TAG
រុស្ស៊ី-អ៊ុយក្រែន
រុស្ស៊ីថាខ្លួននៅតែប្រកាន់ជំហរមិនធ្វើសង្គ្រាមជាមួយសមាជិក NATO ខណៈ NATO រំលឹកខួប៧៥ឆ្នាំ
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បាននិយាយក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយនាថ្ងៃព្រហស្បតិ៍ ទី៤ មេសា នេះថា ទំនាក់ទំនងរុស្ស៊ី និង NATO កំពុងបន្តធ្លាក់ដុនដាបខ្លាំង ប៉ុន្តែទីក្រុងមូស្គូ មិនមានចេតនាធ្វើសង្គ្រាមជាមួយសមាជិកណាមួយនៃបក្សសម្ព័ន្ធយោធាអាត្លង់ទិចខាងជើងនោះទេ។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters ការបញ្ជាក់ជំហររបស់ទីក្រុងមូស្គូ ធ្វើឡើងនៅថ្ងៃទី៤ មេសា នេះ គឺចំពេលខួបទី៧៥ឆ្នាំ នៃការបង្កើតអង្គការ NATO។ ការប្រារព្ធខួប ៧៥ឆ្នាំនៃការបង្កើតអង្គការ...
លោក ចូ បៃដិន ប្រាប់លោក ស៊ី ជីនពីង ឱ្យប្រើឥទ្ធិពលចិន ដើម្បីសន្តិភាពសម្រាប់អ៊ុយក្រែន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ប្រាប់ទៅលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ឱ្យប្រើឥទ្ធិពលរបស់ខ្លួនដាក់ទៅលើរបបក្រុងមូស្គូ ដែលថាត្រូវគាបឱ្យរុស្ស៊ី បញ្ចប់សង្គ្រាមឈ្លានពានអ៊ុយក្រែន។
បណ្ដាញផ្សាយព័ត៌មាន Bloomberg ចុះផ្សាយកាលពីថ្ងៃទី៣ ខែមេសា ថា លោក ចូ បៃដិន បានលើកទូរសព្ទសន្ទនាគ្នាជាមួយលោក ស៊ី ជីនពីង ដោយប្រើពេលដល់ ១០៥នាទី។
Bloomberg ថានេះជាលើកទីមួយហើយដែលមេដឹកនាំប្រទេសមហាអំណាចពីរនេះ...
បារាំងស្វែងរកការពិតអំពីតួនាទីរបស់ចិន ចំពោះសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន
ប្រទេសបារាំង កំពុងស្វែងរកការពិតថាតើក្រុងប៉េកាំង ប្រកាន់ជំហរអព្យាក្រឹត្យនេះមានភាពប្រាកដប្រជាកម្រិតណា ដែលគេថាអំឡុងរុស្ស៊ី និងអ៊ុយក្រែន ប្រយុទ្ធគ្នាក្នុងសង្គ្រាមជាង ២ឆ្នាំមកនេះ ចិនមានទំនោរទៅរករុស្ស៊ី កាន់តែខ្លាំងនោះ។
ក្នុងអំឡុងសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន នេះ ចិនមិនបានថ្កោលទោសរុស្ស៊ី នោះទេ ទោះជាប្រទេសជាង ១៣០ រួមគ្នាថ្កោលទោសក្រុងមូស្គូ ក៏ដោយ។ ចិនបានត្រឹមតែបោះឆ្នោតអនុប្បវាទ ហើយពេលខ្លះជំទាស់ទៀតផង ដូចជាករណីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាក់ចេញនូវសេចក្ដីសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី គឺចិន បោះឆ្នោតជំទាស់។
កាលពីពេលថ្មីៗនេះ លោក វ៉្លាឌីមៀរ...
រុស្ស៊ីបាញ់មីស៊ីល ៩០គ្រាប់លើអ៊ុយក្រែន ជាការវាយប្រហារទ្រង់ទ្រាយធំលើកដំបូងនៅរដូវត្រជាក់
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅថ្ងៃសុក្រ ទី២២ មីនា បានអះអាងថា រុស្ស៊ី បានបើកការវាយប្រហារតាមផ្លូវអាកាសក្នុងទ្រង់ទ្រាយធំជាលើកដំបូងនៅរយៈពេល ៣ខែនៃសង្គ្រាមក្នុងរដូវត្រជាក់។
តាមលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី រុស្ស៊ីវាយប្រហារកាលពីវេលាយប់ និងវាយប្រហាររហូតទៀបភ្លឺនៅថ្ងៃសុក្រ ទី២២ មីនា នេះ ដោយបាញ់មីស៊ីលប្រមាណ ៩០គ្រាប់ និងយន្តហោះដ្រូន ៦០គ្រឿងនៅពាសពេញប្រទេសអ៊ុយក្រែន ដោយរាប់ទាំងរដ្ឋធានីគៀវ ផងដែរ។
ប្រធានាធិបតីអ៊ុយក្រែន...
អ៊ុយក្រែន និង ICC សហការប្រមូលភស្តុតាងនាំខ្លួនលោក ពូទីន និងបក្ខពួកយកទៅកាត់ទោសករណីសម្លាប់រង្គាលនៅអ៊ុយក្រែន
អត្ថបទដោយ៖ ហាស់ សាន
ក្រុមមេធាវីអន្តរជាតិ និងអគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន អះអាងថា ពួកគេកំពុងសហការមូលមាត់គ្នាជាធ្លុងមួយជាមួយការិយាល័យរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដើម្បីប្រមូលភស្តុតាង និងបើកការស៊ើបអង្កេតជាទ្រង់ទ្រាយធំក្នុងការនាំខ្លួនជនដៃដល់មួយចំនួននៃរបបក្រុងមូស្គូ យកទៅកាត់ទោសតាមផ្លូវច្បាប់អន្តរជាតិឲ្យទាល់តែបាន។
ពួកគេនិយាយថា ជនដៃដល់ទាំងនោះមានក្រុមមេបញ្ជាការជាន់ខ្ពស់នៃកងទ័ពក្រោមបញ្ជាលោក ពូទីន ដែលបានបញ្ជាទ័ពឲ្យមានការសម្លាប់បង្ហូរឈាមជនស៊ីវិលអ៊ុយក្រែន និងកងទ័ពអ៊ុយក្រែន ហើយក្នុងចំណោមជនដៃដល់ទាំងនោះ ក៏មានលោក ពូទីន ប្រធានាធិបតីរុស្ស៊ី ជាមេខ្លោងផងដែរ។
លោក ហាស់ សាន មានសេចក្តីរាយការណ៍ពិស្ដារមួយក្រោយពីក្រុមអ្នកកាសែតពីតំបន់អាស៊ី មានទាំងអ្នកសារព័ត៌មាន The...
លោក ពូទីន ព្រមានបញ្ឆេះសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើរុស្ស៊ីរងការគំរាមកំហែងធ្ងន់ធ្ងរបំផុត
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សង្គ្រាមវោហារសាស្ត្រពីមេដឹកនាំវិមានក្រឹមឡាំង និងក្រុមបស្ចិមប្រទេសកាន់តែឡើងកម្ដៅខ្លាំងឡើង រហូតប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជាបុរសខ្លាំងបំផុតនៅវិមានក្រឹមឡាំង ចេញសារគំរាមញឹកញាប់អំពីការអាចផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ឬអាវុធប្រល័យលោកដ៏រង្គាល។
នៅក្នុងសប្ដាហ៍នេះទៀត លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា ប្រទេសរុស្ស៊ី បន្តស្ថិតក្នុងស្ថានភាពត្រៀមប្រយុទ្ធជានិច្ច ហើយត្រៀមលក្ខណៈពេញលេញទាំងស្រុងក្នុងការបញ្ឆេះសង្គ្រាមនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ចុះថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា នេះ។
ក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ រ៉ូស្ស៊ីយ៉ា១...
រដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់ ទាមទារឱ្យរុស្ស៊ីបញ្ឈប់ការឈ្លានពានអ៊ុយក្រែន បន្ទាប់ពីបន្ទូលរបស់សម្ដេច ប៉ាប Francis ដែលស្នើឱ្យអ៊ុយក្រែនចុះចាញ់សង្គ្រាម
Cardinal Pietro Parolin រដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់ នៃគ្រិស្តសាសនានិកាយកាតូលិក បានចេញមុខឆ្លើយតបនឹងអ្នកកាសែត ដោយទាមទារឱ្យរុស្ស៊ី បញ្ឈប់ការឈ្លានពានអ៊ុយក្រែន។
ការថ្លែងពីរដ្ឋមន្ត្រីបុរីវ៉ាទីកង់ គឺជាការថ្លែងបន្ទាប់ពីបន្ទូលរបស់សម្ដេច ប៉ាប Francis ដែលស្នើឱ្យអ៊ុយក្រែន ចុះចាញ់សង្គ្រាមឈ្លានពានពីរុស្ស៊ី ក្រោមហេតុផលថា លើកទង់ស និងការទៅរកតុចរចាជាការល្អជាងបន្តទុកឱ្យប្រជាជនអ៊ុយក្រែន ស្លាប់ដោយសង្គ្រាម រងការវាយបកខ្លាំងពីសំណាក់អ៊ុយក្រែន។
តាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្ត្រីបុរីវ៉ាទីកង់ Cardinal Pietro Parolin បានប្រាប់ទិនានុប្បវត្តិថា...
សម្តេច ប៉ាប មេគ្រិស្តសាសនានិកាយកាតូលិក ចង់ឱ្យអ៊ុយក្រែនលើកទង់សចុះចាញ់រុស្ស៊ី
ប្រទេសអ៊ុយក្រែន បើកការរិះគន់វាយប្រហារយ៉ាងខ្លាំងក្លាចំពោះសុន្ទរកថាសម្តេច ប៉ាប Francis ដែលប្រាប់ឱ្យអ៊ុយក្រែន យល់ព្រមចរចាជាមួយនឹងរុស្ស៊ី ព្រោះតែសង្គ្រាមបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសច្រើនសិបម៉ឺននាក់ ហេដ្ឋារចនាសម្ព័ន្ធបានរងការខូចខាតស្ទើរខ្ទេចខ្ទី និងពលរដ្ឋភៀសខ្លួនមានច្រើនលាននាក់ថែមទៀត។
ក្នុងបទសម្ភាសន៍កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ជាមួយប្រព័ន្ធផ្សព្វផ្សាយស្វីស RSI ដែលទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីអាទិត្យ ទី១០ ខែមីនា សម្តេច ប៉ាប Pope Francis បានអំពាវនាវឱ្យមេដឹកនាំអ៊ុយក្រែន...
មនុស្សជំនិតប្រធានាធិបតីរុស្ស៊ី ថាប្រទេសអ៊ុយក្រែន ជាទឹកដីរុស្ស៊ី ត្រូវត្រឡប់ទៅភាពដើមវិញ
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញមានប្រតិកម្មចម្រុះ និងធ្ងន់ៗពីរបបផ្ដាច់ការនៅទីក្រុងមូស្គូ ដែលជាការឆ្លើយតបចំពោះប្រធានាធិបតីបារាំង និងប្រទេសក្នុងសម្ព័ន្ធភាពណាតូមួយចំនួន ចង់បញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន បើមានករណីចាំបាច់។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្លែងក្នុងសន្និសីទអន្តរជាតិមួយនាទីក្រុងប៉ារីស កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមកនេះ។ ក្នុងឱកាសនោះ លោក Macron បានបញ្ជាក់ថា ការបញ្ជូនកងទ័ពថ្មើរជើងរបស់លោកខាងលិចទៅកាន់ប្រទេសអ៊ុយក្រែន មិនគួរត្រូវបានច្រានចោលនាពេលអនាគតនោះទេ។
ការបង្ហើបព័ត៌មានរបស់លោក Macron បាននាំឱ្យមេដឹកនាំកំពូលរបស់រុស្ស៊ី រាប់ទាំងប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន និងអនុប្រធានក្រុមប្រឹក្សាសន្តិសុខទី១...
លោក ពូទីន ព្រមានបំផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើណាតូបញ្ជូនកងទ័ពទៅអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ព្រមានអំពីផលវិបាកនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើក្រុមប្រទេសណាតូ ឬបស្ចិមប្រទេស បញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ីរូបនេះបានថ្លែងព្រមានពីមហាសោកនាដកម្ម នឹងកើតឡើងចំពោះការសម្រេចចិត្តណាមួយពីប្រទេសលោកខាងលិច ដែលចង់បញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១ មីនា នេះ។
សារព្រមានពីមេដឹកនាំរុស្ស៊ី បានធ្វើឡើងតាមរយៈសុន្ទរកថាប្រចាំឆ្នាំរបស់លោកថ្លែងទៅកាន់ប្រជាជាតិរុស្ស៊ី នៅថ្ងៃទី២៩ កុម្ភៈ នៅទីក្រុងមូស្គូ។ ក្នុងឱកាសនោះ លោក ពូទីន បានចោទប្រកាន់ប្រទេសលោកខាងលិច និងក្រុមណាតូ...