TAG
រដ្ឋប្រហារភូមា
របបរដ្ឋប្រហារភូមារំលាយលទ្ធផលបោះឆ្នោតឆ្នាំ២០២០ដែលជាជ័យជម្នះរបស់ក្រុមអ្នកប្រជាធិបតេយ្យ
ទីបំផុត របបរដ្ឋប្រហារនៅភូមា សម្រេចលុបចោលលទ្ធផលបោះឆ្នោតថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ជាបក្សរងគ្រោះដោយរដ្ឋប្រហារថ្ងៃទី១ កុម្ភៈ បានឈ្នះភ្លូកទឹកភ្លូកដី ហើយទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។
ការសម្រេចនេះ ធ្វើឡើងដោយក្រុមប្រឹក្សាបោះឆ្នោតប្រទេសភូមា ដែលពួកយោធាបង្កើតឡើងក្រោយរដ្ឋប្រហារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា។
ក្រុមប្រឹក្សានេះ កាលពីថ្ងៃចន្ទ ទី២៦ កក្កដា បានប្រកាសលុបចោលលទ្ធផលបោះឆ្នោតសភា ឆ្នាំ២០២០ ដែលគណបក្សរបស់លោកស្រី...
របបរដ្ឋប្រហារភូមាបន្តទាមទារអាសនៈនៅអង្គការសហប្រជាជាតិ ទោះជាដឹងថានឹងបរាជ័យម្ដងទៀត
របបសឹកនៅប្រទេសភូមា គ្មានតម្លៃការទូតទេនៅលើឆាកអន្តរជាតិ។ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មក របបសឹកនេះបានបណ្ដេញមន្ត្រីទូតនៃរដ្ឋាភិបាលជាប់ឆ្នោតដែលដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី រាប់សិបនាក់។ តែនៅពេលជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតខ្លះទៀតបានសម្រេចប្រឆាំងនឹងរបបសឹកនេះ ដោយមិនដើរចេញពីតំណែងនោះទេ ខណៈប្រទេសជាច្រើនមិនព្រមទទួលសារតាំងថ្មីនៃរបបសឹកមួយនេះ។
អាសនៈនៅអង្គការសហប្រជាជាតិ គឺជារបស់រដ្ឋាភិបាលដែលពួកយោធាប្លន់អំណាចតាមរយៈការលើកទ័ពចូលរដ្ឋធានីយ៉ាំងហ្គន ហើយផ្ដួលរំលំអំណាចរបស់រដ្ឋាភិបាលកើតចេញពីឆន្ទៈរបស់ប្រជាជនតែម្ដងជាមួយនឹងការចាប់ឃុំខ្លួនមេដឹកនាំរដ្ឋាភិបាល គឺអ្នកស្រី ស៊ូជី ប្រធានាធិបតី និងគណៈរដ្ឋមន្ត្រី អ្នកតំណាងរាស្ត្ររាប់រយនាក់។
អ្នកស្រី ស៊ូជី និងប្រធានាធិបតី Win...
សហរដ្ឋអាមេរិកប្រាប់អាស៊ានថាត្រូវបញ្ចប់របបសឹកភូមាដោយយន្តការរបស់អាស៊ាន
នៅក្នុងកិច្ចប្រជុំដែលប្រព្រឹត្តទៅកាលពីថ្ងៃពុធ ទី១៤ ខែកក្កដា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Bliken បានសម្ដែងកង្វល់យ៉ាងខ្លាំងអំពីការស្លាប់ជនស៊ីវិលកាន់តែកើនឡើងនៅក្នុងរបបសឹកភូមា ដែលលោកថាសមាគមអាស៊ានត្រូវតែចាត់វិធានការរបស់ខ្លួនជាបន្ទាន់ ដើម្បីបញ្ចប់ហិង្សា និងស្ដារប្រជាធិបតេយ្យឡើងវិញ។
រហូតមកដល់ពេលនេះ ជនស៊ីវិលស្លាប់ក្នុងរបបសឹកភូមាដោយការបង្ក្រាប និងបាញ់ប្រហារ គឺកើនឡើង ៩០២នាក់ ហើយក្នុងនោះពលរដ្ឋរាប់ម៉ឺននាក់បានបាត់បង់ទីជម្រកដោយសារតែការពើបប្រយុទ្ធគ្នារវាងកងកម្លាំងឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេរដ្ឋប្រហារ និងកងកម្លាំងរបស់ប្រជាជន គឺនៅពាសពេញប្រទេស។ នេះបើយោងតាមសមាគមអ្នកទោសនយោបាយដែលស្រង់យកមកចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន Aljazeera នៅថ្ងៃទី១៥ កក្កដា។
ក្នុងអំឡុងកិច្ចប្រជុំតាមអនឡាញជាមួយប្រមុខការទូតអាស៊ាន...
សហភាពអឺរ៉ុប និងអង់គ្លេស បន្ថែមទណ្ឌកម្មលើពួកយោធាភូមា
ក្រោយពីអង្គការសហប្រជាជាតិថ្កោលទោស សហភាពអឺរ៉ុបសម្រេចបន្ថែមទណ្ឌកម្មលើរបបសឹកប្រទេសភូមានេះថែមទៀត។ សហគមន៍អឺរ៉ុប ដែលមាន ២៧ប្រទេសនេះ បានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រី និងឧត្តមសេនីយ៍យោធាភូមា ចំនួន ៨រូបថែមទៀត រួមទាំងក្រុមហ៊ុនចំនួន៤ ដែលមានទំនាក់ទំនងរកស៊ីជាមួយរបបសឹកមួយនេះ។
មិនខុសពីលើកមុនៗនោះទេ គឺទណ្ឌកម្មនេះធ្វើឡើងក្រោមហេតុផលដើម្បីឆ្លើយតបនឹងការបង្ក្រាបលើក្រុមបាតុករ និងការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ កុម្ភៈ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សហភាពអឺរ៉ុបបានសម្រេចបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការផ្តល់ទិដ្ឋាការចូលទៅក្នុងទឹកដីអឺរ៉ុប។ ទណ្ឌកម្មលើកនេះដាក់ទៅលើរដ្ឋមន្ត្រីមហាផ្ទៃ រដ្ឋមន្ត្រីសន្តិសុខ រដ្ឋមន្ត្រីហិរញ្ញវត្ថុ រដ្ឋមន្ត្រីធនធានធម្មជាតិ រដ្ឋមន្ត្រីដឹកជញ្ជូន និងឧត្តមសេនីយ៍ជាន់ខ្ពស់ ៣រូបផ្សេងទៀតនៃរបបសឹក។
ចំពោះក្រុមហ៊ុនចំនួន៤ ដែលពាក់ព័ន្ធជាមួយរបបយោធា...
មហាសន្និបាតអង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋាភិបាលអ្នកស្រី អ៊ុងសាន ស៊ូជី ដោយបង្ហាញថាពិភពលោកទាត់ចោលរបបរដ្ឋប្រហារ
មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតលើសេចក្តីសម្រេចមួយដោយថ្កោលទោសរដ្ឋប្រហារយោធានៅប្រទេសភូមា ហើយទទួលស្គាល់រដ្ឋាភិបាលជាប់ឆ្នោតនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានស្ដែងឱ្យឃើញអំពីកម្លាំងប្រជាធិបតេយ្យនៅលើពិភពលោកមានសំឡេងរឹងមាំ និងច្រើនលើសលប់ប្រឆាំងរបបមួយដែលប្លន់អំណាចពីម្ចាស់ឆ្នោត។
កាលពីថ្ងៃសុក្រ ទី១៨ ខែមិថុនា មហាសន្និបាតអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំរបស់ខ្លួនដោយហៅថាមហាសន្និបាត។ ក្នុងកិច្ចប្រជុំនៅចំពោះមុខវត្តមាន ១៩៣ប្រទេសជាសមាជិករបស់ខ្លួន ដោយបានសម្រេចរួមមួយដោយការបោះឆ្នោតទៅលើប្រទេសភូមា ដែលកំពុងគ្រប់គ្រងដោយពួកយោធា។
សេចក្តីសម្រេចដែលថ្កោលទោសរដ្ឋប្រហារយោធាភូមា ហើយគាំទ្ររដ្ឋាភិបាលជាប់ឆ្នោតនៃគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី បានប្រព្រឹត្តទៅដោយប្រទេសចំនួន ១១៩ ប្រឆាំងរបបសឹក ហើយគាំទ្ររដ្ឋាភិបាលជាប់ឆ្នោត។
មានប្រទេសតែមួយដែលបានបោះឆ្នោតរបស់ខ្លួនជំទាស់ការថ្កោលទោសពួកយោធាភូមា គឺប្រទេសបេឡារូស។ ចំណែកប្រទេសចំនួន៣៧...
ប្រធានអាស៊ានជាន់ទឹកដីភូមាជួបមេរដ្ឋប្រហារ មីន អ៊ុងឡាំង
សមាគមអាស៊ានមាន ១០ប្រទេស ក្នុងនោះរាប់បញ្ចូលទាំងប្រទេសភូមាផងដែរ។ សមាគមនេះបានបញ្ចេញនូវផែនការប្រាំចំណុចរបស់ខ្លួនតាមរយៈកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ មេសា។
ផែនការប្រាំចំណុច គឺក្នុងនោះបានកំណត់បញ្ជូនប្រេសិតអាស៊ានទៅកាន់ប្រទេសភូមា ប៉ុន្តែបានខកខានដោយសារតែអាស៊ានត្រូវបានគេរកឃើញថាមានមេដឹកនាំខ្លះប្រឆាំងនឹងការដែលអាស៊ានលូកដៃស៊ីជម្រៅក្នុងរឿងភូមា។ ឥឡូវនេះ ប្រធានអាស៊ានសម្រាប់ឆ្នាំ២០២១ គឺប្រទេសព្រុយណេ។ ក្នុងឋានៈប្រធានអាស៊ាន ប្រទេសនេះបានសម្រេចបញ្ជូនរដ្ឋមន្ត្រីម្នាក់ទៅប្រទេសភូមាដោយមិនអើពើពួកយោធាគំរាមកំហែងអំពីអស្ថិរភាពក្នុងប្រទេសនោះទេ។
សេចក្ដីរាយការណ៍របស់សារព័ត៌មានជប៉ុន Nikkei Asia ចុះផ្សាយថា រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេ គឺលោក Dato Erzwan Pehin Yusof និងអគ្គលេខាធិការអាស៊ាន Lim...

