38 C
Phnom Penh

TAG

យឹម ស៊ីណន

សកម្មជន​ថា​ការ​ស្វែងរក​យុត្តិធម៌​តាម​គោល​នយោបាយ​អហិង្សា​លោក កឹម សុខា សល់​ត្រឹម​អនុស្សាវរីយ៍

សមាជិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លើកឡើង​ថា អនុស្សាវរីយ៍​ដែល​ធ្លាប់​តស៊ូ​ជាមួយ​គ្នា​ស្វែងរក​យុត្តិធម៌​សង្គម ស្វែងរក​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​គោលនយោបាយ​អហិង្សា​របស់​លោក កឹម សុខា កន្លងមក គ្រាន់តែ​ជា​ការ​ចងចាំ​ប៉ុណ្ណោះ បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​ខ្លះ​បាន​នាំគ្នា​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដើម្បី​ទទួល​អំណាច និង​បុណ្យ​ស័ក្តិ។ សមាជិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក យ៉ង់ ស៊ីណេត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៨ មេសា នេះ​ថា អនុស្សាវរីយ៍​ដែល​ធ្លាប់​តែ​តស៊ូ​ជាមួយ​គ្នា​ស្វែងរក​យុត្តិធម៌​សង្គម ស្វែងរក​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​គោលនយោបាយ​អហិង្សា​កន្លងមក គ្រាន់តែ​ជា​ការ​ចងចាំ​ប៉ុណ្ណោះ ព្រោះ​ថា​អនុស្សាវរីយ៍​ដ៏​ជូរចត់ និង​ផ្អែមល្ហែម​ដែល​ខំ​តស៊ូ​ដើម្បី​ទឹកដី​ដ៏​កម្សត់​របស់​ខ្លួន ត្រូវ​រលាយ​ទៅវិញ​ត្រឹមតែ​បាយ ១​ចាន និង​សាច់​មួយ​ដុំ​ទៅ​វិញ។ សមាជិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ត្អូញត្អែរ​ថា...

មន្ត្រី​និង​សកម្មជន​ស្និទ្ធ​លោក កឹម សុខា ៤​នាក់​ត្រូវ​បាន​តែងតាំង​ជា​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បន្ទាប់ពី​ចុះចូល

សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា សរុប​ចំនួន ៤​នាក់​ហើយ​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា តាម​សំណើ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បន្ទាប់ពី​ពួកគេ​សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា។ អតីត​សមាជិក​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២​រូប ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​សុខាភិបាល កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ នេះ ក្រោយ​ពេល​ពួកគេ​សម្រេច​ចុះចូល​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ប៉ែន ផល្លីកា ដែល​ជា​អតីត​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​សៀមរាប...

លោក ហ៊ុន កុសល ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី

ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​លោក ហ៊ុន កុសល ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តាម​សំណើ​របស់​លោក ហ៊ុន សែន បន្ទាប់ពី​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។ យោង​តាម​ព្រះរាជក្រឹត្យ​ដែល​បាន​ឡាយព្រះហស្តលេខា​នៅ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ការ​ត្រាស់​បង្គាប់​តែងតាំង​លោក ហ៊ុន កុសល ជា​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី បាន​ធ្វើឡើង​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាលពី​ថ្ងៃទី​២៣...

លោក ហ៊ុន សែន ស្វាគមន៍​លោក យឹម ស៊ីណន ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន

លោក ហ៊ុន សែន ប្រកាស​ស្វាគមន៍​លោក យឹម ស៊ីណន ដែល​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា អំឡុង​ពេល​លោក ហ៊ុន សែន កំពុង​រៀបចំ​ផ្ទេរ​អំណាច​ឲ្យ​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​បន្ត​វេន​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​ខ្លួន​បាន​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា។ មេដឹកនាំ​ក្រាញ​អំណាច​នៅ​កម្ពុជា​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន CNC ថា គណបក្ស​ប្រជាជន​កម្ពុជា​ស្វាគមន៍​ចំពោះ​លោក យឹម ស៊ីណន ហើយ​បង្ហាញ​ក្ដី​សង្ឃឹម​ថា លោក យឹម...

បទ​អត្ថាធិប្បាយ៖ អ្នក​ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​ស្រឡាញ់​គាំទ្រ​ជន​មាន​អំណាច​ដែល​រំលោភ​បំពាន​អ្នក

កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ រាជាណាចក្រ​មួយ​នេះ​មាន​រដ្ឋធម្មនុញ្ញ​មួយ​ដូច​គ្នា​ទៅ​នឹង​ប្រទេស​ដទៃ​ឯ​ទៀត​ដែរ។ រដ្ឋធម្មនុញ្ញ​កម្ពុជា​ក៏​មាន​ចែង​ផង​ដែរ​អំពី​សិទ្ធិ​របស់​ពលរដ្ឋ​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ ហើយ​ក៏​មាន​ចែង​ផង​ដែរ​អំពី​ស្ថាប័ន​រដ្ឋ​ធំៗ​ទាំង​៣ ដែល​មាន​តុល្យភាព​នឹង​គ្នា គឺ​ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ។ មិន​តែប៉ុណ្ណោះ ក៏​មាន​ចែង​អំពី​បុព្វសិទ្ធិ​របស់​ព្រះមហាក្សត្រ ដែល​ជា​និមិត្តរូប​នៃ​ការ​ផ្សះផ្សា​ជម្លោះ​នយោបាយ​ផង​ដែរ ព្រោះ​ថា​មហាក្សត្រ​ជា​ម្លប់​របស់​ប្រជារាស្ត្រ។ សារព័ត៌មាន​របស់​អាមេរិក The Diplomat បាន​រាយការណ៍​ថា ហេតុផល​មួយ​ដ៏​ចម្បង​ដែល​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជាណាចក្រ​កម្ពុជា តែងតែ​សង្គ្រោះ​អំណាច​របស់​លោក​បាន​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​រហូត​លោក​អាច​ក្រាញ​អំណាច​របស់​លោក​បាន​រហូត​មក​ទល់​ពេលនេះ គឺ​ជិត ៤០​ឆ្នាំ​ទៅ​ហើយ​នោះ ដោយសារតែ​លោក​ប្រើ​អំណាច និង​ឥទ្ធិពល​ក្នុង​ឋានៈ​ជា​មេដឹកនាំ​រដ្ឋ​ដ៏​កំពូល វាយ​បង្ក្រាប​ក្រុម​ប្រឆាំង​ទប់​អំណាច​របស់​លោក​កុំ​ឱ្យ​ធ្លាក់​ក្នុង​ការ​គំរាមកំហែង​ដ៏​គ្រោះថ្នាក់។ ការ​គំរាមកំហែង​ណា​ដែល​ធំ...

មន្ត្រី CNRP ពឹងពាក់​មេធាវី​ឱ្យ​ជួយ​ការពារ​ក្ដី​ជូន​លោក ហ៊ុន កុសល សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ពឹងពាក់​មេធាវី​លោក សឺន ជុំជួន ឱ្យ​ជួយ​ការពារ​ក្តី​ជូន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល ក្រោយពី​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ពី​លោក ហ៊ុន សែន និង​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ មេសា នេះ​ថា ការ​ចោទប្រកាន់​របស់​លោក...

លោក យឹម ស៊ីណន ត្រូវ​បាន​ដោះលែង​បន្ទាប់ពី​ចេញ​សុំ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ​និង​លោក ហ៊ុន សែន

តុលាការ​ក្រុង​ភ្នំពេញ​បាន​ដោះលែង​លោក យឹម ស៊ីណន ពី​ពន្ធនាគារ​ព្រៃស​ភ្លាមៗ​បន្ទាប់ពី​លោក​បាន​ចេញ​សុំ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ និង​លោក ហ៊ុន សែន។ ក្នុង​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក យី សុខវួច ចុះ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ បាន​បង្គាប់​ឲ្យ​ដោះលែង​លោក យឹម ស៊ីណន ចេញពី​មណ្ឌល​អប់រំ​កែប្រែ​១។ ការ​ដោះលែង​លោក យឹម ស៊ីណន ភ្លាមៗ​នេះ​បន្ទាប់ពី​លោក​បាន​ចេញ​សុំ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ និង​លោក ហ៊ុន សែន។ បើ​តាមរយៈ​វីដេអូ​ឃ្លីប​ជាង ៣​នាទី​ភ្ជាប់​ជាមួយ​លិខិត​សុំទោស​ផ្ញើ​ទៅ​លោក...

មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ឱ្យ​លោក មាជ សុវណ្ណារ៉ា ចូល​សួរ​សុខទុក្ខ​លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​រារាំង​មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​សួរ​សុខទុក្ខ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន ដែល​កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ទេ​នៅ​ថ្ងៃ​ចន្ទ ទី​២៧ មីនា នេះ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មីនា នេះ​ថា លោក​មិន​យល់​ពី​នីតិវិធី​របស់​មន្ត្រី​ពន្ធនាគារ...

ភរិយា​លោក យឹម ស៊ីណន អង្វរ​សុំ​លោក ហ៊ុន សែន លើកលែង​ទោស​ដល់​ស្វាមី​របស់​ខ្លួន

ភរិយា​របស់​លោក យឹម ស៊ីណន អង្វរ​សុំ​ឱ្យ​លោក ហ៊ុន សែន លើកលែង​ទោស​ដល់​ស្វាមី​របស់​អ្នកស្រី ព្រោះ​ការ​លើកឡើង​របស់​ស្វាមី​អ្នកស្រី គឺជា​កំហុស​ដែល​គិត​ខ្លី និង​ឆេវឆាវ​មួយ​ពេល​ប៉ុណ្ណោះ។ អ្នកស្រី សុផាត មករា ដែល​ត្រូវ​ជា​ភរិយា​របស់​លោក យឹម ស៊ីណន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​រ​បស់​អ្នកស្រី​នៅ​ថ្ងៃទី​២៤ មីនា នេះ​ថា អ្នកស្រី​សូម​លើក​ម្រាមដៃ​ទាំង​១០ អង្វរ​លោក ហ៊ុន សែន សូម​មេត្តា​អនុគ្រោះ​ដល់​ប្តី​របស់​អ្នកស្រី​ផង ដើម្បី​ឱ្យ​កូនៗ​របស់​អ្នកស្រី​បាន​ជួប​ឪពុក​របស់​គេ​វិញ...

វេទិកា​ពលរដ្ឋ​អំពាវនាវ​ឱ្យ​ទម្លាក់​បទ​ចោទ​និង​ដោះលែង​លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន

វេទិកា​ពលរដ្ឋ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ និង​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​ការ​លើកឡើង​របស់​សកម្មជន​នយោបាយ​ទាំង​ពីរ​នេះ​ជា​ទម្រង់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ មិនមែន​ជា​ការ​ញុះញង់​ដូច​ការ​ចោទប្រកាន់។ វេទិកា​ពលរដ្ឋ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ទាំង​ពីរ​នេះ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រង់​មាត្រា​៤១ ដែល​បាន​ចែង​អំពី​សេរីភាព​ខាង​ការ​បញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ការ​ប្រជុំ​យ៉ាង​ធ្ងន់ធ្ងរ។ ប្រភព​ដដែល​អះអាង​ថា ការ​ចាប់​ខ្លួន​នេះ​ក៏​ជា​ការ​រំលោភ​លើ​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​ត្រង់​មាត្រា​១៩ ដែល​បាន​ចែង​អំពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​ការ​សម្ដែង​មតិ​ផង​ដែរ ព្រោះ​ថា​មាត្រា​នេះ​បាន​ចែង​យ៉ាង​ច្បាស់​ថា សិទ្ធិ​នេះ​រាប់​បញ្ចូល​ទាំង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក...

Latest news