TAG
ហេង សួរ
សង្គមស៊ីវិលជំរុញឱ្យគណៈកម្មការប្រឹក្សាការងារអាណត្តិថ្មីធ្វើកំណែទម្រង់ដើម្បីធានាឱ្យមានវត្តមានសហជីពឯករាជ្យនិងតំណាងភាគីកម្មករ
សង្គមស៊ីវិលដែលធ្វើការលើវិស័យការងារ ជំរុញឱ្យគណៈកម្មការប្រឹក្សាការងារអាណត្តិថ្មីឆ្នាំ២០២៤ ធ្វើកំណែទម្រង់ឡើងវិញ ដើម្បីធានាឱ្យមានវត្តមានសហជីពឯករាជ្យលើគ្រប់វិស័យក្នុងការធានាសិទ្ធិមូលដ្ឋានរបស់កម្មករនិយោជិត។
អ្នកគ្រប់គ្រងសិទ្ធិការងារនៃមជ្ឈមណ្ឌលការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ កុម្ភៈ នេះថា គណៈកម្មការប្រឹក្សាអាណត្តិទី១២ថ្មីនេះ គួរតែធ្វើកំណែទម្រង់ឡើងវិញ ដើម្បីធានាឱ្យមានវត្តមានសហជីពឯករាជ្យដែលតំណាងឲ្យវិស័យផ្សេងៗ ដូចជា វិស័យសំណង់ វិស័យសេវាកម្ម វិស័យសណ្ឋាគារ និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ...
ក្រសួងមហាផ្ទៃសហការជាមួយក្រសួងការងារទប់ស្កាត់អំពើជួញដូរមនុស្សក្រោមរូបភាពទេសចរបន្លំធ្វើការនៅកម្ពុជា
ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទប់ស្កាត់អំពើជួញដូរមនុស្សក្រោមរូបភាពទេសចរ តែបន្លំមកធ្វើការនៅកម្ពុជាតាមរយៈនៃការផ្សព្វផ្សាយដោយការដាក់ផ្ទាំងអក្សរជាភាសាអង់គ្លេសនៅតាមអាកាសយានដ្ឋានអន្តរជាតិគ្រប់ច្រកថា “Tourist Visa, Employment is not permitted” ដែលមានន័យជាភាសាខ្មែរថា «ទិដ្ឋាការទេសចរណ៍មិនអនុញ្ញាតឲ្យធ្វើការនៅប្រទេសកម្ពុជាដាច់ខាត»។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ លើកឡើងកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នេះថា ការដាក់តាំងពាក្យ “Tourist Visa,...
សង្គមស៊ីវិលថាការបញ្ចេញមតិរបស់លោក នី ណាក់ មិននាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិដូចការចោទប្រកាន់នោះទេ
មន្ត្រីសង្គមស៊ីវិលទទួលបន្ទុកសិទ្ធិមនុស្ស អះអាងថា ការបញ្ចេញមតិរបស់លោក នី ណាក់ មិនមានអ្វីធ្ងន់ធ្ងររហូតនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិដែលបង្កទៅជាភាពវឹកវរ ឬជាការញុះញង់ដូចការចោទប្រកាន់ឡើយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ មករា ថា បើពិនិត្យលើទិដ្ឋភាពច្បាប់ សមត្ថកិច្ចត្រូវតែអនុវត្តតួនាទីដោយការឃាត់ខ្លួនជនណាម្នាក់ទៅតាមបណ្តឹងរបស់ភាគីណាមួយ ដោយផ្អែកលើភស្តុតាងពិតមែន ប៉ុន្តែសមត្ថកិច្ចក៏គួរតែពិនិត្យទៅលើភស្តុតាងនោះដែរ ថាតើវានឹងនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ឬក៏អត់...
ពលករខ្មែរនៅជប៉ុនអំពាវនាវឱ្យលោក ហេង សួរ ជួយការពារពលករខ្មែរដែលកំពុងរងការរំលោភបំពានសិទ្ធិការងារនៅជប៉ុន
ពលករខ្មែរដែលកំពុងរងនូវការរំលោភសិទ្ធិការងារក្នុងប្រទេសជប៉ុន អំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ជួយយកចិត្តទុកដាក់ការពារសិទ្ធិការងារពលករខ្មែរដែលកំពុងបម្រើការនៅប្រទេសជប៉ុន ក្នុងឈ្មោះជាសិក្ខាកាមសព្វថ្ងៃនេះ ដើម្បីកុំឱ្យពួកគេរងនូវការធ្វើបាបពីថៅកែរោងចក្របន្តទៀត។
ពលករខ្មែរជាច្រើននាក់ដែលកំពុងបម្រើការនៅប្រទេសជប៉ុន បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១៥ ធ្នូ ថា ពលករខ្មែរដែលកំពុងបម្រើការក្នុងឈ្មោះជាសិក្ខាកាមសព្វថ្ងៃនេះ ភាគច្រើនបានរងនូវការរំលោភសិទ្ធិការងារពីថៅកែរោងចក្រក្នុងប្រទេសជប៉ុនធ្ងន់ធ្ងរ ខណៈក្រុមហ៊ុនដែលបានបញ្ជូនពួកគេមកធ្វើការតាមរោងចក្រក្នុងប្រទេសជប៉ុន កន្លងមកនោះ ក៏មិនបានជួយការពារសិទ្ធិការងាររបស់ពួកគេដែរ។
ពលកររងគ្រោះទាំងនោះ អះអាងថា រាល់ពេលដែលពួកគេស្នើឱ្យក្រុមហ៊ុនបញ្ជូនពលករជួយនិយាយឱ្យថៅកែរោងចក្របញ្ឈប់ការធ្វើបាបពួកគេ ឬស្នើសុំឱ្យក្រុមហ៊ុនជួយផ្លាស់ប្ដូរកន្លែងការងារថ្មី...
ចលនាមាតាធម្មជាតិថាដីជិត ១០០ហិកតារដែលលោក ហេង សួរ ទទួលបានជាគុណសម្បត្តិខំយកចិត្តថ្លើមបក្សកាន់អំណាច ពួកនាយទុន និងធ្វើបាបកម្មករ
ចលនាមាតាធម្មជាតិ លើកឡើងថា ការខិតខំរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ រហូតទទួលបានដីសម្បទានជិត ១០០ហិកតារពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន គ្មានអ្វីក្រៅពីប្រឹងអែបអបយកចិត្តយកថ្លើមប្រធានបក្សកាន់អំណាច រួមទាំងយកចិត្តយកថ្លើមពួកនាយទុន និងធ្វើបាបកម្មករនោះទេ។
ចលនាមាតាធម្មជាតិដែលជាក្រុមសកម្មជនការពារបរិស្ថាន បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះថា ពួកគេពិតជារកមិនឃើញថា លោក ហេង សួរ មានគុណសម្បត្តិជួយប្រទេសជាតិដល់កម្រិតទទួលបានដីសម្បទានជាង ៩១ហិកតារពីរដ្ឋាភិបាលបែបនេះឡើយ...
លោក ហ៊ុន សែន បន្តកាត់ឆ្វៀលដីគម្របព្រៃឈើក្រុងបូកគោឱ្យលោក ហេង សួរ ជិត ១០០ហិកតារធ្វើជាកម្មសិទ្ធិ
លោក ហ៊ុន សែន ដែលល្បីល្បាញខាងរំលោភដីរដ្ឋធ្វើជាកម្មសិទ្ធិ បានបន្តកាត់ឆ្វៀលដីក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ក្នុងក្រុងបូកគោ ខេត្តកំពត ជិត ១០០ហិកតារ (៩១ហិកតារ ៥៥អា ៤០សង់ទីអា) នៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ផ្តល់ជាកម្មសិទ្ធិឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ យកទៅកាន់កាប់ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
លោក ហ៊ុន សែន បានចេញអនុក្រឹត្យកាលពីថ្ងៃទី៩ ខែសីហា...
តំណាងអង្គការក្រៅរដ្ឋាភិបាលប្រកាសអញ្ជើញលោក ហេង សួរ ឱ្យចូលរួមពិភាក្សាអំពីការធ្លាក់ចុះការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានរបស់សហជីពនៅខែកុម្ភៈ
ក្រុមសង្គមស៊ីវិលបានដាក់សំណើចំនួន ៥ចំណុចជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជុំវិញកង្វល់រួមរបស់ពួកគេទៅលើការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានរបស់សហជីព និងបានអញ្ជើញលោក ហេង សួរ ឱ្យចូលរួមសន្ទនាពិគ្រោះយោបល់អំពីបញ្ហានេះនៅខែកុម្ភៈ ឆ្នាំ២០២៤។
តំណាងអង្គការមិនមែនរដ្ឋាភិបាល សមាគម សហព័ន្ធសហជីពជាច្រើនស្ថាប័នដែលធ្វើការលើកកម្ពស់សិទ្ធិការងារនៅកម្ពុជា បានប្រមូលផ្តុំគ្នានៅមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នេះ ដើម្បីប្រគល់សំណើទាំង ៥ចំណុចដែលជាក្តីកង្វល់រួមពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានរបស់សហជីពជូនក្រសួងការងារ យកទៅដោះស្រាយ។
អង្គការស្ថាប័នដដែលនេះ លើកឡើងថា ពិតមែនតែរដ្ឋាភិបាលបានធ្វើវិសោធនកម្មច្បាប់ស្ដីពីសហជីពកាលពីឆ្នាំ២០១៩ កន្លងទៅក៏ពិតមែន ប៉ុន្តែគេនៅតែមើលឃើញថា...
ក្រុមកូដករណាហ្គាវើលដ៍ចោទក្រសួងស្ថាប័នចំនួន៥ ស្ថិតក្រោមបង្គាប់ថៅកែបនល្បែងកាស៊ីណូណាហ្គាវើលដ៍
ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ចោទក្រសួងស្ថាប័នចំនួន ៥ កំពុងស្ថិតក្រោមការបង្គាប់បញ្ជារបស់ថៅកែបនល្បែងស៊ីសងណាហ្គាវើលដ៍ ទើបពួកគេមិនចេញមុខដោះស្រាយវិវាទកម្មករជាមួយក្រុមហ៊ុនមួយនេះ បើទោះបីជាថៅកែណាហ្គាវើលដ៍បានរំលោភបំពានសិទ្ធិការងារធ្ងន់ធ្ងរដោយខុសច្បាប់របស់ប្រទេសកម្ពុជាក៏ដោយ។
ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍រាប់សិបនាក់ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុនបនល្បែងស៊ីសងណាហ្គាវើលដ៍២ ស្ថិតក្នុងភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយរៀបចំឱ្យមានអ្នកឈរពាក់មុខតំណាងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ និងកាន់ខ្សែ ដែលពួកគេបានចងទៅអ្នកផ្សេងទៀត ដែលចងបដាពាក់នឹងក ដែលសរសេរអក្សរថា «ស្នងការនគរបាលរាជធានីភ្នំពេញ សាលារាជធានីភ្នំពេញ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តុលាការក្រុងភ្នំពេញ...
រដ្ឋមន្ត្រីជំនិតលោក ហ៊ុន ម៉ាណែត បង្កើតបណ្ដាញក្រុមហ៊ុននាំពលកររកចំណូលផ្គត់ផ្គង់បក្សកាន់អំណាច
អត្ថបទដោយ៖ តាំង សារ៉ាដា
មនុស្សជំនិតម្នាក់របស់នាយករដ្ឋមន្ត្រីតពូជ លោក ហ៊ុន ម៉ាណែត ត្រូវបានគេរកឃើញថាបានសហការជាមួយភរិយា ស្រីកំណាន់របស់ខ្លួន និងដៃគូវិនិយោគជាច្រើនទៀតបើកបណ្ដាញក្រុមហ៊ុនដែលមានរចនាសម្ព័ន្ធដូចសម្បុកពីងពាង ដើម្បីរកចំណូលពីការនាំពលករទៅធ្វើការនៅក្រៅប្រទេស។
បុរសរូបនេះក៏បានបើកក្រុមហ៊ុនលាយស៊ីម៉ងត៍ ក្រុមហ៊ុនសេវាកម្មទេសចរណ៍ និងសណ្ឋាគារជាច្រើន ដើម្បីរកចំណូលសម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុគណបក្សប្រជាជនកម្ពុជាទាំងនៅក្នុងស្រុក និងក្រៅស្រុក។
មនុស្សជំនិតម្នាក់របស់នាយករដ្ឋមន្ត្រីតពូជ លោក ហ៊ុន ម៉ាណែត ដែលហ៊ានធ្វើអ្វីគ្រប់បែបយ៉ាង មិនថាតាមមធ្យោបាយក្តៅ ឬត្រជាក់ ជាប្រធានសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន ដែលជាប់ឈ្មោះជាមន្ត្រីបែបជើងកាង ហើយតែងមានជំហរផ្អៀងទៅរកក្រុមនាយទុននោះ គឺលោក...
លោក នី ណាក់ ថារដ្ឋាភិបាលនៅតែទុកឲ្យជនដែលប្រព្រឹត្តបទឧក្រិដ្ឋរស់នៅក្រៅច្បាប់
សកម្មជនសង្គម លោក នី ណាក់ លើកឡើងថា រដ្ឋាភិបាលនៅតែទុកឲ្យជនដែលប្រព្រឹត្តបទឧក្រិដ្ឋរស់នៅក្រៅច្បាប់ ដោយសារតែរយៈពេលមួយខែហើយនៅមិនទាន់រកឃើញជនដែលប្រើអំពើហិង្សាលើរូបលោកយកមកផ្ដន្ទាទោស។
កាលពីថ្ងៃទី១២ កញ្ញា ជនមិនស្គាល់មុខមួយក្រុមស្លៀកពាក់ខ្មៅ មានពាក់មួកឃ្លុបបិទមុខជិត ដៃកាន់ដំបងដែកសម្រុកវាយសន្ធាប់លើក្បាលលោក នី ណាក់ ឱ្យបែកក្បាលជាច្រើនកន្លែង ឈាមស្រោចខ្លួន និងសន្លប់នៅនឹងកន្លែង។
លោក នី ណាក់ បានរងរបួសធ្ងន់ជាច្រើនកន្លែងនៅត្រង់ក្បាលដែលមានស្នាមរបួសដាច់រហូតចំនួន ៥កន្លែង និងរបួសដាច់នៅត្រង់ចិញ្ចើម រួមទាំងនៅលើដៃ និងជើង ដែលត្រូវដេរអស់ជាង...