ស្ងាត់ៗ​ទៅ​ឲ្យ​ក្រុមហ៊ុន សេង សម្បត្តិ សម្រាប់​សង់​ផ្ទះល្វែង​លក់។ ថ្លែង​ក្នុង​វេទិកា​សាធារណៈ នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ពលរដ្ឋ​ស្រុក​ដងទង់...

ពលរដ្ឋ​ស្រុក​ដងទង់​ស្នើ​អភិបាល​ថ្មី​ខេត្ត​កំពត​ចាត់​វិធានការ​មន្ត្រី​ទុច្ចរិត​ឃុបឃិត​លក់​អាង​ទឹក​ដងទង់

ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ស្រុក​ដងទង់ បាន​ស្នើ​ដល់​លោក ម៉ៅ ធនិន ដែល​មក​ទទួល​តំណែង​ថ្មី​ជា​អភិបាល​ខេត្ត​កំពត បើក​ការ​ស៊ើបអង្កេត និង​មាន​វិធានការ​ច្បាប់​ចំពោះ​លោក វ៉ិត វឌ្ឍនា នាយក​រដ្ឋបាល​សាលាខេត្ត​កំពត និង​មន្ត្រី​ពាក់ព័ន្ធ ដែល​បាន​ឃុបឃិត​គ្នា​លួច​លក់​អាង​ស្តុក​ទឹក​ដងទង់​ទៅ​ឲ្យ​ក្រុមហ៊ុន សេង សម្បត្តិ សម្រាប់​សង់​ផ្ទះល្វែង​លក់ នាំ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រភព​ទឹក​ដែល​ពលរដ្ឋ​ប្រើប្រាស់។ ពលរដ្ឋ​ស្រុក​ដងទង់ បាន​ចោទ​លោក វ៉ិត វឌ្ឍនា ថា​ជា​មេខ្លោង​លួច​ធ្វើ​ប្លង់ និង​លក់​បរិវេណ​ដី​អាង​ទឹក​ដងទង់ មាន​ទំហំ​ផ្ទៃដី​ជាង ១២​ហិកតារ ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ...

Latest news