38 C
Phnom Penh

TAG

អាមេរិក-វៀតណាម

លោក បៃដិន សន្យា​ធ្វើ​ឱ្យ​វៀតណាម​មាន​ស្ថិរភាព​ដោយ​ព្រមាន​ប្រឆាំង​ការ​គំរាមកំហែង​ពី​ចិន ករណី​សមុទ្រ​ចិន​ខាងត្បូង

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ដែល​បាន​ទៅ​ដល់​ប្រទេស​វៀតណាម កាលពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កញ្ញា ក្រោយពី​លោក​ចូលរួម​ជំនួប​កំពូល​នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 នៅ​ក្នុង​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា។ លោក ចូ បៃដិន គឺជា​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ទី​៤ ដែល​ទៅ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​លើ​ទឹកដី​ប្រទេស​សង្គម​និយម​មួយ​នៅ​អាស៊ី​អាគ្នេយ៍ ខណៈ​មន្ត្រី​កំពូលៗ​របស់​អាមេរិក​ជាច្រើន​នាក់​ទៀត​តែងតែ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​នេះ​ផង​ដែរ​ក្នុង​រយៈពេល ៣​ទសវត្ស​មក​នេះ ក្រោយពី​ក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ហាណូយ បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក បៃដិន ទៅ​កាន់​ប្រទេស​វៀតណាម គេ​សង្កេត​ឃើញ​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​វៀតណាម...

IDEA TALK៖ តើ​វត្តមាន​របស់​អនុប្រធានាធិបតី​អាមេរិក​ទៅកាន់​សិង្ហបុរី និង​វៀតណាម ជះ​ឥទ្ធិពល​បែប​ណា​ដល់​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​វត្តមាន​របស់​អនុប្រធានាធិបតី​អាមេរិក​ទៅកាន់​សិង្ហបុរី និង​វៀតណាម ជះ​ឥទ្ធិពល​បែប​ណា​ដល់​កម្ពុជា?»។

សហរដ្ឋ​អាមេរិក​មិន​អាច​ខ្វះ​វៀតណាម ហើយ​វៀតណាម​មិន​អាច​ខ្វះ​អាមេរិក

អតីត​ជា​សត្រូវ​នឹង​គ្នា ហើយ​ពេលនេះ​កំពុង​ក្លាយ​ជា​មិត្ត​ស្លាប់​រស់​នឹង​គ្នា​ទៅវិញ។ អាមេរិក​មិន​អាច​ខ្វះ​វៀតណាម ហើយ​វៀតណាម​ក៏​មិន​អាច​ខ្វះ​អាមេរិក គឺ​ទាំង​សេដ្ឋកិច្ច និង​សន្តិសុខ​តំបន់។ ចាប់តាំង​ពី​ស្ថាបនា​ឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​១៩៩៥ មក​នេះ សេដ្ឋកិច្ច និង​ទំនាក់ទំនង​សហប្រតិបត្តិការ​ទ្វេភាគី​ហក់​ឡើង​ជា​ខ្លាំង។ ទំនាក់ទំនង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​នេះ​បាន​ហក់​ឡើង​ដល់​ទៅ ៩០​ពាន់ ៨០០​លាន​ដុល្លារ​អាមេរិក គឺ​ហក់​ឡើង ១៩,៨​ភាគរយ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​មក​នេះ ទោះ​ជា​ប្រទេស​ទាំង​ពីរ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​ក៏ដោយ។ នេះ​បើ​តាម​ទិន្នន័យ​នៃ​ក្រសួង​ពាណិជ្ជកម្ម​វៀតណាម។ លើស​ពី​នេះ​ទៀត គឺ​ដើម្បី​អបអរ​សាទរ​ដំណើរ​ទស្សនកិច្ច​របស់​អនុប្រធានាធិបតី​អាមេរិក អ្នកស្រី Kamala Harris វៀតណាម​បាន​សម្រេច​បើក​ជើង​ហោះហើរ​ដោយ​ផ្ទាល់​ពី​ទីក្រុង​ហូជីមិញ ដែល​ខ្មែរ​ហៅថា​ទីក្រុង​ព្រៃនគរ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម VNA...

បទវិភាគ៖ ទស្សនកិច្ច​របស់​អនុប្រធានាធិបតី​អាមេរិក​បញ្ជូន​សារ​ប្រាប់​មេដឹកនាំ​អាស៊ាន​ថា​អាមេរិក​យកចិត្ត​ទុកដាក់​ខ្លាំង​បញ្ហា​អាស៊ាន

អនុប្រធានាធិបតី​អាមេរិក អ្នកស្រី Kamala Harris ដែល​បាន​ជ្រើសរើស​ប្រទេស​ពីរ​ក្នុង​តំបន់​អាស៊ាន​មក​ធ្វើ​ទស្សនកិច្ច គឺ​មើលទៅ​ជា​សម្ពន្ធមិត្ត​លេចធ្លោ​ជាងគេ​ក្នុង​ចំណោម​សមាជិក​អាស៊ាន ១០​ប្រទេស។ ប្រទេស​ពីរ​នេះ គឺ​សិង្ហបុរី និង​វៀតណាម។ ប្រទេស​ទាំង​ពីរ​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​សម្ពន្ធភាព​ស្លាប់​រស់​របស់​សហរដ្ឋ​អាមេរិក​ទៅ​ថ្ងៃ​អនាគត​ដែល​ខ្វះ​ពុំបាន​ក្នុង​ការ​ជួយ​ពង្រឹង​សន្តិសុខ​អាមេរិក​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ នេះ​ជា​ទស្សនកិច្ច​ដំបូង​របស់​អនុប្រធានាធិបតី​អាមេរិក​រូប​នេះ ដែល​មក​ដល់​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃ​អាទិត្យ ទី​២២ ខែ​សីហា។ ទស្សនកិច្ច​របស់​អ្នកស្រី Kamala Harris កំពុងតែ​សម្លឹង និង​តាមដាន​ដោយ​សមាជិក​អាស៊ាន​ទាំងអស់ ជាពិសេស​បន្ទាប់ពី​ការ​ដួល​រលំ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ដែល​អាមេរិក​គាំទ្រ។ ប្រទេស​ក្នុង​សមាគម​នេះ​អាច​នឹង​ចង់​ដឹង​ថា តើ​ថ្នាក់​ដឹកនាំ​អាមេរិក​ជាន់ខ្ពស់​រូប​នេះ​មក​ជាន់​ទឹកដី​អាស៊ី អាច​ធានា និង​ប្ដេជ្ញា​អ្វី​ខ្លះ​ដល់​សហគមន៍​មួយ​នេះ​ទៅ​ថ្ងៃ​ខាងមុខ​ដែល​វា​មិន​ដូច​នឹង​អាហ្វហ្គានីស្ថាន។ សិង្ហបុរី...

ប្រមុខ​ការពារ​ជាតិ​អាមេរិក​ទៅដល់​វៀតណាម​បើក​កិច្ចពិភាក្សា​ស៊ីជម្រៅ​អំពី​សន្តិសុខ​តំបន់

បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Lloyd Austin បាន​ទៅ​ដល់​ទីក្រុង​ហាណូយ ដោយ​បាន​បើក​កិច្ចពិភាក្សា​ភ្លាមៗ​ជាមួយ​ថ្នាក់​ដឹកនាំ​វៀតណាម ហើយ​របៀបវារៈ​សំខាន់​ជាងគេ គឺ​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់ ជាពិសេស​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។ សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម VNA បាន​ចុះផ្សាយ​ថា នៅ​ថ្ងៃ​ទី​២៩ កក្កដា ថា លោក Lloyd Austin បាន​ជួប​ជំហាន​ដំបូង​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម ឧត្តមសេនីយ៍ Phan Văn Giang។ ជំនួប​នេះ...

វៀតណាម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​អាមេរិក​នៅ​ក្រុង​ហូជីមិញ ហើយ​មេដឹកនាំ​ប្រទេស​នេះ​អរគុណ​អាមេរិក

វ៉ាក់សាំង​របស់​អាមេរិក​ចំនួន ២​លាន​ដូស​ដែល​បាន​ទៅដល់​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​ទី​១០ កក្កដា ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ទៅលើ​ប្រជាជន​វៀតណាម នៅ​តាម​បណ្ដា​ទីប្រជុំជន​ធំៗ ជាពិសេស​នៅ​ទីក្រុង​ហូជីមិញ ដែល​កំពុង​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ​ធ្ងន់ធ្ងរ។ នាយករដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh និយាយ​ថា គ្រប់​ទីប្រជុំជន​គឺជា​អាទិភាព​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង ហើយ​យុទ្ធនាការ​ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១០ កក្កដា នេះ គឺ​ត្រូវតែ​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព។ ពលរដ្ឋ​ចាប់ពី​អាយុ ១៨​ឆ្នាំ​ទៅ គឺជា​អាទិភាព​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង តែ​លោក​បញ្ជាក់​ថា ទីក្រុង​ហូជីមិញ គឺជា​ភូមិសាស្ត្រ​អាទិភាព​ជាងគេ...

Latest news