TAG
ហ៊ុន សែន
លោក សាពូន មីដាដា ក្រឡាស់សម្ដីថាធ្លាប់បានលុយពីលោក ហ៊ុន សែន តែជិតកន្លះលានដុល្លារប៉ុណ្ណោះ
អតីតតារាចម្រៀងផលិតកម្មហង្សមាស លោក សាពូន មីដាដា ក្រឡាស់សម្ដីថាខ្លួនធ្លាប់ទទួលបានលុយពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន តែជិតកន្លះលានដុល្លារអាមេរិក (៤២ម៉ឺនទៅ ៤៣ម៉ឺនដុល្លារអាមេរិក) ប៉ុណ្ណោះ មិនមែនជិត ៧លានដុល្លារអាមេរិកទេ បន្ទាប់ពីលោក ហ៊ុន សែន ចេញសារព្រមានភ្លាមៗកាលថ្ងៃពុធ។
យ៉ាងណាក៏ដោយ អ្នកគាំទ្របក្សកាន់អំណាចរូបនេះមិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ពីចំនួនលុយជាង ៦លានដុល្លារអាមេរិក (៦,៧លានដុល្លារ) ដែលខ្លួនបានអះអាងថា ទទួលបានពីលោក ហ៊ុន សែន...
លោក សម រង្ស៊ី ថាគម្រោងព្រែកជីកហ្វូណនបម្រើឱ្យផលប្រយោជន៍ចិន ខណៈមន្ត្រីកម្ពុជាចោទតបវិញថាជាអំពើក្បត់
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ចោទថាគម្រោងព្រែកជីកហ្វូណន ជាគម្រោងបម្រើឱ្យផលប្រយោជន៍ចិនកុម្មុយនីស្ត ហើយព្រែកជីកនេះក៏អាចនាំមកនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅពលរដ្ឋខ្មែរដែរ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជាចោទថាការលើកឡើងបែបនេះ គឺជាអំពើក្បត់។
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ មេសា នេះថា គម្រោងព្រែកជីកហ្វូណនដែលភ្ជាប់ពីទីក្រុងភ្នំពេញ ទៅកាន់សមុទ្រក្នុងខេត្តព្រះសីហនុ អាចនាំមកនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរនៅថ្ងៃអនាគត។
លោកបន្ថែមថា រដ្ឋាភិបាលខ្មែរដែលស្ថិតនៅក្រោមបង្គាប់លោក ហ៊ុន សែន បានសម្រេចសាងសង់ព្រែកជីកនេះតាមសំណើចិនកុម្មុយនីស្តយ៉ាងតក់ក្រហល់ ដោយគ្មានស្មារតីទទួលខុសត្រូវឡើយ ព្រោះថារដ្ឋាភិបាលកម្ពុជាមិនទាន់បានធ្វើការសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅ...
មេដឹកនាំកម្ពុជាប្រកាសជំហរបន្តគាំទ្រគោលនយោបាយចិនតែមួយ និងធានាមិនបង្កើតទំនាក់ទំនងជាមួយតៃវ៉ាន់
ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី និងមេដឹកនាំកម្ពុជា បានប្រកាសបញ្ជាក់ជំហរថា កម្ពុជាបន្តគាំទ្រនូវគោលនយោបាយចិនតែមួយ ហើយកម្ពុជាប្រឆាំងគ្រប់ទម្រង់នៃឯករាជភាពរបស់តៃវ៉ាន់ និងធានាមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់។
បើតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហ៊ួរ បានឲ្យដឹងថា មហាក្សត្រកម្ពុជាព្រះបាទ នរោត្តម សីហមុនី និងប្រមុខការទូតកម្ពុជា មានបន្ទូល និងបញ្ជាក់ជំហរថា កម្ពុជាបន្តគាំទ្រនូវគោលនយោបាយចិនតែមួយ បន្ទាប់ពីព្រះអង្គបានទទួលជួបសវនាការមួយជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នាព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា។
ប្រភពដដែលបានលើកឡើងថា...
លោក ហ៊ុន សែន ដកពាក្យបណ្ដឹងលោក ជា ប៉ូច ដើម្បីបង្រួបបង្រួមជាតិ ប៉ុន្តែមិនលើកលែងទោសឱ្យលោក សម រង្ស៊ី ដាច់ខាត
បុរសខ្លាំងក្តាប់អំណាចផ្ដាច់មុខនៅកម្ពុជាលោក ហ៊ុន សែន ប្រកាសឱ្យមេធាវីរបស់លោកដកពាក្យបណ្ដឹងលើសំណុំរឿងដែលលោកបានប្តឹងមន្ត្រីបក្សប្រឆាំងលោក ជា ប៉ូច កាលពីចុងឆ្នាំ២០២៣។
លោកអះអាងថា ការដកពាក្យបណ្ដឹងនេះ ធ្វើឡើងក្នុងស្មារតីបង្រួបបង្រួមជាតិខ្មែរឡើងវិញ និងលើកលែងទោសឲ្យមនុស្សផ្សេងៗទៀតដែលទទួលកំហុស បន្ទាប់ពីប្រកាសផ្ដាច់ខ្លួនចេញពីអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី។
មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនទាំងយប់កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះថា លោកបានទទួលលិខិតសារភាពកំហុស និងការសូមអភ័យទោសរបស់លោក ជា ប៉ូច រួចហើយ...
គណបក្សប្រជាជនកម្ពុជាប្ដេជ្ញាពង្រឹងទំនាក់ទំនងមិត្តភាពរវាងឡាវ និងវៀតណាម ឱ្យកាន់តែស៊ីជម្រៅ
គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំង៣ គឺកម្ពុជា ឡាវ និងវៀតណាម ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍នៃប្រទេសទាំង៣ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV)។
គណបក្សប្រជាជនកម្ពុជា ដែលមានដើមកំណើតពីបក្សកុម្មុយនីស្តវៀតណាម បានចេញប្រកាសព័ត៌មាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នេះថា ការពង្រឹងទំនាក់ទំនងប្រទេសកម្ពុជា ឡាវ វៀតណាម គឺជាការរួមចំណែកយ៉ាងធំធេងដល់បុព្វហេតុ សន្តិភាព ស្ថិរភាព មិត្តភាព...
លោក សម រង្ស៊ី រិះគន់រដ្ឋាភិបាលកម្ពុជាថាបន្តសហការវិនិយោគជាមួយក្រុមម៉ាហ្វីយ៉ាចិនកេងប្រវ័ញ្ចញើសឈាមពលរដ្ឋ
អតីតមេដឹកនាំប្រឆាំងលោក សម រង្ស៊ី ព្រមានថា រដ្ឋាភិបាលកម្ពុជាដែលស្ថិតនៅក្រោមបង្គាប់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កំពុងធ្វើឱ្យកម្ពុជាបាត់បង់ឱកាសវិនិយោគល្អៗពីសហរដ្ឋអាមេរិកយ៉ាងធំធេង ដោយបន្តសហការវិនិយោគជាមួយក្រុមហ៊ុនម៉ាហ្វីយ៉ាចិន (Mafia)។
លោក សម រង្ស៊ី បញ្ជាក់ថា មូលហេតុគឺដោយសារតែកម្ពុជានៅតែបន្តសហការវិនិយោគជាមួយក្រុមចោរម៉ាហ្វីយ៉ាចិន (Mafia) ដូចជា មេឧក្រិដ្ឋជនចិន លោក ចេន ហ្ស៊ី (Chen Zhi) ជាដើម...
លោក គឹម សុខ ប្រកាសផ្អាករិះគន់លោក ហ៊ុន សែន រយៈពេល១ខែ ដើម្បីស្វែងរកការបង្រួបបង្រួមជាតិ
អ្នកវិភាគប្រកាសទុកពេល ១ខែមិនរិះគន់រឿងនយោបាយសង្គម ដើម្បីរង់ចាំស្ដាប់ការឆ្លើយតបរបស់លោក ហ៊ុន សែន ក្នុងការស្វែងរកការបង្រួបបង្រួមជាតិ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២២ មេសា នេះថា លោកនឹងទុកពេល ១ខែ បន្ទាប់ពីការបង្ហោះ «សេណារីយ៉ូដំណោះស្រាយវិបត្តិនយោបាយកម្ពុជា» របស់លោកនៅពេលនេះ ដោយមិនរិះគន់រឿងនយោបាយសង្គម និងផ្អាកធ្វើយុទ្ធនាការ «ទាមទារយុត្តិធម៌ កុំសុំយុត្តិធម៌» រយៈពេល ១ខែផងដែរ ដើម្បីរង់ចាំស្ដាប់ការឆ្លើយតបរបស់លោក...
នាយករដ្ឋមន្ត្រីជាកូនអះអាងថានឹងស្នើឱ្យប្រមុខរដ្ឋស្តីទីជាឪពុកបើកទ្វារក្រុងឱ្យលោក គង់ សភា វិលចូលកម្ពុជាវិញ
នាយករដ្ឋមន្ត្រីជាកូនសន្យានឹងចាត់ចែងតាមនីតិវិធីច្បាប់ ស្នើប្រមុខរដ្ឋស្តីទីដែលត្រូវជាឪពុក ដើម្បីឲ្យអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលស្វាយរៀង លោក គង់ សភា វិលមកប្រទេសកម្ពុជាវិញ បន្ទាប់ពីមន្ត្រីបក្សប្រឆាំងរូបនេះដាក់លិខិតស្នើសុំការលើកលែងទោស។
នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះថា ជូនចំពោះលោក គង់ សភា។ លោកបានទទួលរួចហើយនូវលិខិតសូមអភ័យទោសរបស់លោក ដូច្នេះលោកសូមស្វាគមន៍ និងចាត់ចែងតាមនីតិវិធី ដើម្បីឱ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ ហើយលោកសង្ឃឹមថា នឹងមានឱកាសជួបសន្ទនាជាមួយគ្នានៅពេលខាងមុខ។
កាលពីថ្ងៃទី៩ ខែកុម្ភៈ...
ថ្ងៃទី១៧មេសាឆ្នាំនេះ លោក ហ៊ុន សែន ត្រូវគេចាត់ទុកថាកំពុងបើកសករាជជ្រែករាជ្យដូចសេ្តចកន
អត្ថបទដោយ៖ តាំង សារ៉ាដា
ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នេះ ជាគម្រប់ខួបលើកទី ៤៩ឆ្នាំនៃការដួលរលំនៃរបប លន់ នល់ ដែលគាំទ្រដោយអាមេរិក ហើយជាពេលដែលកម្ពុជាធ្លាក់ក្រោមកណ្ដាប់ដៃនៃរបបខ្មែរក្រហមដែរ។
ជាធម្មតា នៅពាក់កណ្តាលខែមេសា ពលរដ្ឋខ្មែរទូទាំងប្រទេសនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ហើយនៅថ្ងៃទី១៧ ខែមេសា កាលពី ៤៩ឆ្នាំមុន ជាថ្ងៃដែលខ្មែរក្រហមវាយបំបែកសមរភូមិចុងក្រោយ គឺទីក្រុងភ្នំពេញ ស្របពេលដែលពលរដ្ឋខ្មែរនៅទីក្រុងភ្នំពេញពេលនោះកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដោយគ្មានអ្នកណាម្នាក់ធ្លាប់គិតថានឹងនិរាសព្រាត់ប្រាសគ្រួសារដែលអាចកើតឡើងមួយពព្រិចភ្នែកបែបនេះទេ។
ចំណែកនៅខែមេសា ឆ្នាំ២០២៤ នេះ...
ក្រុមអ្នកឃ្លាំមើល៖ ពាក្យសន្តិភាព គ្រាន់តែជាពាក្យគំរាមដើម្បីការពារអំណាចបន្តពូជត្រកូលហ៊ុនប៉ុណ្ណោះ
អ្នកឃ្លាំមើលលើកឡើងថា ពាក្យសន្តិភាព គ្រាន់តែពាក្យគំរាមដើម្បីការពារអំណាចបន្តពូជត្រកូលហ៊ុនពីការតវ៉ាទាមទាររបស់ប្រជាពលរដ្ឋ ដែលចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដប៉ុណ្ណោះ ព្រោះថាសព្វថ្ងៃនេះ លោក ហ៊ុន សែន ប្រើអំណាចចាប់ពលរដ្ឋស្លូតត្រង់ដាក់គុក គឺសុទ្ធតែក្រោមលេសការពារសន្តិភាព។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily ថា ពាក្យ «សន្តិភាព» ដែលចេញពីមាត់បុគ្គលក្រាញអំណាចបន្តវង្សត្រកូលដូចលោក ហ៊ុន សែន គឺជាពាក្យបោកប្រាស់ពលរដ្ឋខ្មែរសុទ្ធសាធ ព្រោះថាសន្តិភាពរបស់ប្រទេសមួយ...