TAG
ឡៅ ម៉ុងហៃ
សកម្មជនសង្គមរិះគន់ថាមេដឹកនាំបក្សក្រៅរដ្ឋាភិបាលស្ទើរតែទាំងអស់មិនទាន់រៀបចំគោលការណ៍ផ្ទៃក្នុងបក្សឱ្យមានប្រជាធិបតេយ្យពិតប្រាកដ
សកម្មជនសង្គម រិះគន់ថា មេដឹកនាំគណបក្សនយោបាយក្រៅរដ្ឋាភិបាលស្ទើរតែគ្រប់បក្សទាំងអស់នៅកម្ពុជា មិនទាន់បានរៀបចំបក្សរបស់ពួកគេឱ្យមានគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដនៅផ្ទៃក្នុងបក្សរបស់ខ្លួននៅឡើយទេ ហើយពួកគេក៏មានចំណុចខ្សោយជាច្រើនផងដែរ។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២២ វិច្ឆិកា នេះថា ប្រសិនបើបក្សនយោបាយក្រៅរដ្ឋាភិបាលអាចរៀបចំឱ្យមានការអនុវត្តសកម្មភាពនយោបាយនៅផ្ទៃក្នុងបក្សរបស់ខ្លួនស្របតាមគោលការណ៍ប្រជាធិបតេយ្យឱ្យបានត្រឹមត្រូវ នោះពួកគេនឹងចៀសផុតនូវជម្លោះផ្សេងៗដែលកើតចេញពីសមាជិករបស់ខ្លួនជាមិនខាន ព្រោះថាសមាជិកគ្រប់រូបត្រូវអនុវត្តទៅតាមច្បាប់របស់គណបក្សដែលពួកគេគ្រប់គ្នាបានចូលរួមអនុម័ត ដូច្នេះគ្មានហេតុផលណាដែលពួកគេប្រឆាំងនឹងច្បាប់ដែលខ្លួនឯងបានកំណត់ឡើយ។
លោក ស្រ៊ុន ស្រ៊ន...
អ្នកឃ្លាំមើលថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចុះហត្ថលេខាដោយប្រទេស ១៩ នៅតែមានសុពលភាព
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលជាកិច្ចសន្យាអន្តរជាតិចុះហត្ថលេខាដោយប្រទេសទាំង ១៩ លើពិភពលោក ក្នុងការធានាការពារកុំឲ្យមានការឈ្លានពាន និងធានាការពារកុំឲ្យមានការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា នៅតែមានសុពលភាពដោយឥតប្រកែកបាន។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នេះថា កិច្ចព្រមព្រៀងក្រុងប៉ារីស គឺកិច្ចព្រមព្រៀងមួយដែលជាការធានាអះអាងក្នុងការការពារអធិបតេយ្យជាតិ ឯករាជភាព បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតរបស់កម្ពុជា ហើយក៏ជាការធានារបស់អន្តរជាតិចំពោះសេចក្តីសុភមង្គលរបស់ប្រជាជាតិខ្មែរទាំងមូលផងដែរ។
បណ្ឌិត ឡៅ...
អ្នកឃ្លាំមើលជំរុញរដ្ឋសភាកោះហៅរដ្ឋមន្ត្រីសេដ្ឋកិច្ចទៅសួរនិងបំភ្លឺអំពីរឿងដំឡើងពន្ធ
អ្នកឃ្លាំមើល ទាមទាររដ្ឋសភាឲ្យកោះហៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅសួរដេញដោល ដើម្បីឲ្យបំភ្លឺរឿងដំឡើងពន្ធ ខណៈសេដ្ឋកិច្ចកម្ពុជាត្រូវគេមើលឃើញថាកំពុងធ្លាក់ចុះបន្តបន្ទាប់។
ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្បាលធំដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត កំពុងចាត់វិធានការរឹតបន្តឹងការប្រមូល និងដំឡើងពន្ធផ្សេងៗយ៉ាងប្រញាប់ប្រញាល់ ដោយមិនខ្វល់ពីផលប៉ះពាល់ដល់ពលរដ្ឋ និងវិស័យឯកជនមួយចំនួន ខណៈសេដ្ឋកិច្ចកម្ពុជាកំពុងធ្លាក់ចុះដោយពលរដ្ឋជួបវិបត្តិអត់ការងារធ្វើ និងជំពាក់បំណុលធនាគារ ជាដើម។
អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា តំណាងរាស្ត្រគួរតែកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅសួរចម្លើយ និងបំភ្លឺអំពីការដំឡើងពន្ធលើរាស្ត្រ។
ចំណែកលោក ប៉ា...
លោក ហ៊ុន សែន កំណត់យកថ្ងៃទី២៩ ខែកក្កដា ជាថ្ងៃបង្កើតរដ្ឋាភិបាលថ្មី
មេដឹកនាំក្រាញអំណាចតត្រកូលលោក ហ៊ុន សែន បានកំណត់យកថ្ងៃទី២៩ ខែកក្កដា ជាថ្ងៃបង្កើតរដ្ឋាភិបាលថ្មីរបស់បក្សប្រជាជនកម្ពុជា ហើយក៏ជាថ្ងៃដែលមន្ត្រីរដ្ឋាភិបាលទាំងអស់ត្រូវស្បថចូលកាន់តំណែងតែម្តង ប្រសិនបើគ្មានការបោះឆ្នោតឡើងវិញទេនោះ។
បុរសខ្លាំងរូបនេះបានលើកឡើងក្នុងពិធីសម្ពោធអគារសាលាយុត្តិធម៌របស់ក្រសួងយុត្តិធម៌ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះថា លោកបានកំណត់យកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ជាថ្ងៃដែលព្រះមហាក្សត្រសម្តេចព្រះនរោត្តម សីហមុនី យាងទៅបើកកិច្ចប្រជុំសភាលើកដំបូង បន្ទាប់ពីការបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា រួចរាល់ និងប្រសិនបើគ្មានការបោះឆ្នោតឡើងវិញទេនោះ។
លោក ហ៊ុន...
ក្រុមអ្នកសង្កេតការណ៍ជំរុញឱ្យមានការវាយតម្លៃពីការដឹកនាំរបស់រដ្ឋាភិបាលរយៈពេល៣០ឆ្នាំមកនេះ
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា អស់រយៈពេល ៣០ឆ្នាំហើយចាប់ពីរដ្ឋធម្មនុញ្ញត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៣ មក គួរតែធ្វើការវាយតម្លៃម្តងពីការដឹកនាំរបស់រដ្ឋាភិបាល ថាតើរដ្ឋាភិបាលដែលដឹកនាំកន្លងមកបានធ្វើប្រយោជន៍អ្វីខ្លះ និងបានច្រើនប៉ុនណាសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ សរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣ ឧសភា នេះថា ការវាយតម្លៃពីការដឹកនាំរបស់រដ្ឋាភិបាលដែលបានដឹកនាំអស់រយៈពេល ៣០ឆ្នាំមកនេះ គឺដើម្បីឱ្យដឹងថា តើរដ្ឋាភិបាលបានចំណាយធនធានជាតិ ដូចជាធនធានមនុស្ស ធនធានលុយកាក់ និងធនធានសម្ភារៈអស់ច្រើនប៉ុនណាសម្រាប់ការដឹកនាំរបស់ខ្លួន។
បណ្ឌិត ឡៅ...
អ្នកឃ្លាំមើលអំពាវនាវឱ្យរដ្ឋាភិបាលលើកកម្ពស់វប្បធម៌គោរពច្បាប់ដើម្បីលើកស្ទួយនីតិរដ្ឋ
ក្រុមអ្នកឃ្លាំមើលសង្គម អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាលើកកម្ពស់វប្បធម៌គោរពច្បាប់ ដើម្បីលើកស្ទួយចំណាត់ថ្នាក់នីតិរដ្ឋរបស់ខ្លួនឱ្យបានល្អជាងពេលបច្ចុប្បន្ន ខណៈកម្ពុជាបានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមាននីតិរដ្ឋឈ្នះគេតែមួយលេខប៉ុណ្ណោះ ក្នុងចំណោមប្រទេសដែលមាននីតិរដ្ឋនៅបាតតារាងឆ្នាំ២០២២។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ថា នៅពេលដែលចំណាត់ថ្នាក់នីតិរដ្ឋចុងក្រោយរបស់កម្ពុជាធ្លាក់ចុះទាបដល់បាតតារាងបែបនេះ រដ្ឋាភិបាលគួរតែនាំគ្នាបណ្តុះបណ្តាលឱ្យមានវប្បធម៌គោរពច្បាប់ ដើម្បីជួយលើកកម្ពស់ចំណាត់ថ្នាក់នីតិរដ្ឋរបស់ខ្លួនឱ្យបានល្អប្រសើរឡើងវិញ។
របាយការណ៍របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project (WJP)) ដែលចេញផ្សាយកាលពីចុងខែតុលា ឆ្នាំ២០២២ បង្ហាញថា ឆ្នាំ២០២២...
អ្នកឃ្លាំមើល៖ លោក ហ៊ុន សែន កំពុងរៀបឱ្យកម្ពុជាក្លាយជាការគ្រប់គ្រងអំណាចតាមបែបសន្តតិវង្ស
ក្រុមអ្នកឃ្លាំមើលសង្គមអះអាងថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កំពុងរៀបចំឱ្យកម្ពុជាក្លាយជាការគ្រប់គ្រងអំណាចតាមបែបសន្តតិវង្ស ដោយលោក ហ៊ុន សែន រំលោភសិទ្ធិអំណាចមន្ត្រីជាន់ខ្ពស់ផ្ទៃក្នុងបក្ស និងលុបបំបាត់អំណាចគ្រួសារមេដឹកនាំទាំងនោះតាមរយៈការលុបបំបាត់តួនាទីកូនៗរបស់ពួកគេនៅតាមស្ថាប័នសំខាន់ៗទាំងអស់។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃអង្គារ ថា...
អ្នកឃ្លាំមើល៖ រដ្ឋដែលនីតិរដ្ឋចុះខ្សោយ អ្នកមានអំណាចនឹងហែកហួរទ្រព្យសម្បត្តិជាតិចែកគ្នា
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា នៅពេលដែលប្រទេសមួយមាននីតិរដ្ឋចុះខ្សោយ អ្នកមានអំណាច និងបក្ខពួករបស់ពួកគេប្រាកដជានឹងហែកហួរទ្រព្យសម្បត្តិជាតិ ធ្វើមានធ្វើបានរៀងៗខ្លួន។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ សរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ទី៩ កុម្ភៈ ដែលទំនងសំដៅដល់អ្នកមានអំណាចនៅប្រទេសកម្ពុជា ថាការដណ្តើមធនធានដែលជាទ្រព្យសម្បត្តិរបស់ប្រទេសជាតិធ្វើជាអ្នកមានស្តុកស្តម្ភ បានកើតមានយូរណាស់ហើយ ក្នុងនោះពួកគេចែកគ្នាតាមបក្ខពួក ដូចជាអ្នកណាមានសែស្រឡាយជាមួយអ្នកមានអំណាចកាន់តែខ្ពស់ ក៏អាចដណ្តើមទ្រព្យសម្បត្តិជាតិបានកាន់តែច្រើន ចំណែកអ្នកដែលមិនសូវមានសែស្រឡាយក៏មិនអាចដណ្តើមបានច្រើនទៅតាមហ្នឹងដែរ។
បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា ចំណែកអ្នកខ្លះទៀតដែលមិនសូវមានសែស្រឡាយទោះជាដណ្តើមបានទ្រព្យសម្បត្តិជាតិមិនសូវច្រើន ក៏នៅតែរងនូវការដណ្តើមពីអ្នកដទៃដែលមានសែស្រឡាយជាមួយអ្នកមានអំណាចធំជាងខ្លួននៅថ្ងៃណាមួយដែរ...
ព្រះមហាក្សត្របន្តផ្តល់គោរមងារអ្នកឧកញ៉ា៥នាក់ទៀតស្របពេលឧកញ៉ាមានជាង១ពាន់នាក់
ព្រះមហាក្សត្រផ្តល់គោរមងារជាអ្នកឧកញ៉ាដល់ឧកញ៉ាចំនួន ៥នាក់ នៅដើមឆ្នាំ២០២៣ នេះ ស្របពេលដែលបុគ្គលមានគោរមងារជាឧកញ៉ានៅកម្ពុជាមានប្រមាណជាង ១ពាន់នាក់ បើគិតត្រឹមចុងឆ្នាំ២០២២ កន្លងទៅនេះ។
ព្រះករុណាព្រះបាទ នរោត្តម សីហមុនី សម្រេចផ្តល់គោរមងារជាអ្នកឧកញ៉ាជាបន្តបន្ទាប់នៅដើមខែមករា ឆ្នាំ២០២៣ នេះ ដូចជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា ឧកញ៉ា លី ឃុនថៃ អគ្គនាយកក្រុមហ៊ុន BS Land and Home និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា...
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល៖ ការរិះគន់នានាលើកម្ពុជាគឺដោយសារតែកម្ពុជាអនុវត្តច្បាប់ដោយបំពាន
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ថាការរិះគន់នានាលើកម្ពុជាជុំវិញការរឹតត្បិតសេរីភាពបញ្ចេញមតិ គឺដោយសារតែកម្ពុជាបានអនុវត្តច្បាប់ដោយបំពានជុំវិញការចាប់ខ្លួនសកម្មជនសង្គមនានា និងសកម្មជននយោបាយដោយប្រើក្រមព្រហ្មទណ្ឌដែលផ្ទុយពីខ្លឹមសាររបស់រដ្ឋធម្មនុញ្ញ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ ធ្នូ នេះថា ដើម្បីធានានូវយុត្តិធម៌ និងសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងសុវត្ថិភាពរបស់អ្នកសារព័ត៌មានឱ្យមានភាពល្អប្រសើរ រដ្ឋាភិបាលកម្ពុជាគួរតែបើកទូលាយដល់សកម្មជនសង្គម អ្នកនយោបាយ និងអ្នកសារព័ត៌មានក្នុងការបញ្ចេញមតិការពារផលប្រយោជន៍សាធារណៈ ដើម្បីរួមគ្នាកែលំអ និងកសាងសង្គមជាតិទាំងមូលដោយមិនប្រកាន់និន្នាការនយោបាយណាមួយដូចពេលកន្លងមក។
លោក ស៊ឹង សែនករុណា...