38 C
Phnom Penh

TAG

អំពើហិង្សា

សង្គម​ស៊ីវិល​រិះគន់​ការ​តែងតាំង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ជា​មន្ត្រី​ជាន់ខ្ពស់​ថា​ជា​គំរូ​មិន​ល្អ​នៅ​ក្នុង​សង្គម

សហជីព និង​សង្គម​ស៊ីវិល​ខ្លះ​បាន​រិះគន់​រដ្ឋាភិបាល​ថា ការ​តែងតាំង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ដែល​បាន​បាញ់​កម្មការិនី​រោងចក្រ កៅវ៉េ ចំនួន ៣​នាក់​ឲ្យ​រង​របួស​ធ្ងន់ ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ គឺជា​គំរូ​មិន​ល្អ​នៅ​ក្នុង​សង្គម ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​អយុត្តិធម៌​សង្គម​បន្ត​កើត​មាន​កាន់តែ​ធ្ងន់ធ្ងរ។ អនុក្រឹត្យ​ចុះ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤ ដែល​ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន បាន​ឲ្យ​ដឹង​ថា អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​ធ្លាប់​បង្ក​អំពើ​ហិង្សា​លើ​កម្មករ​ក្នុង​ការ​តវ៉ា​កាលពី ១២​ឆ្នាំ​មុន ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយករង​រដ្ឋបាល​នៅ​ក្រសួង​មហាផ្ទៃ។ ទាក់ទង​ទៅ​នឹង​ការ​តែងតាំង​នេះ​ដែរ...

សហជីព​ការងារ​ស្នើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​រក​ជនល្មើស​វាយដំ​តំណាង​សហជីព​មក​ផ្ដន្ទាទោស

អង្គការ​សង្គម​ស៊ីវិល​ដែល​ទទួល​បន្ទុក​សិទ្ធិ​ការងារ ជំរុញ​ឱ្យ​នគរបាល​យុត្តិធម៌​ចាត់​វិធានការ​លើ​ជន​បង្ក​រឿង ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​មន្ត្រី​សហព័ន្ធ​សហជីព​កម្ពុជា និង​បាន​បំផ្លាញ​ឯកសារ​ដែល​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​សហព័ន្ធ​សហជីព​កម្ពុជា​ក្នុង​ក្រុមហ៊ុន ស៊ីក្លូ ខេមបូឌា ឯ.ក ផ្អែក​តាម​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ដាក់​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី។ អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កុម្ភៈ នេះ​ថា ទង្វើ​របស់​ជន​បង្ក​ដែល​បាន​វាយដំ និង​ជេរប្រមាថ​ទៅ​លើ​មន្ត្រី​សហព័ន្ធ​សហជីព​នេះ គឺជា​អំពើ​ហិង្សា​ដែល​បង្ក​ទ្បើង​ដោយ​ចេតនា...

លោក អ៊ុំ សំអាន ថា​ច្បាប់​កម្ពុជា​អនុវត្ត​ចំពោះ​តែ​ពលរដ្ឋ​ក្រីក្រ​ប៉ុណ្ណោះ ព្រោះ​ច្បាប់​នៅ​ក្រោម​បាតជើង​អ្នក​មាន​លុយ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ចោទ​ថា​ច្បាប់​របស់​ប្រទេស​កម្ពុជា​ដែល​កំពុង​ក្តោប​ក្តាប់​ដោយ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ​នេះ អនុវត្ត​ចំពោះ​បាន​តែ​ប្រជាពលរដ្ឋ​ក្រីក្រ​តូចតាច​ប៉ុណ្ណោះ ព្រោះ​ច្បាប់​នេះ​កំពុង​រស់នៅ​ក្រោម​បាតជើង​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច។ មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ មករា នេះ​ថា មន្ត្រី​អាជ្ញាធរ​អប្សរា ២​រូប​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ក្មេងប្រុស​ដែល​លក់​សត្វ​អណ្ដើក​នៅ​មុខ​ប្រាសាទ​អង្គរវត្ត ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ហើយ។ លោក​បន្ថែម​ថា អាជ្ញាធរ​ខ្មែរ អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច តែងតែ​យក​ច្បាប់​របស់​ប្រទេស​មក​ទ្រាប់​អង្គុយ​ជានិច្ច ទោះបីជា​ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស ឬ​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​កម្រិត​ណា​ក៏ដោយ ក៏​គ្មាន​ទោស​ដែរ...

ក្រុម​តស៊ូ​មតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថៃ​និង​កម្ពុជា​ស្វែងរក​ជន​ដៃ​ដល់​ដែល​បង្ក​របួស​ដល់​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) លោក ហុង លីម ប្រកាស​ថ្កោលទោស​អំពើ​ហិង្សា​លើ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន និង​សហការី។ លោក ស្រ៊ុន ស្រ៊ន និង​សហការី ត្រូវ​បាន​ជនល្មើស​វាយ​បែក​ក្បាល​កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៣ អំឡុង​ពួកគាត់​កំពុង​ផ្សាយ​ផ្ទាល់​ពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្នុង​បរិវេណ​វត្ត​មួយ​នៅ​ប្រទេស​ថៃ។ លោក ហុង លីម ចាត់ទុក​ទង្វើ​នេះ​ថា​ជា​អំពើ​យង់ឃ្នង ដែល​សំដៅ​រំខាន​ដល់​កម្មវិធី​ចែករំលែក​ចំណេះដឹង និង​សម្ដែង​មតិ​របស់​សកម្មជន​សិទ្ធិមនុស្ស​រូប​នេះ។ ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា អំពាវនាវ​ដល់​រដ្ឋាភិបាល​ថៃ...

ជនរងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​នៅ​ផ្លូវ​វេងស្រេង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ

សកម្មជន​សិទ្ធិមនុស្ស​រងគ្រោះ​ពី​ការ​បង្ក្រាប​ដោយ​ហិង្សា និង​ព្រៃផ្សៃ​ពី​សំណាក់​កង​ទាហាន​ឆត្រ​យោង​៩១១ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថ្មី​លាង​ជម្រះ​ភាព​អយុត្តិធម៌​សង្គម និង​ផ្តល់​យុត្តិធម៌​ដល់​ពួកគេ​ដែល​ជា​ជនរងគ្រោះ​អស់​រយៈពេល ១០​ឆ្នាំ​កន្លង​មក។ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣ មករា ថា «១០​ឆ្នាំ​ហើយ​ស្លាកស្នាម​ដិតដាម​ក្រឡៅ​នៅ​ជាប់​ជានិច្ច ព្យាយាម​រក​យុត្តិធម៌ តែ​ហាក់​នៅ​សែន​ឆ្ងាយ ឆ្ងាយ​ដូច​ជើងមេឃ ឬ​ដូច​កំពុងតែ​រាវ​ម្ជុល​នៅ​ក្នុង​បាត​សមុទ្រ​ដែល​រលក​កំពុងតែ​បោក​បក់​ដូច្នោះ​ដែរ»។ លោក​បាន​សរសេរ​រៀបរាប់​ថា «សព្វថ្ងៃ​លោក​បាន​រស់នៅ​ក្រៅ​ឃុំ​មែន តែ​គុក​កម្ម​ប្រចាំ​កាយ​វា​ហាក់ដូចជា​ស្រមោល​អន្ទោល​តាម​ប្រាណ​ដូច្នោះ​ដែរ។ អ្នក​ផ្សេង​គេ​អាច​បំភ្លេច​រឿង​នេះ​បាន តែ​សម្រាប់​ពួក​លោក​ជា​អ្នក​រងគ្រោះ នៅតែ​មិន​អាច​បំភ្លេច​បាន​ទេ ព្រោះ​ស្លាកស្នាម​ដិតដាម​នៅ​លើ​រាងកាយ និង​ផ្លូវចិត្ត មិន​អាច​រលុប​បាន​ទេ...

ក្រុម​សង្កេតការណ៍​ថា​ការ​វាយប្រហារ​លោក ស្រ៊ុន ស្រ៊ន ជា​រូបភាព​គំរាមកំហែង​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា សកម្មភាព​លប​វាយប្រហារ​លើ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន គឺជា​រូបភាព​នៃ​ការ​គំរាមកំហែង​ដល់​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ ប្រសិនបើ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ មិន​មាន​វិធានការ​ស៊ើបអង្កេត​វែក​មុខ​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​ទេ​នោះ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ មករា នេះ​ថា ដើម្បី​រក​យុត្តិធម៌ លោក ស្រ៊ុន ស្រ៊ន ត្រូវតែ​ប្តឹង​ទៅ​ស្ថានទូត​ខ្មែរ និង​អង្គកុងស៊ុល​ខ្មែរ​ក្នុង​ប្រទេស​ថៃ...

រដ្ឋបាល​ខេត្ត​កំពង់ចាម​ចេញ​បំភ្លឺ​ករណី​លោក អឹម ហាច រង​នូវ​ការ​វាយ​ដំ​ក្រោយ​ផ្សាយ​សកម្មភាព​ដឹក​ឈើ​ខុស​ច្បាប់

រដ្ឋបាល​ខេត្ត​កំពង់ចាម បំភ្លឺ​ថា ករណី​លោក អឹម ហាច ដែល​រង​នូវ​ការ​ធ្វើ​ទារុណកម្ម​ដោយ​ការ​វាយ​ដំ និង​ការ​ចាប់​ចង គឺ​មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​សមត្ថកិច្ច​ឡើយ ព្រោះ​ទាំងអស់​នោះ​គឺជា​ទង្វើ​របស់​អ្នក​ស្រុក​ដែល​ជា​ម្ចាស់​ផ្ទះ​ប៉ុណ្ណោះ ខណៈ​សកម្មភាព​ដឹក​ឈើ​ដែល​លោក អឹម ហាច បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២ ខែ​ធ្នូ កន្លង​ទៅ ក៏​មិន​មែន​ជា​ឈើ​ខុស​ច្បាប់​ដែរ។ រដ្ឋបាល​ខេត្ត​កំពង់ចាម ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ប្រជាពលរដ្ឋ ៤​នាក់​ដែល​បាន​ចាប់​ចង​លោក អឹម ហាច...

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ទទូច​ឱ្យ​រដ្ឋាភិបាល​ថ្មី​លុប​បំបាត់​អំពើ​ហិង្សា​គ្រប់​ទម្រង់​លើ​ស្ត្រី​និង​ក្មេង​ស្រី​ជា​អាទិភាព

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ពហុ​វិស័យ​ជាច្រើន​ស្ថាប័ន ទទូច​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ជំរុញ​ក្រសួង​ចំនួន ៩ រួម​ជាមួយ​វិស័យ​ឯកជន ចាត់​វិធានការ​ឆ្លើយតប​ជា​អាទិភាព​ចំពោះ​តម្រូវការ​ចាំបាច់ និង​បន្ទាន់​របស់​ស្ត្រី ឆ្ពោះ​ទៅ​រក​ការ​លុប​បំបាត់​អំពើ​ហិង្សា​គ្រប់​ទម្រង់​លើ​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។ អង្គការ​សមាគម និង​សហជីព​នានា​ចំនួន ២០​ស្ថាប័ន ដូចជា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក អង្គការ​សង់ត្រាល់ និង​អង្គការ​លីកាដូ ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ក្នុង​យុទ្ធនាការ ១៦​ថ្ងៃ ក្រោម​ប្រធានបទ «គ្មាន​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​សេដ្ឋកិច្ច...

អង្គការ​សង្គម​ស៊ីវិល​នឹង​ជួបជុំ ៥០០​នាក់​ធ្វើ​យុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី

នៅ​សល់​តែ ៦​ថ្ងៃ​ទៀត មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ នឹង​ប្រារព្ធ​ទិវា​នៃ​យុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា​យេនឌ័រ ឬ​ភេទ​មនុស្ស ក្រោម​ប្រធានបទ គ្មាន​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​មាន​ការ​ជួបជុំ​គ្នា​ប្រមាណ ៥០០​នាក់។ អង្គការ​សង់ត្រាល់ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ វិច្ឆិកា ថា អង្គការ​សមាគម​ចំនួន ២១​ស្ថាប័ន​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​ការងារ សិទ្ធិ​ស្ត្រី និង​សមភាព​ភេទ​មនុស្ស ឬ​យេនឌ័រ​នៅ​ប្រទេស​កម្ពុជា កំពុង​ធ្វើ​យុទ្ធនាការ...

លោក នី ណាក់ ថា​រដ្ឋាភិបាល​នៅតែ​ទុក​ឲ្យ​ជន​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​រស់នៅ​ក្រៅ​ច្បាប់

សកម្មជន​សង្គម លោក នី ណាក់ លើកឡើង​ថា រដ្ឋាភិបាល​នៅតែ​ទុក​ឲ្យ​ជន​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​រស់នៅ​ក្រៅ​ច្បាប់ ដោយសារតែ​រយៈពេល​មួយ​ខែ​ហើយ​នៅ​មិន​ទាន់​រក​ឃើញ​ជន​ដែល​ប្រើ​អំពើ​ហិង្សា​លើ​រូបលោក​យក​មក​ផ្ដន្ទាទោស។ កាលពី​ថ្ងៃទី​១២ កញ្ញា ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ស្លៀកពាក់​ខ្មៅ មាន​ពាក់​មួក​ឃ្លុប​បិទ​មុខ​ជិត ដៃ​កាន់​ដំបង​ដែក​សម្រុក​វាយ​សន្ធាប់​លើ​ក្បាល​លោក នី ណាក់ ឱ្យ​បែក​ក្បាល​ជាច្រើន​កន្លែង ឈាម​ស្រោច​ខ្លួន និង​សន្លប់​នៅ​នឹង​កន្លែង។ លោក នី ណាក់ បាន​រង​របួស​ធ្ងន់​ជាច្រើន​កន្លែង​នៅ​ត្រង់​ក្បាល​ដែល​មាន​ស្នាម​របួស​ដាច់​រហូត​ចំនួន ៥​កន្លែង និង​របួស​ដាច់​នៅ​ត្រង់​ចិញ្ចើម រួម​ទាំង​នៅ​លើ​ដៃ និង​ជើង ដែល​ត្រូវ​ដេរ​អស់​ជាង...

Latest news