38.1 C
Phnom Penh

TAG

សាន់ ម៉ាឡា

សកម្មជន​ទទូច​ទៅ​រដ្ឋមន្ត្រី​បរិស្ថាន​ថ្មី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ

សកម្មជន​បរិស្ថាន ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ថ្មី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ចាត់​វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ដែន​ជម្រក​សត្វ​ព្រះរការ ក្រោយពី​រក​ឃើញ​ថា ការ​កាប់​បំផ្លាញ​ឈើ​ក្នុង​តំបន់​ការពារ​មួយ​នេះ​នៅតែ​បន្ត​កើត​ឡើង។ នៅ​ក្នុង​វីដេអូ​ឃ្លីប​ជាង ៥​នាទី​ដែល​បាន​ចុះ​ល្បាត​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៣ សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន លោក សាន់ ម៉ាឡា រក​ឃើញ​ថា ជន​ខិលខូច​បាន​កាប់​រំលំ​ដើម​ស្ទៀង​ដែល​មាន​ទំហំ​មុខកាត់​កន្លះ​ម៉ែត្រ។ លោក​បន្ត​ថា ឈើ​ប្រភេទ​នេះ​ជា​ប្រភេទ​ឈើ​កម្រ និង​មាន​តម្លៃ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ខណៈ​ឈើ​បេង និង​ក្រញូង ជាដើម...

គ.ជ.ប រង​ការ​រិះគន់​ដែល​មិន​ចាត់​វិធានការ​លើ​លោក ខាន់ ចាន់សុផល សកម្មជន​បក្ស​កាន់​អំណាច

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​ចេញ​ប្រតិកម្ម​រិះគន់​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​ប្រកាស​មិន​ចាត់​វិធានការ​ទៅ​លើ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ខាន់ ចាន់សុផល ទោះបី​បុគ្គល​រូប​នេះ​បាន​បំភ័យ និង​បង្ខំ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​ក៏ដោយ។ បើ​តាម​ហ្វេសប៊ុក​ឈ្មោះ Sovan Ran បាន​សរសេរ​រិះគន់​ថា អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ខុស ហើយ​សុំទោស​វិញ ពួកគេ​រួច​ពី​សំណាញ់​ច្បាប់ ប៉ុន្តែ​បើ​អ្នក​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ពួកគេ​ជៀស​មិន​ផុត​ពី​ការ​ជាប់​គុក និង​ការ​ពិន័យ​ជា​ប្រាក់​នោះ​ទេ។ សកម្មជន​ការពារ​សិទ្ធិមនុស្ស លោក សាន់ ម៉ាឡា បង្ហាញ​ការ​ហួសចិត្ត​ក្រោយពី​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ឆ្លើយតប​ថា ឝ.ជ.ប មិន​ចាត់​វិធានការ​ច្បាប់​លើ​លោក ខាន់ ចាន់សុផល...

រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​និង​ដាក់​វិធានការ​បន្ថែម​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ

រដ្ឋាភិបាល​កម្ពុជា​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ការ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុង​វិស័យ​ព្រៃឈើ និង​ជលផល​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ខណៈ​បទល្មើស​នេះ​នៅតែ​មិន​ថយ​ចុះ។ ក្នុង​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​៥ ខែ​មេសា បាន​ឱ្យ​ដឹង​ថា ការ​បែងចែក​ឡើងវិញ​នូវ​សមត្ថកិច្ច​ទទួល​ខុសត្រូវ​រវាង​ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ដោយ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​ការ​ដាក់​ចេញ​វិធានការ​ថ្មី វា​ជា​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ក្នុង​វិស័យ​ព្រៃឈើ និង​ជលផល។ ក្រសួង​កសិកម្ម ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ត្រូវ​អនុវត្ត​វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បី​ដឹកនាំ និង​សម្របសម្រួល​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​ចុះ​ការពារ​ធនធាន​ធម្មជាតិ និង​ទប់ស្កាត់​បទល្មើស​ជលផល ក្នុង​នោះ​មាន​ដូចជា កាប់​រុករាន ដុត ឈូស​ឆាយ...

សកម្មជន​បរិស្ថាន៖ ការ​អភិវឌ្ឍ​ដោយ​ចាក់​ដី​និង​ថ្ម​លុប​បឹង​ទន្លេ ផ្ដល់​ប្រយោជន៍​តែ​ក្រុម​អ្នក​មាន​លុយ​និង​មាន​អំណាច

បើ​ទោះបីជា​កន្លងមក ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ធ្លាប់​ព្រមាន​ពី​គ្រោះ​មហន្តរាយ​ដោយសារ​ការ​ចាក់​ដី​លុប​បិទ​ផ្លូវទឹក ការរំលោភ​ច្រាំងទន្លេ អូរ ប្រឡាយ និង​បឹង​ធម្មជាតិ​ក្ដី ប៉ុន្តែ​លិខិត​ព្រមាន​ក្រសួង​នេះ​មិន​មាន​ប្រសិទ្ធភាព​ឡើយ។ ជាក់ស្ដែង​នា​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ឧកញ៉ា​មួយ​កំពុង​ចាក់​ដី​លុប​ចូល​ទន្លេ និង​បឹង ក្រោយ​ពី​លោក ហ៊ុន សែន ផ្ដល់​សិទ្ធិ​ឱ្យ​អភិវឌ្ឍ។ សកម្មជន​បរិស្ថាន​លើកឡើង​ថា ការ​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​ការ​អភិវឌ្ឍ​ដោយ​ចាក់​ដី និង​ថ្ម​លុប​ចូល​បឹង​ទន្លេ​នោះ វា​ផ្ដល់​ប្រយោជន៍​តែ​ក្រុម​អ្នក​មាន​លុយ និង​មាន​អំណាច​ប៉ុណ្ណោះ ហើយ​ក៏​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ចរន្ត​ទឹកហូរ និង​បរិស្ថាន រួម​ទាំង​ប្រជាពលរដ្ឋ​ផង​ដែរ។ ការ​លើកឡើង​របស់​សកម្មជន​បរិស្ថាន​នេះ គឺ​បន្ទាប់ពី​លោក...

សកម្មជន​ព្រៃឈើ​ថា​សម្បត្តិ​ធម្មជាតិ​ខ្មែរ​នឹង​រលាយ​បើ​សកម្មជន​ត្រូវ​បាន​រឹតត្បិត​ចុះ​ល្បាត

ក្រុម​សកម្មជន​ឃ្លាំមើល​ព្រៃឈើ​អះអាង​ថា ចាប់តាំង​ពី​សកម្មជន និង​សហគមន៍​ការពារ​ព្រៃឈើ​ត្រូវ​បាន​រារាំង និង​ហាមឃាត់​ដោយ​អាជ្ញាធរ និង​ក្រសួង​បរិស្ថាន មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​កន្លង​មក​នេះ គឺ​ស្មើ​នឹង​បើក​ឱកាស​ពេញ​ទំហឹង​ឱ្យ​ឈ្មួញ​ទុច្ចរិត និង​មន្ត្រី​ពុករលួយ​មួយ​ចំនួន​អាច​សហការ​គ្នា​បំផ្លាញ​ព្រៃឈើ​ខ្មែរ​បាន​យ៉ាង​រលូន។ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សហគមន៍​ជនជាតិ​ភាគតិច​កួយ​ប្រចាំ​ខេត្ត​ព្រះវិហារ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា​មាន​បទល្មើស​ព្រៃឈើ​ជិត ១០០​ករណី​បន្ថែម​ទៀត​ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ក្នុង​ពេល​ថ្មីៗ​នេះ។សកម្មជន​ការពារ​ព្រៃឈើ​លោក សាន់ ម៉ាឡា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា ដរាបណា​ក្រសួង​បរិស្ថាន​នៅតែ​បន្ត​រឹតត្បិត​សកម្មភាព​ចុះ​ល្បាត​ព្រៃ​ចំពោះ​សកម្មជន និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ...

Latest news