34 C
Phnom Penh

TAG

អាមេរិក-ចិន

លោក បៃដិន ថា​គ្មាន​ហេតុផល​ដែល​អាមេរិក​ត្រូវ​សង​ជំងឺចិត្ត​ចិន​រឿង​បាញ់​បាឡុង​នោះ​ទេ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន អះអាង​ថា ការ​បាញ់​ទម្លាក់​បាឡុង​របស់​ចិន វា​គ្មាន​អ្វី​ដែល​អាមេរិក​ឈឺក្បាល​ដើម្បី​សង​ជំងឺចិត្ត​ទៅ​ចិន​នោះ​ទេ ហើយ​ក៏​គ្មាន​អ្វី​ត្រូវ​សុំទោស​ចិន​នោះ​ដែរ ហើយ​ការពិត ប្រទេស​ចិន​ត្រូវតែ​ដឹង​ថា​មាន​កំហុស ព្រោះតែ​បាឡុង​របស់​ប្រទេស​នោះ​រំលោភ​លើ​ដែនអាកាស​របស់​អាមេរិក។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន នៅ​ខាងមុខ​សេតវិមាន លោក បៃដិន បាន​ពន្យល់​ថា មិន​ថា​ឡើយ​បាឡុង​ចិន​នោះ​ទេ​ដែល​ត្រូវ​បាញ់​កម្ទេច បាឡុង​ប្រទេស​ណា​ក៏ដោយ ឬ​ឧបករណ៍​ណា​ក៏ដោយ ឲ្យ​តែ​ហោះ​ចូល​ដែនអាកាស​អាមេរិក គឺ​ត្រូវតែ​បាញ់​ទម្លាក់។ លោក បៃដិន ពន្យល់​ថា បាឡុង​របស់​ចិន​ដែល​ត្រូវ​បាន​បាញ់​កម្ទេច​នេះ ទោះបី​ចិន​អះអាង​ថា​ជា​បាឡុង​ស៊ីវិល...

អាមេរិក​ទាត់​ចោល​សំណើ​របស់​ចិន​សុំ​យក​កម្ទេចកម្ទី​បាឡុង​ដែល​អាមេរិក​បាញ់​ទម្លាក់

សហរដ្ឋ​អាមេរិក​ទាត់​ចោល​សំណើ​របស់​ចិន សុំ​ឱ្យ​អាមេរិក​ប្រគល់​វត្ថុ​កម្ទេចកម្ទី​បាឡុង​ដែល​ត្រូវ​កងទ័ព​អាកាស​អាមេរិក​បាញ់​ទម្លាក់​ដោយ​បាញ់​មីស៊ីល​ចេញពី​យន្តហោះ​ចម្បាំង F-២២ កាលពី​ថ្ងៃ​សៅរ៍​កន្លងមក​នេះ។ បាឡុង​នេះ​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ពេល​វា​កំពុង​ហោះ​សំកាំង​លើ​លំហ​អាកាស​នៃ​ឆកសមុទ្រ​ក្នុង​រដ្ឋ South Carolina។ ការ​បាញ់​ទម្លាក់​បាឡុង​របស់​ចិន ដោយសារតែ​បាឡុង​នោះ​បាន​ហោះ​ចូល​ដែន​អាកាស​អាមេរិក ហើយ​អាមេរិក​ចោទ​ថា​ជា​បាឡុង​ស៊ើបការណ៍។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ នេះ។ អ្នក​នាំពាក្យ​សម្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក John Kirby និយាយ​ថា បាឡុង​នេះ​វា​បាន​រំលោភ​ច្បាប់​អន្តរជាតិ និង​បាន​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​អាមេរិក។ លោក​បញ្ជាក់​ថា បើ​ដូចនេះ អាមេរិក​នឹង​មិន​ប្រគល់​វត្ថុ​កម្ទេចកម្ទី​របស់​បាឡុង​នេះ​ទៅ​ឱ្យ​ចិន នោះ​ទេ ទោះ​ជា​ចិន​សុំ​មក​ប្រមូល​កម្ទេចកម្ទី​របស់​បាឡុង...

អនុព័ន្ធយោធា​អាមេរិក​ថ្មី​បំពេញ​បេសកកម្ម​ការទូត​ក្រោយ​កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​អាមេរិក​ថ្មី​មក​បំពេញ​បេសកកម្ម​ការទូត​យោធា​នៅ​កម្ពុជា ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ​រវាង​កងទ័ព​ទាំង​ពីរ​ឲ្យ​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​ថែម​ទៀត​រវាង​អាមេរិក និង​កម្ពុជា បន្ទាប់ពី​កម្ពុជា​បាន​ចុះហត្ថលេខា​រួម​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ជើងគោក​ចិន កាល​ពី​ពេល​ថ្មីៗ​នេះ។ នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២២ ថា ការ​បំពេញ​បេសកកម្ម​ការទូត​យោធា​នៅ​កម្ពុជា​របស់​ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​អាមេរិក​ថ្មី​នេះ ធ្វើឡើង​ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ​រវាង​កងទ័ព​ទាំង​ពីរ​ឲ្យ​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​ថែមទៀត​រវាង​អាមេរិក និង​កម្ពុជា។ ប្រភព​ដដែល​អះអាង​ថា ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​អាមេរិក​ថ្មី លោក ថាំង លី ( THANG LY)...

ចិន​រង​ការ​ព្រមាន​ពី​អាមេរិក​ភ្លាមៗ បន្ទាប់ពី​រុស្ស៊ី​ស្នើសុំ​ជំនួយ​អាវុធ​ពី​ចិន

ប្រទេស​រុស្ស៊ី ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ពី​បស្ចិម​ប្រទេស ដោយសារតែ​លើក​ទ័ព​ធ្វើ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​ស្វែងរក​ជំនួយ​អាវុធ​ពី​ប្រទេស​ចិន។ ដោយ​ទទួល​ដំណឹង​នេះ​ភ្លាម សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ព្រមាន​ចិន កុំ​ឱ្យ​ធ្វើ​តាម​សំណើ​របស់​រុស្ស៊ី បើ​ពុំ​ដូច្នោះ​ទេ នោះ​ប្រឈមមុខ​នឹង​ផលវិបាក​ធ្ងន់ធ្ងរ។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក Jake Sullivan បាន​និយាយ​ថា ក្រុង​វ៉ាស៊ីនតោន​មាន​ជំនឿ​ថា ចិន​នឹង​មិន​ធ្វើតាម​សំណើ​របស់​រុស្ស៊ី​នោះ​ទេ ទោះ​ជា​រុស្ស៊ី​បញ្ចុះបញ្ចូល​យ៉ាងណា​ក៏ដោយ។ បើ​តាម​ទីប្រឹក្សា​រូប​នេះ​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​បាន​ដាក់​ការ​ឃ្លាំមើល​យ៉ាង​ខ្លាំង ដោយ​តាមដាន​សកម្មភាព​របស់​ចិន ថា​តើ​ធ្វើតាម​សំណើ​របស់​រុស្ស៊ី ឬ​យ៉ាង​ណា។ លោក Jake Sullivan...

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ជាន់​ដី​អាស៊ាន​មាន​របៀបវារៈ​បី គឺ​ឥទ្ធិពល​ចិន បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​វិបត្តិ​នៅ​ភូមា

លោក Antony Blinken រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ដំបូង​នៅ​អាស៊ី​អាគ្នេយ៍ ដោយ​ចាប់ផ្តើម​ពី​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ចន្ទ ទី​១៣ ធ្នូ នេះ មាន​របៀបវារៈ​សំខាន់​ចំនួន​៣ គឺ​ឥទ្ធិពល​ចិន បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​វិបត្តិ​នៅ​ប្រទេស​ភូមា។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ប្រទេស​ជប៉ុន Nikkei Asia ពី​ទីក្រុង​ហ្សាការតា ប្រមុខ​ការទូត​អាមេរិក​បាន​ទៅ​ដល់​ទីក្រុង​ហ្សាការតា រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​រសៀល​ថ្ងៃ​ចន្ទ។ គេ​រំពឹង​ថា លោក Antony Blinken នឹង​ថ្លែង​សារ​ស្ដីពី​នយោបាយ​អាមេរិក​ចំពោះ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក...

លោក ហ៊ុន សែន៖ បើ​ចង់​មាន​ឯករាជភាព​លើ​វិស័យ​ការពារ​ជាតិ សូម​កុំ​ប្រើ​អាវុធ​អាមេរិក

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចេញ​បញ្ជា​ឱ្យ​អង្គភាព​ប្រដាប់​អាវុធ​របស់​កម្ពុជា យក​អាវុធ និង​សម្ភារៈ​យោធា​ដែល​ជា​ផលិតផល​របស់​អាមេរិក យក​ទៅ​កម្ទេច​ចោល​ទាំងអស់។ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​អ្នក​ជំនាន់​ក្រោយ​ថា បើ​ចង់​មាន​ឯករាជភាព​លើ​វិស័យ​ការពារ​ជាតិ សូម​កុំ​ប្រើប្រាស់​អាវុធ​របស់​អាមេរិក​ឱ្យ​សោះ។ មេដឹកនាំ​ខ្មែរ​ដែល​ក្រាញ​អំណាច​ត​ត្រកូល​រូប​នេះ បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​សុក្រ ទី​១០ ធ្នូ នេះ​ថា អ្នក​ដែល​ធ្លាប់​ប្រើប្រាស់​អាវុធ​របស់​សហរដ្ឋ​អាមេរិក ច្រើន​តែ​បាន​ចាញ់​សង្គ្រាម ដូចជា​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ លន់...

ជំនួប​រវាង​លោក ចូ បៃដិន និង​លោក ស៊ី ជីនពីង ពុំ​បាន​រក​ឃើញ​ចំណុច​ត្រូវ​គ្នា មាន​តែ​ព្រមាន​គ្នា​ករណី​តៃវ៉ាន់

ជំនួប​កំពូល​នៃ​មេដឹកនាំ​មហាអំណាច​ធំ​ពីរ​ដែល​មាន​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​សម​ភាគី​អាមេរិក លោក ចូ បៃដិន ប្រើ​រយៈពេល​បួន​ម៉ោង​ធ្វើឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត កាលពី​ថ្ងៃ​ចន្ទ ទី​១៥ ខែ​វិច្ឆិកា ពុំ​មាន​កិច្ចព្រមព្រៀង​អ្វី​មួយ​បាន​ប្រកាស​ឡើង​ជា​ផ្លូវការ​នោះ​ទេ គឺ​មាន​តែ​ឃើញ​ការ​ចុះផ្សាយ​នៃ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ថា ជំនួប​កំពូល​នេះ​បាន​ត្រឹមតែ​គំរាម​គ្នា​ទៅវិញ​ទៅមក​អំពី​កោះ​តៃវ៉ាន់​តែ​ប៉ុណ្ណោះ។ សារព័ត៌មាន The Guardian បាន​ចុះផ្សាយ​ថា ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ប្រតិកម្ម​ទៅ​នឹង​លោក ចូ បៃដិន ប្រាប់​ឱ្យ​ចិន​បញ្ឈប់​ការ​ធ្វើ​សកម្មភាព​យោធា​គំរាមកំហែង​កោះ​តៃវ៉ាន់...

អាមេរិក​នៅ​តែ​ឈរ​លំដាប់​ទី​១​នៃ​អំណាច​យោធា​ពិភពលោក ខណៈ​ចិន​នៅតែ​ទី​៣ តែ​តៃវ៉ាន់​ហក់​ឡើង​ទី​២២

អំឡុង​មួយ​ទសវត្ស​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​មាន​ការ​រត់​ប្រណាំង​សព្វាវុធ​យ៉ាង​ខ្លាំង ហើយ​ជាពិសេស​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ ប្រទេស​ក្នុង​តំបន់​នេះ​ដែល​ត្រូវ​បាន​កត់សម្គាល់​ថា រត់​ប្រណាំង​សព្វាវុធ​យ៉ាង​ខ្លាំង​នោះ​មាន​ចិន ឥណ្ឌា តៃវ៉ាន់ កូរ៉េ​ខាងជើង ជប៉ុន ប៉ាគីស្ថាន និង​កូរ៉េ​ខាងត្បូង។ ប៉ុន្តែ​ប្រទេស​ដែល​កត់សម្គាល់​ពិសេស​ជាងគេ​ក្នុង​ការ​បង្កើន​កម្លាំង​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន​ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក គឺ​ប្រទេស​ចិន និង​ដែន​កោះ​តៃវ៉ាន់។ ដែនដី​ពីរ​នេះ​កំពុងតែ​បង្ហាញ​កម្លាំង​សព្វាវុធ​ដាក់​គ្នា​យ៉ាង​សម្បើម គឺ​នៅសល់​តែ​ពេលវេលា​នៃ​ការ​ផ្ទុះ​សង្គ្រាម​កើតឡើង​តែប៉ុណ្ណោះ។ យ៉ាងណា​មាន​តែ​ចិន​មួយ​គត់​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​ខិតខំ​ពង្រីក​កម្លាំង​យោធា​របស់​ខ្លួន​យ៉ាង​សម្បើម ដើម្បី​ធ្វើ​ឱ្យ​មាន​អនុត្តរភាព​គ្រប​ដណ្ដប់​លើ​បណ្ដា​ប្រទេស​ក្នុង​តំបន់។ ទាំង​ចិន និង​តៃវ៉ាន់ តែងតែ​ធ្វើ​សមយុទ្ធ​សំញែង​ដាក់​គ្នា ជាពិសេស​ចិន ធ្វើ​សមយុទ្ធ​ញឹកញាប់​ជាង​តៃវ៉ាន់ គឺ​ដើម្បី​គាបសង្កត់​ដែន​កោះ​មួយ​នេះ​ឱ្យ​មក​នៅ​ក្រោម​ដំបូល​របស់​ទីក្រុង​ប៉េកាំង។ ចំណែកឯ​កូរ៉េ​ខាងជើង​ឯណោះ​វិញ​តែងតែ​ធ្វើ​ការ​សាកល្បង​កាំជ្រួច​ផ្លោង​ជា​ញឹកញាប់​គំរាមកំហែង​ប្រទេស​កូរ៉េ​ខាងត្បូង និង​កងទ័ព​សហរដ្ឋ​អាមេរិក​ដែល​មាន​នៅ​លើ​ទឹក​ដី​កូរ៉េ​ខាងត្បូង។ ចុងក្រោយ​នេះ ចិន​បាន​បង្កើន​កញ្ចប់​ថវិកា​ការពារ​ជាតិ​របស់​ខ្លួន​ដែល​ហក់​ឡើង​រហូត​ដល់​ទៅ...

វិភាគ៖ តើ​យោធា​ចិន​ខ្លាំង​ដល់​កម្រិត​ណា​ដែល​ធ្វើ​ឲ្យ​មហាអំណាច​យោធា​អាមេរិក​បារម្ភ?

ចិន​មិន​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ច្រើន​ដូច​អាមេរិក និង​សម្ពន្ធមិត្ត​អាមេរិក​នោះ​ទេ។ នៅ​ក្នុង​សង្គ្រាម​ឧបទ្វីប​កូរ៉េ ឆ្នាំ​១៩៥០-១៩៥៣ កងទ័ព​ចិន ចូល​ពាក់ព័ន្ធ​ផង​ដែរ តែ​មិន​ចេញ​មុខ​ចំហ​នោះ​ទេ។ យ៉ាងណាក៏ដោយ កងទ័ព​ចិន​ស្លាប់​ច្រើន​ជាង​កងទ័ព​កូរ៉េ​ខាងជើង​ទៅទៀត។ ក្រៅពី​នេះ ចិន​ធ្លាប់​ធ្វើ​សង្គ្រាម​ធំៗ​ជាមួយ​នឹង​ឥណ្ឌា​ចំនួន​ពីរ​លើក គឺ​នៅ​ឆ្នាំ​១៩៦២ និង​ឆ្នាំ​១៩៦៧ គឺ​សង្គ្រាម​ព្រំដែន។ ចាប់ពី​ពេល​នោះ កងទ័ព​ចិន និង​ឥណ្ឌា​ប៉ះ​គ្នា​ជា​ញឹកញាប់ ប៉ុន្តែ​ពុំ​ដែល​មាន​សង្គ្រាម​ជា​ទ្រង់ទ្រាយ​ធំ​ជាមួយ​ឥណ្ឌា​ដូច​កាលពី​ទសវត្ស​ឆ្នាំ​១៩៦០ នោះ​ទេ។ ចំពោះ​ជាមួយ​ប្រទេស​រុស្ស៊ី វិញ ក៏​កងទ័ព​ចិន​ធ្លាប់​ប៉ះ​ជាមួយ​នឹង​កងទ័ព​រុស្ស៊ី​ផង​ដែរ ដែល​គេ​ហៅ​ថា​ជម្លោះ​ព្រំដែន គឺ​នៅ​ឆ្នាំ​១៩៦៩។ សង្គ្រាម​នៅ​ពេល​នោះ​មាន​រយៈពេល...

ចិន​កាន់តែ​ឈឺចាប់​នឹង​អាមេរិក ដែល​បាន​ប្រមូល​កម្លាំង​កាន់តែ​ធំ​ក្នុង​ការ​ប្រឆាំង​នឹង​ខ្លួន

នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សម្ពន្ធភាព​ប្រឆាំង​ចិន ចាប់ផ្ដើម​កកើត​មួយ​ទៀត​បន្ទាប់ពី​សម្ពន្ធភាព​ដ៏​រឹងមាំ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ក្នុង​អន្តរកាល​នៃ​រដ្ឋការ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ គឺ​សម្ពន្ធភាព​សន្ទនា​ចតុភាគី​ហៅថា Quad ដែល​មាន​អាមេរិក ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី។ សម្ពន្ធភាព​ដែល​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​១៥ កញ្ញា មាន​ឈ្មោះ​ថា AUKUS ជា​សម្ពន្ធភាព​ត្រីភាគី​ដែល​មាន​អាមេរិក អង់គ្លេស និង​អូស្ត្រាលី។ សម្ពន្ធភាព​នេះ គឺ​មិន​ខុស​នឹង​សម្ពន្ធភាព​ចតុភាគី​នោះ​ទេ។ គោលដៅ​រួមគ្នា​តែ​មួយ គឺ​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​វិស័យ​បច្ចេកទេស​យោធា និង​អន្តរាគមន៍​យោធា។ សម្ពន្ធភាព​ថ្មី​នៃ​ប្រទេស​បី​នេះ គឺ​មាន​កិច្ចសន្យា​ផ្តល់​បច្ចេកវិទ្យា​ផលិត​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ទៅដល់​ប្រទេស​អូស្ត្រាលី តែ​សម្ពន្ធភាព​នេះ​បាន​ធ្វើ​ឱ្យ​ក្រុង​ប៉េកាំង...

Latest news