29 C
Phnom Penh

TAG

យុវជន ឡុង គន្ធា

តុលាការ​កំពូល​តម្កល់​សំណុំរឿង​យុវជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់​ទុក​ជា​បាន​ការ​ដដែល

តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​សាលា​ឧទ្ធរណ៍​លើ​សំណុំរឿង​ចោទប្រកាន់​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» លើ​យុវជន​ចលនា​មាតា​ធម្មជាតិ ៣​នាក់​ទុក​ជា​បាន​ការ​ដដែល។ សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា បាន​ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​២៩ កក្កដា ថា តុលាការ​កំពូល​បាន​ប្រកាស​រក្សា​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល នោះ​គឺ​មាន​ន័យ​ថា លោក​នឹង​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ខែ ប៉ុន្តែ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​បន្ថយ​ទោស​ដោយ​ព្យួរ​ទោស​ចំនួន ៦​ខែ​ដែល​នៅ​សល់​នា​ពេល​កន្លងមក។ លោក ថុន រដ្ឋា អះអាង​ថា ក្នុង​ការ​សម្រេច​នេះ...

សកម្មជន​ចលនា​មាតា​ធម្មជាតិ​រំពឹង​ថា​តុលាការ​កំពូល​នឹង​ទម្លាក់​ចោល​បទ​ចោទ​ពី​ពួកគេ

សកម្មជន​ចលនា​មាតា​ធម្មជាតិ អះអាង​ថា តុលាការ​កំពូល​ក្រុង​ភ្នំពេញ​គ្រោង​នឹង​ប្រកាស​សាលដីកា​លើ​សំណុំរឿង​របស់​ខ្លួន​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ ខាងមុខ​នេះ ដោយ​ពួកគេ​រំពឹង​ថា តុលាការ​នឹង​ទម្លាក់​ចោល​នូវ​បទ​ចោទ ដើម្បី​ឲ្យ​ពួកគេ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ​ក្នុង​ការ​ចូលរួម​កិច្ចការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​បន្ត​ទៀត។ សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដែល​ធ្វើការ​ការពារ​បរិស្ថាន រួម​មាន​កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋា បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​របស់​ពួកគេ នៅ​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា...

តុលាការ​កំពូល​កោះ​ហៅ​យុវជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់​ឱ្យ​ចូល​សវនាការ​ថ្ងៃទី​២២​កក្កដា

តុលាការ​កំពូល​ក្រុង​ភ្នំពេញ​កោះ​ហៅ​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​នាក់​ឱ្យ​ចូលរួម​សវនាការ​នៅ​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ៨​ព្រឹក ទាក់ទង​នឹង​ការ​ប្ដឹង​សាទុក្ខ​របស់​ខ្លួន​មិន​ទទួល​យក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ។ តុលាការ​កំពូល​ក្រុង​ភ្នំពេញ​បាន​ចេញ​ដីកា​កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៩ កក្កដា ដោយ​កោះ​ហៅ​យុវជន​ចលនា​មាតា​ធម្មជាតិ​ដែល​បាន​សម្រេច​ប្ដឹង​សាទុក្ខ​មិន​ទទួល​យក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ ឱ្យ​ចូលរួម​សវនាការ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ ចុង​សប្តាហ៍​នេះ​តាម​ពេលវេលា​ដែល​បាន​កំណត់។ ក្នុង​ដីកា​នោះ តុលាការ​កំពូល​បាន​បញ្ជាក់​ថា យុវជន​ចលនា​មាតា​ធម្មជាតិ រួម​មាន​លោក ថុន រដ្ឋា...

យុវជន​មាតា​ធម្មជាតិ​៣​នាក់​នឹង​ត្រូវ​ដោះលែង​បន្ទាប់​ពី​តុលាការ​កាត់​ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​១​ឆ្នាំ​២​ខែ

សាលាឧទ្ធរណ៍​បាន​សម្រេច​ឱ្យ​យុវជន​ជា​សកម្មជន​បរិស្ថាន ៣​រូប អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ព្រៃស ១​ឆ្នាំ ២​ខែ ហើយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ និង​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​រយៈពេល ៣​ឆ្នាំ ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​មួយ​ចំនួន​ផង​ដែរ។ ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា នេះ បន្ទាប់ពី​យុវជន​មាតា​ធម្មជាតិ​ទាំង ៣​នាក់ ក្នុង​នោះ​មាន​លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា បាន​ប្ដឹង​សាទុក្ខ​ប្រឆាំង​នឹង​សាលក្រម​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ...

សកម្មជន​បរិស្ថាន​៣​នាក់​ដែល​កាត់ទោស​រួច​និង​កំពុង​ជាប់​ឃុំ ប្រឈម​នឹង​បទ​ចោទ​ថ្មី​ក្នុង​សំណុំរឿង «រួម​គំនិត​ក្បត់»

សកម្មជន​បរិស្ថាន​ចំនួន ៣​នាក់​ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស និង​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស ប្រឈម​នឹង​បទ​ចោទ​ថ្មី​ក្នុង​សំណុំរឿង «រួម​គំនិត​ក្បត់»។ យុវជន​មាតា​ធម្មជាតិ ៣​នាក់​រួម​មាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២១ ដោយ​ផ្ដន្ទាទោស​ចន្លោះ​ពី ១៨​ខែ​ទៅ ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន ៤​លាន​រៀល ក្រោម​បទ​ចោទ...

អង្គការ​សហប្រជាជាតិ៖ ការ​លើកស្ទួយ​សិទ្ធិមនុស្ស​និង​បរិស្ថាន មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ

អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស និង​បរិស្ថាន បង្ហាញ​កង្វល់​ជា​ខ្លាំង​អំពី​ការ​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន និង​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ការគោរព​សិទ្ធិមនុស្ស និង​បរិស្ថាន ហើយ​ថា​ការងារ​ឃ្លាំមើល និង​ការពារ​បរិស្ថាន មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ឡើយ។ កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ចាប់ខ្លួន​សកម្មជន​បរិស្ថាន ៤​នាក់ ប៉ុន្តែ​ម្នាក់​ត្រូវ​បាន​ដោះលែង​វិញ។ ចំណែក ៣​នាក់​ទៀត ក្នុង​នោះ​មាន​យុវជន លី ចាន់ដារ៉ាវុទ្ធ យុវជន យឹម លាងហ៊ី និង​កញ្ញា ស៊ុន...

Latest news