TAG
ហុង ពីវ
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលជួយដោះស្រាយពលរដ្ឋដែលវ័ណ្ឌកដោយការទិញផ្ទះពីក្រុមហ៊ុនអចលនទ្រព្យដោយប្រើកិច្ចសន្យាទិញលក់ជាមូលដ្ឋាន
ក្រុមអ្នកឃ្លាំមើល ជំរុញឱ្យរដ្ឋាភិបាលជួយរកដំណោះស្រាយជូនពលរដ្ឋដែលកំពុងវ័ណ្ឌកដោយសារការទិញផ្ទះពីក្រុមហ៊ុនចលនទ្រព្យរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមហ៊ុនអចលនទ្រព្យបុរីពិភពថ្មីរបស់ឧកញ៉ា ហុង ពីវ ដោយប្រើកិច្ចសន្យាទិញលក់របស់ក្រុមហ៊ុនដែលបានឯកភាពគ្នាជាមួយអតិថិជនជាមូលដ្ឋាន។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ វិច្ឆិកា នេះថា ដើម្បីដោះស្រាយបញ្ចប់បញ្ហារវាងពលរដ្ឋដែលជាជនរងគ្រោះក្នុងការទិញផ្ទះពីក្រុមហ៊ុនអចលនទ្រព្យរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមហ៊ុនអចលនទ្រព្យបុរីពិភពថ្មីរបស់ឧកញ៉ា ហុង ពីវ...
ក្រុមហ៊ុនបុរីពិភពថ្មីចោទបុគ្គលពីរនាក់ជាឈ្មួញកណ្ដាលញុះញង់ឱ្យអតិថិជនផ្ទុះការតវ៉ាមកលើខ្លួន
បុរីពិភពថ្មីរបស់អ្នកឧកញ៉ា ហុង ពីវ ចោទថា ការផ្ទុះការតវ៉ាពីសំណាក់អតិថិជនមកលើបុរីពិភពថ្មីកាលពីពេលថ្មីៗនេះ គឺជាការញុះញង់របស់ឈ្មួញកណ្តាលពីរនាក់ គឺអគ្គនាយកក្រុមហ៊ុន K.B Real Estate លោក ឆាយ យាន និងលោក ហេង តារា ដែលបានទិញផ្ទះចំនួន ២៤៥ខ្នងផ្ទះពីបុរីពិភពថ្មីយកទៅលក់បន្ត ប៉ុន្តែលក់មិនចេញ ទើបពួកគេញុះញង់ឱ្យមានការតវ៉ា។
ក្រុមហ៊ុនបុរីពិភពថ្មី អះអាងថា ឈ្មួញកណ្តាលទាំងពីរនាក់ខាងលើបានទិញផ្ទះពីបុរីពិភពថ្មី ដើម្បីយកទៅលក់បន្តបានចំណេញរាប់ម៉ឺនដុល្លារអាមេរិក ក្នុងនោះលោក...
អ្នកទិញផ្ទះបុរីពិភពថ្មីតវ៉ាទាមទារឱ្យអ្នកឧកញ៉ា ហុង ពីវ សងប្រាក់ ៥០% ដល់ម្ចាស់ផ្ទះដែលក្រុមហ៊ុនរឹបអូស
អ្នកទិញផ្ទះបង់រំលស់បុរីពិភពថ្មី នាំគ្នាតវ៉ាទាមទារឲ្យអ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី ដោះស្រាយប្រាក់ ៥០% ដល់ម្ចាស់ផ្ទះដែលក្រុមហ៊ុនរឹបអូស និងទទួលទិញផ្ទះយកវិញសម្រាប់អ្នកដែលអស់លទ្ធផលបង់រំលស់។
អតិថិជនបុរីពិភពថ្មីជាង ១០០នាក់ នៅថ្ងៃទី២៧ ខែតុលា នេះ បានប្រមូលផ្ដុំគ្នាតវ៉ាដោយលើករូបថតឧកញ៉ា ហុង ពីវ និងគ្រួសារ អមជាមួយនឹងបដាទាមទារឲ្យម្ចាស់បុរីដោះស្រាយបញ្ហាប្រឈមចំនួន ៤ចំណុច នៅមុខការិយាល័យបុរីពិភពថ្មី ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
ចំណុចទាំង ៤ ដែលអ្នកទិញផ្ទះទាមទារ...
អតិថិជនទិញផ្ទះល្វែងពីបុរីពិភពថ្មីកំបូលខកចិត្តនឹងគុណភាពសំណង់ផ្ទះល្វែង និងសេវាមួយចំនួនរបស់ក្រុមហ៊ុននេះ
ប្រជាពលរដ្ឋភាគច្រើនដែលរស់នៅបុរីពិភពថ្មី ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ បានបង្ហាញការខកចិត្តលាយឡំនឹងការព្រួយបារម្ភ ក្រោយពេលបានចូលទៅរស់នៅបុរីពិភពថ្មីសាខាកំបូល ចាប់ពីគម្រោងទី៣ ដល់គម្រោងទី៥ ដោយសារតែមិនទាន់មានប្រព័ន្ធទឹករដ្ឋប្រើប្រាស់ និងបញ្ហាអសន្តិសុខកើតឡើងញឹកញាប់។
ពលរដ្ឋរស់នៅក្នុងបុរីនោះបានលើកឡើងថា ទឹកអណ្តូងដែលក្រុមហ៊ុនបុរីពិភពថ្មីកំបូលនេះបើកឲ្យប្រើប្រាស់ គឺមិនគ្រប់គ្រាន់ឡើយ ហើយក៏មានថ្ងៃខ្លះមិនមានទឹកប្រើប្រាស់ក៏មានដែរ។ ក្រៅពីនោះ ពលរដ្ឋដែលទិញលំនៅឋាននៅបុរីពិភពថ្មីកំបូល បានរិះគន់ចំពោះគុណភាពសំណង់ផ្ទះល្វែងក្នុងបុរីពិភពថ្មីកំបូល ចាប់ពីគម្រោងទី១ ទី២ និងទី៥ ដោយពួកគាត់បានពិនិត្យឃើញថា សំណង់ផ្ទះល្វែងទាំងនោះហាក់មិនមានគុណភាពទេ ចំណែកឯសម្ភារៈប្រើប្រាស់ដែលបំពាក់នៅក្នុងផ្ទះល្វែង ក៏មិនមានគុណភាពដែរ ដូចជាពិដានជ្រាបទឹក ស្ទះទុយោទឹក...