26 C
Phnom Penh

TAG

ស្រី ស៊ីណា

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​បន្ថែម​បទ​ចោទ​លើ​ឃាតករ ស្រី ស៊ីណា គ្រាន់តែ​ដើម្បី​បន្សាប​កំហឹង​មហាជន​ប៉ុណ្ណោះ

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ការ​បន្ថែម​បទ​ចោទ​របស់​អយ្យការ​លើ​ឃាតករ ស្រី ស៊ីណា គ្រាន់តែ​ដើម្បី​បន្សាប​កំហឹង​របស់​មហាជន​ដែល​ទាមទារ​ឱ្យ​ដាក់​ឃាតករ​រូប​នេះ​ជាប់​គុក​អស់​មួយ​ជីវិត​ប៉ុណ្ណោះ។ អតីត​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ មិថុនា នេះ​ថា បើ​ផ្អែក​លើ​ការ​តាមដាន​ជុំវិញ​ករណី​នេះ គឺ​អាច​កត់សម្គាល់​លើ​ដំណើរ​រឿង​នេះ​នៅ​ត្រង់​ថា ឃាតកម្ម​នេះ​កើត​ឡើង​ក្រោយ​ជម្លោះ​រវាង​ជនរងគ្រោះ និង​អ្នក​ជិតខាង​តាំងពី ៣​ថ្ងៃ​មុន​មក​ម្ល៉េះ ដូច្នេះ​វា​បង្ហាញ​ឲ្យ​ឃើញ​ថា ឃាតកម្ម​នេះ​មាន​ភាគរយ​ខ្ពស់​ទៅ​រក​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន។ លោក​បន្ត​ថា តើ​គេ​អាច​ទិញ​កាំភ្លើង​នោះ​នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ពេល​មាន​ជម្លោះ​រវាង​ជនរងគ្រោះ...

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ប្រកាស​លាលែង​តំណែង បើ​ឧក្រិដ្ឋជន ស្រី ស៊ីណា មាន​សេរីភាព​បន្ទាប់ពី​ជាប់​គុក​២​ឬ​៣​ឆ្នាំ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌ ព្រមាន​ថា លោក​នឹង​លាលែង​ពី​តំណែង ប្រសិនបើ​ឧក្រិដ្ឋជន​ឈ្មោះ ស្រី ស៊ីណា មាន​សេរីភាព បន្ទាប់ពី​ជាប់​ពន្ធនាគារ ២​ឆ្នាំ ឬ ៣​ឆ្នាំ និង​ធានា​ថា​បុគ្គល​នេះ​មិន​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​បន្ធូរ​បន្ថយ​ទោស​ឡើយ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​ជនរងគ្រោះ។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ករណី​ឃាតកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ជនល្មើស​ឈ្មោះ ស្រី ស៊ីណា នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៦ មិថុនា នេះ​ថា លោក​នឹង​លាលែង​ចេញពី​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌...

IDEA TALK៖ ភាព​មិន​ច្បាស់លាស់​នៃ​ការ​កំណត់​បទល្មើស​លើ​ឃាតករ ស្រី ស៊ីណា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៤ ស្តីអំពី៖ «ភាព​មិន​ច្បាស់លាស់​នៃ​ការ​កំណត់​បទល្មើស​លើ​ឃាតករ ស្រី ស៊ីណា»។

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​តុលាការ​អនុវត្ត​ច្បាប់​លើ​ឃាតករ​ឈ្មោះ ស្រី ស៊ីណា ដោយ​គ្មាន​ការ​អន្តរាគមន៍​ណា​មួយ​ដាច់ខាត

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ​យកចិត្ត​ទុកដាក់​អនុវត្ត​ច្បាប់​លើ​សំណុំរឿង​ឃាតកម្ម​របស់​អតីត​ឧកញ៉ា ស្រី ស៊ីណា ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវច្បាប់​ជា​ធរមាន ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ក្រុម​គ្រួសារ ដោយ​គ្មាន​ការ​អន្តរាគមន៍​ណា​មួយ​ជា​ដាច់ខាត។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ មិថុនា នេះ​ថា ក្រោយ​ថ្ងៃ​ឃាតកម្ម​ដែល​បង្ក​ឡើង​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ីណា មាន​ការ​ជជែក​វែកញែក​គ្នា​យ៉ាង​ច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាត់ទោស​ជនល្មើស​នៅ​ក្នុង​ករណី​បាញ់​ប្រហារ​នេះ ក្នុង​នោះ​មាន​ការ​បង្ហាញ​ក្តី​កង្វល់ និង​បារម្ភ​ខ្លាច​ជនល្មើស​ពុំ​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​ផ្លូវច្បាប់ ឬ​អាច​មាន​ការ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មិន​ប្រក្រតី​ណា​មួយ ជាដើម។ លោក ហ៊ុន...

ឧកញ៉ា​ឃាតករ​យក​កាំភ្លើង​ដើរ​ចូល​ទៅ​បាញ់​សម្លាប់​មនុស្ស​ដល់​ក្នុង​ផ្ទះ តុលាការ​ថា​គ្មាន​ចេតនា

ក្រុម​អ្នក​សង្កេតការណ៍​ចាត់ទុក​ការ​ចោទប្រកាន់​អតីត​ឧកញ៉ា ស្រី ស៊ីណា ពី​បទ​ឃាតកម្ម មិន​គិត​ទុក​ជា​មុន​តាម​មាត្រា​១៩៩ ដែល​ត្រូវ​ដាក់​គុក ១៥​ឆ្នាំ គឺជា​ការ​ចោទប្រកាន់​ប្រាសចាក​នីតិវិធី​ច្បាប់ ដោយសារ​ជនល្មើស​បាន​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​សម្លាប់ ដែល​សម​នឹង​ទទួល​ទោស​ដាក់​គុក​មួយ​ជីវិត​តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ។ អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ មិថុនា នេះ​ថា តាមរយៈ​ភស្តុតាង​ជា​ខ្សែ​វីដេអូ​ដែល​ផ្ដិត​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ជន​ដៃ​ដល់​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​អំពើ​ឃាតកម្ម​នេះ...

អ្នក​ឃ្លាំមើល​ថា​ឧកញ៉ាៗ​ខំ​សម្ដែង​សប្បុរសធម៌ មិន​អាច​លុបលាង​កេរ្តិ៍ឈ្មោះ​អាស្រូវ​បាន​ទេ

អ្នក​ឃ្លាំមើល​លើកឡើង​ថា សមាគម​ឧកញ៉ា​កម្ពុជា បរិច្ចាគ​ថវិកា​ឱ្យ​កាកបាទ​ក្រហម​កម្ពុជា​ក្នុង​ជំនួយ​សប្បុរស គឺជា​ការ​បំភ័ន្ត និង​ស្ដារ​កេរ្តិ៍ឈ្មោះ​អាស្រូវ​របស់​ក្រុម​ឧកញ៉ា​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ ខែ​មិថុនា ថា ការ​បរិច្ចាគ​ថវិកា​នេះ​ដោយ​លោក​សង្ស័យ​ថា​ជា​ការ​លាង​លុយ​កខ្វក់​ដែល​បាន​មកពី​អំពើពុករលួយ និង​បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​ក្រុម​ឧកញ៉ា​ទាំងនោះ។ មួយ​វិញ​ទៀត ការ​បរិច្ចាគ​នេះ ក៏​ជា​ការ​ស្ដារ​កេរ្តិ៍ឈ្មោះ​ឱ្យ​ក្រុម​ឧកញ៉ា​មួយ​ចំនួន​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​ប្រព្រឹត្ត​បទល្មើស​ឃាតកម្ម ជាដើម។ លោក​បន្ត​ថា ការ​បរិច្ចាគ​លុយ​ក្នុង​រូបភាព​សប្បុរសធម៌​ទៅ​កាន់​កាកបាទ​ក្រហម​កម្ពុជា​នេះ គឺ​មិន​អាច​លាង​កេរ្តិ៍ឈ្មោះ​អាស្រូវ​របស់​ក្រុម​ឧកញ៉ា​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស...

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​មិន​មាន​ការ​ដោះលែង​ជន​ដៃ​ដល់​ឈ្មោះ ស្រី ស៊ីណា នោះ​ទេ

អ្នក​នាំពាក្យ​រង​នៃ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បាន​ចេញ​មក​អះអាង​ថា មិន​មាន​ការ​ដោះលែង​ជនសង្ស័យ​ឈ្មោះ ស្រី ស៊ីណា ដែល​បាញ់​ប្រហារ​បង្ក​ឱ្យ​មនុស្ស​ស្លាប់ និង​រង​របួស ឱ្យ​មាន​សេរីភាព​នោះ​ឡើយ ពោល​គឺ​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបសួរ​របស់​សមត្ថកិច្ច​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ។ ការ​ចេញ​មក​អះអាង​បែប​នេះ​របស់​អ្នក​នាំពាក្យ​រង​នៃ​ក្រសួង​មហាផ្ទៃ បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម​ថា បុគ្គល​ដែល​ជា​ឃាតករ​បាញ់​ប្រហារ​បង្ក​ឱ្យ​មនុស្ស​ស្លាប់ ២​នាក់ ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ លោក ទូច សុខៈ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ​ថា ករណី​ដែល​ថា​ដោះលែង​បុគ្គល​ដែល​ជា​ឃាតករ​នោះ...

លោក សម រង្ស៊ី បន្ត​លើក​ឡើង​ថា​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ពោរពេញ​ដោយ​អំពើ​ហិង្សា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ជាង ៤​ទសវត្សរ៍​មក​នេះ លោក ហ៊ុន សែន ដឹកនាំ​ឱ្យ​សង្គម​ខ្មែរ​ពោរពេញ​ដោយ​អំពើ​ហិង្សា​ពេញ​ផ្ទៃ​ប្រទេស ដូច្នេះ​ថា​តើ​ពលរដ្ឋ​ខ្មែរ​គួរ​នាំគ្នា​រស់នៅ​ក្នុង​សង្គម​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​របប​ដឹកនាំ​ជិះជាន់​ពលរដ្ឋ​ស្លូតត្រង់​បន្ត​ទៅ​ទៀត​ដែរ ឬ​យ៉ាង​ណា? អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ មិថុនា នេះ​ថា ជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃ​ដែល​មនុស្ស​ស្លូតត្រង់​ត្រូវ​បាន​គេ​សម្លាប់ និង​វាយដំ​ដោយ​គ្មាន​ការ​ការពារ​ដោយ​ច្បាប់ ព្រោះ​ថា​លោក ហ៊ុន សែន តែង​លើក​ទឹកចិត្ត​មនុស្ស​ក្រោម​បញ្ជា​របស់​គាត់ ឱ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ជន​ស្លូតត្រង់​ដែល​ប្រឆាំង​នឹង​គាត់​ជាង ៤០​ឆ្នាំ​មក​ហើយ។ លោក សម...

មហាជន​អំពាវនាវ​ឱ្យ​អនុវត្ត​ច្បាប់​លើ​ឃាតករ​ឱ្យ​បាន​តឹងរ៉ឹង ដើម្បី​កុំ​ឱ្យ​អំពើ​ព្រៃផ្សៃ​នេះ​កើត​មាន​ក្នុង​សង្គម​ទៅ​ថ្ងៃ​ក្រោយ​ទៀត

ក្រុម​សង្គម​ស៊ីវិល អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​អនុវត្ត​ច្បាប់ ចាត់​វិធានការ​លើ​ឃាតករ​ដែល​បាញ់​សម្លាប់​គូ​ដណ្តឹង​មួយ​គូ កាលពី​ថ្ងៃ​ចន្ទ ទី​១៧ មិថុនា ឱ្យ​បាន​តឹងរ៉ឹង​ជាទីបំផុត ដើម្បី​កុំ​ឱ្យ​អំពើ​ព្រៃផ្សៃ​បែប​នេះ​កើត​មាន​ក្នុង​សង្គម​ខ្មែរ​បន្ត​ទៀត។ អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ មិថុនា នេះ​ថា អាជ្ញាធរ​ត្រូវតែ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ករណី​លើកលែង​ចំពោះ​អំពើ​ដ៏​ឃោរឃៅ​នេះ​ជាដាច់ខាត ដើម្បី​ផ្តល់​ទំនុកចិត្ត​អំពី​សន្តិសុខ​សង្គម​ជូន​ពលរដ្ឋ ព្រោះ​រូបភាព​នៃ​ឃាតកម្ម​នេះ នឹង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​យ៉ាង​ខ្លាំង ប្រសិនបើ​ការ​អនុវត្ត​ច្បាប់​នៅ​តែ​មាន​ភាព​ធូររលុង។ លោក...

Latest news