34 C
Phnom Penh

TAG

លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn)

IDEA TALK៖ សារ​ពលរដ្ឋ​ខ្មែរ​ទៅ​កាន់​អ្នក​រាយការណ៍​ពិសេស អ.ស.ប. ទៅ​កាន់​ប្រទេស​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៤ ស្តីអំពី៖ «សារ​ពលរដ្ឋ​ខ្មែរ​ទៅ​កាន់​អ្នក​រាយការណ៍​ពិសេស អ.ស.ប. ទៅ​កាន់​ប្រទេស​កម្ពុជា»។

បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​នឹង​ត្រឡប់​ទៅ​ប្រមូល​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ម្តង​ទៀត​នៅ​ដើម​ឆ្នាំ​ក្រោយ

អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់​សម្រាប់​គណៈកម្មការ​ស្វែងរក​ការពិត​អំពី​កម្ពុជា អះអាង​ថា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក វីទិត មុនតាប៊ន នឹង​ត្រឡប់​ទៅ​ប្រមូល​របាយការណ៍​ស្ដីពី​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ម្តង​ទៀត​នៅ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ​នេះ។ អតីត​ប្រធាន​ក្រុមប្រឹក្សា​ផ្នែក​ច្បាប់​ដែល​ទទួល​ជោគជ័យ​លើ​បណ្តឹង​ប្រឆាំង​លោក ហ៊ុន សែន ក្នុង​ឆ្នាំ​២០០៥ ករណី​គប់​គ្រាប់បែក​ដៃ​នៅ​មុខ​រដ្ឋសភា​ជាតិ​កាលពី​ឆ្នាំ​១៩៩៧ លោក​មេធាវី ម៉តថុន សក្លា (Morton Sklar) បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia...

IDEA TALK៖ លទ្ធផល​នៃ​បេសកកម្ម​របស់​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទៅ​កាន់​ប្រទេស​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៣ ស្តីអំពី៖ «លទ្ធផល​នៃ​បេសកកម្ម​របស់​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទៅ​កាន់​ប្រទេស​កម្ពុជា»។

បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​មាន​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌

អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក អះអាង​ថា វត្តមាន​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ គឺ​ដើម្បី​ប្រមូល​របាយការណ៍​ស្ដីពី​សិទ្ធិមនុស្ស​ដោយ​ផ្ទាល់ ដែល​ត្រូវ​ដាក់​ជូន​អង្គការ​សហប្រជាជាតិ​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ។ អ្នក​នាំពាក្យ​អង្គការ​សង្គ្រោះ​កម្ពុជា (Save Cambodia) លោក សោម កុលវឌ្ឍន៍ បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៤ ខែ​ធ្នូ ថា ការ​ដាក់​ជូន​របាយការណ៍​នេះ គឺ​ត្រូវ​ធ្វើ​ឱ្យ​បាន​មុន​អង្គការ​សហប្រជាជាតិ​អនុវត្ត​យន្តការ​ពិនិត្យ​ឡើងវិញ​ជា​សកល​លើក​ទី​៤ ឬ​ហៅថា...

IDEA TALK៖ ការ​តាមដាន​របស់​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស អំពី​ដំណើរ​ទស្សនកិច្ច​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣ ស្តីអំពី៖ «ការ​តាមដាន​របស់​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស អំពី​ដំណើរ​ទស្សនកិច្ច​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា»។

អ្នកជំនាញ​សិទ្ធិមនុស្ស UN៖ ការ​បន្ត​ពូជពង្ស​ឡើង​កាន់​អំណាច​នៅ​កម្ពុជា ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិមនុស្ស គោលការណ៍​ប្រជាធិបតេយ្យ​និង​ច្បាប់​អន្តរជាតិ

អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស UN ស្នើ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​ឡើងវិញ ដោយ​ថា​ការ​បន្ត​ពូជពង្ស​ឡើង​កាន់​អំណាច​នៅ​កម្ពុជា ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិមនុស្ស គោលការណ៍​ប្រជាធិបតេយ្យ និង​ច្បាប់​អន្តរជាតិ។ ការ​លើកឡើង​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក Vitit Muntarbhorn បន្ទាប់ពី​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជា​ឲ្យ​បិទ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ចូលរួម​ប្រកួត និង​រឹតត្បិត​សេរីភាព​ពលរដ្ឋ មុន​ពេល និង​អំឡុង​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ខែ​កក្កដា កន្លងទៅ ដើម្បី​ផ្ទេរ​អំណាច​ឲ្យ​លោក ហ៊ុន ម៉ាណែត បន្ត​វេន។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន ដោយ​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា...

កម្ពុជា​ច្រាន​ចោល​របាយការណ៍ UN ដែល​រក​ឃើញ​ថា​មនុស្ស​១០​ម៉ឺន​នាក់​រង​ការ​បង្ខំ​ឱ្យ​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា

អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា បាន​ច្រាន​ចោល​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ដែល​បាន​រក​ឃើញ​ថា មនុស្ស​ប្រហែល ១០​ម៉ឺន​នាក់​រង​ការ​បង្ខំ​ឲ្យ​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា។ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ដោយ​ទទួលស្គាល់​ថា នៅ​កម្ពុជា​ពិត​ជា​មាន​ករណី​ជួញដូរ​មនុស្ស និង​បង្ខំ​ឲ្យ​ធ្វើការ​បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ​មែន ប៉ុន្តែ​មិន​ដល់ ១០​ម៉ឺន​នាក់​នោះ​ទេ។ អ្នកស្រី​ច្រាន​ចោល​ចំពោះ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ដែល​រក​ឃើញ​ថា មនុស្ស​ប្រហែល ១០​ម៉ឺន​នាក់​រង​ការ​បង្ខំ​ឲ្យ​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា ដោយ​អ្នកស្រី​ចាត់ទុក​របាយការណ៍​កាលពី​ថ្ងៃទី​២៩ ខែ​សីហា នេះ ថា​ជា​របាយការណ៍​ដែល​ធ្វើឡើង​ទៅ​តាម​ការ​នឹក​ឃើញ និង​បាន​ចោទប្រកាន់​ប្រទេស​កម្ពុជា​ទាំង​បំពាន។ កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣...

អ្នកជំនាញ UN ជំរុញ​ឱ្យ​កម្ពុជា​បើក​វិទ្យុ VOD ឡើងវិញ​ក្រោយ​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ដក​អាជ្ញាប័ណ្ណ

អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ឡើងវិញ ដើម្បី​បើក​សេរីភាព​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ហ៊ាន​និយាយ​អំពី​ការ​រិះគន់​នានា​នៅ​មុន​ដំណើរការ​បោះឆ្នោត​ជាតិ​ខាងមុខ។ ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​ក្រសួង​ព័ត៌មាន​ឲ្យ​ដក​អាជ្ញាប័ណ្ណ​សារព័ត៌មាន VOD ទោះបីជា​ស្ថាប័ន​មួយ​នេះ​បាន​សរសេរ​លិខិត​ទៅ​លោក ហ៊ុន សែន ចំនួន​ពីរ​ដង​ដើម្បី​បង្ហាញ​ពី​ការ​សុំទោស​ក៏ដោយ។ សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៣ អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​កម្ពុជា​ត្រូវ​បើក​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ឡើងវិញ ដោយ​ពួកគេ​បង្ហាញ​ក្ដី​បារម្ភ​ថា ការ​ដកហូត​អាជ្ញាប័ណ្ណ​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ដោយ​គ្មាន​ដំណើរការ​ត្រឹមត្រូវ និង​មាន​ឥទ្ធិពល​ភ្លាមៗ​នេះ នឹង​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ដែល​មាន​សារសំខាន់​នៅ​ខែ​កក្កដា ខាងមុខ​នេះ។ ការ​ដកហូត​អាជ្ញាប័ណ្ណ​សារព័ត៌មាន...

មន្ត្រី​សិទ្ធិមនុស្ស UN បារម្ភ​ពី​ការ​បោះឆ្នោត​នៅ​កម្ពុជា​នា​ពេល​ខាងមុខ​ដោយសារ​បរិយាកាស​នយោបាយ​មិន​ល្អ

អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​នា​ពេល​ខាងមុខ​នេះ ដោយសារ​លំហ​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ចាប់តាំងពី​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧។ អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បាន​ថ្លែង​នៅ​ក្នុង​សម័យប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​លើក​ទី​៥១ ដែល​ធ្វើឡើង​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃទី​៥ តុលា ដោយ​បាន​រំលឹក​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដោយ​អយុត្តិធម៌ ខណៈ​ការ​កាត់ទោស​ទ្រង់ទ្រាយ​ធំ​លើ​ក្រុម​បក្ស​ប្រឆាំង​ក៏​នៅតែ​បន្ត​ធ្វើ​នា​ពេល​បច្ចុប្បន្ន។ លោក វីទិត ម៉ុនតាប៊ន អះអាង​ថា ការ​បន្ត​កាត់ទោស​ទ្រង់ទ្រាយ​ធំ​នេះ បាន​និង​កំពុង​រារាំង​ដល់​ការ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣ របស់​ពួកគេ ខណៈ​លំហ​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ចាប់តាំងពី​តុលាការ​កំពូល​កម្ពុជា...

លោក ស ខេង៖ កម្ពុជា​បន្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ក្រោយ​រក​ឃើញ​មាន​អំពើ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្ដេជ្ញា​ក្នុង​ការ​អនុវត្ត​ច្បាប់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ក្រោយ​ពេល​រក​ឃើញ​ថា​មាន​អំពើ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា តាមរយៈ​មេខ្លោង​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ និង​មាន​បក្សពួក​នៅ​កម្ពុជា​ឆបោក​ឱ្យ​ឆ្លងដែន​ដោយ​ខុស​ច្បាប់ ក្រោម​ការ​សន្យា​ផ្តល់​ការងារ​ដែល​ទទួល​បាន​ប្រាក់ឈ្នួល​ខ្ពស់។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​លិខិត​អំពាវនាវ​នៅ​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​នេះ អាជ្ញាធរ​កម្ពុជា​បាន​ទទួល​សំណើ​សុំ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ជាច្រើន ដោយ​អះអាង​ថា ពួកគេ​ជា​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ និង​រត់​ពន្ធ​មនុស្ស​ដែល​ជា​បទល្មើស​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុង​ចំណោម​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​មាន​អង្គការ​ចាត់តាំង​ច្បាស់លាស់។ លោក ស ខេង...

Latest news