29 C
Phnom Penh

TAG

អ៊ុងសាន ស៊ូជី

អូស្ត្រាលី បន្ថែម​ទណ្ឌកម្ម​លើ​ស្ថាប័ន​ចំនួន​៥ ដែល​មាន​ជំនួញ​ជាមួយ​របប​សឹក​ភូមា

រដ្ឋាភិបាល​អូស្ត្រាលី សម្រេច​បន្ថែម​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​ស្ថាប័ន​ចំនួន​៥ ថែម​ទៀត​ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​របប​សឹក​ភូមា ក្រោយពី​របប​យោធា​នេះ​បាន​ប្រកាស​ដាក់​លក់​ភូមិគ្រឹះ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ក្នុង​តម្លៃ ៩០​លាន​ដុល្លារ។ ការ​ដាក់​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​អូស្ត្រាលី ទៅ​លើ​របប​សឹក​ភូមា ជា​ការ​ដាក់​កម្រិត​ទៅ​កាន់​របប​សឹក​នេះ​ដោយ​របប​នេះ​មាន​ទំនាក់ទំនង​ហិរញ្ញវត្ថុ​ជាមួយ​ក្រុមហ៊ុន​ទាំងនោះ​ដែល​ប្រព្រឹត្ត​ឃោរឃៅ​ទៅ​លើ​ប្រជាជន​ខ្លួនឯង។ ធនាគារ​ចំនួន​ពីរ​ដែល​នៅតែ​បន្ត​សកម្មភាព​នឹង​របប​នេះ គឺ​ធនាគារ​ពាណិជ្ជកម្ម​បរទេស​ភូមា និង​ធនាគារ​ពាណិជ្ជ​វិនិយោគ​ភូមា ដែល​អាច​នឹង​ត្រូវ​បាន​ក្លាយ​ទៅ​ជា​គោលដៅ​នៃ​ការ​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ។ មិន​តែប៉ុណ្ណោះ ក្រុមហ៊ុន​បី​ទៀត​ដែល​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ដល់​ប្រតិបត្តិការ​របស់​ពួក​យោធា​ដែល​មាន​ឈ្មោះ​ថា ក្រុមហ៊ុន​អាស៊ីសាន់ ក្រុម​ជំនួញ អាស៊ីសាន់ ក្រុម​ភស្តុភារ​ប្រេងឥន្ធនៈ Cargo Link ក៏​នឹង​រង​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ផង​ដែរ។ ទណ្ឌកម្ម​ទាំងនោះ​គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​រឹតត្បិត​ប្រជាជន​ភូមា ការ​រីក​សាយ​នៃ​អំពើ​ហិង្សា និង​ការ​បន្ត​បង្ក​អសន្តិសុខ នយោបាយ...

របប​សឹក​ភូមា​ប្រកាស​ដាក់​លក់​ភូមិគ្រឹះ​របស់​មេ​បក្ស​ប្រឆាំង ខណៈ​ជិត​ដល់​ខួប​៣​ឆ្នាំ​នៃ​រដ្ឋប្រហារ

យោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​២៦ មករា នេះ បាន​ឱ្យ​ដឹង​ថា តុលាការ​នៃ​របប​សឹក​ភូមា បាន​ចេញ​បង្គាប់​ទៅ​រដ្ឋាភិបាល​ឱ្យ​ប្រកាស​ដាក់​លក់​ភូមិគ្រឹះ​របស់​មេ​បក្ស​ប្រឆាំង គឺ​អ្នកស្រី អ៊ុងសាន ស៊ូជី ក្នុង​តម្លៃ ៩០​លាន​ដុល្លារ ឬ​ស្មើ ៣១៥​ពាន់​លាន​ក្យាត​នៃ​ប្រាក់​ប្រទេស​ភូមា។ តាម​ដីកា​បង្គាប់​របស់​តុលាការ​កំពូល ភូមិគ្រឹះ​របស់​អ្នកស្រី ស៊ូជី ដែល​ស្ថិត​នៅ​ក្រុង​យ៉ាំងហ្គន នឹង​ចាប់​ដាក់​លក់​ចាប់ពី​ថ្ងៃទី​២០ មីនា។ វីឡា​របស់​អ្នកស្រី ស៊ូជី គឺជា​មរតក​របស់​ឪពុក គឺ​លោក អ៊ុងសាន។...

គណបក្ស​ប្រជាធិបតេយ្យ​នៅ​ភូមា​អំពាវនាវ​ទៅ​សហគមន៍​អន្តរជាតិ​ជួយ​រំដោះ​អ្នកស្រី ស៊ូជី ជាបន្ទាន់

គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) នៃ​ប្រទេស​ភូមា ដែល​ពួក​យោធា​ផ្ដួល​រំលំ​ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ចុងក្រោយ​មួយ​ទៀត ដោយ​អំពាវនាវ​ទៅ​កាន់​សហគមន៍​អន្តរជាតិ ជួយ​រំដោះ​អ្នកស្រី អ៊ុងសាន ស៊ូជី ពី​របប​សឹក ព្រោះ​អ្នកស្រី​អាច​នឹង​គ្រោះថ្នាក់​ដល់​ជីវិត។ អ្នកស្រី អ៊ុងសាន ស៊ូជី ជា​ប្រធាន​របស់​គណបក្ស​ដែល​ពួក​យោធា​ភូមា ផ្ដួល​អំណាច ខណៈ​នេះ​អ្នកស្រី​កំពុង​ត្រូវ​ឃុំ​ខ្លួន​ក្នុង​លំនៅឋាន​ដែល​ពួក​យោធា​រៀបចំ​ឡើង ក្រោយពី​ឃុំ​ខ្លួន​អ្នកស្រី​ស្ថិត​ក្នុង​ពន្ធនាគារ​ជាង ២​ឆ្នាំ។ អតីត​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ភូមា​រូប​នេះ​ត្រូវ​បាន​តុលាការ​សឹក​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​សរុប ៣៣​ឆ្នាំ។ តាមរយៈ​សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​ជាបន្ទាន់​នៅ​ថ្ងៃទី​១៤ កញ្ញា នេះ បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​បាន​សម្ដែង​ក្តី​បារម្ភ​អំពី​បញ្ហា​សុខភាព​របស់​អ្នកស្រី...

របប​សឹក​ភូមា​កំពុង​លេង​ល្បែង​នយោបាយ​គ្មាន​សច្ចភាព​នៅ​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ

របប​សឹក​ភូមា ដែល​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ កំពុងតែ​លេង​ល្បែង​នយោបាយ​ថ្មី​មួយ​ទៀត​នៅ​ចំពោះ​មុខ​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ជាពិសេស​សមាគម​អាស៊ាន ដោយ​ការ​បន្ធូរបន្ថយ​ទោស​អ្នក​នយោបាយ​ល្បីៗ​នៅ​ក្នុង​ប្រទេស​នេះ ដែល​ពួកគេ​កំពុង​រង​ការ​ដាក់​ទណ្ឌកម្ម​ឲ្យ​មាន​ទោស​ម្នាក់ៗ​រាប់​សិប​ឆ្នាំ។ កាលពី​ថ្ងៃទី​១ សីហា របប​សឹក​ភូមា​បាន​កាត់​បន្ថយ​ទោស​លើ​អ្នកស្រី អ៊ុងសាន ស៊ូជី ដោយ​ទម្លាក់​ទោស ៦​ឆ្នាំ​ក្នុង​ទោស​សរុប ៣៣​ឆ្នាំ ដែល​អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​ចោទ​ក្នុង​សំណុំរឿង ១៩​ករណី។ ចំណែក​ឯ​ប្រធានាធិបតី មីន វីយីន ក៏​ត្រូវ​បាន​ទម្លាក់​ទោស ៤​ឆ្នាំ...

អ្នក​ឃ្លាំមើល៖ ការ​រំលាយ​បក្ស​អ្នកស្រី ស៊ូជី ជា​សមិទ្ធផល​លោក ហ៊ុន សែន ក្នុង​នាម​ប្រធាន​អាស៊ាន​កន្លងទៅ

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​រំលាយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ពី​សំណាក់​របប​សឹក​ភូមា​នៅ​ពេលនេះ គឺជា​សមិទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ទៅ​ជួប​មេ​រដ្ឋប្រហារ​យោធា​ភូមា​កាលពី​ដើម​ឆ្នាំ​២០២២ ដែល​គាត់​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ពេល​នោះ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ មីនា នេះ​ថា ការ​ប្រកាស​រំលាយ​គណបក្ស​របស់​អ្នកស្រី...

មេដឹកនាំ​រដ្ឋប្រហារ​នៅ​ភូមា​ចង់​ឱ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​របស់​ខ្លួន

កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ មេដឹកនាំ​រដ្ឋប្រហារ​នៃ​ប្រទេស​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បាន​ទទូច​ដល់​ក្រុម​ប្រទេស​ដែល​ប្រកាន់​ជំហរ​ប្រឆាំង​ការ​ដឹកនាំ​របស់​លោក ងាក​មក​គាំទ្រ​ផែនការ​រដ្ឋាភិបាល​របស់​លោក​ក្នុង​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ដឹកនាំ​វិលត្រឡប់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដែល​គេ​ថា​ជា​វិថី​មួយ​ក្រោម​ការ​ត្រួសត្រាយ​ផ្លូវ​របស់​ក្រុម​រដ្ឋប្រហារ គឺជា​ប្រជាធិបតេយ្យ​ក្លែងក្លាយ។ មេដឹកនាំ​របប​សឹក​ភូមា​រូប​នេះ​ថ្លែង​ថា គេ​មិន​ត្រូវ​បន្ត​គាំទ្រ​ចលនា​ប្រឆាំង​រដ្ឋាភិបាល​របស់​រូប​លោក​ទៀត​នោះ​ទេ។ លោក មីន អ៊ុងឡាំង បាន​ហៅ​ថា​ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ភូមា ថា​ជា «ពួក​ភេរវករ» ដែល​មាន​ចេតនា​បំផ្លាញ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​អាស៊ាន​មួយ​នេះ​ទៅវិញ​នោះ​ទេ។ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​មីនា នេះ បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា មេដឹកនាំ​របប​សឹក​រូប​នេះ​បាន​លើកឡើង​ដូចនេះ​នៅ​ចំពោះ​មុខ​មន្ត្រី​យោធា​ប្រមាណ​ជា...

រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី​ថា​ឆ្នាំ​២០២៣​នេះ​ភូមា​ត្រូវតែ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ដឹកនាំ​របស់​ពួក​យោធា​ដោយ​អនុវត្ត​ឱ្យ​បាន​៥​ចំណុច​របស់​អាស៊ាន

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​បញ្ជូន​ទៅ​សមាជិក​សភា​ដែល​បាន​ចោទ​សួរ​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ភូមា រដ្ឋមន្ដ្រី​ការបរទេស​សិង្ហបុរី លោក Vivian Balakrishnan បាន​ថ្លែង​ថា អាស៊ាន​ឆ្នាំ​២០២៣ នេះ ត្រូវតែ​កំណត់​ឱ្យ​ច្បាស់​ទៅ​លើ​របប​យោធា​ភូមា ថា​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​នូវ​គោលការណ៍ ៥​ចំណុច​ពី​អាស៊ាន គឺ​ឱ្យ​បាន​ឆាប់​រហ័ស និង​ពេញលេញ​ដែល​ឈាន​ទៅ​ដល់​បញ្ចប់​ការ​គ្រប់គ្រង​ប្រទេស​របស់​ពួក​យោធា។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama បាន​ផ្សាយ​នៅ​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៣។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា ពួក​យោធា​ភូមា​ត្រូវតែ​ទទួល​យក​ប្រេសិត​អាស៊ាន​ថ្មី​សម្រាប់​ប្រទេស​ភូមា គឺ​ក្នុង​នោះ​ត្រូវតែ​ផ្ដល់​ឱ្យ​ប្រេសិត​អាស៊ាន​ថ្មី​នេះ​ជួប​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ជម្លោះ​ក្នុង​ប្រទេស​ភូមា។ លោក​ប្រមុខ​ការទូត​សិង្ហបុរី បាន​បញ្ជាក់​ដូចនេះ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ឆ្លើយតប​ចំពោះ​សំណួរ​ពី​សមាជិក​សភា​សិង្ហបុរី នូវ​អ្វី​ដែល​ថា​រដ្ឋ​ជា​សមាជិក​អាស៊ាន​បាន​ធ្វើ​ឲ្យ​បរាជ័យ​ចំពោះ​គោលការណ៍ ៥​ចំណុច​អាស៊ាន ដែល​ភូមា​ក្រោម​ការ​ដឹកនាំ​នៃ​ពួក​យោធា​មិន​ព្រម​គោរព និង​អនុវត្ត​តាម។ គោលការណ៍...

របប​សឹក​ភូមា​ដោះលែង​អ្នកទោស​ជាង​៧​ពាន់​នាក់ តែ​ក្នុង​នោះ​ពុំ​មាន​អ្នក​នយោបាយ​នោះ​ទេ

របប​យោធា​ភូមា នៅ​ថ្ងៃ​ពុធ ទី​៤ មករា ឆ្នាំ​២០២៣ នេះ​ប្រកាស​ថា​ខ្លួន​នឹង​ដោះលែង​អ្នកទោស​ជាង ៧​ពាន់​នាក់ ដើម្បី​អបអរ​ខួប​ទី​៧៥ នៃ​ការ​ទទួល​បាន​ឯករាជភាព​ពី​ចក្រភព​អង់គ្លេស។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AP នៅ​ថ្ងៃ​ពុធ ទី​៤ ខែ​មករា ឆ្នាំ​២០២៣។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​យោធា​ភូមា លោក Zaw Min Tun បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AP ថា ជា​សរុប​អ្នកទោស​ចំនួន ៧០១២​នាក់​នឹង​ត្រូវ​លើកលែង​ទោស...

ក្រុមប្រឹក្សា​សន្តិសុខ UN បង្គាប់​ទៅ​យោធា​ភូមា​ដោះលែង​អ្នកទោស​នយោបាយ​ក្រោយពី​ចិន​និង​រុស្ស៊ី​លែង​បោះឆ្នោត​ជំទាស់

កិច្ចប្រជុំ​មួយ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មាន​សមាជិក ១៥​ប្រទេស បាន​បោះឆ្នោត​លើ​សេចក្តី​សម្រេច​ចិត្ត​មោះមុត​មួយ​លេខ​២៦៦៩ ដោយ​សំឡេង​ឯកច្ឆន្ទ​បង្គាប់​ទៅ​របប​សឹក​ភូមា ឲ្យ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់ និង​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​ប្រឆាំង។ អ្នក​សង្កេតការណ៍ និង​អ្នក​សារព័ត៌មាន​មាន​ការ​ភ្ញាក់ផ្អើល​ដោយសារតែ​ពេល​នេះ​ប្រទេស​មហាអំណាច​ពីរ​ធ្លាប់​តែ​បោះឆ្នោត​ជំទាស់ ដែល​គេ​ហៅថា​បោះឆ្នោត​សិទ្ធិ​វេតូ​នោះ បែរ​ជា​បោះឆ្នោត​អនុប្បវាទ។ ប្រទេស​ពីរ​នេះ គឺ​ចិន និង​រុស្ស៊ី សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ កន្លងមក ប្រទេស​ពីរ​នេះ​តែងតែ​បោះឆ្នោត​ជំទាស់ រាំង​ខ្ទប់​មិន​ឲ្យ​មាន​ដំណោះស្រាយ​ណា​មួយ​ធ្លាក់​ទៅ​លើ​ប្រទេស​ភូមា​នោះ​ទេ សូម្បីតែ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ថ្កោលទោស​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ ក៏​ចិន និង​រុស្ស៊ី​ប្រើ​សំឡេង​ជំទាស់​ផង​ដែរ ហើយ​ទីបំផុត​សេចក្ដី​ថ្លែងការណ៍​នេះ​ចេញ​ពុំ​រួច​នោះ​ទេ រហូត​អូស​សំឡេង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​២២ ធ្នូ រុស្ស៊ី និង​ចិន បាន​ដូរ​ឥរិយាបថ​របស់​ពួកគេ​ដោយ​សម្រេច​បោះឆ្នោត​អនុប្បវាទ។...

អ្នកស្រី ស៊ូជី មេដឹកនាំ​ប្រជាធិបតេយ្យ​ភូមា​អាច​ប្រឈមមុខ​នឹង​ទោស​ជាង​១០០​ឆ្នាំ

ពី​ប្រទេស​ភូមា ឯណោះ​វិញ អ្នកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៧​ឆ្នាំ អាច​នឹង​ត្រូវ​ជាប់​ទោស​ព្រហ្មទណ្ឌ​សរុប​ទាំងអស់​ជាង ១០០​ឆ្នាំ​ក្នុង​សំណុំរឿង ១០​ករណី។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ភូមា Myanmar Now នៅ​ថ្ងៃទី​៣០ ធ្នូ តុលាការ​នៃ​របប​សឹក​ភូមា​នឹង​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​អ្នកស្រី។ តាម​ប្រភព​ដដែល​នេះ សាលក្រម​នៃ​ការ​ជំនុំជម្រះ​ក្តី​អ្នកស្រី អ៊ុងសាន ស៊ូជី ទៅ​លើ​បទ​ចោទ​ចំនួន ៥​សំណុំរឿង​ចុងក្រោយ​នេះ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ក្នុង​សប្ដាហ៍​នេះ។ បទ​ចោទ​ចំនួន ៥ នេះ​តម្រូវ​ឲ្យ​អ្នកស្រី...

Latest news