32 C
Phnom Penh

TAG

សុះ ម៉ាច

សិល្បករ​​ជើងចាស់​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ដល់​គ្រូ​សិល្បៈ​បុរាណ​​ឱ្យ​មាន​ជីវភាព​សមរម្យ

សិល្បករ​ខ្មែរ​ជើងចាស់​ប្រចាំ​ប្រទេស​កម្ពុជា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ដល់​គ្រូ​សិល្បៈ​បុរាណ​ខ្មែរ​ឲ្យ​មាន​ជីវភាព​សមរម្យ​ល្អ ដើម្បី​ឱ្យ​ពួកគាត់​បន្ត​មនសិការ​ថែរក្សា​សិល្បៈ​បុរាណ​ខ្មែរ​បន្ត​ទៀត។ វីរសិល្បករ​ខ្មែរ លោក សុះ ម៉ាច បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​បាន​ឮ​ល្ហិចល្ហៀង​ថា គ្រូ​របាំ​ថៃ​បាន​ជួល​គ្រូ​របាំ​បុរាណ​ខ្មែរ​ម្នាក់​ឱ្យ​ទៅ​បង្ហាត់​នៅ​សាលា​សិល្បៈ​ថៃ និង​បាន​ទាំង​ទាក់ទង​គ្រូ​បង្ហាត់​ឧបករណ៍​ភ្លេង​បុរាណ​ម្នាក់​ទៀត​ដែល​ជំនាញ​ខាង​ឧបករណ៍​ភ្លេង​ទ្រខ្មែរ ឈ្មោះ តុលា ឱ្យ​ទៅ​បង្ហាត់​នៅ​សាលា​សិល្បៈ​ថៃ​ដែរ។ លោក​បន្ថែម​ថា ពួកគេ​បាន​សន្យា​ថា​នឹង​ផ្តល់​ជូន​ប្រាក់ខែ​ខ្ពស់​ចំពោះ​ការងារ​របស់​គ្រូៗ​ទាំងនោះ ប៉ុន្តែ​គ្រូ​បង្ហាត់​ឧបករណ៍​ភ្លេង​បុរាណ​ជំនាញ​ខាង​ទ្រខ្មែរ បាន​បដិសេធ​នូវ​សំណើ​នេះ។ លោក​ថា នៅ​ពេលនេះ អ្នកគ្រូ​របាំ​ដែល​ត្រូវ​ថៃ​ជួល​នោះ​កំពុងតែ​បង្ហាត់​របាំ​ខ្មែរ​នៅ​ទីនោះ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក​ក៏​មិន​ទាន់​ធានា​ថា​រឿង​នេះ​ពិត​កម្រិត​ណា​នោះ​ដែរ ដោយ​គ្រាន់តែ​ផ្អែក​តាម​ការ​អះអាង​របស់​គ្រូ​បង្ហាត់​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ម្នាក់​ឈ្មោះ តុលា និង​ប្រភព​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន​មួយ​ផ្សេង​ទៀត​ប៉ុណ្ណោះ។ សិល្បករ​គំរូ​ដែល​តែង​គិតគូរ​ពី​ប្រទេស​ជាតិ លោក...

ព្រះអង្គ សាន សុជា ទូន្មាន​កូនខ្មែរ​ឱ្យ​ការពារ​និង​ថែរក្សា​អរិយធម៌​របស់​ខ្លួន ជាជាង​ការ​ជេរប្រមាថ​ជាតិសាសន៍​ដទៃ

ព្រះគ្រូចៅអធិការ​វត្ត​មុនីរតនារាម មាន​សង្ឃដីកា​ថា ប្រទេស​ជាតិ វប្បធម៌ អរិយធម៌​របស់​ខ្មែរ​ដែល​មាន​ភាព​ខ្លាំងក្លា​ល្បីល្បាញ​លើ​សកលលោក ឬ​ចុះ​អន់​រលាយ​សាបសូន្យ គឺ​ដោយសារ​ជនជាតិ​ខ្មែរ​ទាំងស្រុង ព្រោះ​ថា​ប្រសិនបើ​កូនខ្មែរ​ចង់​ការពារ​អរិយធម៌​របស់​ខ្លួន​ដោយ​គ្រាន់តែ​ការ​ជេរប្រមាថ តែ​គ្មាន​ការ​យល់ដឹង នោះ​មិនមែន​ជា​វិធី​ធ្វើ​ឲ្យ​ខ្មែរ​ខ្លាំង​នោះ​ទេ។ ព្រះគ្រូចៅអធិការ​វត្ត​មុនីរតនារាម ព្រះ​ភិក្ខុ សាន សុជា មាន​សង្ឃដីកា​ក្នុង​ការ​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម Facebook កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១ ថា ដើម្បី​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ​របស់​ខ្លួន កូនខ្មែរ​គ្រប់​រូប​ត្រូវតែ​នាំគ្នា​សិក្សា​ស្រាវជ្រាវ​ឲ្យ​ស្គាល់​នូវ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ នោះ​ទើប​ស័ក្តិសម​ជា​អ្នក​ស្រឡាញ់ និង​ការពារ​សម្បត្តិ​វប្បធម៌​ជាតិ​ពិតប្រាកដ​មែន។ សង្ឃដីកា​នេះ ធ្វើឡើង​ដើម្បី​ផ្តល់​ការណែនាំ​ដល់​កូនខ្មែរ​មួយ​ចំនួន​ដែល​មាន​ការ​ប្រតិកម្ម​ខ្លាំងៗ​ដោយ​ការ​ជេរប្រមាថ​ទៅលើ​ស្ថាបត្យករ​ថៃ...

សិល្បករ​ខ្មែរ៖ ប្រទេស​ជិតខាង​ដែល​កម្ពុជា​ចាត់ទុក​ជា​មិត្ត​ដ៏​ល្អ ក៏​ជា​ប្រទេស​ដែល​ឈ្លានពាន​កម្ពុជា​ដែរ

សិល្បករ​ជើងចាស់​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​កម្ពុជា លើកឡើង​ថា ប្រទេស​ជិតខាង​ដែល​កម្ពុជា​ដឹងគុណ និង​ចាត់ទុក​ជា​មិត្ត​ដ៏​ល្អ​នោះ ក៏​ជា​ប្រទេស​ដែល​ឈ្លានពាន​យក​ទឹកដី ធនធាន​ធម្មជាតិ និង​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ជាច្រើន​រហូត​ដល់​សព្វថ្ងៃ​នេះ ប៉ុន្តែ​ពួកគេ​នៅ​មិនទាន់​ឆ្អែតឆ្អន់​នូវ​មហិច្ឆតា​របស់​ពួកគេ​នៅឡើយ​ទេ។ លោក សុះ ម៉ាច ដែល​ជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២១ ថា មក​ទល់​នឹង​ពេល​នេះ បរទេស​ជិតខាង​នៅតែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ដី ចង់​បាន​សម្បត្តិ​វប្បធម៌ និង​ផលប្រយោជន៍​របស់​ខ្មែរ និង​មិន​ចង់​ឲ្យ​ខ្មែរ​រួបរួម​គ្នា​ដើម្បី​សុភមង្គល​របស់​ជាតិ​ឡើយ។ សិល្បករ​ជើងចាស់​រូប​នេះ​អះអាង​ថា បរទេស​ខាងកើត​សម្រួច​ចង្កូម​ចាំ​លេប​ត្របាក់​ដី បរទេស​ខាងលិច​អប្រិយ...

Latest news