TAG
យុវជន ភួន កែវរស្មី
សកម្មជននិងសាធារណជនរិះគន់ក្រសួងទេសចរណ៍ដែលមិនផ្សព្វផ្សាយតំបន់ទេសចរណ៍នានាឱ្យពិភពលោកបានឃើញ
សកម្មជនមាតាធម្មជាតិ និងសាធារណជន រិះគន់ក្រសួងទេសចរណ៍ដែលមិនផុសផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍នានារបស់កម្ពុជានៅលើទំព័រហ្វេសប៊ុករបស់ក្រសួង ដើម្បីឲ្យពិភពលោកបានឃើញ បានចាត់ទុកទំព័រហ្វេសប៊ុករបស់ក្រសួង ថាជាផេកដែលអត់ប្រយោជន៍ជាងគេនៅក្នុងចំណោមទំព័រហ្វេសប៊ុកទាំង ២៨ក្រសួងស្ថាប័ននៅកម្ពុជា។
ការរិះគន់នេះ បន្ទាប់ពីពួកគេសង្កេតឃើញថាទំព័រហ្វេស៊បុករបស់ក្រសួងទេសចរណ៍ផ្សព្វផ្សាយតែរឿងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រជុំផ្ទៃក្នុង និងទៅទស្សនកិច្ច ឬជួបជាមួយតំណាងបណ្ដាប្រទេសផ្សេងៗ។ ក្រៅពីរឿងប្រជុំហើយ ផេកហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ គឺបង្ហោះរឿងសារជូនពរទៅនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីមួយចំនួនក្នុងជួររដ្ឋាភិបាល។
អ្នកប្រើប្រាស់បណ្ដាញសង្គមឈ្មោះ Srey Roth បានចាត់ទុក Facebook Page របស់ក្រសួងទេសចរណ៍ ថាជាផេកដែលអត់ប្រយោជន៍ជាងគេនៅក្នុងចំណោម Facebook...
សកម្មជនចលនាមាតាធម្មជាតិទទួលបានពានរង្វាន់សកលដោយសារការពារធនធានធម្មជាតិ
សកម្មជនចលនាមាតាធម្មជាតិ ត្រូវបានអង្គការអន្តរជាតិ Right Livelihood ផ្តល់ពានរង្វាន់សកល (Right Livelihood Award) ដែលមានតម្លៃប្រហាក់ប្រហែលនឹងពានរង្វាន់ណូបែលសន្តិភាពដែរ (Nobel Peace Prize) ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមយុវជនទាំងនេះក្នុងការការពារធនធានធម្មជាតិកម្ពុជាអស់រយៈពេលប្រមាណជា ១ទសវត្សកន្លងមកនេះ។
ចលនាមាតាធម្មជាតិ ចេញវីដេអូប្រវែងជាង ៣នាទីនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដែលមានការលើកឡើងពីយុវជនចលនាមាតាធម្មជាតិ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននាពេលកន្លងមក បើទោះបីជាត្រូវជាប់ពន្ធនាគារ ឬរងនូវការគំរាមកំហែង និងរងនូវអំពើហិង្សានានាក្នុងរយៈពេលកន្លងមក...
ក្រុមយុវជនបរិស្ថានដង្ហែញត្តិស្នើសុំឱ្យលោក ហ៊ុន សែន ដកសិទ្ធិអភិវឌ្ឍន៍កោះកុងក្រៅពីក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់
ក្រុមយុវជនបរិស្ថានជាច្រើននាក់ដង្ហែញត្តិតាមដងផ្លូវយកទៅដាក់ជូនខុទ្ទកាល័យលោក ហ៊ុន សែន ដើម្បីសុំឱ្យបុរសខ្លាំងក្រាញអំណាចរូបនេះដកសិទ្ធិអភិវឌ្ឍន៍កោះកុងក្រៅ ពីក្រុមហ៊ុន Koh Kong SEZ របស់ឧកញ៉ា លី យ៉ុងផាត់ ដើម្បីការពារកោះមួយនេះឱ្យស្ថិតនៅគង់វង្សទៅថ្ងៃមុខ។
ក្រុមយុវជនបរិស្ថានប្រមាណជា ២០នាក់ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានដង្ហែញត្តិដោយធ្វើដំណើរពីទីតាំងម្តុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទៅកាន់ទីស្ដីការក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងខុទ្ទកាល័យលោក ហ៊ុន សែន ដើម្បីសុំឱ្យស្ថាប័នពាក់ព័ន្ធទាំងនោះជួយពន្លឿនដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ និងសុំឱ្យលោក...
សកម្មជន៖ រដ្ឋប្រគល់កោះកុងក្រៅឱ្យឧកញ៉ា លី យ៉ុងផាត់ ជាហានិភ័យដ៏ធំប្រឈមបាត់បង់ជីវចម្រុះ
សកម្មជនចលនាមាតាធម្មជាតិ និងយុវជនស្រឡាញ់ធនធានធម្មជាតិ ថាការសម្រេចរបស់រដ្ឋាភិបាលកម្ពុជាដែលនឹងប្រគល់កោះកុងក្រៅ ដែលស្ថិតនៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ឱ្យទៅក្រុមហ៊ុនឯកជនរបស់ឧកញ៉ា លី យ៉ុងផាត់ ធ្វើជាកម្មសិទ្ធិ គឺជាហានិភ័យដ៏ធំមួយដែលប្រឈមនឹងការបាត់បង់ជីវចម្រុះសម្បូរបែប និងសម្បត្តិធម្មជាតិដ៏មានតម្លៃមហាសាលជាច្រើនទៀត។
សកម្មជនចលនាមាតាធម្មជាតិ និងយុវជនស្រឡាញ់ធនធានធម្មជាតិជាច្រើននាក់ បាននាំគ្នាលើកបដាប្រើឃោសនសព្ទ និងស្លៀកពាក់ប្លែកៗ ដូចជាពាក់អាវពោងហែលទឹក ជាដើម តាមទីសាធារណៈ នៅមុខវិទ្យាល័យសន្ធរមុខ និងស្តុបសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ...
ក្រុមយុវជនដង្ហែសពព្រៃឈើទៅក្រសួងបរិស្ថានទាមទារឲ្យបើកចំហការចុះល្បាតព្រៃឈើឡើងវិញ
ក្រុមអ្នកស្រឡាញ់បរិស្ថានប្រមាណជា ៣០នាក់ បាននាំគ្នាដើរដង្ហែសពព្រៃឈើទៅកាន់ក្រសួងបរិស្ថាន ដើម្បីទាមទារឲ្យក្រសួងបរិស្ថានបើកឲ្យសហគមន៍ សកម្មជន និងសង្គមស៊ីវិលចូលរួមក្នុងការចុះល្បាតព្រៃឡើងវិញ ដើម្បីការពារព្រៃឈើ និងធនធានធម្មជាតិនៅកម្ពុជាដែលកំពុងរងការកាប់បំផ្លាញពីសំណាក់ជនល្មើស។
ការដើរដង្ហែសពព្រៃឈើរបស់យុវជនបរិស្ថាននាថ្ងៃទី២៩ កញ្ញា នេះ ចាប់ផ្ដើមចេញពីមុខស្ថានទូតចិន ផ្លូវម៉ៅសេទុង ឆ្ពោះទៅកាន់ក្រសួងបរិស្ថាន ដោយស្លៀកពាក់ខោអាវពណ៌ស ដៃកាន់ផ្កាភ្ជាប់ជាមួយធូប និងមានមឈូស ទង់ព្រលឹង ដែលជារូបតំណាងឲ្យការកាន់ទុក្ខចំពោះការបាត់បង់ព្រៃឈើក្នុងតំបន់ដែនជម្រកការពារសត្វព្រៃនៅក្នុងប្រទេសកម្ពុជា ដើម្បីដាក់ញត្តិទៅក្រសួងឲ្យបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋក្នុងសកម្មភាពការពារព្រៃឈើ។
សកម្មជនការពារបរិស្ថាន កញ្ញា ភួន កែវរស្មី ដែលចូលរួមដើរដង្ហែសពព្រៃឈើ បានប្រាប់អ្នកសារព័ត៌មានថា...
តុលាការកំពូលតម្កល់សំណុំរឿងយុវជនចលនាមាតាធម្មជាតិ៣នាក់ទុកជាបានការដដែល
តុលាការកំពូលសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍លើសំណុំរឿងចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» លើយុវជនចលនាមាតាធម្មជាតិ ៣នាក់ទុកជាបានការដដែល។
សកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា បានប្រាប់ The Cambodia Daily នៅថ្ងៃទី២៩ កក្កដា ថា តុលាការកំពូលបានប្រកាសរក្សាសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល នោះគឺមានន័យថា លោកនឹងត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ២០ខែ ប៉ុន្តែសាលាឧទ្ធរណ៍បានសម្រេចបន្ថយទោសដោយព្យួរទោសចំនួន ៦ខែដែលនៅសល់នាពេលកន្លងមក។
លោក ថុន រដ្ឋា អះអាងថា ក្នុងការសម្រេចនេះ...
សកម្មជនចលនាមាតាធម្មជាតិរំពឹងថាតុលាការកំពូលនឹងទម្លាក់ចោលបទចោទពីពួកគេ
សកម្មជនចលនាមាតាធម្មជាតិ អះអាងថា តុលាការកំពូលក្រុងភ្នំពេញគ្រោងនឹងប្រកាសសាលដីកាលើសំណុំរឿងរបស់ខ្លួននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដោយពួកគេរំពឹងថា តុលាការនឹងទម្លាក់ចោលនូវបទចោទ ដើម្បីឲ្យពួកគេមានសេរីភាពពេញលេញឡើងវិញក្នុងការចូលរួមកិច្ចការការពារបរិស្ថាន និងធនធានធម្មជាតិបន្តទៀត។
សកម្មជនចលនាមាតាធម្មជាតិដែលធ្វើការការពារបរិស្ថាន រួមមានកញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋា បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីសវនាការរបស់ពួកគេ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នេះថា...
តុលាការកំពូលកោះហៅយុវជនចលនាមាតាធម្មជាតិ៣នាក់ឱ្យចូលសវនាការថ្ងៃទី២២កក្កដា
តុលាការកំពូលក្រុងភ្នំពេញកោះហៅយុវជនចលនាមាតាធម្មជាតិចំនួន ៣នាក់ឱ្យចូលរួមសវនាការនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨ព្រឹក ទាក់ទងនឹងការប្ដឹងសាទុក្ខរបស់ខ្លួនមិនទទួលយកការសម្រេចរបស់សាលាឧទ្ធរណ៍កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។
តុលាការកំពូលក្រុងភ្នំពេញបានចេញដីកាកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៩ កក្កដា ដោយកោះហៅយុវជនចលនាមាតាធម្មជាតិដែលបានសម្រេចប្ដឹងសាទុក្ខមិនទទួលយកការសម្រេចរបស់សាលាឧទ្ធរណ៍កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ឱ្យចូលរួមសវនាការរបស់ខ្លួននៅថ្ងៃសុក្រ ចុងសប្តាហ៍នេះតាមពេលវេលាដែលបានកំណត់។
ក្នុងដីកានោះ តុលាការកំពូលបានបញ្ជាក់ថា យុវជនចលនាមាតាធម្មជាតិ រួមមានលោក ថុន រដ្ឋា...
យុវជននិងសកម្មជនខកចិត្តដែលអាជ្ញាធរហាមមិនឱ្យជិះកង់រំឭកពីវីរភាពលោក ឈុត វុទ្ធី
យុវជនខ្មែរថាវរៈ និងសកម្មជនបរិស្ថាន បង្ហាញការខកចិត្តចំពោះអាជ្ញាធររាជធានីភ្នំពេញដែលហាមឃាត់មិនឱ្យពួកគាត់ជិះកង់ដើម្បីទាមទារយុត្តិធម៌ និងបង្ហាញពីការចងចាំវីរភាពរបស់លោក ឈុត វុទ្ធី ដែលជាសកម្មជនព្រៃឈើកម្ពុជាដ៏ល្បីល្បាញនៅក្នុងថ្ងៃខួប ១០ឆ្នាំនៃការបាញ់សម្លាប់នៅកណ្តាលព្រៃក្នុងខេត្តកោះកុង។
ថ្ងៃខួប ១០ឆ្នាំនៃការបាញ់សម្លាប់សកម្មជនព្រៃឈើកម្ពុជា លោក ឈុត វុទ្ធី នាថ្ងៃនេះ យុវជនខ្មែរថាវរៈ រួមទាំងសកម្មជនបរិស្ថានបាននាំគ្នាធ្វើយុទ្ធនាការជិះកង់ដើម្បីទាមទារយុត្តិធម៌ និងបង្ហាញថាពួកគេនៅតែចងចាំវីរភាពរបស់លោក ឈុត វុទ្ធី ដែលជាសកម្មជនព្រៃឈើកម្ពុជាដ៏ល្បីល្បាញ។
ការជិះកង់ពីវិមានឯករាជ្យ និងមានការដាក់ផ្កានៅទីនោះ ហើយបន្តទៅព្រះអង្គដងទង់ ដោយមានការកាន់រូបថតលោក ឈុត វុទ្ធី...
យុវជនមាតាធម្មជាតិ៣នាក់នឹងត្រូវដោះលែងបន្ទាប់ពីតុលាការកាត់ឱ្យអនុវត្តទោសក្នុងពន្ធនាគារ១ឆ្នាំ២ខែ
សាលាឧទ្ធរណ៍បានសម្រេចឱ្យយុវជនជាសកម្មជនបរិស្ថាន ៣រូប អនុវត្តទោសក្នុងពន្ធនាគារព្រៃស ១ឆ្នាំ ២ខែ ហើយទោសនៅសល់ត្រូវព្យួរ និងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការរយៈពេល ៣ឆ្នាំ ដោយភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួនផងដែរ។
ការសម្រេចរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃទី៥ វិច្ឆិកា នេះ បន្ទាប់ពីយុវជនមាតាធម្មជាតិទាំង ៣នាក់ ក្នុងនោះមានលោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា បានប្ដឹងសាទុក្ខប្រឆាំងនឹងសាលក្រមរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ...