29 C
Phnom Penh

TAG

ហ៊ុន ម៉ានី

មន្ត្រី​ទម្លាយ​ថា​លោក ហ៊ុន សែន កំពុង​រៀប​ផែនការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​កម្ពុជា​ទម្លាយ​ថា លោក ហ៊ុន សែន កំពុង​រៀបចំ​ផ្លាស់ប្ដូរ​មនុស្ស​ក្នុង​គណបក្ស​ដែល​មិនមែន​ជា​បក្ខពួក និង​វង្ស​ត្រកូល​របស់​គាត់​ជា​បន្តបន្ទាប់​នៅ​ពេលនេះ ដើម្បី​សម្រេច​ផែនការ​គ្រប់គ្រង​អំណាច​មួយ​ជំហាន​ទៀត គឺ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ានី និង​លោក នេត សាវឿន នឹង​ត្រូវ​តែងតាំង​ជា​អនុប្រធាន​គណបក្ស​ផង​ដែរ។ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ប្រាប់​សារព័ត៌មាន The Cambodia Daily...

លោក មុំ អស្សនី ទម្លាយ​ថា​ការ​ប្រកាស​ផ្អាក​ពិធី​បុណ្យ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៤ នេះ ដោយសារ​រដ្ឋាភិបាល​ខ្វះ​លុយ

អតីត​មន្ត្រី​ជំនិត​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ការ​ប្រកាស​ផ្អាក​ពិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៤ នេះ​ពី​សំណាក់​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី ដោយសារតែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ខ្វះ​លុយ​ធ្ងន់ធ្ងរ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ក្នុង​ស្រុក​របស់​កម្ពុជា​កំពុង​ធ្លាក់​ចុះ ដោយសារ​ឧបសគ្គ​ចាក់ស្រេះ​ដែល​រដ្ឋាភិបាល​ដោះស្រាយ​មិន​ចេញ។ អតីត​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៦...

លោក ហ៊ុន ម៉ាណែត៖ ការ​តែងតាំង​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​គឺ​ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ

នាយករដ្ឋមន្ត្រី​បន្ត​អំណាច​ពី​ឪពុក​គឺ​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ការ​តែងតាំង​ប្អូនប្រុស​បង្កើត​របស់​លោក គឺ​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​បន្ថែម​ពី​លើ​មុខតំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ គឺ​ដើម្បី​ឱ្យ​មាន​ទម្ងន់​ក្នុង​ការ​បំពេញ​ការងារ​លើ​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​ប៉ុណ្ណោះ មិនមែន​ដោយសារ​លោក ហ៊ុន ម៉ានី ជា​ប្អូន​បង្កើត​របស់​លោក​នោះ​ទេ។ នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត លើក​ឡើង​ក្នុង​ពិធី​ប្រកាស​ជ័យលាភី​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល នៅ​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា ការ​ដំឡើង​ឋានៈ​លោក ហ៊ុន...

លោក ហ៊ុន ម៉ានី ក្លាយ​ជា​ឧបនាយករដ្ឋមន្ត្រី​បន្ទាប់ពី​សមាជិក​សភា​១២០​រូប​របស់​បក្ស​កាន់​អំណាច​អនុម័ត​ជា​ឯកច្ឆន្ទ​បោះឆ្នោត​គាំទ្រ

សមាជិក​រដ្ឋសភា​កម្ពុជា ១២០​នាក់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​អនុម័ត​ជា​ឯកច្ឆន្ទ​បោះឆ្នោត​គាំទ្រ​កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ពុធ ទី​២១ កុម្ភៈ នេះ ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ការ​ប្រមូលផ្ដុំ​អំណាច​ក្នុង​រង្វង់​គ្រួសារ​ត្រកូល​ហ៊ុន​កាន់តែ​ខ្លាំង។ រដ្ឋសភា​កម្ពុជា​បើក​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ ដែល​មាន​សមាជិក​ចូលរួម ១២០​នាក់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ជា​ឯកច្ឆន្ទ​បោះឆ្នោត​គាំទ្រ​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​កម្ពុជា និង​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​ស្នើ​តែងតាំង​បន្ថែម​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ២​រូប​ថែម​ទៀត​ផង​ដែរ...

លោក អ៊ុំ សំអាន ថា​គ្រួសារ​ត្រកូល​ហ៊ុន​កំពុង​រៀបចំ​ការ​គ្រប់គ្រង​អំណាច​ជា​ប្រព័ន្ធ​ក្ដោប​ក្ដាប់​កម្ពុជា​ផ្ដាច់មុខ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​ក្លែងក្លាយ​បន្ត​អំណាច​ពី​ឪពុក​លោក ហ៊ុន ម៉ាណែត កំពុង​រៀបចំ​ការ​គ្រប់គ្រង​អំណាច​ជា​ប្រព័ន្ធ​ក្នុង​រង្វង់​គ្រួសារ​របស់​ខ្លួន​ឱ្យ​កាន់តែ​ចាក់​ជ្រៅ និង​មាន​អំណាច​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ក្នុង​ការ​ក្តោប​ក្តាប់​ទឹកដី​ខ្មែរ​ដោយ​ផ្ដាច់មុខ។ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៦ កុម្ភៈ នេះ​ថា លោក ហ៊ុន ម៉ាណែត ដែល​ជា​បង​កាន់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ជា​នាយករដ្ឋមន្ត្រី និង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អនុប្រធាន​បក្ស ចំណែក​លោក ហ៊ុន ម៉ានិត ជា​ប្អូន​ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោក​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា។ រីឯ​លោក...

រដ្ឋសភា​ដំឡើង​ឋានៈ​ប្អូន​បង្កើត​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​ឧបនាយករដ្ឋមន្ត្រី​ត​ត្រកូល

រដ្ឋសភា​នឹង​បើក​សម័យ​ប្រជុំ​វិសាមញ្ញ​លើក​ទី​១ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខ​នេះ ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​តែងតាំង​លោក ហ៊ុន ម៉ានី ប្អូនប្រុស​ពៅ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​ឧបនាយករដ្ឋមន្ត្រី បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត បាន​ស្នើសុំ​តែងតាំង។ យោង​តាម​ខ្លឹមសារ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកស្រី ឃួន សុដារី ប្រធាន​រដ្ឋសភា បន្ទាប់ពី​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លទ្ធផល​ចេញពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា...

លោក ហ៊ុន ម៉ានី ត្រូវ​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​តាម​សំណើ​លោក ហ៊ុន ម៉ាណែត

កូនប្រុស​ពៅ​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះ​បរមនាថ សីហមុនី ត្រាស់​បង្គាប់​តែងតាំង​ជា​ប្រធាន​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ (គ.ក.ស) តាម​សំណើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បី​ដឹកនាំ និង​សម្របសម្រួល​ការ​អនុវត្ត​ការងារ​កែទម្រង់​រដ្ឋបាល​សាធារណៈ​ផ្អែក​លើ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដូចជា​កម្មវិធី​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌។ ព្រះមហាក្សត្រ​ខ្មែរ​ព្រះ​បរមនាថ សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២៣ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​៨...

លោក ហ៊ុន ម៉ានី ហៅ​ការ​ផ្ទេរ​តំណែង​នាយករដ្ឋមន្ត្រី​ពី​ឪពុក​ទៅ​កូន​ថា​ជា​ការ​លះបង់​ដ៏​ធំធេង

កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ហៅ​ការ​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ដោយ​ផ្ទេរ​ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​ច្បង​នោះ ថា​ជា​ការ​លះបង់​ដ៏​ធំធេង បើ​ទោះបីជា​ពលរដ្ឋ​ខ្មែរ ឬ​បរទេស​មួយ​ចំនួន​មិន​យល់ស្រប​ចំពោះ​ការ​ផ្ទេរ​តំណែង​របស់​ឪពុក​ខ្លួន​ក៏ដោយ។ ការ​លើកឡើង​របស់​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​លោក ហ៊ុន ម៉ានី នៅ​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​សង្គម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​បាន​រិះគន់​ចំពោះ​ការ​ផ្ទេរ​អំណាច​ត​ពូជ​ពី​ឪពុក​មក​កូន បើ​ទោះបីជា​លោក ហ៊ុន សែន ដែល​ជា​ឪពុក​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ជិត...

លោក ហ៊ុន ម៉ានី ថា​លទ្ធផល​បោះឆ្នោត​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី​ជំនឿ​ទុកចិត្ត​ពលរដ្ឋ​លើ​បក្ស​ប្រជាជន​កម្ពុជា

កូនប្រុស​ពៅ​របស់​មេដឹកនាំ​ក្រាញ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន ម៉ានី អះអាង​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នេះ គឺជា​ការ​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពី​ជំនឿ​ទុកចិត្ត​ឥត​ងាករេ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មក​លើ​ការ​ខិតខំ​ប្រឹងប្រែង និង​សមត្ថភាព​ដឹកនាំ​ប្រកប​ដោយ​ភាព​ម្ចាស់ការ ម៉ឺងម៉ាត់ និង​ចាស់ទុំ​របស់​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​រយៈកាល​កន្លងមក​នេះ។ បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​របស់​បក្ស​ប្រជាជន​កម្ពុជា លោ ហ៊ុន ម៉ានី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ កក្កដា នេះ​ថា ផ្អែកលើ​លទ្ធផល​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា នេះ អាច​សន្និដ្ឋាន​បាន​ថា​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ច្រើន​លើសលប់ ដែល​ធានា​បាន​នូវ​ជ័យជម្នះ​ក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​សម្រាប់​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ នេះ។ លោក...

ព្រះមហាក្សត្រ​ដំឡើង​ឋានៈ​កូនប្រុស​ទី​ពីរ​លោក ហ៊ុន សែន ស្មើ​រដ្ឋមន្ត្រី​ជាមួយ​នាយករង​៤​នាក់​ទៀត​នៃ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី

ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បរមនាថ នរោត្តម សីហមុនី ត្រាស់​បង្គាប់​ដំឡើង​ឋានៈ​លោក ហ៊ុន ម៉ានិត ដែល​ជា​កូនប្រុស​ទី​ពីរ​របស់​លោក ហ៊ុន សែន និង​នាយករង ៤​នាក់​នៃ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។ ព្រះមហាក្សត្រ​ខ្មែរ សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២២ ដោយ​ត្រាស់​បង្គាប់​ដំឡើង​ឋានៈ​ដល់​នាយករង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន...

Latest news