28 C
Phnom Penh

TAG

លោក ឃឹម ហ្វីណង់

កូនឈើ​ជាង​១៥​ម៉ឺន​ដើម​កំពុង​លូតលាស់​នៅ​សួន​ភ្នំ​តាម៉ៅ​បន្ទាប់ពី​រដ្ឋាភិបាល​បញ្ឈប់​គម្រោង​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា កាលពី​ជាង​១​ឆ្នាំ​មុន

កូនឈើ​ប្រមាណ ១៥​ម៉ឺន ៥​ពាន់​ដើម (១៥៥០០០​ដើម) ដែល​រួម​មាន​ប្រភេទ​ឈើ​បេង ធ្នង់ នាងនួន និង​ក្រញូង បាន​និង​កំពុង​ដុះ​លូតលាស់​លើ​ផ្ទៃដី ៥៣០​ហិកតារ​នៃ​សួន​ភូតគាម​ឈើ​ប្រណិត​ភ្នំ​តាម៉ៅ ក្រោយពី​ជាង ១​ឆ្នាំ​មុន​ដែល​ត្រូវ​បាន​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឈូស​ឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ​អស់​ជាង ៥០០​ហិកតារ​ក្រោម​រូបភាព​អភិវឌ្ឍ។ អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម លោក ឃឹម ហ្វីណង់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រោយ​មាន​ការ​ឈូស​ឆាយ​ដី​ព្រៃ​ជាង ៥០០​ហិកតារ​ក្រោម​រូបភាព​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​មួយ​នៅ​តំបន់​ភ្នំ​តាម៉ៅ កាលពី​ជាង ១​ឆ្នាំ​មុន...

អភិបាល​ស្រុក​បន្ទាយស្រី​ប្រកាស​ត្រៀម​ខ្លួន​ចេញពី​តួនាទី​ក្រោយ​ពី​មាន​បណ្ដឹង​ពាក់ព័ន្ធ​ការ​រំលោភ​យក​ដីធ្លី

អភិបាល​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ប្រកាស​ត្រៀម​ខ្លួន​ចាកចេញ​ពី​តួនាទី និង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ បន្ទាប់ពី​មាន​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​យក​ដីធ្លី​របស់​ពលរដ្ឋ​ក្នុង​ស្រុក​បន្ទាយស្រី ប្រមាណ​ជិត ១៥០​ហិកតារ។ អភិបាល​ស្រុក​បន្ទាយស្រី លោក ឃឹម ហ្វីណង់ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ដោយ​បដិសេធ​ចោល​ទាំងស្រុង​រាល់​ការ​ចោទប្រកាន់​ថា​លោក​បាន​រំលោភ​លើ​កម្មសិទ្ធិ​ឯកជន ឬ​បាន​ផ្លាស់ប្ដូរ​ទីតាំង​ភូមិ​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ជាដើម។ លោក​ថា ការ​ចោទប្រកាន់​ទាំងនោះ​សុទ្ធតែ​ជា​ការ​ប្រឌិត​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ប៉ុណ្ណោះ។ ប្រភព​ដដែល​បញ្ជាក់​ថា តំបន់​ដែល​មាន​វិវាទ​ដែល​លោក​បាន​ដោះស្រាយ និង​រង​ការ​ចោទប្រកាន់​ថា​បាន​រំលោភ​យក​ដីធ្លី​របស់​ពលរដ្ឋ​នោះ គឺជា​តំបន់​ដែល​ស្ថិតនៅ​ក្រោម​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​តំបន់​នោះ​នៅតែ​ជា​ដី​សាធារណៈ​របស់​រដ្ឋ មិនមែន​ជា​កម្មសិទ្ធិ​ឯកជន​នោះ​ទេ...

អភិបាល​ស្រុក​បន្ទាយស្រី៖ សៀមរាប​នៅ​សល់​ដី​រដ្ឋ​តែ​ជាង​៥​ពាន់​ក្បាលដី​ទៀត​ដែល​គ្រោង​ដាក់​ស្នើសុំ​កាត់​ឆ្វៀល​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២

គណៈ​អភិបាល​ស្រុក​មួយ​រូប​នៃ​ខេត្ត​សៀមរាប អះអាង​ថា ខេត្ត​សៀមរាប​នៅ​សល់​ដី​រដ្ឋ​តែ​ជាង ៥​ពាន់​ក្បាល​ដី​ទៀត​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ ស្រង់​ទិន្នន័យ និង​គ្រោង​ដាក់​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ​សម្រេច និង​ធ្វើការ​កាត់​ឆ្វៀល​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ប្រសិនបើ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់។ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​បាន​លើកឡើង​បន្ទាប់ពី​មាន​ការ​ប្រតិកម្ម​ពី​មហាជន​តាម​បណ្តេញ​សង្គម​យ៉ាង​ច្រើន​ក្រោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្រេច​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ក្នុង​ស្រុក​បន្ទាយស្រី ជិត ២០០​ហិកតារ​ឱ្យ​ទៅ​ឧកញ៉ា ឡេង ណាវ៉ាត្រា កាលពី​ពេល​ថ្មីៗ​នេះ។ អភិបាល​ស្រុក​បន្ទាយស្រី លោក ឃឹម ហ្វីណង់ បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ម្សិលមិញ​ថា ការ​ធ្វើ​អនុបយោគ​ដី​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ទៅជា​ដី​ឯកជន​របស់​រដ្ឋ ហើយ​ធ្វើ​ប្រទានកម្ម​ផ្តល់​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ពលរដ្ឋ​ណាមួយ មិនមែន​ជា​ការ​យក​ដី​ដែល​នៅ​មាន​ព្រៃឈើ...

Latest news