28 C
Phnom Penh

TAG

សេង សារី

មន្ត្រី​បក្ស​ភ្លើង​ទៀន​ថា​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​មុខ​របស់​បក្ស​នេះ​នឹង​មិន​ងាយ​បែកបាក់​គ្នា​នោះ​ទេ

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ភ្លើង​ទៀន លើកឡើង​ថា ការ​ចង​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​មុខ​របស់​គណបក្ស​ភ្លើង​ទៀន ជាមួយ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៣ ផ្សេង​ទៀត គឺ​ពិត​ជា​សមស្រប​នឹង​ស្ថានភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ហើយ​សម្ព័ន្ធភាព​នេះ​ក៏​មាន​ការ​សហការ​គ្នា​បាន​ល្អ​ដែរ ក្នុង​គោលដៅ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា ដំណើរ​រួបរួម​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​គណបក្ស​ភ្លើង​ទៀន​ក្នុង​សម្ព័ន្ធភាព​នេះ នឹង​អនុវត្ត​តាម​គោលការណ៍​រួម​គ្នា​តែ​មួយ...

ក្រុម​អ្នក​ឃ្លាំមើល​បារម្ភ​អំពី​ការ​បាត់បង់​ធនធាន​មនុស្ស​ដោយសារ​ការ​ចំណាកស្រុក​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស

អ្នក​ឃ្លាំមើល​សង្គម​ម្នាក់​សម្ដែង​ក្តី​បារម្ភ​អំពី​ការ​បាត់បង់​ធនធាន​មនុស្ស​របស់​កម្ពុជា ដោយសារ​ការ​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិតខាង ដូចជា​ប្រទេស​ថៃ ជាដើម ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​លទ្ធភាព​អាច​បង្កើត​ការងារ​ក្នុង​ស្រុក​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia daily កាលពី​រាត្រី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​ថា ពលករ​ចំណាកស្រុក​ដែល​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់​របស់​កម្ពុជា បាន​ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​មួយ​សម្រាប់​ជួយ​ទាញ​ចំណូល​ជាតិ​របស់​ប្រទេស​ថៃ ជាពិសេស​ពលករ​ចំណាកស្រុក​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​សព្វថ្ងៃ​នេះ។ បណ្ឌិត សេង...

អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ចោទ​លោក សម រង្ស៊ី ថា​ជា​ស្ថាបនិក​រំលាយ​បក្ស​សង្គ្រោះ​ជាតិ

អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​ប្រឆាំង បាន​រិះគន់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ដីកា​របស់​តុលាការ​ដែល​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៤២​ឆ្នាំ​នោះ ថា​គឺជា​មូលហេតុ​ចម្បង​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក មុត ចន្ថា ជា​មនុស្ស​ជំនិត​របស់​លោក កឹម សុខា បាន​លើកឡើង​នៅ​តាម​បណ្ដាញ​សង្គម Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ ថា មូលហេតុ ឬ​មូលដ្ឋាន​ចម្បង​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ប្រមាណ ៥​ឆ្នាំ​មុន គឺ​ដោយសារ​លោក...

អ្នក​ឃ្លាំមើល​ចាត់ទុក​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ភូមា ថា​ជា​ការ​បំផ្លាញ​សម្ពន្ធភាព​អាស៊ាន

ក្រុម​អ្នក​ឃ្លាំមើល​សង្គម ចាត់​ទុក​ទស្សនកិច្ច​ជា​ឯកតោ​ភាគី​របស់​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា ក្នុង​នាម​ប្រធាន​អាស៊ាន ថា​ជា​បេសកកម្ម​ដែល​គ្មាន​ប្រយោជន៍​សម្រាប់​កម្ពុជា និង​កំពុង​បំផ្លាញ​សម្ពន្ធភាព​អាស៊ាន​ទាំងមូល។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៣ មករា ថា ការ​ទទួលស្គាល់​របប​សឹក​ខុសច្បាប់​ភូមា...

អ្នកកាសែត​ស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី​កម្ពុជា​ថា​ជនជាតិ​វៀតណាម​ចូល​កម្ពុជា​រស់នៅ​លើ​ទូក​កាលពី​ដំបូង តែ​ពួកគេ​នឹង​ទៅ​រស់នៅ​លើ​ដីគោក​នៅ​ពេល​បន្ទាប់

អ្នកកាសែត​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន អះអាង​ថា ជនជាតិ​វៀតណាម ដែល​ចូល​មក​កម្ពុជា លើកដំបូង​គ្រាន់តែ​ជិះ​ទូក​ទៅ​សំចត​រស់នៅ​ក្នុង​តំបន់​ផ្ទៃ​ទឹក​អរិយក្សត្រ ដោយ​គ្រាន់តែ​រស់នៅ​លើ​ទូក​មួយ​រយៈ​ប៉ុណ្ណោះ បន្ទាប់មក​ពួកគេ​នាំគ្នា​រស់នៅ​លើ​គោក​តែម្តង ដូច្នេះ​សូម​កុំ​ឱ្យ​ដាន​ប្រវត្តិសាស្ត្រ​រជ្ជកាល​ស្តេច​ជ័យជេដ្ឋាទី២ វិល​មក​វិញ​ម្តង​ទៀត​លើ​ទឹកដី​កម្ពុជា។ នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា ថ្មីៗ​នេះ​រដ្ឋាភិបាល​វៀតណាម បាន​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ជាង ១០០​នាក់​ឲ្យ​ត្រឡប់​ទៅ​កម្ពុជា​វិញ ដោយ​ចោទ​ថា​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​បាន​ចូល​ប្រទេស​របស់​ពួកគេ​ដោយ​ខុសច្បាប់។ លោក​អះអាង​ថា...

Latest news