TAG
លោក ថេង សាវឿន
សម្ព័ន្ធសហគមន៍កសិករថាបញ្ហាចម្បងរបស់ពលរដ្ឋអំឡុងវិបត្តិជំងឺកូវីដ-១៩ គឺការបាត់បង់នូវប្រាក់ចំណូល
ក្រុមអ្នកឃ្លាំមើលខាងវិស័យកសិកម្ម អះអាងថា បញ្ហាចម្បងដែលពលរដ្ឋកំពុងប្រឈមក្នុងអំឡុងពេលនៃការរីករាលដាលវិបត្តិជំងឺ Covid-19 នេះ គឺការបាត់បង់នូវប្រាក់ចំណូល ជាពិសេសគឺមិនមានលទ្ធភាពសងបំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុតែម្តង។
ការអះអាងនេះ ស្របពេលដែលពលរដ្ឋខ្មែរកំពុងតែរងនូវផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់ធ្ងរដោយសារជំងឺ Covid-19 ក្នុងរយៈពេលជិត ២ឆ្នាំកន្លងមកនេះ ដែលបណ្តាលឲ្យពួកគាត់បាត់បង់នូវប្រាក់ចំណូលក្នុងគ្រួសារស្ទើរតែទាំងស្រុង។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ថា...

