31 C
Phnom Penh

TAG

យាង សុធារិន្ទ

តុលាការ​កំពូល​សម្រេច​ប្រគល់​លិខិត​ឆ្លងដែន​ឱ្យ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក សុធារិន្ទ វិញ

តុលាការ​កំពូល​ក្រុង​ភ្នំពេញ​សម្រេច​ប្រគល់​លិខិត​ឆ្លងដែន​ឱ្យ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា វិញ ដោយ​សំអាង​ថា​ជនជាប់ចោទ​តែង​ចូលរួម​សហការ​ជាមួយ​តុលាការ​នៅ​គ្រប់​នីតិវិធី និង​ដើម្បី​ឱ្យ​រូបលោក​អាច​ទៅ​ជួប​មុខ​បងស្រី​របស់​ខ្លួន​ដែល​កំពុង​មាន​ជំងឺ​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៅ​ស្រុក​កំណើត។ កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២២ តុលាការ​កំពូល​បាន​បើក​សវនាការ​លើ​បណ្តឹង​សាទុក្ខ​សុំ​ដក​លិខិត​ឆ្លងដែន​ទៅ​ប្រើប្រាស់​វិញ​របស់​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា អតីត​អ្នក​រាយការណ៍​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ដោយ​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​សុក្រ​នេះ។ នៅ​ក្នុង​បន្ទប់​សវនាការ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក គង់ ស្រ៊ីម...

អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​សុំ​ការ​យោគយល់​ពី​តុលាការ​កំពូល​ដោយ​ប្រគល់​លិខិត​ឆ្លងដែន​ឱ្យ​លោក​វិញ

អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក យាង សុធារិន្ទ ហៅ យាង សុធាមេត្តា ស្នើសុំ​ការ​យោគយល់​ពី​តុលាការ​កំពូល ដោយ​ប្រគល់​លិខិត​ឆ្លងដែន​ឲ្យ​លោក​វិញ ដើម្បី​បាន​ទៅ​ស្រុក​កំណើត​នៅ​ឯ​កម្ពុជា​ក្រោម ដើម្បី​បាន​ជួប​បងស្រី​របស់​លោក​ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ក្នុង​ដំណាក់កាល​ចុងក្រោយ។ អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក យាង សុធារិន្ទ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា នៅ​ថ្ងៃ​ពុធ នេះ លោក​ត្រូវ​ចូល​ទៅ​បំភ្លឺ​ក្នុង​សវនាការ​នៅ​តុលាការ​កំពូល ហើយ​លោក​នឹង​ស្នើសុំ​លិខិត​ឆ្លងដែន​តាម​បណ្តឹង​សាទុក្ខ​របស់​លោក​ក្រោយ​ការ​បដិសេធ​របស់​សាលា​ឧទ្ធរណ៍​កាលពី​ពេល​កន្លងទៅ ដើម្បី​ឱ្យ​លោក​មាន​សិទ្ធិ​សេរីភាព​ដើរ​ហើរ​ដោយ​គ្មាន​ការ​ហាមឃាត់​ឡើងវិញ ជាពិសេស​គឺ​ការ​ទៅ​ចូលរួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​របស់​លោក​ដែល​កំពុង​មាន​ទុក្ខ​នៅ​ពេលនេះ។ លោក...

តុលាការ​បដិសេធ​សំណើ​សុំ​លិខិត​ឆ្លងដែន​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី

សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​សំណើ​សុំ​លិខិត​ឆ្លងដែន​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី (RFA) ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ បើ​ទោះបីជា​រូបលោក​មិន​ត្រូវ​បាន​តុលាការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​តាម​ត្រួតពិនិត្យ​ក៏ដោយ។ បើ​តាម​ពាក្យ​ស្នើសុំ​លិខិត​ឆ្លងដែន​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក យាង សុធារិន្ទ ដែល​ដាក់​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា កន្លងមក ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​បាន​សម្រេច​ដាក់​រូបលោក​បន្ត​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​ដីកា​សម្រេច​ដោយឡែក​នោះ​ទេ​ចាប់​តាំង​ពី​ចៅក្រម​ចេញ​ដីកា​ដំណោះស្រាយ​បញ្ជូន​សំណុំ​ជំនុំជម្រះ។ នៅ​ក្នុង​ពាក្យ​ស្នើសុំ​ដដែល បាន​លើកឡើង​ថា លោក​បាន​ដាក់​សំណើ​ទៅកាន់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ ដើម្បី​ស្នើសុំ​លិខិត​ឆ្លងដែន​ទៅ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ និង​មុខរបរ​ផ្ទាល់ខ្លួន ស្រប​ពេល​ដែល​លោក​មិន​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​តាម​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ និង​ក្នុង​កម្រិត​នីតិវិធី​ជា​បន្ត​ទៀត។ លោក​ក៏​បាន​ស្នើ​ទៅ​តុលាការ​សុំ​លិខិត​ឆ្លងដែន...

ក្រុម​សិទ្ធិមនុស្ស៖ ការ​ចោទប្រកាន់​លើ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ជា​ការ​គំរាមកំហែង​សេរីភាព​សារព័ត៌មាន

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក​រិះគន់​ថា ការ​ចោទប្រកាន់​លើ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី (RFA) លោក អួន ឈិន និង​លោក យាង សុធារិន្ទ គឺជា​ការ​គំរាមកំហែង​លើ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន ដែល​ជា​យុទ្ធសាស្ត្រ​មួយ​នៃ​ការ​ដាក់​ទោស​ទណ្ឌ​ជា​លក្ខណៈ​សងសឹក​តាម​អំពើ​ចិត្ត​ទៅលើ​សំឡេង​អ្នក​រិះគន់​លើ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា ការ​ខកខាន​ផ្តល់​សេចក្តី​សម្រេច​ដល់​លោក អួន ឈិន និង​លោក យាង សុធារិន្ទ...

Latest news