34 C
Phnom Penh

TAG

អាកាសធាតុ

ក្រសួង​បរិស្ថាន៖ កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​ដើម្បី​ការ​អភិវឌ្ឍ

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អះអាង​ថា កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​ការ​អភិវឌ្ឍ​ដោយ​ការ​លើក​កម្ពស់​ស្ថានភាព​របស់​បុគ្គល និង​ក្រុម​នានា​ឱ្យ​មាន​ការ​ចូលរួម និង​ទទួល​ផល​ពី​សកម្មភាព​នានា​របស់​សង្គម​ដោយ​មិន​រើសអើង។ ប៉ុន្តែ​មហាជន​នៅតែ​មាន​ចម្ងល់​ថា ហេតុ​អ្វី​កម្ពុជា​នៅតែ​មិនព្រម​ចូលរួម​ចុះហត្ថលេខា​ស្ដីពី​ការ​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ​លើ​សេចក្តី​ប្រកាស​ទីក្រុង Glasgow នៅ​ពេលនេះ? រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ អះអាង​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា នេះ​ថា ក្នុង​នាម​កម្ពុជា​ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចតួច តែ​កម្ពុជា​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​ការ​បម្រែបម្រួល​អាកាសធាតុ តាមរយៈ​ដាក់​ឱ្យ​ដំណើរការ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​មាន​ទំហំ​ជាង ៤០០​មេហ្គាវ៉ាត់​ដែល​តំណាង​ឱ្យ ១៥% នៃ​ប្រភព​ថាមពល​របស់​ខ្លួន។ លោក​អះអាង​ថា ក្រៅពី​ចាប់ផ្តើម​ដំណើរការ​ថាមពល​ព្រះអាទិត្យ កម្ពុជា​នឹង​មិន​បង្កើត​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី​បន្ថែម​ទៀត​នោះ​ទេ។...

កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​ឥណ្ឌា​និង​ខ្យល់​មូសុង​និរតី​ចាប់ពី​ថ្ងៃ​ទី​២៩ កញ្ញា ដល់​ថ្ងៃ​ទី​៥ តុលា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ប្រកាស​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​ឥណ្ឌា និង​ខ្យល់​មូសុង​និរតី​ខ្សោយ​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៥ តុលា ហើយ​ឥទ្ធិពល​នេះ​នឹង​បន្ត​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ ខែ​តុលា សាជាថ្មី​ដោយ​អូស​បន្លាយ​លើ​ប្រទេស​ថៃ ឡាវ និង​ប្រទេស​វៀតណាម។ ក្រសួង​បញ្ជាក់​ថា ស្ថិត​ក្នុង​ស្ថានភាព​ខាងលើ​នេះ នឹង​នាំ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ហើយ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ តុលា កម្រិត​ទឹកភ្លៀង​អាច​កើន​ពី​តិច​ទៅ​បង្គួរ។ ក្រសួង​បញ្ជាក់​ថា តាម​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំដងរែក និង​ខ្ពង់រាប​ឦសាន ក៏​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ។...

លោក ហ៊ុន សែន៖ បញ្ហា​ថាមពល អាកាសធាតុ​និង​បរិស្ថាន​ជា​គោល​នយោបាយ​សំខាន់​របស់​កម្ពុជា

លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​កំណត់​យក​បញ្ហា​ថាមពល អាកាសធាតុ និង​បរិស្ថាន​ជា​គោលនយោបាយ​សំខាន់​របស់​ខ្លួន ដើម្បី​ធានា​បាន​នូវ​ការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​លើ​ផែនដី។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​អភិវឌ្ឍន៍​ថាមពល​កាបូន​ទាប ថៃយាន ឆ្នាំ​២០២១ ដែល​រៀបចំ​ឡើង​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ការ​បង្កើត​នូវ​វេទិកា​នេះ គឺជា​ឱកាស​មួយ​ដែល​នឹង​អាច​ជួយ​ជំរុញ​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ថាមពល​កាបូន​ទាប​សំដៅ​ដល់​ការ​ដោះស្រាយ​បញ្ហា​ថាមពល អាកាសធាតុ និង​បរិស្ថាន ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ក្នុង​ការ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ពុល។ លោក ហ៊ុន សែន អះអាង​ថា...

ស្ថានទូត​កម្ពុជា​រំឭក​ពលរដ្ឋ​ខ្មែរ​នៅ​វៀតណាម​ឱ្យ​ប្រុងប្រយ័ត្ន​ការ​ប្រែប្រួល​អាកាសធាតុ

ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​វៀតណាម បាន​ក្រើន​រំឭក​ដល់​និស្សិត សិក្ខាកាម​យោធា នគរបាល និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​សិក្សា និង​ស្នាក់នៅ​ក្នុង​ប្រទេស​វៀតណាម ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​អំឡុង​ខែ​មិថុនា ដល់​ខែ​វិច្ឆិកា ខាងមុខ​នេះ​នៅ​ប្រទេស​វៀតណាម។ ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​វៀតណាម បាន​ជូនដំណឹង​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​រៀបរាប់​តាម​កាសែត Vietnam News ដែល​បាន​ដកស្រង់​ការ​លើកឡើង​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧតុនិយម និង​ជលសាស្ត្រ​នៃ​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន​វៀតណាម ថា​អំឡុង​ខែ​មិថុនា និង​កក្កដា កម្តៅ​ក្តៅ​ខ្លាំង​អាច​នឹង​គ្រប​ដណ្តប់​ភាព​ខាងជើង រីឯ​ភាគ​កណ្តាល​នឹង​មាន​កម្តៅ​ពី​ខែ​មិថុនា ដល់​ខែ​សីហា ហើយ​តំបន់​ខ្លះ​អាច​ក្តៅ​ដល់...

Latest news