34 C
Phnom Penh

TAG

ហ៊ុន សែន

អ្នក​ឃ្លាំមើល៖ ប្រព័ន្ធ​អំណាច​ចាក់ស្រេះ​របស់​ត្រកូល​ហ៊ុន នឹង​ត្រូវ​រៀបចំ​ឱ្យ​កាន់តែ​រឹង​ពេល​លោក ហ៊ុន សែន កាន់​តំណែង​ប្រធាន​ព្រឹទ្ធសភា

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ប្រព័ន្ធ​អំណាច​ចាក់ស្រេះ​របស់​ត្រកូល​ហ៊ុន នឹង​ត្រូវ​រៀបចំ​ឡើង​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​នៅ​ពេល​លោក ហ៊ុន សែន កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា ព្រោះ​លោក ហ៊ុន សែន បារម្ភ​អំពី​សុខភាព​របស់​គាត់។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៣ មេសា នេះ​ថា តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​របស់​លោក...

HRW៖ អំពាវនាវ​ឱ្យ​ម្ចាស់​ជំនួយ​រួម​គ្នា​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ក្រោយពី​បាន​ងាក​ចេញពី​គន្លង​ប្រជាធិបតេយ្យ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​៥ របស់​កម្ពុជា ដែល​បាន​សម្រេច​ជ្រើស​លោក ហ៊ុន សែន ជា​ប្រធាន​ព្រឹទ្ធសភា ពីព្រោះ​ដំណើរការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​មិន​សេរី និង​មិន​យុត្តិធម៌។ អង្គការ​នេះ​អំពាវនាវ​ឲ្យ​បណ្តា​ម្ចាស់​ជំនួយ​កម្ពុជា​ទាំងអស់ រួម​គ្នា​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​គំរាមកំហែង និង​ការ​បំបិទ​សំឡេង​ក្រុម​អ្នក​ប្រឆាំង​ត​ទៅ​ទៀត។ កាលពី​ថ្ងៃ​ពុធ ទី​៣ មេសា Human Rights Watch បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អះអាង​ថា អំពើពុករលួយ​ស៊ីសំណូក​សូកប៉ាន់ និង​ប្រព័ន្ធ​ច្បាប់​ដ៏​លម្អៀង​របស់​កម្ពុជា បាន​រារាំង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​មិន​ឱ្យ​គាំទ្រ​តំណាង​បេក្ខជន​របស់​ខ្លួន​នៅ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​៥...

អ្នកវិភាគ៖ ការ​កាត់ទោស​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ បង្ហាញ​ពី​បំណង​បំផ្លាញ​ជាតិ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន

អ្នកវិភាគ​ព្រមាន​ថា ការ​ចោទប្រកាន់ កាត់ទោស និង​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ មិន​ត្រឹមតែ​បង្ហាញ​ពី​ភាព​អយុត្តិធម៌​សម្រាប់​លោក​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​បង្ហាញ​ពី​បំណង​បំផ្លាញ​ជាតិ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ផង​ដែរ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២ ខែ​មេសា ថា ការ​ចោទប្រកាន់​លោក...

IDEA TALK៖ តើ​ស្ថានការណ៍​នយោបាយ​នឹង​ប្រែប្រួល​បែប​ណា ក្រោយ​ពេល​លោក ហ៊ុន សែន ធ្វើជា​ប្រធាន​ព្រឹទ្ធសភា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​ស្ថានការណ៍​នយោបាយ​នឹង​ប្រែប្រួល​បែប​ណា ក្រោយ​ពេល​លោក ហ៊ុន សែន ធ្វើជា​ប្រធាន​ព្រឹទ្ធសភា?»។

លោក សម រង្ស៊ី៖ ប្រទេស​កម្ពុជា​មិនមែន​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​លោក ហ៊ុន សែន នោះ​ទេ

លោក សម រង្ស៊ី៖ ប្រទេស​កម្ពុជា​មិនមែន​ជា​កម្មសិទ្ធិ​របស់​គ្រួសារ​លោក ហ៊ុន សែន នោះ​ទេ

អ្នកវិភាគ៖ លោក ហ៊ុន សែន ឡើង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​ប្រៀប​ដូចជា​ស្ដេច​កន​ឡើង​ជ្រែក​រាជ្យ

មេដឹកនាំ​ក្រាញ​អំណាច​បន្ត​ពូជ​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន ប្រកាស​ឡើង​កាន់​ត​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​នៅ​ថ្ងៃ​អង្គារ នេះ។ ឪពុក​នាយករដ្ឋមន្ត្រី​ខ្មែរ គឺ​លោក ហ៊ុន សែន លើកឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​លើក​ទី​២ នៅ​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ចាប់ពី​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៤ តទៅ លោក​នឹង​ឡើង​ទៅ​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​ជំនួស​លោក សាយ ឈុំ ម្តង បន្ទាប់ពី​លោក​បាន​ប្រើ​ជីវិត​ជា​សមាជិក​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​កន្លង​មក​នោះ។ លោក ហ៊ុន...

បក្ស​ភ្លើង​ទៀន​ប្រារព្ធ​ពិធីបុណ្យ​បង្សុកូល​ឧទ្ទិស​កុសល​ដល់​បាតុករ​ដែល​ស្លាប់​ក្នុង​អំពើ​ភេរវកម្ម​កាលពី​ជិត​៣០​ឆ្នាំ​មុន

គណបក្ស​ភ្លើង​ទៀន ប្រកាស​ធ្វើ​ពិធីបុណ្យ​បង្សុកូល​នៅ​ថ្ងៃ​សៅរ៍ ទី​៣០ មីនា ចាប់ពី​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង ១១​ថ្ងៃ​ត្រង់ នៅ​បរិវេណ​ស្តូប​វីរ​បាតុករ​មុខ​មន្ទីរ​រដ្ឋសភា​ចាស់ ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ដល់​វិញ្ញាណក្ខន្ធ​វីរ​បាតុករ​ដែល​បាន​បាត់បង់​ជីវិត​ដោយ​អំពើ​ភេរវកម្ម​កាលពី ២៧​ឆ្នាំ​មុន។ គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា គណបក្ស​នឹង​ធ្វើ​ពិធីបុណ្យ​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វីរ​បាតុករ​ដែល​បាន​បាត់បង់​ជីវិត​ដោយ​អំពើ​ភេរវកម្ម​នៃ​ការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​ចំនួន ៤​គ្រាប់ ដែល​បាន​ឈរ​ទាមទារ​ដោយ​សន្តិវិធី​ឱ្យ​មាន​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​មុខ​មន្ទីរ​រដ្ឋសភា​ជាតិ កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លង​ទៅ​នោះ។ កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លង​ទៅ...

មន្ត្រី​ទម្លាយ​ថា​លោក ហ៊ុន សែន កំពុង​រៀប​ផែនការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​កម្ពុជា​ទម្លាយ​ថា លោក ហ៊ុន សែន កំពុង​រៀបចំ​ផ្លាស់ប្ដូរ​មនុស្ស​ក្នុង​គណបក្ស​ដែល​មិនមែន​ជា​បក្ខពួក និង​វង្ស​ត្រកូល​របស់​គាត់​ជា​បន្តបន្ទាប់​នៅ​ពេលនេះ ដើម្បី​សម្រេច​ផែនការ​គ្រប់គ្រង​អំណាច​មួយ​ជំហាន​ទៀត គឺ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ានី និង​លោក នេត សាវឿន នឹង​ត្រូវ​តែងតាំង​ជា​អនុប្រធាន​គណបក្ស​ផង​ដែរ។ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ប្រាប់​សារព័ត៌មាន The Cambodia Daily...

លោក ហ៊ុន សែន៖ ការ​ទទួល​ខុសត្រូវ​រួម​របស់​ប្រទេស​ក្នុង​តំបន់​គឺ​ការ​រក្សា​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់​អាស៊ី

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន លើកឡើង​ថា ការ​ទទួល​ខុសត្រូវ​រួម​របស់​ប្រទេស​ក្នុង​តំបន់​ទាំងអស់ គឺ​ត្រូវ​រក្សា​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​តំបន់​អាស៊ី​ឱ្យ​បាន​ដាច់ខាត ដើម្បី​ធានា​នូវ​ការ​ជំរុញ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ការ​អភិវឌ្ឍ​ឆ្ពោះ​ទៅ​រក​វិបុលភាព​រួម​គ្នា​នា​ពេល​អនាគត។ មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន លើក​ឡើង​ក្នុង​ពិធី​បើក​វេទិកា បូអាវ សម្រាប់​អាស៊ី នៅ​ទីក្រុង​បូអាវ ខេត្ត​ហៃណាន ប្រទេស​ចិន នៅ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា តំបន់​អាស៊ី​មាន​ភាព​ចាំបាច់​ត្រូវ​ធ្វើការ​រួម​គ្នា ដើម្បី​រក្សា​បាន​នូវ​សន្ទុះ​ជា​វិជ្ជមាន ក្នុង​នោះ សកម្មភាព​របស់​ប្រទេស​ក្នុង​តំបន់...

លោក ហ៊ុន សែន ចាកចេញ​ពី​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​បូអាវ ក្នុង​ប្រទេស​ចិន

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​កាន់​អំណាច​យូរ​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន លោក ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ឧត្ដមក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ចាកចេញ​ពី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា នេះ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា «បូអាវ» នៅ​ប្រទេស​ចិន។ ក្រសួង​ការបរទេស​កម្ពុជា ឲ្យ​ដឹង​ថា បុរស​ខ្លាំង​លោក ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​បើក​សន្និសីទ​ក្រោម​មូលបទ «អាស៊ី និង​ពិភពលោក ស្ដីពី​បញ្ហា​ប្រឈម និង​ការ​ទទួល​ខុសត្រូវ​រួម»។ វេទិកា​នេះ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ធុរកិច្ច ស្ថាប័ន​សិក្សា​ស្រាវជ្រាវ អង្គការ​អន្តរជាតិ និង​អង្គការ​តំបន់​នានា...

Latest news